15:1الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ وَقُرۡءَانٖ مُّبِينٖ ﴿1﴾الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ وَقُرۡءَانٖ مُّبِينٖ
Transliteration: Aliflamra tilka ayatu alkitabi waquranin mubeenin
Translation: អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ ទាំងនេះគឺជាបណ្តាវាក្យខណ្ឌនៃគម្ពីរ និងជាវាក្យខណ្ឌនៃគម្ពីរគួរអានដ៏ច្បាស់លាស់។
15:2رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُواْ لَوۡ كَانُواْ مُسۡلِمِينَ ﴿2﴾رُّبَمَا يَوَدُّ ٱلَّذِينَ كَفَرُواْ لَوۡ كَانُواْ مُسۡلِمِينَ
Transliteration: Rubama yawaddu allatheena kafaroo law kanoo muslimeena
Translation: (នៅថ្ងៃបរលោក) ពួកដែលគ្មានជំនឿមានក្តីស្រមៃថា ប្រសិនបើពួកគេជាអ្នកមូស្លីម (នោះពួកគេនឹងអាចមានឱកាសចេញពីឋាននរកវិញបាន)។
15:3ذَرۡهُمۡ يَأۡكُلُواْ وَيَتَمَتَّعُواْ وَيُلۡهِهِمُ ٱلۡأَمَلُۖ فَسَوۡفَ يَعۡلَمُونَ ﴿3﴾ذَرۡهُمۡ يَأۡكُلُواْ وَيَتَمَتَّعُواْ وَيُلۡهِهِمُ ٱلۡأَمَلُۖ فَسَوۡفَ يَعۡلَمُونَ
Transliteration: Tharhum yakuloo wayatamattaAAoo wayulhihimu alamalu fasawfa yaAAlamoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយឱ្យពួកគេទទួលទាន និងត្រេកត្រអាល(នឹងជីវិតលោកិយ) ព្រមទាំងឱ្យការស្រមើស្រមៃនោះធ្វើឱ្យពួកគេងប់ងល់ចុះ។ ពិតប្រាកដណាស់ ពួកគេគង់តែនឹងដឹង។
15:4وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا وَلَهَا كِتَابٞ مَّعۡلُومٞ ﴿4﴾وَمَآ أَهۡلَكۡنَا مِن قَرۡيَةٍ إِلَّا وَلَهَا كِتَابٞ مَّعۡلُومٞ
Transliteration: Wama ahlakna min qaryatin illa walaha kitabun maAAloomun
Translation: ហើយយើងមិនបានបំផ្លាញភូមិស្រុកណាមួយឡើយ លើកលែងតែវាមានការកំណត់ពេលវេលាយ៉ាងច្បាស់លាស់។
15:5مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ ﴿5﴾مَّا تَسۡبِقُ مِنۡ أُمَّةٍ أَجَلَهَا وَمَا يَسۡتَـٔۡخِرُونَ
Transliteration: Ma tasbiqu min ommatin ajalaha wama yastakhiroona
Translation: វាមិនអាចមកដល់ប្រជាជាតិណាមួយមុនពេលកំណត់របស់វានោះឡើយ ហើយវាក៏មិនអាចមកយឺតជាងពេលកំណត់នោះដែរ។
15:6وَقَالُواْ يَـٰٓأَيُّهَا ٱلَّذِي نُزِّلَ عَلَيۡهِ ٱلذِّكۡرُ إِنَّكَ لَمَجۡنُونٞ ﴿6﴾وَقَالُواْ يَـٰٓأَيُّهَا ٱلَّذِي نُزِّلَ عَلَيۡهِ ٱلذِّكۡرُ إِنَّكَ لَمَجۡنُونٞ
Transliteration: Waqaloo ya ayyuha allathee nuzzila AAalayhi alththikru innaka lamajnoonun
Translation: ហើយពួកគេ(ពួកគ្មានជំនឿនៃអ្នកស្រុកម៉ាក្កះ)បាននិយាយថា៖ ឱអ្នកដែលត្រូវបានគេបញ្ចុះគម្ពីរគួរអានមក! ពិតប្រាកដណាស់ អ្នកជាមនុស្សវិកលចរិត។
15:7لَّوۡمَا تَأۡتِينَا بِٱلۡمَلَـٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ ﴿7﴾لَّوۡمَا تَأۡتِينَا بِٱلۡمَلَـٰٓئِكَةِ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ
Transliteration: Law ma tateena bialmalaikati in kunta mina alssadiqeena
Translation: ហេតុអ្វីបានជាអ្នកមិននាំម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលទៀងត្រង់មែននោះ?
15:8مَا نُنَزِّلُ ٱلۡمَلَـٰٓئِكَةَ إِلَّا بِٱلۡحَقِّ وَمَا كَانُوٓاْ إِذٗا مُّنظَرِينَ ﴿8﴾مَا نُنَزِّلُ ٱلۡمَلَـٰٓئِكَةَ إِلَّا بِٱلۡحَقِّ وَمَا كَانُوٓاْ إِذٗا مُّنظَرِينَ
Transliteration: Ma nunazzilu almalaikata illa bialhaqqi wama kanoo ithan munthareena
Translation: (អល់ឡោះបានតបថា៖) យើងមិនបញ្ចុះម៉ាឡាអ៊ីកាត់នោះទេ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយពួកគេក៏មិនមែនជាអ្នកដែលត្រូវបានគេពន្យារពេលនោះដែរ(ពេលដែលទណ្ឌកម្មមកដល់នោះ)។
15:9إِنَّا نَحۡنُ نَزَّلۡنَا ٱلذِّكۡرَ وَإِنَّا لَهُۥ لَحَٰفِظُونَ ﴿9﴾إِنَّا نَحۡنُ نَزَّلۡنَا ٱلذِّكۡرَ وَإِنَّا لَهُۥ لَحَٰفِظُونَ
Transliteration: Inna nahnu nazzalna alththikra wainna lahu lahafithoona
Translation: ពិតប្រាកដណាស់ យើងជាអ្នកដែលបានបញ្ចុះគម្ពីរគួរអាន ហើយពិតប្រាកដណាស់ យើងគឺជាអ្នកដែលថែរក្សាវា។
15:10وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ فِي شِيَعِ ٱلۡأَوَّلِينَ ﴿10﴾وَلَقَدۡ أَرۡسَلۡنَا مِن قَبۡلِكَ فِي شِيَعِ ٱلۡأَوَّلِينَ
Transliteration: Walaqad arsalna min qablika fee shiyaAAi alawwaleena
Translation: ហើយជាការពិតណាស់ យើងបានបញ្ជូននូវអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ក្រុមប្រជាជាតិជំនាន់មុនជាច្រើន។
15:11وَمَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿11﴾وَمَا يَأۡتِيهِم مِّن رَّسُولٍ إِلَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
Transliteration: Wama yateehim min rasoolin illa kanoo bihi yastahzioona
Translation: ហើយរាល់អ្នកនាំសារទាំងឡាយដែលបានមកដល់ពួកគេ គឺសុទ្ធតែត្រូវបានពួកគេសើចចំអក។
15:12كَذَٰلِكَ نَسۡلُكُهُۥ فِي قُلُوبِ ٱلۡمُجۡرِمِينَ ﴿12﴾كَذَٰلِكَ نَسۡلُكُهُۥ فِي قُلُوبِ ٱلۡمُجۡرِمِينَ
Transliteration: Kathalika naslukuhu fee quloobi almujrimeena
Translation: ក៏ដូច្នោះដែរ យើងនឹងបញ្ចូលវា(ការប្រឆាំង)ទៅក្នុងដួងចិត្តរបស់ពួកប្រព្រឹត្តល្មើសទាំងឡាយ។
15:13لَا يُؤۡمِنُونَ بِهِۦ وَقَدۡ خَلَتۡ سُنَّةُ ٱلۡأَوَّلِينَ ﴿13﴾لَا يُؤۡمِنُونَ بِهِۦ وَقَدۡ خَلَتۡ سُنَّةُ ٱلۡأَوَّلِينَ
Transliteration: La yuminoona bihi waqad khalat sunnatu alawwaleena
Translation: ពួកគេមិនមានជំនឿចំពោះវា(គម្ពីរគួរអាន)ឡើយ។ ហើយជាការពិតណាស់ មាគ៌ារបស់ពួក(បដិសេធ)ជំនាន់មុន គឺបានកើតឡើងរួចមកហើយ។
15:14وَلَوۡ فَتَحۡنَا عَلَيۡهِم بَابٗا مِّنَ ٱلسَّمَآءِ فَظَلُّواْ فِيهِ يَعۡرُجُونَ ﴿14﴾وَلَوۡ فَتَحۡنَا عَلَيۡهِم بَابٗا مِّنَ ٱلسَّمَآءِ فَظَلُّواْ فِيهِ يَعۡرُجُونَ
Transliteration: Walaw fatahna AAalayhim baban mina alssamai fathalloo feehi yaAArujoona
Translation: ហើយប្រសិនបើយើងបើកទ្វារណាមួយនៃមេឃាឱ្យពួកគេនោះ ពួកគេនៅតែបន្តឡើងទៅលើវារហូត(ដើម្បីមើលឃើញពីភាពអស្ចារ្យនៃការគ្រប់គ្រងរបស់អល់ឡោះ)។
15:15لَقَالُوٓاْ إِنَّمَا سُكِّرَتۡ أَبۡصَٰرُنَا بَلۡ نَحۡنُ قَوۡمٞ مَّسۡحُورُونَ ﴿15﴾لَقَالُوٓاْ إِنَّمَا سُكِّرَتۡ أَبۡصَٰرُنَا بَلۡ نَحۡنُ قَوۡمٞ مَّسۡحُورُونَ
Transliteration: Laqaloo innama sukkirat absaruna bal nahnu qawmun mashooroona
Translation: ពួកគេប្រាកដជានឹងនិយាយថា៖ តាមពិតភ្នែករបស់ពួកយើងត្រូវបានគេបំភ័ន្តប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកយើងជាក្រុមមួយដែលត្រូវមន្តអាគមគេប៉ុណ្ណោះ។
15:16وَلَقَدۡ جَعَلۡنَا فِي ٱلسَّمَآءِ بُرُوجٗا وَزَيَّنَّـٰهَا لِلنَّـٰظِرِينَ ﴿16﴾وَلَقَدۡ جَعَلۡنَا فِي ٱلسَّمَآءِ بُرُوجٗا وَزَيَّنَّـٰهَا لِلنَّـٰظِرِينَ
Transliteration: Walaqad jaAAalna fee alssamai buroojan wazayyannaha lilnnathireena
Translation: ហើយជាការពិតណាស់ យើងបានបង្កើតហ្វូងតារាជាច្រើននៅលើមេឃ ហើយយើងបានលម្អវាសម្រាប់អ្នកដែលគយគន់មើល។
15:17وَحَفِظۡنَٰهَا مِن كُلِّ شَيۡطَٰنٖ رَّجِيمٍ ﴿17﴾وَحَفِظۡنَٰهَا مِن كُلِّ شَيۡطَٰنٖ رَّجِيمٍ
Transliteration: Wahafithnaha min kulli shaytanin rajeemin
Translation: ហើយយើងបានការពារវា(មេឃ)ពីរាល់ពពួកស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា។
15:18إِلَّا مَنِ ٱسۡتَرَقَ ٱلسَّمۡعَ فَأَتۡبَعَهُۥ شِهَابٞ مُّبِينٞ ﴿18﴾إِلَّا مَنِ ٱسۡتَرَقَ ٱلسَّمۡعَ فَأَتۡبَعَهُۥ شِهَابٞ مُّبِينٞ
Transliteration: Illa mani istaraqa alssamAAa faatbaAAahu shihabun mubeenun
Translation: លើកលែងតែស្ហៃតនណាដែលបានលួចស្តាប់(ដំណឹងពីម៉ាឡាអ៊ីកាត់)ប៉ុណ្ណោះ។ ហើយអាចម៍ផ្កាយដ៏ភ្លឺច្បាស់បានតាម(ដុតកម្ទេច)វា។
15:19وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ شَيۡءٖ مَّوۡزُونٖ ﴿19﴾وَٱلۡأَرۡضَ مَدَدۡنَٰهَا وَأَلۡقَيۡنَا فِيهَا رَوَٰسِيَ وَأَنۢبَتۡنَا فِيهَا مِن كُلِّ شَيۡءٖ مَّوۡزُونٖ
Transliteration: Waalarda madadnaha waalqayna feeha rawasiya waanbatna feeha min kulli shayin mawzoonin
Translation: ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងបានបង្កើតភ្នំជាច្រើននៅលើវា(ដើម្បីជាលំនឹង) ព្រមទាំងបានបណ្តុះនូវរុក្ខជាតិគ្រប់ប្រភេទនៅលើវាទៅតាមការកំណត់(បរិមាណរបស់វា)យ៉ាងច្បាស់លាស់។
15:20وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَ وَمَن لَّسۡتُمۡ لَهُۥ بِرَٰزِقِينَ ﴿20﴾وَجَعَلۡنَا لَكُمۡ فِيهَا مَعَٰيِشَ وَمَن لَّسۡتُمۡ لَهُۥ بِرَٰزِقِينَ
Transliteration: WajaAAalna lakum feeha maAAayisha waman lastum lahu biraziqeena
Translation: ហើយយើងបានបង្កើតនៅលើផែនដីនូវកត្តាទ្រទ្រង់ជីវិតរស់នៅសម្រាប់ពួកអ្នក និងសម្រាប់អ្នក(ផ្សេងទៀតក្រៅពីពួកអ្នក)ដែលពួកអ្នកមិនមែនជាអ្នកផ្តល់លាភសក្ការៈដល់គេឡើយ។
15:21وَإِن مِّن شَيۡءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٖ مَّعۡلُومٖ ﴿21﴾وَإِن مِّن شَيۡءٍ إِلَّا عِندَنَا خَزَآئِنُهُۥ وَمَا نُنَزِّلُهُۥٓ إِلَّا بِقَدَرٖ مَّعۡلُومٖ
Transliteration: Wain min shayin illa AAindana khazainuhu wama nunazziluhu illa biqadarin maAAloomin
Translation: ហើយរាល់អ្វីៗទាំងអស់ គឺសុទ្ធតែមាននៅជាមួយយើងនូវឃ្លាំងផ្ទុករបស់វា ហើយយើងបញ្ចុះវាទៅតាមបរិមាណដែលបានកំណត់ច្បាស់លាស់។
15:22وَأَرۡسَلۡنَا ٱلرِّيَٰحَ لَوَٰقِحَ فَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَسۡقَيۡنَٰكُمُوهُ وَمَآ أَنتُمۡ لَهُۥ بِخَٰزِنِينَ ﴿22﴾وَأَرۡسَلۡنَا ٱلرِّيَٰحَ لَوَٰقِحَ فَأَنزَلۡنَا مِنَ ٱلسَّمَآءِ مَآءٗ فَأَسۡقَيۡنَٰكُمُوهُ وَمَآ أَنتُمۡ لَهُۥ بِخَٰزِنِينَ
Transliteration: Waarsalna alrriyaha lawaqiha faanzalna mina alssamai maan faasqaynakumoohu wama antum lahu bikhazineena
Translation: ហើយយើងបានបញ្ជូនខ្យល់ឱ្យទៅប្រមូលផ្តុំពពក ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃ(ចេញពីដុំពពកនោះ) និងបានផ្តល់ទឹកភ្លៀងនោះដល់អ្នកទាំងអស់គ្នាផឹក។ ហើយពួកអ្នក(ឱមនុស្សលោក)ពុំមែនជាអ្នកដែលស្តុកវា(ទឹក)ទុកនោះឡើយ។
15:23وَإِنَّا لَنَحۡنُ نُحۡيِۦ وَنُمِيتُ وَنَحۡنُ ٱلۡوَٰرِثُونَ ﴿23﴾وَإِنَّا لَنَحۡنُ نُحۡيِۦ وَنُمِيتُ وَنَحۡنُ ٱلۡوَٰرِثُونَ
Transliteration: Wainna lanahnu nuhyee wanumeetu wanahnu alwarithoona
Translation: ហើយពិតប្រាកដណាស់ យើងជាអ្នកដែលប្រទានជីវិត និងដកយកជីវិត។ ហើយយើងជាអ្នកទទួលមរតក(ផែនដី និងអ្វីៗដែលនៅលើវា)។
15:24وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَقۡدِمِينَ مِنكُمۡ وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَـٔۡخِرِينَ ﴿24﴾وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَقۡدِمِينَ مِنكُمۡ وَلَقَدۡ عَلِمۡنَا ٱلۡمُسۡتَـٔۡخِرِينَ
Transliteration: Walaqad AAalimna almustaqdimeena minkum walaqad AAalimna almustakhireena
Translation: ហើយជាការពិតណាស់ យើងដឹងអំពីពួកជំនាន់មុនពួកអ្នក ហើយយើងក៏ដឹងពីអ្នកជំនាន់ក្រោយផងដែរ។
15:25وَإِنَّ رَبَّكَ هُوَ يَحۡشُرُهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ ﴿25﴾وَإِنَّ رَبَّكَ هُوَ يَحۡشُرُهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ
Transliteration: Wainna rabbaka huwa yahshuruhum innahu hakeemun AAaleemun
Translation: ហើយជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ជាអ្នកប្រមូលផ្តុំពួកគេ(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
15:26وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ ﴿26﴾وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ
Transliteration: Walaqad khalaqna alinsana min salsalin min hamain masnoonin
Translation: ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក(ព្យាការីអាហ្ទាំ)ពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។
15:27وَٱلۡجَآنَّ خَلَقۡنَٰهُ مِن قَبۡلُ مِن نَّارِ ٱلسَّمُومِ ﴿27﴾وَٱلۡجَآنَّ خَلَقۡنَٰهُ مِن قَبۡلُ مِن نَّارِ ٱلسَّمُومِ
Transliteration: Waaljanna khalaqnahu min qablu min nari alssamoomi
Translation: ហើយចំពោះអ៊ីព្លិស យើងបានបង្កើតវាកាលពីមុនអំពីភ្លើងដែលក្តៅបំផុត ។
15:28وَإِذۡ قَالَ رَبُّكَ لِلۡمَلَـٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرٗا مِّن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ ﴿28﴾وَإِذۡ قَالَ رَبُّكَ لِلۡمَلَـٰٓئِكَةِ إِنِّي خَٰلِقُۢ بَشَرٗا مِّن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ
Transliteration: Waith qala rabbuka lilmalaikati innee khaliqun basharan min salsalin min hamain masnoonin
Translation: ហើយ(ចូរអ្នកនឹកឃើញ)នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ថា៖ ពិតណាស់ យើងនឹងបង្កើតមនុស្សម្នាក់ពីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានគេសូនជារូបរាង។
15:29فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ ﴿29﴾فَإِذَا سَوَّيۡتُهُۥ وَنَفَخۡتُ فِيهِ مِن رُّوحِي فَقَعُواْ لَهُۥ سَٰجِدِينَ
Transliteration: Faitha sawwaytuhu wanafakhtu feehi min roohee faqaAAoo lahu sajideena
Translation: ហើយនៅពេលដែលយើងបានធ្វើឱ្យគេមានរូបរាងសមសួន និងបានផ្លុំវិញ្ញាណរបស់យើងចូលទៅក្នុងខ្លួនគេហើយនោះ ចូរពួកអ្នកស៊ូជោតទៅចំពោះគេចុះ។
15:30فَسَجَدَ ٱلۡمَلَـٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ ﴿30﴾فَسَجَدَ ٱلۡمَلَـٰٓئِكَةُ كُلُّهُمۡ أَجۡمَعُونَ
Transliteration: Fasajada almalaikatu kulluhum ajmaAAoona
Translation: ពេលនោះ ម៉ាឡាអ៊ីកាត់បានស៊ូជោត(ចំពោះព្យាការីអាហ្ទាំ)ទាំងអស់គ្នា។
15:31إِلَّآ إِبۡلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّـٰجِدِينَ ﴿31﴾إِلَّآ إِبۡلِيسَ أَبَىٰٓ أَن يَكُونَ مَعَ ٱلسَّـٰجِدِينَ
Transliteration: Illa ibleesa aba an yakoona maAAa alssajideena
Translation: លើកលែងតែអ៊ីព្លិសប៉ុណ្ណោះដែលបដិសេធមិនស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយឡើយ។
15:32قَالَ يَـٰٓإِبۡلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّـٰجِدِينَ ﴿32﴾قَالَ يَـٰٓإِبۡلِيسُ مَا لَكَ أَلَّا تَكُونَ مَعَ ٱلسَّـٰجِدِينَ
Transliteration: Qala ya ibleesu ma laka alla takoona maAAa alssajideena
Translation: ទ្រង់បានមានបន្ទូល(ទៅកាន់អ៊ីព្លិស)ថា៖ តើអ្វីដែលរារាំងឯងមិនឲ្យស្ថិតក្នុងចំណោមអ្នកស៊ូជោតទាំងឡាយនោះ?
15:33قَالَ لَمۡ أَكُن لِّأَسۡجُدَ لِبَشَرٍ خَلَقۡتَهُۥ مِن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ ﴿33﴾قَالَ لَمۡ أَكُن لِّأَسۡجُدَ لِبَشَرٍ خَلَقۡتَهُۥ مِن صَلۡصَٰلٖ مِّنۡ حَمَإٖ مَّسۡنُونٖ
Transliteration: Qala lam akun liasjuda libasharin khalaqtahu min salsalin min hamain masnoonin
Translation: វាបានតបថា៖ ខ្ញុំមិនក្រាបស៊ូជោតចំពោះមនុស្សម្នាក់ដែលព្រះអង្គបានបង្កើតរូបគេពីដីឥដ្ឋស្ងួតចេញពីដីភក់ខ្មៅដែលត្រូវបានសូនជារូបរាងនោះឡើយ។
15:34قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٞ ﴿34﴾قَالَ فَٱخۡرُجۡ مِنۡهَا فَإِنَّكَ رَجِيمٞ
Transliteration: Qala faokhruj minha fainnaka rajeemun
Translation: ទ្រង់បានតបថា៖ ចូរឯងចាកចេញពីទីនេះ(ឋានសួគ៌)ចុះ ពីព្រោះឯងត្រូវគេបណ្តេញចេញហើយ។
15:35وَإِنَّ عَلَيۡكَ ٱللَّعۡنَةَ إِلَىٰ يَوۡمِ ٱلدِّينِ ﴿35﴾وَإِنَّ عَلَيۡكَ ٱللَّعۡنَةَ إِلَىٰ يَوۡمِ ٱلدِّينِ
Transliteration: Wainna AAalayka allaAAnata ila yawmi alddeeni
Translation: ហើយពិតប្រាកដណាស់ ឯងនឹងត្រូវទទួលនូវបណ្តាសា រហូតដល់ថ្ងៃបរលោក។
15:36قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ﴿36﴾قَالَ رَبِّ فَأَنظِرۡنِيٓ إِلَىٰ يَوۡمِ يُبۡعَثُونَ
Transliteration: Qala rabbi faanthirnee ila yawmi yubAAathoona
Translation: អ៊ីព្លិសបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាពន្យារពេលដល់ខ្ញុំ រហូតដល់ថ្ងៃដែលគេធ្វើឲ្យសព្វភាវៈទាំងឡាយរស់ឡើងវិញផងចុះ។
15:37قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ ﴿37﴾قَالَ فَإِنَّكَ مِنَ ٱلۡمُنظَرِينَ
Transliteration: Qala fainnaka mina almunthareena
Translation: ទ្រង់បានតបថា៖ ពិតប្រាកដណាស់ ឯងស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្យារពេល
15:38إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ ﴿38﴾إِلَىٰ يَوۡمِ ٱلۡوَقۡتِ ٱلۡمَعۡلُومِ
Transliteration: Ila yawmi alwaqti almaAAloomi
Translation: រហូតដល់ថ្ងៃដែលគេបានកំណត់យ៉ាងច្បាស់លាស់(ថ្ងៃបរលោក)។
15:39قَالَ رَبِّ بِمَآ أَغۡوَيۡتَنِي لَأُزَيِّنَنَّ لَهُمۡ فِي ٱلۡأَرۡضِ وَلَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ﴿39﴾قَالَ رَبِّ بِمَآ أَغۡوَيۡتَنِي لَأُزَيِّنَنَّ لَهُمۡ فِي ٱلۡأَرۡضِ وَلَأُغۡوِيَنَّهُمۡ أَجۡمَعِينَ
Transliteration: Qala rabbi bima aghwaytanee laozayyinanna lahum fee alardi walaoghwiyannahum ajmaAAeena
Translation: អ៊ីព្លិសបាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ព្រោះតែព្រះអង្គធ្វើឱ្យខ្ញុំវង្វេង ខ្ញុំប្រាកដជានឹងតុបតែងលម្អ(នូវប្រការអាក្រក់)ចំពោះពួកគេនៅលើផែនដី ហើយខ្ញុំប្រាកដជានឹងធ្វើឱ្យពួកគេទាំងអស់គ្នាវង្វេងជាមិនខាន។
15:40إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ ﴿40﴾إِلَّا عِبَادَكَ مِنۡهُمُ ٱلۡمُخۡلَصِينَ
Transliteration: Illa AAibadaka minhumu almukhlaseena
Translation: លើកលែងខ្ញុំបម្រើរបស់ព្រះអង្គដែលព្រះអង្គបានចង្អុលបង្ហាញពួកគេឱ្យមានភាពស្មោះស(គោរពសក្ការៈចំពោះទ្រង់តែមួយ)ក្នុងចំណោមពួកគេប៉ុណ្ណោះ។
15:41قَالَ هَٰذَا صِرَٰطٌ عَلَيَّ مُسۡتَقِيمٌ ﴿41﴾قَالَ هَٰذَا صِرَٰطٌ عَلَيَّ مُسۡتَقِيمٌ
Transliteration: Qala hatha siratun AAalayya mustaqeemun
Translation: អល់ឡោះបានមានបន្ទូលថា៖ នេះគឺជាមាគ៌ាមួយដ៏ត្រឹមត្រូវដែលឆ្ពោះមកកាន់យើង។
15:42إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلۡغَاوِينَ ﴿42﴾إِنَّ عِبَادِي لَيۡسَ لَكَ عَلَيۡهِمۡ سُلۡطَٰنٌ إِلَّا مَنِ ٱتَّبَعَكَ مِنَ ٱلۡغَاوِينَ
Transliteration: Inna AAibadee laysa laka AAalayhim sultanun illa mani ittabaAAaka mina alghaweena
Translation: ពិតប្រាកដណាស់ ខ្ញុំបម្រើរបស់យើង(ដែលស្មោះស)នោះ ឯងគ្មានអំណាចអ្វីអូសទាញពួកគេ(ឲ្យវង្វេងឡើយ) លើកលែងតែអ្នកដែលដើរតាមឯងក្នុងចំណោមពួកដែលវង្វេងប៉ុណ្ណោះ។
15:43وَإِنَّ جَهَنَّمَ لَمَوۡعِدُهُمۡ أَجۡمَعِينَ ﴿43﴾وَإِنَّ جَهَنَّمَ لَمَوۡعِدُهُمۡ أَجۡمَعِينَ
Transliteration: Wainna jahannama lamawAAiduhum ajmaAAeena
Translation: ហើយពិតប្រាកដណាស់ នរកជើហាន់ណាំ គឺជាកន្លែងដែលគេសន្យាសម្រាប់ពួកគេទាំងអស់គ្នា។
15:44لَهَا سَبۡعَةُ أَبۡوَٰبٖ لِّكُلِّ بَابٖ مِّنۡهُمۡ جُزۡءٞ مَّقۡسُومٌ ﴿44﴾لَهَا سَبۡعَةُ أَبۡوَٰبٖ لِّكُلِّ بَابٖ مِّنۡهُمۡ جُزۡءٞ مَّقۡسُومٌ
Transliteration: Laha sabAAatu abwabin likulli babin minhum juzon maqsoomun
Translation: វាមានទ្វារចំនួនប្រាំពីរ។ រាល់ទ្វារនីមួយៗ គឺត្រូវបានគេបែងចែកជាក្រុមៗក្នុងចំណោមពួកគេ(អ្នកដែលដើរតាមអ៊ីព្លិស)យ៉ាងច្បាស់លាស់។
15:45إِنَّ ٱلۡمُتَّقِينَ فِي جَنَّـٰتٖ وَعُيُونٍ ﴿45﴾إِنَّ ٱلۡمُتَّقِينَ فِي جَنَّـٰتٖ وَعُيُونٍ
Transliteration: Inna almuttaqeena fee jannatin waAAuyoonin
Translation: ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។
15:46ٱدۡخُلُوهَا بِسَلَٰمٍ ءَامِنِينَ ﴿46﴾ٱدۡخُلُوهَا بِسَلَٰمٍ ءَامِنِينَ
Transliteration: Odkhulooha bisalamin amineena
Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកចូលក្នុងវា(ឋានសួគ៌)ប្រកបដោយសន្តិភាព និងសុវត្ថិភាព។
15:47وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ إِخۡوَٰنًا عَلَىٰ سُرُرٖ مُّتَقَٰبِلِينَ ﴿47﴾وَنَزَعۡنَا مَا فِي صُدُورِهِم مِّنۡ غِلٍّ إِخۡوَٰنًا عَلَىٰ سُرُرٖ مُّتَقَٰبِلِينَ
Transliteration: WanazaAAna ma fee sudoorihim min ghillin ikhwanan AAala sururin mutaqabileena
Translation: ហើយយើង(អល់ឡោះ)បានដកយកនូវការច្រណែនឈ្នានីសចេញពីដួងចិត្តរបស់ពួកគេឱ្យពួកគេស្រលាញ់គ្នាដូចបងប្អូន ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា។
15:48لَا يَمَسُّهُمۡ فِيهَا نَصَبٞ وَمَا هُم مِّنۡهَا بِمُخۡرَجِينَ ﴿48﴾لَا يَمَسُّهُمۡ فِيهَا نَصَبٞ وَمَا هُم مِّنۡهَا بِمُخۡرَجِينَ
Transliteration: La yamassuhum feeha nasabun wama hum minha bimukhrajeena
Translation: ក្នុងឋានសួគ៌នោះ ពួកគេគ្មានភាពនឿយហត់ឡើយ ហើយពួកគេក៏មិនត្រូវគេបណ្តេញចេញពីវានោះដែរ។
15:49نَبِّئۡ عِبَادِيٓ أَنِّيٓ أَنَا ٱلۡغَفُورُ ٱلرَّحِيمُ ﴿49﴾۞نَبِّئۡ عِبَادِيٓ أَنِّيٓ أَنَا ٱلۡغَفُورُ ٱلرَّحِيمُ
Transliteration: Nabbi AAibadee annee ana alghafooru alrraheemu
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រាប់ខ្ញុំបម្រើរបស់យើងឱ្យបានដឹងថា៖ ពិតប្រាកដណាស់ យើងគឺជាព្រះជាម្ចាស់ដ៏មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
15:50وَأَنَّ عَذَابِي هُوَ ٱلۡعَذَابُ ٱلۡأَلِيمُ ﴿50﴾وَأَنَّ عَذَابِي هُوَ ٱلۡعَذَابُ ٱلۡأَلِيمُ
Transliteration: Wa anna AAathabee huwa alAAathabu alaleemu
Translation: ហើយពិតប្រាកដណាស់ ទណ្ឌកម្មរបស់យើង ក៏ជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែរ។
15:51وَنَبِّئۡهُمۡ عَن ضَيۡفِ إِبۡرَٰهِيمَ ﴿51﴾وَنَبِّئۡهُمۡ عَن ضَيۡفِ إِبۡرَٰهِيمَ
Transliteration: Wanabbihum AAan dayfi ibraheema
Translation: ហើយចូរអ្នកប្រាប់ពួកគេឱ្យបានដឹងពីរឿងរ៉ាវភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីម(ដែលជាម៉ាឡាអ៊ីកាត់)។
15:52إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗا قَالَ إِنَّا مِنكُمۡ وَجِلُونَ ﴿52﴾إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗا قَالَ إِنَّا مِنكُمۡ وَجِلُونَ
Transliteration: Ith dakhaloo AAalayhi faqaloo salaman qala inna minkum wajiloona
Translation: នៅពេលដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សាឡាម(សូមសន្តិភាពកើតមានដល់អ្នក)។ (នៅពេលដែលពួកគេមិនទទួលទានអាហារដែលគាត់រៀបចំជូន) គាត់ក៏និយាយថា៖ ពិតប្រាកដណាស់ យើងមានការភ័យខ្លាចចំពោះពួកអ្នក។
15:53قَالُواْ لَا تَوۡجَلۡ إِنَّا نُبَشِّرُكَ بِغُلَٰمٍ عَلِيمٖ ﴿53﴾قَالُواْ لَا تَوۡجَلۡ إِنَّا نُبَشِّرُكَ بِغُلَٰمٍ عَلِيمٖ
Transliteration: Qaloo la tawjal inna nubashshiruka bighulamin AAaleemin
Translation: ពួកគេបានតបថា៖ ចូរអ្នកកុំភ័យខ្លាច។ ពិតណាស់ ពួកយើងនាំដំណឹងល្អមួយនៃការទទួលបានកូនប្រុសដ៏មានចំណេះដឹងម្នាក់មកប្រាប់អ្នក។
15:54قَالَ أَبَشَّرۡتُمُونِي عَلَىٰٓ أَن مَّسَّنِيَ ٱلۡكِبَرُ فَبِمَ تُبَشِّرُونَ ﴿54﴾قَالَ أَبَشَّرۡتُمُونِي عَلَىٰٓ أَن مَّسَّنِيَ ٱلۡكِبَرُ فَبِمَ تُبَشِّرُونَ
Transliteration: Qala abashshartumoonee AAala an massaniya alkibaru fabima tubashshirooni
Translation: គាត់បានតបវិញថា៖ តើពួកអ្នកផ្តល់ដំណឹងរីករាយដល់ខ្ញុំ(ពីការមានកូន)ឬ ខណៈដែលខ្ញុំមានវ័យចាស់ជរាហើយនោះ? តើអ្នកសំអាងលើអ្វីចំពោះការផ្តល់ដំណឹងរីករាយនេះ?
15:55قَالُواْ بَشَّرۡنَٰكَ بِٱلۡحَقِّ فَلَا تَكُن مِّنَ ٱلۡقَٰنِطِينَ ﴿55﴾قَالُواْ بَشَّرۡنَٰكَ بِٱلۡحَقِّ فَلَا تَكُن مِّنَ ٱلۡقَٰنِطِينَ
Transliteration: Qaloo bashsharnaka bialhaqqi fala takun mina alqaniteena
Translation: ពួកគេក៏តបវិញថា៖ ពួកយើងផ្តល់ដំណឹងរីករាយមួយដែលជាការពិតដល់អ្នក។ ហេតុនេះ ចូរអ្នកកុំស្ថិតក្នុងចំណោមអ្នកដែលអស់សង្ឃឹមឱ្យសោះ។
15:56قَالَ وَمَن يَقۡنَطُ مِن رَّحۡمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ ﴿56﴾قَالَ وَمَن يَقۡنَطُ مِن رَّحۡمَةِ رَبِّهِۦٓ إِلَّا ٱلضَّآلُّونَ
Transliteration: Qala waman yaqnatu min rahmati rabbihi illa alddalloona
Translation: គាត់បាននិយាយថា៖ គ្មានជនណាដែលអស់សង្ឃឹមពីក្តីមេត្តាករុណានៃព្រះជាម្ចាស់របស់គេឡើយ លើកលែងតែពួកដែលវង្វេងប៉ុណ្ណោះ។
15:57قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ ﴿57﴾قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ
Transliteration: Qala fama khatbukum ayyuha almursaloona
Translation: គាត់បានបន្តថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱបណ្តាអ្នកនាំសារទាំងឡាយ?
15:58قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ ﴿58﴾قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ
Transliteration: Qaloo inna orsilna ila qawmin mujrimeena
Translation: ពួកគេ(ម៉ាឡាអ៊ីកាត់ទាំងនោះ)បាននិយាយថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្តល្មើស(ក្រុមព្យាការីលូត)។
15:59إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمۡ أَجۡمَعِينَ ﴿59﴾إِلَّآ ءَالَ لُوطٍ إِنَّا لَمُنَجُّوهُمۡ أَجۡمَعِينَ
Transliteration: Illa ala lootin inna lamunajjoohum ajmaAAeena
Translation: លើកលែងតែក្រុមគ្រួសាររបស់ព្យាការីលូត(ដែលជាអ្នកមានជំនឿ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលជួយសង្គ្រោះពួកគេទាំងអស់គ្នា(ពីការបំផ្លិចបំផ្លាញនោះ)។
15:60إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَآ إِنَّهَا لَمِنَ ٱلۡغَٰبِرِينَ ﴿60﴾إِلَّا ٱمۡرَأَتَهُۥ قَدَّرۡنَآ إِنَّهَا لَمِنَ ٱلۡغَٰبِرِينَ
Transliteration: Illa imraatahu qaddarna innaha lamina alghabireena
Translation: លើកលែងតែភរិយារបស់គាត់ប៉ុណ្ណោះ។ ពិតណាស់ ពួកយើងបានកំណត់រួចមកហើយថា ពិតប្រាកដណាស់ រូបនាងគឺស្ថិតក្នុងចំណោមពួកដែលត្រូវទទួលរងនូវការបំផ្លាញ។
15:61فَلَمَّا جَآءَ ءَالَ لُوطٍ ٱلۡمُرۡسَلُونَ ﴿61﴾فَلَمَّا جَآءَ ءَالَ لُوطٍ ٱلۡمُرۡسَلُونَ
Transliteration: Falamma jaa ala lootin almursaloona
Translation: ហើយនៅពេលដែលអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)បានទៅដល់ក្រុមគ្រួសាររបស់ព្យាការីលូត
15:62قَالَ إِنَّكُمۡ قَوۡمٞ مُّنكَرُونَ ﴿62﴾قَالَ إِنَّكُمۡ قَوۡمٞ مُّنكَرُونَ
Transliteration: Qala innakum qawmun munkaroona
Translation: គាត់បាននិយាយថា៖ ពួកអ្នកគឺជាក្រុមដែលគេមិនស្គាល់ឡើយ។
15:63قَالُواْ بَلۡ جِئۡنَٰكَ بِمَا كَانُواْ فِيهِ يَمۡتَرُونَ ﴿63﴾قَالُواْ بَلۡ جِئۡنَٰكَ بِمَا كَانُواْ فِيهِ يَمۡتَرُونَ
Transliteration: Qaloo bal jinaka bima kanoo feehi yamtaroona
Translation: ពួកគេ(ម៉ាឡាអ៊ីកាត់)បាននិយាយថា៖ តាមពិត ពួកយើងបាននាំមកឱ្យអ្នកនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេមានការមន្ទិលសង្ស័យចំពោះវា។
15:64وَأَتَيۡنَٰكَ بِٱلۡحَقِّ وَإِنَّا لَصَٰدِقُونَ ﴿64﴾وَأَتَيۡنَٰكَ بِٱلۡحَقِّ وَإِنَّا لَصَٰدِقُونَ
Transliteration: Waataynaka bialhaqqi wainna lasadiqoona
Translation: ហើយពួកយើងបាននាំមកឱ្យអ្នកនូវការពិត ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកទៀងត្រង់។
15:65فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَٱتَّبِعۡ أَدۡبَٰرَهُمۡ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٞ وَٱمۡضُواْ حَيۡثُ تُؤۡمَرُونَ ﴿65﴾فَأَسۡرِ بِأَهۡلِكَ بِقِطۡعٖ مِّنَ ٱلَّيۡلِ وَٱتَّبِعۡ أَدۡبَٰرَهُمۡ وَلَا يَلۡتَفِتۡ مِنكُمۡ أَحَدٞ وَٱمۡضُواْ حَيۡثُ تُؤۡمَرُونَ
Transliteration: Faasri biahlika biqitAAin mina allayli waittabiAA adbarahum wala yaltafit minkum ahadun waimdoo haythu tumaroona
Translation: ហេតុនេះ ចូរអ្នកនាំក្រុមគ្រួសាររបស់អ្នកចាកចេញនៅពេលពាក់កណ្តាលយប់ ហើយអ្នកត្រូវដើរពីក្រោយពួកគេ និងមិនត្រូវឱ្យនរណាម្នាក់ក្នុងចំណោមពួកអ្នកងាកក្រោយជាដាច់ខាត។ ហើយចូរពួកអ្នកបន្តដំណើរទៅកាន់កន្លែងណាដែលគេបញ្ជាពួកអ្នកឲ្យទៅចុះ។
15:66وَقَضَيۡنَآ إِلَيۡهِ ذَٰلِكَ ٱلۡأَمۡرَ أَنَّ دَابِرَ هَـٰٓؤُلَآءِ مَقۡطُوعٞ مُّصۡبِحِينَ ﴿66﴾وَقَضَيۡنَآ إِلَيۡهِ ذَٰلِكَ ٱلۡأَمۡرَ أَنَّ دَابِرَ هَـٰٓؤُلَآءِ مَقۡطُوعٞ مُّصۡبِحِينَ
Transliteration: Waqadayna ilayhi thalika alamra anna dabira haolai maqtooAAun musbiheena
Translation: នោះហើយជាកិច្ចការដែលយើងបានកំណត់វា ពោលគឺក្រុមទាំងនោះនឹងត្រូវគេបំផ្លាញ(កម្ទេច)ផ្តាច់ពូជនៅពេលដែលចូលដល់វេលាទៀបភ្លឺ។
15:67وَجَآءَ أَهۡلُ ٱلۡمَدِينَةِ يَسۡتَبۡشِرُونَ ﴿67﴾وَجَآءَ أَهۡلُ ٱلۡمَدِينَةِ يَسۡتَبۡشِرُونَ
Transliteration: Wajaa ahlu almadeenati yastabshiroona
Translation: ហើយអ្នកភូមិ(សាទូម)បានមកដល់(កន្លែងព្យាការីលូត)ដោយភាពសប្បាយរីករាយ។
15:68قَالَ إِنَّ هَـٰٓؤُلَآءِ ضَيۡفِي فَلَا تَفۡضَحُونِ ﴿68﴾قَالَ إِنَّ هَـٰٓؤُلَآءِ ضَيۡفِي فَلَا تَفۡضَحُونِ
Transliteration: Qala inna haolai dayfee fala tafdahooni
Translation: ព្យាការីលូតបាននិយាយទៅកាន់ពួកគេថា៖ ពិតប្រាកដណាស់ អ្នកទាំងនោះគឺជាភ្ញៀវរបស់ខ្ញុំ។ ហេតុនេះ ចូរពួកអ្នកកុំធ្វើឱ្យខ្ញុំអាម៉ាស់មុខឱ្យសោះ។
15:69وَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ ﴿69﴾وَٱتَّقُواْ ٱللَّهَ وَلَا تُخۡزُونِ
Transliteration: Waittaqoo Allaha wala tukhzooni
Translation: ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងកុំធ្វើឱ្យខ្ញុំអាប់ឱន។
15:70قَالُوٓاْ أَوَلَمۡ نَنۡهَكَ عَنِ ٱلۡعَٰلَمِينَ ﴿70﴾قَالُوٓاْ أَوَلَمۡ نَنۡهَكَ عَنِ ٱلۡعَٰلَمِينَ
Transliteration: Qaloo awalam nanhaka AAani alAAalameena
Translation: ពួកគេបានតបវិញថា៖ តើពួកយើងមិនបានហាមឃាត់អ្នកមិនឱ្យទទួលភ្ញៀវណាម្នាក់ក្នុងចំណោមមនុស្សលោក(ដែលជាបុរស)ទេឬ?
15:71قَالَ هَـٰٓؤُلَآءِ بَنَاتِيٓ إِن كُنتُمۡ فَٰعِلِينَ ﴿71﴾قَالَ هَـٰٓؤُلَآءِ بَنَاتِيٓ إِن كُنتُمۡ فَٰعِلِينَ
Transliteration: Qala haolai banatee in kuntum faAAileena
Translation: ព្យាការីលូតបាននិយាយថា៖ ពួកគេទាំងនេះជាកូនស្រីរបស់ខ្ញុំ។ (ចូរពួកអ្នករៀបការជាមួយពួកនាងចុះ) ប្រសិនបើពួកអ្នកមានចង់បំពេញចំណង់តណ្ហានោះ។
15:72لَعَمۡرُكَ إِنَّهُمۡ لَفِي سَكۡرَتِهِمۡ يَعۡمَهُونَ ﴿72﴾لَعَمۡرُكَ إِنَّهُمۡ لَفِي سَكۡرَتِهِمۡ يَعۡمَهُونَ
Transliteration: LaAAamruka innahum lafee sakratihim yaAAmahoona
Translation: ហើយយើង(អល់ឡោះ)សូមស្បថនឹងជីវិតរបស់អ្នក(ព្យាការីមូហាំម៉ាត់)ថា៖ ពិតប្រាកដណាស់ ពួកគេគឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងខ្លាំងដោយមិនដឹងអ្វីឡើយ។
15:73فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُشۡرِقِينَ ﴿73﴾فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُشۡرِقِينَ
Transliteration: Faakhathathumu alssayhatu mushriqeena
Translation: ពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួកគេនៅពេលថ្ងៃរះ។
15:74فَجَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهِمۡ حِجَارَةٗ مِّن سِجِّيلٍ ﴿74﴾فَجَعَلۡنَا عَٰلِيَهَا سَافِلَهَا وَأَمۡطَرۡنَا عَلَيۡهِمۡ حِجَارَةٗ مِّن سِجِّيلٍ
Transliteration: FajaAAalna AAaliyaha safilaha waamtarna AAalayhim hijaratan min sijjeelin
Translation: ហើយយើង(អល់ឡោះ)បានធ្វើឱ្យភូមិស្រុកនោះក្រឡាប់ពីលើចុះក្រោម ហើយយើងបានបញ្ចុះទៅលើពួកគេនូវភ្លៀងដុំថ្មពីដីឥដ្ឋ។
15:75إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡمُتَوَسِّمِينَ ﴿75﴾إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّلۡمُتَوَسِّمِينَ
Transliteration: Inna fee thalika laayatin lilmutawassimeena
Translation: ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់អ្នកដែលពិនិត្យមើលដោយការពិចារណា។
15:76وَإِنَّهَا لَبِسَبِيلٖ مُّقِيمٍ ﴿76﴾وَإِنَّهَا لَبِسَبِيلٖ مُّقِيمٍ
Transliteration: Wainnaha labisabeelin muqeemin
Translation: ហើយពិតប្រាកដណាស់វា(ភូមិស្រុកក្រុមព្យាការីលូត)នោះ គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។
15:77إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّلۡمُؤۡمِنِينَ ﴿77﴾إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّلۡمُؤۡمِنِينَ
Transliteration: Inna fee thalika laayatan lilmumineena
Translation: ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលមានជំនឿ។
15:78وَإِن كَانَ أَصۡحَٰبُ ٱلۡأَيۡكَةِ لَظَٰلِمِينَ ﴿78﴾وَإِن كَانَ أَصۡحَٰبُ ٱلۡأَيۡكَةِ لَظَٰلِمِينَ
Transliteration: Wain kana ashabu alaykati lathalimeena
Translation: ហើយពិតប្រាកដណាស់ ក្រុមអៃកះ(ក្រុមរបស់ព្យាការីស៊្ហូអែប) គឺពិតជាពួកដែលបំពាន។
15:79فَٱنتَقَمۡنَا مِنۡهُمۡ وَإِنَّهُمَا لَبِإِمَامٖ مُّبِينٖ ﴿79﴾فَٱنتَقَمۡنَا مِنۡهُمۡ وَإِنَّهُمَا لَبِإِمَامٖ مُّبِينٖ
Transliteration: Faintaqamna minhum wainnahuma labiimamin mubeenin
Translation: ដូចនេះ យើងក៏បានផ្តន្ទាទោសពួកគេ។ ហើយពិតណាស់ វាទាំងពីរ(ភូមិស្រុកក្រុមព្យាការីលូត និងព្យាការីស៊្ហូអែប) គឺស្ថិតនៅចំផ្លូវធំដែលអ្នកដំណើរឆ្លងកាត់(អាចមើលឃើញ)។
15:80وَلَقَدۡ كَذَّبَ أَصۡحَٰبُ ٱلۡحِجۡرِ ٱلۡمُرۡسَلِينَ ﴿80﴾وَلَقَدۡ كَذَّبَ أَصۡحَٰبُ ٱلۡحِجۡرِ ٱلۡمُرۡسَلِينَ
Transliteration: Walaqad kaththaba ashabu alhijri almursaleena
Translation: ហើយជាការពិតណាស់ ក្រុមដែលរស់នៅជ្រលងហ៊ិជ្ជរ៍(ក្រុមព្យាការីសឡេះ)បានបដិសេធនឹងបណ្តាអ្នកនាំសារទាំងអស់។
15:81وَءَاتَيۡنَٰهُمۡ ءَايَٰتِنَا فَكَانُواْ عَنۡهَا مُعۡرِضِينَ ﴿81﴾وَءَاتَيۡنَٰهُمۡ ءَايَٰتِنَا فَكَانُواْ عَنۡهَا مُعۡرِضِينَ
Transliteration: Waataynahum ayatina fakanoo AAanha muAArideena
Translation: ហើយយើងបានប្រទាននូវសញ្ញាភស្តុតាងជាច្រើនដល់ពួកគេ ក៏ប៉ុន្តែពួកគេបែរជាងាកចេញអំពីវាទៅវិញ។
15:82وَكَانُواْ يَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا ءَامِنِينَ ﴿82﴾وَكَانُواْ يَنۡحِتُونَ مِنَ ٱلۡجِبَالِ بُيُوتًا ءَامِنِينَ
Transliteration: Wakanoo yanhitoona mina aljibali buyootan amineena
Translation: ហើយពួកគេបានចោះភ្នំជាច្រើនធ្វើជាលំនៅឋាន(ដើម្បីស្នាក់នៅ)ដោយសុវត្ថិភាព។
15:83فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُصۡبِحِينَ ﴿83﴾فَأَخَذَتۡهُمُ ٱلصَّيۡحَةُ مُصۡبِحِينَ
Transliteration: Faakhathathumu alssayhatu musbiheena
Translation: ហើយសម្រែកមួយដ៏ខ្លាំងបានឆក់យកជីវិតពួកគេនៅពេលទៀបភ្លឺ។
15:84فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ ﴿84﴾فَمَآ أَغۡنَىٰ عَنۡهُم مَّا كَانُواْ يَكۡسِبُونَ
Transliteration: Fama aghna AAanhum ma kanoo yaksiboona
Translation: ហើយអ្វីដែលពួកគេបានប្រឹងប្រែងស្វែងរក(ទ្រព្យសម្បត្តិ លំនៅឋាន...) គឺមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់ពួកគេឡើយ។
15:85وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّۗ وَإِنَّ ٱلسَّاعَةَ لَأٓتِيَةٞۖ فَٱصۡفَحِ ٱلصَّفۡحَ ٱلۡجَمِيلَ ﴿85﴾وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَآ إِلَّا بِٱلۡحَقِّۗ وَإِنَّ ٱلسَّاعَةَ لَأٓتِيَةٞۖ فَٱصۡفَحِ ٱلصَّفۡحَ ٱلۡجَمِيلَ
Transliteration: Wama khalaqna alssamawati waalarda wama baynahuma illa bialhaqqi wainna alssaAAata laatiyatun faisfahi alssafha aljameela
Translation: ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះវាទាំងពីរឡើយ លើកលែងតែមានមូលហេតុត្រឹមត្រូវប៉ុណ្ណោះ។ ហើយជាការពិតណាស់ ថ្ងៃបរលោកនឹងមកដល់(យ៉ាងពិតប្រាកដ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អនុគ្រោះ(ដល់ពួកគេ)នូវការអនុគ្រោះមួយដ៏ប្រពៃ។
15:86إِنَّ رَبَّكَ هُوَ ٱلۡخَلَّـٰقُ ٱلۡعَلِيمُ ﴿86﴾إِنَّ رَبَّكَ هُوَ ٱلۡخَلَّـٰقُ ٱلۡعَلِيمُ
Transliteration: Inna rabbaka huwa alkhallaqu alAAaleemu
Translation: ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាអ្នកបង្កើត(អ្វីទាំងអស់) និងមហាដឹងបំផុត។
15:87وَلَقَدۡ ءَاتَيۡنَٰكَ سَبۡعٗا مِّنَ ٱلۡمَثَانِي وَٱلۡقُرۡءَانَ ٱلۡعَظِيمَ ﴿87﴾وَلَقَدۡ ءَاتَيۡنَٰكَ سَبۡعٗا مِّنَ ٱلۡمَثَانِي وَٱلۡقُرۡءَانَ ٱلۡعَظِيمَ
Transliteration: Walaqad ataynaka sabAAan mina almathanee waalqurana alAAatheema
Translation: ហើយជាការពិតណាស់ យើងបានផ្តល់ឱ្យអ្នកនូវជំពូកអាល់ហ្វាទីហះដែលមានប្រាំពីរវាក្យខណ្ឌ និងគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម។
15:88لَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَٱخۡفِضۡ جَنَاحَكَ لِلۡمُؤۡمِنِينَ ﴿88﴾لَا تَمُدَّنَّ عَيۡنَيۡكَ إِلَىٰ مَا مَتَّعۡنَا بِهِۦٓ أَزۡوَٰجٗا مِّنۡهُمۡ وَلَا تَحۡزَنۡ عَلَيۡهِمۡ وَٱخۡفِضۡ جَنَاحَكَ لِلۡمُؤۡمِنِينَ
Transliteration: La tamuddanna AAaynayka ila ma mattaAAna bihi azwajan minhum wala tahzan AAalayhim waikhfid janahaka lilmumineena
Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំសម្លឹងដោយភ្នែកទាំងគូរបស់អ្នកទៅកាន់អ្វី(លាភសក្ការៈលោកិយ)ដែលយើងបានប្រទានវាទៅឱ្យក្រុមមួយក្នុងចំណោមពួកគេ(ពួកប្រឆាំង)ឱ្យសោះ។ ហើយចូរអ្នកកុំកើតទុក្ខចំពោះ(ការបដិសេធរបស់)ពួកគេ និងត្រូវឱនលំទោនទៅចំពោះបណ្តាអ្នកមានជំនឿ។
15:89وَقُلۡ إِنِّيٓ أَنَا ٱلنَّذِيرُ ٱلۡمُبِينُ ﴿89﴾وَقُلۡ إِنِّيٓ أَنَا ٱلنَّذِيرُ ٱلۡمُبِينُ
Transliteration: Waqul innee ana alnnatheeru almubeenu
Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានយ៉ាងច្បាស់លាស់(ពីទណ្ឌកម្មរបស់អល់ឡោះ)។
15:90كَمَآ أَنزَلۡنَا عَلَى ٱلۡمُقۡتَسِمِينَ ﴿90﴾كَمَآ أَنزَلۡنَا عَلَى ٱلۡمُقۡتَسِمِينَ
Transliteration: Kama anzalna AAala almuqtasimeena
Translation: ដូចអ្វី(ទណ្ឌកម្ម)ដែលអល់ឡោះបានទម្លាក់វាទៅលើពួកដែលបែងចែក(គម្ពីររបស់ទ្រង់)។
15:91ٱلَّذِينَ جَعَلُواْ ٱلۡقُرۡءَانَ عِضِينَ ﴿91﴾ٱلَّذِينَ جَعَلُواْ ٱلۡقُرۡءَانَ عِضِينَ
Transliteration: Allatheena jaAAaloo alqurana AAideena
Translation: គឺពួកដែលបែងចែកគម្ពីរគួរអានទៅជាផ្នែកៗ។
15:92فَوَرَبِّكَ لَنَسۡـَٔلَنَّهُمۡ أَجۡمَعِينَ ﴿92﴾فَوَرَبِّكَ لَنَسۡـَٔلَنَّهُمۡ أَجۡمَعِينَ
Transliteration: Fawarabbika lanasalannahum ajmaAAeena
Translation: ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានស្បថថា៖ (នៅថ្ងៃបរលោក)យើងប្រាកដជានឹងសួរពួកទាំងនោះទាំងអស់គ្នាជាមិនខាន
15:93عَمَّا كَانُواْ يَعۡمَلُونَ ﴿93﴾عَمَّا كَانُواْ يَعۡمَلُونَ
Transliteration: AAamma kanoo yaAAmaloona
Translation: ពីអ្វីដែលពួកគេបានប្រព្រឹត្ត។
15:94فَٱصۡدَعۡ بِمَا تُؤۡمَرُ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ ﴿94﴾فَٱصۡدَعۡ بِمَا تُؤۡمَرُ وَأَعۡرِضۡ عَنِ ٱلۡمُشۡرِكِينَ
Transliteration: FaisdaAA bima tumaru waaAArid AAani almushrikeena
Translation: ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រកាសដោយចំហពីអ្វីដែលគេបានបង្គាប់ប្រើអ្នក ហើយចូរអ្នកងាកចេញពីពួកដែលធ្វើស្ហ៊ីរិក។
15:95إِنَّا كَفَيۡنَٰكَ ٱلۡمُسۡتَهۡزِءِينَ ﴿95﴾إِنَّا كَفَيۡنَٰكَ ٱلۡمُسۡتَهۡزِءِينَ
Transliteration: Inna kafaynaka almustahzieena
Translation: ជាការពិតណាស់ មានយើង(តែមួយ)គឺគ្រប់គ្រាន់សម្រាប់អ្នកពីពួកដែលចំអកឡកឡឺយ។
15:96ٱلَّذِينَ يَجۡعَلُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۚ فَسَوۡفَ يَعۡلَمُونَ ﴿96﴾ٱلَّذِينَ يَجۡعَلُونَ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۚ فَسَوۡفَ يَعۡلَمُونَ
Transliteration: Allatheena yajAAaloona maAAa Allahi ilahan akhara fasawfa yaAAlamoona
Translation: គឺពួកដែលយកអ្នកផ្សេងធ្វើជាព្រះរួមនឹងអល់ឡោះជាម្ចាស់។ ដូច្នេះ ពួកគេគង់តែនឹងដឹងជាមិនខាន។
15:97وَلَقَدۡ نَعۡلَمُ أَنَّكَ يَضِيقُ صَدۡرُكَ بِمَا يَقُولُونَ ﴿97﴾وَلَقَدۡ نَعۡلَمُ أَنَّكَ يَضِيقُ صَدۡرُكَ بِمَا يَقُولُونَ
Transliteration: Walaqad naAAlamu annaka yadeequ sadruka bima yaqooloona
Translation: ហើយពិតប្រាកដណាស់ យើងដឹងថា អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជាមានភាពតាងតឹងនៅក្នុងចិត្តរបស់អ្នកចំពោះអ្វីដែលពួកគេនិយាយ។
15:98فَسَبِّحۡ بِحَمۡدِ رَبِّكَ وَكُن مِّنَ ٱلسَّـٰجِدِينَ ﴿98﴾فَسَبِّحۡ بِحَمۡدِ رَبِّكَ وَكُن مِّنَ ٱلسَّـٰجِدِينَ
Transliteration: Fasabbih bihamdi rabbika wakun mina alssajideena
Translation: ហេតុនេះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរដល់ព្រះជាម្ចាស់របស់អ្នក។ ហើយចូរអ្នកស្ថិតក្នុងចំណោមបណ្តាអ្នកដែលគោរពសក្ការៈ(ចំពោះអល់ឡោះ)។
15:99وَٱعۡبُدۡ رَبَّكَ حَتَّىٰ يَأۡتِيَكَ ٱلۡيَقِينُ ﴿99﴾وَٱعۡبُدۡ رَبَّكَ حَتَّىٰ يَأۡتِيَكَ ٱلۡيَقِينُ
Transliteration: WaoAAbud rabbaka hatta yatiyaka alyaqeenu
Translation: ហើយចូរអ្នកបន្តគោរពសក្ការៈចំពោះព្រះជាម្ចាស់របស់អ្នក រហូតដល់សេចក្តីស្លាប់បានមកដល់អ្នក។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download