21:1ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٖ مُّعۡرِضُونَ ﴿1﴾ٱقۡتَرَبَ لِلنَّاسِ حِسَابُهُمۡ وَهُمۡ فِي غَفۡلَةٖ مُّعۡرِضُونَ
Transliteration: Iqtaraba lilnnasi hisabuhum wahum fee ghaflatin muAAridoona
Translation: ការជំនុំជម្រះចំពោះមនុស្សលោកបានខិតជិតមកដល់ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្តើយ និងងាកចេញ(ពីការដាស់ព្រមាននេះ)។
21:2مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ ﴿2﴾مَا يَأۡتِيهِم مِّن ذِكۡرٖ مِّن رَّبِّهِم مُّحۡدَثٍ إِلَّا ٱسۡتَمَعُوهُ وَهُمۡ يَلۡعَبُونَ
Transliteration: Ma yateehim min thikrin min rabbihim muhdathin illa istamaAAoohu wahum yalAAaboona
Translation: ហើយគ្មានការរំឭក(គម្ពីរគួរអាន)ថ្មីណាមួយមកពីព្រះជាម្ចាស់របស់ពួកគេបានមកដល់ពួកគេនោះឡើយ លើកលែងតែពួកគេស្តាប់វាដោយដោយលេងសើចប៉ុណ្ណោះ
21:3لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ ﴿3﴾لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ
Transliteration: Lahiyatan quloobuhum waasarroo alnnajwa allatheena thalamoo hal hatha illa basharun mithlukum afatatoona alssihra waantum tubsiroona
Translation: ដោយដួងចិត្តរបស់ពួកគេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះវា។ ហើយពួកដែលបំពានបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថា៖ តើមនុស្សម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកទេឬ? ហើយពួកអ្នកដើរតាមមន្តអាគមឬ ខណៈដែលពួកអ្នកមើលឃើញច្បាស់(ថាគេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក)ដែរនោះ?
21:4قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿4﴾قَالَ رَبِّي يَعۡلَمُ ٱلۡقَوۡلَ فِي ٱلسَّمَآءِ وَٱلۡأَرۡضِۖ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
Transliteration: Qala rabbee yaAAlamu alqawla fee alssamai waalardi wahuwa alssameeAAu alAAaleemu
Translation: គាត់(ព្យាការីមូហាំម៉ាត់)បាននិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំទ្រង់ដឹងបំផុតនូវពាក្យសម្តីដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
21:5بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ ﴿5﴾بَلۡ قَالُوٓاْ أَضۡغَٰثُ أَحۡلَٰمِۭ بَلِ ٱفۡتَرَىٰهُ بَلۡ هُوَ شَاعِرٞ فَلۡيَأۡتِنَا بِـَٔايَةٖ كَمَآ أُرۡسِلَ ٱلۡأَوَّلُونَ
Transliteration: Bal qaloo adghathu ahlamin bali iftarahu bal huwa shaAAirun falyatina biayatin kama orsila alawwaloona
Translation: ផ្ទុយទៅវិញ ពួកគេនិយាយថា៖ វា(គម្ពីរគួរអាន)គ្រាន់តែជាសុបិនដែលច្របូកច្របល់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ គេគឺជាអ្នកប្រឌិតកុហកវាឡើង។ ផ្ទុយទៅវិញ គេគឺជាកវីនិពន្ធម្នាក់ប៉ុណ្ណោះ។ ដូច្នេះ ចូរឱ្យគេនាំមកឱ្យពួកយើងនូវអច្ឆរិយភាពណាមួយដូចអ្វីដែលគេបញ្ជូនទៅឲ្យបណ្តាអ្នក(នាំសារ)ជំនាន់មុន។
21:6مَآ ءَامَنَتۡ قَبۡلَهُم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَآۖ أَفَهُمۡ يُؤۡمِنُونَ ﴿6﴾مَآ ءَامَنَتۡ قَبۡلَهُم مِّن قَرۡيَةٍ أَهۡلَكۡنَٰهَآۖ أَفَهُمۡ يُؤۡمِنُونَ
Transliteration: Ma amanat qablahum min qaryatin ahlaknaha afahum yuminoona
Translation: គ្មានភូមិស្រុកណាមួយមុនពួកគេដែលមានជំនឿនោះឡើយ(ពេលដែលពួកគេទទួលបានតាមការទាមទារ)។ ដូច្នេះ យើងក៏បំផ្លាញវា(ភូមិស្រុកនោះ)ទៅ។ តើពួកទាំងនោះ មានជំនឿឬទេ?
21:7وَمَآ أَرۡسَلۡنَا قَبۡلَكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ ﴿7﴾وَمَآ أَرۡسَلۡنَا قَبۡلَكَ إِلَّا رِجَالٗا نُّوحِيٓ إِلَيۡهِمۡۖ فَسۡـَٔلُوٓاْ أَهۡلَ ٱلذِّكۡرِ إِن كُنتُمۡ لَا تَعۡلَمُونَ
Transliteration: Wama arsalna qablaka illa rijalan noohee ilayhim faisaloo ahla alththikri in kuntum la taAAlamoona
Translation: ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែជាបុរសៗដែលយើងផ្តល់វ៉ាហ៊ីទៅកាន់ពួកគេប៉ុណ្ណោះ។ ដូចនេះ ចូរពួកអ្នកសួរអ្នកដែលមានចំណេះដឹង(ពួកអះលីគីតាប)ចុះ ប្រសិនបើពួកអ្នកមិនដឹងនោះ។
21:8وَمَا جَعَلۡنَٰهُمۡ جَسَدٗا لَّا يَأۡكُلُونَ ٱلطَّعَامَ وَمَا كَانُواْ خَٰلِدِينَ ﴿8﴾وَمَا جَعَلۡنَٰهُمۡ جَسَدٗا لَّا يَأۡكُلُونَ ٱلطَّعَامَ وَمَا كَانُواْ خَٰلِدِينَ
Transliteration: Wama jaAAalnahum jasadan la yakuloona alttaAAama wama kanoo khalideena
Translation: ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារទាំងនោះ)ជារូបរាងកាយដែលមិនទទួលទានអាហារនោះឡើយ។ ហើយពួកគេក៏មិនមានជីវិតអមតៈនោះដែរ។
21:9ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ ﴿9﴾ثُمَّ صَدَقۡنَٰهُمُ ٱلۡوَعۡدَ فَأَنجَيۡنَٰهُمۡ وَمَن نَّشَآءُ وَأَهۡلَكۡنَا ٱلۡمُسۡرِفِينَ
Transliteration: Thumma sadaqnahumu alwaAAda faanjaynahum waman nashao waahlakna almusrifeena
Translation: ក្រោយមក យើងបានធ្វើឱ្យការសន្យាចំពោះពួកគេក្លាយជាការពិតដោយយើងបានសង្គ្រោះពួកគេ ហើយនិងជនណាដែលយើងមានចេតនា និងបំផ្លាញពួកដែលល្មើសបំពាន។
21:10لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبٗا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ ﴿10﴾لَقَدۡ أَنزَلۡنَآ إِلَيۡكُمۡ كِتَٰبٗا فِيهِ ذِكۡرُكُمۡۚ أَفَلَا تَعۡقِلُونَ
Transliteration: Laqad anzalna ilaykum kitaban feehi thikrukum afala taAAqiloona
Translation: ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់ពួកអ្នក ដែលមាននៅក្នុងនោះ គឺភាពខ្ពង់ខ្ពស់របស់ពួកអ្នក ។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
21:11وَكَمۡ قَصَمۡنَا مِن قَرۡيَةٖ كَانَتۡ ظَالِمَةٗ وَأَنشَأۡنَا بَعۡدَهَا قَوۡمًا ءَاخَرِينَ ﴿11﴾وَكَمۡ قَصَمۡنَا مِن قَرۡيَةٖ كَانَتۡ ظَالِمَةٗ وَأَنشَأۡنَا بَعۡدَهَا قَوۡمًا ءَاخَرِينَ
Transliteration: Wakam qasamna min qaryatin kanat thalimatan waanshana baAAdaha qawman akhareena
Translation: ហើយស្រុកភូមិជាច្រើនមកហើយដែលយើងបានបំផ្លាញវាដោយសារតែពួកគេបានបំពាន។ ហើយយើងបានបង្កើតក្រុមមួយផ្សេងទៀតបន្ទាប់ពីពួកគេ។
21:12فَلَمَّآ أَحَسُّواْ بَأۡسَنَآ إِذَا هُم مِّنۡهَا يَرۡكُضُونَ ﴿12﴾فَلَمَّآ أَحَسُّواْ بَأۡسَنَآ إِذَا هُم مِّنۡهَا يَرۡكُضُونَ
Transliteration: Falamma ahassoo basana itha hum minha yarkudoona
Translation: ហើយនៅពេលដែលពួកគេបានឃើញនូវទណ្ឌកម្មរបស់យើង ស្រាប់តែពួកគេរត់ចេញពីទីនោះយ៉ាងលឿន។
21:13لَا تَرۡكُضُواْ وَٱرۡجِعُوٓاْ إِلَىٰ مَآ أُتۡرِفۡتُمۡ فِيهِ وَمَسَٰكِنِكُمۡ لَعَلَّكُمۡ تُسۡـَٔلُونَ ﴿13﴾لَا تَرۡكُضُواْ وَٱرۡجِعُوٓاْ إِلَىٰ مَآ أُتۡرِفۡتُمۡ فِيهِ وَمَسَٰكِنِكُمۡ لَعَلَّكُمۡ تُسۡـَٔلُونَ
Transliteration: La tarkudoo wairjiAAoo ila ma otriftum feehi wamasakinikum laAAallakum tusaloona
Translation: (ពេលនោះ មានសំឡេងស្រែកហៅពួកគេថា៖) ចូរពួកអ្នកកុំរត់គេចឱ្យសោះ ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អ្វីដែលពួកអ្នកធ្លាប់បានសោយសុខ និង(ទៅកាន់)លំនៅឋានរបស់ពួកអ្នកវិញចុះ សង្ឃឹមថាពួកអ្នកនឹងត្រូវបានគេសួរ។
21:14قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ﴿14﴾قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ
Transliteration: Qaloo ya waylana inna kunna thalimeena
Translation: ពួកគេបាននិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។
21:15فَمَا زَالَت تِّلۡكَ دَعۡوَىٰهُمۡ حَتَّىٰ جَعَلۡنَٰهُمۡ حَصِيدًا خَٰمِدِينَ ﴿15﴾فَمَا زَالَت تِّلۡكَ دَعۡوَىٰهُمۡ حَتَّىٰ جَعَلۡنَٰهُمۡ حَصِيدًا خَٰمِدِينَ
Transliteration: Fama zalat tilka daAAwahum hatta jaAAalnahum haseedan khamideena
Translation: ហើយពួកគេនៅតែទទួលស្គាល់ចំពោះការអះអាងរបស់ខ្លួន រហូតទាល់តែយើងធ្វើឱ្យពួកគេប្រៀបដូចជាដំណាំដែលគេច្រូតកាត់ដែលងាប់អស់។
21:16وَمَا خَلَقۡنَا ٱلسَّمَآءَ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ ﴿16﴾وَمَا خَلَقۡنَا ٱلسَّمَآءَ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ
Transliteration: Wama khalaqna alssamaa waalarda wama baynahuma laAAibeena
Translation: ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរជាការលេងសើចនោះឡើយ។
21:17لَوۡ أَرَدۡنَآ أَن نَّتَّخِذَ لَهۡوٗا لَّٱتَّخَذۡنَٰهُ مِن لَّدُنَّآ إِن كُنَّا فَٰعِلِينَ ﴿17﴾لَوۡ أَرَدۡنَآ أَن نَّتَّخِذَ لَهۡوٗا لَّٱتَّخَذۡنَٰهُ مِن لَّدُنَّآ إِن كُنَّا فَٰعِلِينَ
Transliteration: Law aradna an nattakhitha lahwan laittakhathnahu min ladunna in kunna faAAileena
Translation: ប្រសិនបើយើងមានបំណងចង់យកមហេសីឬបុត្រនោះ ប្រាកដជាយើងនឹងយកអ្នកដែលនៅក្បែរយើងជាមិនខាន ប្រសិនបើយើងចង់ធ្វើ(ដូច្នោះ)មែននោះ។
21:18بَلۡ نَقۡذِفُ بِٱلۡحَقِّ عَلَى ٱلۡبَٰطِلِ فَيَدۡمَغُهُۥ فَإِذَا هُوَ زَاهِقٞۚ وَلَكُمُ ٱلۡوَيۡلُ مِمَّا تَصِفُونَ ﴿18﴾بَلۡ نَقۡذِفُ بِٱلۡحَقِّ عَلَى ٱلۡبَٰطِلِ فَيَدۡمَغُهُۥ فَإِذَا هُوَ زَاهِقٞۚ وَلَكُمُ ٱلۡوَيۡلُ مِمَّا تَصِفُونَ
Transliteration: Bal naqthifu bialhaqqi AAala albatili fayadmaghuhu faitha huwa zahiqun walakumu alwaylu mimma tasifoona
Translation: ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតទៅលើភាពខុសឆ្គង វាក៏រលាយសាបសូន្យ។ ពេលនោះ ភាពខុសឆ្គងក៏ត្រូវបាត់បង់។ ហើយភាពវិនាសអន្តរាយ គឺសម្រាប់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានចោទប្រកាន់(ទៅលើអល់ឡោះ)។
21:19وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَنۡ عِندَهُۥ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَلَا يَسۡتَحۡسِرُونَ ﴿19﴾وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَنۡ عِندَهُۥ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَلَا يَسۡتَحۡسِرُونَ
Transliteration: Walahu man fee alssamawati waalardi waman AAindahu la yastakbiroona AAan AAibadatihi wala yastahsiroona
Translation: ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអ្នកដែលនៅក្បែរទ្រង់(ម៉ាឡាអ៊ីកាត់) ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយណាយនោះដែរ។
21:20يُسَبِّحُونَ ٱلَّيۡلَ وَٱلنَّهَارَ لَا يَفۡتُرُونَ ﴿20﴾يُسَبِّحُونَ ٱلَّيۡلَ وَٱلنَّهَارَ لَا يَفۡتُرُونَ
Transliteration: Yusabbihoona allayla waalnnahara la yafturoona
Translation: ពួកគេលើកតម្កើងដល់ទ្រង់ទាំងយប់ទាំងថ្ងៃដោយគ្មានការនឿយហត់នោះឡើយ។
21:21أَمِ ٱتَّخَذُوٓاْ ءَالِهَةٗ مِّنَ ٱلۡأَرۡضِ هُمۡ يُنشِرُونَ ﴿21﴾أَمِ ٱتَّخَذُوٓاْ ءَالِهَةٗ مِّنَ ٱلۡأَرۡضِ هُمۡ يُنشِرُونَ
Transliteration: Ami ittakhathoo alihatan mina alardi hum yunshiroona
Translation: ឬមួយគេ(ពួកមុស្ហរីគីន)បានយកព្រះនានានៅលើផែនដីធ្វើជាម្ចាស់ ដែលពួកវាមិនអាចប្រោសជីវិតដែលស្លាប់ឱ្យរស់ឡើងវិញផងនោះ?
21:22لَوۡ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَاۚ فَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ ﴿22﴾لَوۡ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَاۚ فَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ
Transliteration: Law kana feehima alihatun illa Allahu lafasadata fasubhana Allahi rabbi alAAarshi AAamma yasifoona
Translation: ប្រសិនបើនៅលើមេឃជាច្រើនជាន់និងនៅលើផែនដីមានព្រះច្រើនក្រៅពីអល់ឡោះនោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេចោទប្រកាន់។
21:23لَا يُسۡـَٔلُ عَمَّا يَفۡعَلُ وَهُمۡ يُسۡـَٔلُونَ ﴿23﴾لَا يُسۡـَٔلُ عَمَّا يَفۡعَلُ وَهُمۡ يُسۡـَٔلُونَ
Transliteration: La yusalu AAamma yafAAalu wahum yusaloona
Translation: ទ្រង់មិនត្រូវបានគេសួរអំពីអ្វីដែលទ្រង់ធ្វើនោះទេ តែពួកគេទៅវិញទេដែលត្រូវបានគេសួរនោះ។
21:24أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗۖ قُلۡ هَاتُواْ بُرۡهَٰنَكُمۡۖ هَٰذَا ذِكۡرُ مَن مَّعِيَ وَذِكۡرُ مَن قَبۡلِيۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٱلۡحَقَّۖ فَهُم مُّعۡرِضُونَ ﴿24﴾أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗۖ قُلۡ هَاتُواْ بُرۡهَٰنَكُمۡۖ هَٰذَا ذِكۡرُ مَن مَّعِيَ وَذِكۡرُ مَن قَبۡلِيۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٱلۡحَقَّۖ فَهُم مُّعۡرِضُونَ
Transliteration: Ami ittakhathoo min doonihi alihatan qul hatoo burhanakum hatha thikru man maAAiya wathikru man qablee bal aktharuhum la yaAAlamoona alhaqqa fahum muAAridoona
Translation: ឬមួយពួកគេយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកមក។ គម្ពីរគួរអានដែលនៅជាមួយខ្ញុំនេះ និងគម្ពីររបស់អ្នកជំនាន់មុនខ្ញុំ(គឺមិនមានបញ្ជាក់ពីរឿងនេះឡើយ)។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងពីការពិតនោះឡើយ។ ដូច្នេះ ពួកគេគឺជាពួកដែលងាកចេញ(ពីការពិត)។
21:25وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ ﴿25﴾وَمَآ أَرۡسَلۡنَا مِن قَبۡلِكَ مِن رَّسُولٍ إِلَّا نُوحِيٓ إِلَيۡهِ أَنَّهُۥ لَآ إِلَٰهَ إِلَّآ أَنَا۠ فَٱعۡبُدُونِ
Transliteration: Wama arsalna min qablika min rasoolin illa noohee ilayhi annahu la ilaha illa ana faoAAbudooni
Translation: ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នោះឡើយ លើកលែងតែយើងបានផ្តល់វ៉ាហ៊ីទៅកាន់គេថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងឡើយ។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈចំពោះយើង(តែមួយគត់)។
21:26وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدٗاۗ سُبۡحَٰنَهُۥۚ بَلۡ عِبَادٞ مُّكۡرَمُونَ ﴿26﴾وَقَالُواْ ٱتَّخَذَ ٱلرَّحۡمَٰنُ وَلَدٗاۗ سُبۡحَٰنَهُۥۚ بَلۡ عِبَادٞ مُّكۡرَمُونَ
Transliteration: Waqaloo ittakhatha alrrahmanu waladan subhanahu bal AAibadun mukramoona
Translation: ហើយពួកគេនិយាយថា៖ ព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់មានបុត្រ។ ទ្រង់មហាស្អាតស្អំ។ ផ្ទុយទៅវិញ ពួកគេ(ម៉ាឡាអ៊ីកាត់) គឺជាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលត្រូវបានគេលើកតម្កើងប៉ុណ្ណោះ។
21:27لَا يَسۡبِقُونَهُۥ بِٱلۡقَوۡلِ وَهُم بِأَمۡرِهِۦ يَعۡمَلُونَ ﴿27﴾لَا يَسۡبِقُونَهُۥ بِٱلۡقَوۡلِ وَهُم بِأَمۡرِهِۦ يَعۡمَلُونَ
Transliteration: La yasbiqoonahu bialqawli wahum biamrihi yaAAmaloona
Translation: ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្តើមសម្តី(របស់ពួកគេ)មុនទ្រង់នោះឡើយ។ ហើយពួកគេប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។
21:28يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يَشۡفَعُونَ إِلَّا لِمَنِ ٱرۡتَضَىٰ وَهُم مِّنۡ خَشۡيَتِهِۦ مُشۡفِقُونَ ﴿28﴾يَعۡلَمُ مَا بَيۡنَ أَيۡدِيهِمۡ وَمَا خَلۡفَهُمۡ وَلَا يَشۡفَعُونَ إِلَّا لِمَنِ ٱرۡتَضَىٰ وَهُم مِّنۡ خَشۡيَتِهِۦ مُشۡفِقُونَ
Transliteration: YaAAlamu ma bayna aydeehim wama khalfahum wala yashfaAAoona illa limani irtada wahum min khashyatihi mushfiqoona
Translation: ទ្រង់ដឹងនូវអ្វីដែលនៅខាងមុខពួកគេ(ទង្វើកាលពីមុន) និងអ្វីដែលនៅខាងក្រោយពួកគេ(ទង្វើដែលពួកគេនឹងសាង)។ ហើយពួកគេមិនធ្វើអន្តរាគមន៍ដល់នរណានោះឡើយ លើកលែងតែជនណាដែលទ្រង់ពេញចិត្តប៉ុណ្ណោះ។ ហើយដោយការខ្លាចចំពោះទ្រង់ ពួកគេប្រុងប្រយ័ត្ន(ជានិច្ច)។
21:29وَمَن يَقُلۡ مِنۡهُمۡ إِنِّيٓ إِلَٰهٞ مِّن دُونِهِۦ فَذَٰلِكَ نَجۡزِيهِ جَهَنَّمَۚ كَذَٰلِكَ نَجۡزِي ٱلظَّـٰلِمِينَ ﴿29﴾۞وَمَن يَقُلۡ مِنۡهُمۡ إِنِّيٓ إِلَٰهٞ مِّن دُونِهِۦ فَذَٰلِكَ نَجۡزِيهِ جَهَنَّمَۚ كَذَٰلِكَ نَجۡزِي ٱلظَّـٰلِمِينَ
Transliteration: Waman yaqul minhum innee ilahun min doonihi fathalika najzeehi jahannama kathalika najzee alththalimeena
Translation: ហើយជនណាក្នុងចំណោមពួកគេ(ម៉ាឡាអ៊ីកាត់)ដែលនិយាយថា៖ “ពិតណាស់ ខ្ញុំគឺជាម្ចាស់ដែលត្រូវបានគេគោរពសក្ការៈក្រៅពីទ្រង់”នោះ យើងពិតជានឹងតបស្នងនូវនរកជើហាន់ណាំដល់គេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងដល់ពួកដែលបំពាន។
21:30أَوَلَمۡ يَرَ ٱلَّذِينَ كَفَرُوٓاْ أَنَّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ كَانَتَا رَتۡقٗا فَفَتَقۡنَٰهُمَاۖ وَجَعَلۡنَا مِنَ ٱلۡمَآءِ كُلَّ شَيۡءٍ حَيٍّۚ أَفَلَا يُؤۡمِنُونَ ﴿30﴾أَوَلَمۡ يَرَ ٱلَّذِينَ كَفَرُوٓاْ أَنَّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ كَانَتَا رَتۡقٗا فَفَتَقۡنَٰهُمَاۖ وَجَعَلۡنَا مِنَ ٱلۡمَآءِ كُلَّ شَيۡءٍ حَيٍّۚ أَفَلَا يُؤۡمِنُونَ
Transliteration: Awalam yara allatheena kafaroo anna alssamawati waalarda kanata ratqan fafataqnahuma wajaAAalna mina almai kulla shayin hayyin afala yuminoona
Translation: តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថា ជាការពិតណាស់ មេឃជាច្រើនជាន់និងផែនដី វាទាំងពីរគឺធ្លាប់ស្ថិតនៅជាប់គ្នា។ ក្រោយមក យើងក៏បានបំបែកវាចេញពីគ្នា។ ហើយយើងបានបង្កើតរាល់អ្វីៗទាំងអស់ដែលមានជីវិតតាមរយៈទឹក។ ដូច្នេះ តើពួកគេមិនមានជំនឿទេឬ?
21:31وَجَعَلۡنَا فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِهِمۡ وَجَعَلۡنَا فِيهَا فِجَاجٗا سُبُلٗا لَّعَلَّهُمۡ يَهۡتَدُونَ ﴿31﴾وَجَعَلۡنَا فِي ٱلۡأَرۡضِ رَوَٰسِيَ أَن تَمِيدَ بِهِمۡ وَجَعَلۡنَا فِيهَا فِجَاجٗا سُبُلٗا لَّعَلَّهُمۡ يَهۡتَدُونَ
Transliteration: WajaAAalna fee alardi rawasiya an tameeda bihim wajaAAalna feeha fijajan subulan laAAallahum yahtadoona
Translation: ហើយយើងបានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើន(សម្រាប់ទប់លំនឹង)ដើម្បីកុំឱ្យវាញ័ររញ្ជួយដល់ពួកគេ។ ហើយយើងបានបង្កើតឱ្យមានផ្លូវធំទូលាយជាច្រើននៅលើផែនដី។ សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ(ទៅកាន់គោលដៅ)។
21:32وَجَعَلۡنَا ٱلسَّمَآءَ سَقۡفٗا مَّحۡفُوظٗاۖ وَهُمۡ عَنۡ ءَايَٰتِهَا مُعۡرِضُونَ ﴿32﴾وَجَعَلۡنَا ٱلسَّمَآءَ سَقۡفٗا مَّحۡفُوظٗاۖ وَهُمۡ عَنۡ ءَايَٰتِهَا مُعۡرِضُونَ
Transliteration: WajaAAalna alssamaa saqfan mahfoothan wahum AAan ayatiha muAAridoona
Translation: ហើយយើងបានបង្កើតមេឃជាដំបូលដែលត្រូវបានការពារ។ តែពួកគេ(ពួកមុស្ហរីគីន) បែរជាងាកចេញពីសញ្ញាភស្តុតាងនានារបស់វាដដែល។
21:33وَهُوَ ٱلَّذِي خَلَقَ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ فِي فَلَكٖ يَسۡبَحُونَ ﴿33﴾وَهُوَ ٱلَّذِي خَلَقَ ٱلَّيۡلَ وَٱلنَّهَارَ وَٱلشَّمۡسَ وَٱلۡقَمَرَۖ كُلّٞ فِي فَلَكٖ يَسۡبَحُونَ
Transliteration: Wahuwa allathee khalaqa allayla waalnnahara waalshshamsa waalqamara kullun fee falakin yasbahoona
Translation: ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ ពេលថ្ងៃ ព្រះអាទិត្យ និងព្រះចន្ទ។ អ្វីៗទាំងនោះ គឺសុទ្ធតែធ្វើដំណើរតាមគន្លងរបស់វា(រៀងៗខ្លួន)។
21:34وَمَا جَعَلۡنَا لِبَشَرٖ مِّن قَبۡلِكَ ٱلۡخُلۡدَۖ أَفَإِيْن مِّتَّ فَهُمُ ٱلۡخَٰلِدُونَ ﴿34﴾وَمَا جَعَلۡنَا لِبَشَرٖ مِّن قَبۡلِكَ ٱلۡخُلۡدَۖ أَفَإِيْن مِّتَّ فَهُمُ ٱلۡخَٰلِدُونَ
Transliteration: Wama jaAAalna libasharin min qablika alkhulda afain mitta fahumu alkhalidoona
Translation: ហើយយើងមិនបានបង្កើតមនុស្សណាម្នាក់មុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ឲ្យមានជីវិតអមតៈនោះឡើយ។ ប្រសិនបើអ្នកក៏នឹងត្រូវស្លាប់ដែរនោះ ដូច្នេះ តើពួកគេអាចមានជីវិតអមតៈឬ?
21:35كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَنَبۡلُوكُم بِٱلشَّرِّ وَٱلۡخَيۡرِ فِتۡنَةٗۖ وَإِلَيۡنَا تُرۡجَعُونَ ﴿35﴾كُلُّ نَفۡسٖ ذَآئِقَةُ ٱلۡمَوۡتِۗ وَنَبۡلُوكُم بِٱلشَّرِّ وَٱلۡخَيۡرِ فِتۡنَةٗۖ وَإِلَيۡنَا تُرۡجَعُونَ
Transliteration: Kullu nafsin thaiqatu almawti wanablookum bialshsharri waalkhayri fitnatan wailayna turjaAAoona
Translation: រាល់ជីវិតទាំងអស់ គឺនឹងត្រូវភ្លក់រសជាតិនៃសេចក្តីស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នក(ឱមនុស្សលោក)ដោយប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវគេនាំត្រឡប់មកកាន់យើង(តែមួយគត់)។
21:36وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓاْ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي يَذۡكُرُ ءَالِهَتَكُمۡ وَهُم بِذِكۡرِ ٱلرَّحۡمَٰنِ هُمۡ كَٰفِرُونَ ﴿36﴾وَإِذَا رَءَاكَ ٱلَّذِينَ كَفَرُوٓاْ إِن يَتَّخِذُونَكَ إِلَّا هُزُوًا أَهَٰذَا ٱلَّذِي يَذۡكُرُ ءَالِهَتَكُمۡ وَهُم بِذِكۡرِ ٱلرَّحۡمَٰنِ هُمۡ كَٰفِرُونَ
Transliteration: Waitha raaka allatheena kafaroo in yattakhithoonaka illa huzuwan ahatha allathee yathkuru alihatakum wahum bithikri alrrahmani hum kafiroona
Translation: ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេបានយកអ្នកធ្វើជាការលេងសើច(ដោយនិយាយថា៖) តើគេនេះឬដែលមើលងាយព្រះនានារបស់ពួកអ្នកនោះ? ហើយពួកគេក៏ជាពួកដែលប្រឆាំងនឹងការរំឭករបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស។
21:37خُلِقَ ٱلۡإِنسَٰنُ مِنۡ عَجَلٖۚ سَأُوْرِيكُمۡ ءَايَٰتِي فَلَا تَسۡتَعۡجِلُونِ ﴿37﴾خُلِقَ ٱلۡإِنسَٰنُ مِنۡ عَجَلٖۚ سَأُوْرِيكُمۡ ءَايَٰتِي فَلَا تَسۡتَعۡجِلُونِ
Transliteration: Khuliqa alinsanu min AAajalin saoreekum ayatee fala tastaAAjiloona
Translation: មនុស្សលោកត្រូវបានគេបង្កើតមកដោយមានចរិតអន្ទះសា។ យើងនឹងបង្ហាញឱ្យពួកអ្នកបានឃើញនូវសញ្ញាភស្តុតាងរបស់យើង។ ហេតុនេះ ចូរពួកអ្នកកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។
21:38وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ ﴿38﴾وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ
Transliteration: Wayaqooloona mata hatha alwaAAdu in kuntum sadiqeena
Translation: ហើយពួកគេបាននិយាយថា៖ តើការសន្យានេះនឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ?
21:39لَوۡ يَعۡلَمُ ٱلَّذِينَ كَفَرُواْ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمۡ وَلَا هُمۡ يُنصَرُونَ ﴿39﴾لَوۡ يَعۡلَمُ ٱلَّذِينَ كَفَرُواْ حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ ٱلنَّارَ وَلَا عَن ظُهُورِهِمۡ وَلَا هُمۡ يُنصَرُونَ
Transliteration: Law yaAAlamu allatheena kafaroo heena la yakuffoona AAan wujoohihimu alnnara wala AAan thuhoorihim wala hum yunsaroona
Translation: ប្រសិនបើពួកប្រឆាំងបានដឹងនៅពេលដែលពួកគេមិនអាចការពារភ្លើងនរកចេញពីមុខរបស់ពួកគេ និងពីខ្នងរបស់ពួកគេបាន ហើយក៏គ្មានអ្នកណាដែលអាចជួយពួកគេបានដែរនោះ(ម្ល៉ោះពួកគេក៏នឹងមិនសុំឱ្យទណ្ឌកម្មនោះឆាប់មកដល់នោះដែរ)។
21:40بَلۡ تَأۡتِيهِم بَغۡتَةٗ فَتَبۡهَتُهُمۡ فَلَا يَسۡتَطِيعُونَ رَدَّهَا وَلَا هُمۡ يُنظَرُونَ ﴿40﴾بَلۡ تَأۡتِيهِم بَغۡتَةٗ فَتَبۡهَتُهُمۡ فَلَا يَسۡتَطِيعُونَ رَدَّهَا وَلَا هُمۡ يُنظَرُونَ
Transliteration: Bal tateehim baghtatan fatabhatuhum fala yastateeAAoona raddaha wala hum yuntharoona
Translation: ផ្ទុយទៅវិញ វា(ទណ្ឌកម្ម)នឹងមកដល់ពួកគេភ្លាមៗដែលធ្វើឲ្យពួកគេស្រឡាំងកាំង។ ពេលនោះ ពួកគេគ្មានសមត្ថភាពរុញច្រានវានោះទេ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឲ្យនោះដែរ។
21:41وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴿41﴾وَلَقَدِ ٱسۡتُهۡزِئَ بِرُسُلٖ مِّن قَبۡلِكَ فَحَاقَ بِٱلَّذِينَ سَخِرُواْ مِنۡهُم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
Transliteration: Walaqadi istuhzia birusulin min qablika fahaqa biallatheena sakhiroo minhum ma kanoo bihi yastahzioona
Translation: ហើយជាការពិតណាស់ មានបណ្តាអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ ពួកដែលចំអកឡកឡឺយក្នុងចំណោមពួកគេត្រូវបានហ៊ុមព័ទ្ធទៅដោយអ្វី(ទណ្ឌកម្ម)ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។
21:42قُلۡ مَن يَكۡلَؤُكُم بِٱلَّيۡلِ وَٱلنَّهَارِ مِنَ ٱلرَّحۡمَٰنِۚ بَلۡ هُمۡ عَن ذِكۡرِ رَبِّهِم مُّعۡرِضُونَ ﴿42﴾قُلۡ مَن يَكۡلَؤُكُم بِٱلَّيۡلِ وَٱلنَّهَارِ مِنَ ٱلرَّحۡمَٰنِۚ بَلۡ هُمۡ عَن ذِكۡرِ رَبِّهِم مُّعۡرِضُونَ
Transliteration: Qul man yaklaokum biallayli waalnnahari mina alrrahmani bal hum AAan thikri rabbihim muAAridoona
Translation: ចូរអ្នកសួរទៅកាន់ពួកពោលថា៖ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីព្រះជាម្ចាស់ដ៏មហាសប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំឭករបស់ព្រះជាម្ចាស់របស់ពួកអ្នក។
21:43أَمۡ لَهُمۡ ءَالِهَةٞ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ ﴿43﴾أَمۡ لَهُمۡ ءَالِهَةٞ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ
Transliteration: Am lahum alihatun tamnaAAuhum min doonina la yastateeAAoona nasra anfusihim wala hum minna yushaboona
Translation: ឬមួយពួកគេមានព្រះនានាផ្សេងពីយើងដែលអាចការពារពួកគេ(ពីទណ្ឌកម្ម)? ពិតប្រាកដណាស់ ពួកវាគ្មានសមត្ថភាពសូម្បីតែជួយខ្លួនឯង ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។
21:44بَلۡ مَتَّعۡنَا هَـٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ طَالَ عَلَيۡهِمُ ٱلۡعُمُرُۗ أَفَلَا يَرَوۡنَ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَآۚ أَفَهُمُ ٱلۡغَٰلِبُونَ ﴿44﴾بَلۡ مَتَّعۡنَا هَـٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ طَالَ عَلَيۡهِمُ ٱلۡعُمُرُۗ أَفَلَا يَرَوۡنَ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَآۚ أَفَهُمُ ٱلۡغَٰلِبُونَ
Transliteration: Bal mattaAAna haolai waabaahum hatta tala AAalayhimu alAAumuru afala yarawna anna natee alarda nanqusuha min atrafiha afahumu alghaliboona
Translation: ផ្ទុយទៅវិញ យើងបានផ្តល់ការសោយសុខដល់ពួកទាំងនោះ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេមានអាយុវែង។ តើពួកគេ(ប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ តើពួកគេជាអ្នកឈ្នះឬ?
21:45قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ﴿45﴾قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ
Transliteration: Qul innama onthirukum bialwahyi wala yasmaAAu alssummu aldduAAaa itha ma yuntharoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នកតាមរយៈវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនឮការអំពាវនាវនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេនោះ។
21:46وَلَئِن مَّسَّتۡهُمۡ نَفۡحَةٞ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ﴿46﴾وَلَئِن مَّسَّتۡهُمۡ نَفۡحَةٞ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ
Transliteration: Walain massathum nafhatun min AAathabi rabbika layaqoolunna ya waylana inna kunna thalimeena
Translation: ហើយប្រសិនបើមួយចំណែកនៃទណ្ឌកម្មព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកគេ នោះពួកគេប្រាកដជានឹងនិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។
21:47وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٞ شَيۡـٔٗاۖ وَإِن كَانَ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ ﴿47﴾وَنَضَعُ ٱلۡمَوَٰزِينَ ٱلۡقِسۡطَ لِيَوۡمِ ٱلۡقِيَٰمَةِ فَلَا تُظۡلَمُ نَفۡسٞ شَيۡـٔٗاۖ وَإِن كَانَ مِثۡقَالَ حَبَّةٖ مِّنۡ خَرۡدَلٍ أَتَيۡنَا بِهَاۗ وَكَفَىٰ بِنَا حَٰسِبِينَ
Transliteration: WanadaAAu almawazeena alqista liyawmi alqiyamati fala tuthlamu nafsun shayan wain kana mithqala habbatin min khardalin atayna biha wakafa bina hasibeena
Translation: ហើយយើងនឹងដាក់ជញ្ជីងយុត្តិធម៌នៅថ្ងៃបរលោក(ដើម្បីថ្លឹងទង្វើពួកគេ)។ ដូចនេះ គ្មានជីវិតណាម្នាក់ត្រូវបានគេបំពានបន្តិចណាឡើយ សូម្បីតែវា(ទង្វើដែលត្រូវថ្លឹង)មានទំហំតូចប៉ុនគ្រាប់ស្ពៃក៏ដោយ ក៏យើងនាំវាមក(ថ្លឹង)ដែរ។ គ្រប់គ្រាន់ហើយដែលយើងជាអ្នកជំនុំជម្រះ។
21:48وَلَقَدۡ ءَاتَيۡنَا مُوسَىٰ وَهَٰرُونَ ٱلۡفُرۡقَانَ وَضِيَآءٗ وَذِكۡرٗا لِّلۡمُتَّقِينَ ﴿48﴾وَلَقَدۡ ءَاتَيۡنَا مُوسَىٰ وَهَٰرُونَ ٱلۡفُرۡقَانَ وَضِيَآءٗ وَذِكۡرٗا لِّلۡمُتَّقِينَ
Transliteration: Walaqad atayna moosa waharoona alfurqana wadiyaan wathikran lilmuttaqeena
Translation: ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីមូសា និងព្យាការីហារូននូវគម្ពីរតាវរ៉ត ដែលជាពន្លឺ និងជាការរំឭកដល់បណ្តាអ្នកដែលកោតខ្លាច។
21:49ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَهُم مِّنَ ٱلسَّاعَةِ مُشۡفِقُونَ ﴿49﴾ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ وَهُم مِّنَ ٱلسَّاعَةِ مُشۡفِقُونَ
Transliteration: Allatheena yakhshawna rabbahum bialghaybi wahum mina alssaAAati mushfiqoona
Translation: គឺបណ្តាអ្នកដែលខ្លាចព្រះជាម្ចាស់របស់ពួកគេទាំងអាថ៌កំបាំង ហើយពួកគេជាពួកដែលខ្លាចថ្ងៃបរលោក។
21:50وَهَٰذَا ذِكۡرٞ مُّبَارَكٌ أَنزَلۡنَٰهُۚ أَفَأَنتُمۡ لَهُۥ مُنكِرُونَ ﴿50﴾وَهَٰذَا ذِكۡرٞ مُّبَارَكٌ أَنزَلۡنَٰهُۚ أَفَأَنتُمۡ لَهُۥ مُنكِرُونَ
Transliteration: Wahatha thikrun mubarakun anzalnahu afaantum lahu munkiroona
Translation: ហើយ(គម្ពីរគួរអាន)ដែលយើងបានបញ្ចុះមកនេះ គឺជាការរំឭកដ៏មានពរជ័យ។ ដូច្នេះ តើពួកអ្នកនៅតែបដិសេធចំពោះវាទៀតឬ?
21:51وَلَقَدۡ ءَاتَيۡنَآ إِبۡرَٰهِيمَ رُشۡدَهُۥ مِن قَبۡلُ وَكُنَّا بِهِۦ عَٰلِمِينَ ﴿51﴾۞وَلَقَدۡ ءَاتَيۡنَآ إِبۡرَٰهِيمَ رُشۡدَهُۥ مِن قَبۡلُ وَكُنَّا بِهِۦ عَٰلِمِينَ
Transliteration: Walaqad atayna ibraheema rushdahu min qablu wakunna bihi AAalimeena
Translation: ហើយជាការពិតណាស់ យើងបានប្រទានឱ្យព្យាការីអ៊ីព្រហ៊ីមនូវការចង្អុលបង្ហាញដល់គេកាលពីមុន។ ហើយយើងជាអ្នកដែលដឹងបំផុតចំពោះគេ។
21:52إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا هَٰذِهِ ٱلتَّمَاثِيلُ ٱلَّتِيٓ أَنتُمۡ لَهَا عَٰكِفُونَ ﴿52﴾إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَا هَٰذِهِ ٱلتَّمَاثِيلُ ٱلَّتِيٓ أَنتُمۡ لَهَا عَٰكِفُونَ
Transliteration: Ith qala liabeehi waqawmihi ma hathihi alttamatheelu allatee antum laha AAakifoona
Translation: នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈចំពោះពួកវាទាំងនេះ គឺជាអ្វី?
21:53قَالُواْ وَجَدۡنَآ ءَابَآءَنَا لَهَا عَٰبِدِينَ ﴿53﴾قَالُواْ وَجَدۡنَآ ءَابَآءَنَا لَهَا عَٰبِدِينَ
Transliteration: Qaloo wajadna abaana laha AAabideena
Translation: ពួកគេតបថា៖ ពួកយើងបានឃើញជីដូនជីតារបស់ពួកយើងគោរពសក្ការៈចំពោះពួកវា។
21:54قَالَ لَقَدۡ كُنتُمۡ أَنتُمۡ وَءَابَآؤُكُمۡ فِي ضَلَٰلٖ مُّبِينٖ ﴿54﴾قَالَ لَقَدۡ كُنتُمۡ أَنتُمۡ وَءَابَآؤُكُمۡ فِي ضَلَٰلٖ مُّبِينٖ
Transliteration: Qala laqad kuntum antum waabaokum fee dalalin mubeenin
Translation: គាត់ក៏តបថា៖ ពិតប្រាកដណាស់ ពួកអ្នក និងជីដូនជីតារបស់ពួកអ្នក គឺស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
21:55قَالُوٓاْ أَجِئۡتَنَا بِٱلۡحَقِّ أَمۡ أَنتَ مِنَ ٱللَّـٰعِبِينَ ﴿55﴾قَالُوٓاْ أَجِئۡتَنَا بِٱلۡحَقِّ أَمۡ أَنتَ مِنَ ٱللَّـٰعِبِينَ
Transliteration: Qaloo ajitana bialhaqqi am anta mina allaAAibeena
Translation: ពួកគេក៏បានតបវិញថា៖ តើអ្នកនាំមកឱ្យពួកយើងនូវការពិត ឬមួយក៏អ្នកស្ថិតក្នុងចំណោមអ្នកដែលលេងសើច?
21:56قَالَ بَل رَّبُّكُمۡ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلَّذِي فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّـٰهِدِينَ ﴿56﴾قَالَ بَل رَّبُّكُمۡ رَبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ ٱلَّذِي فَطَرَهُنَّ وَأَنَا۠ عَلَىٰ ذَٰلِكُم مِّنَ ٱلشَّـٰهِدِينَ
Transliteration: Qala bal rabbukum rabbu alssamawati waalardi allathee fatarahunna waana AAala thalikum mina alshshahideena
Translation: គាត់បានតបថា៖ ផ្ទុយទៅវិញ ព្រះជាម្ចាស់របស់អ្នក គឺជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដីដែលទ្រង់បានបង្កើតពួកវាមក។ ហើយខ្ញុំគឺស្ថិតក្នុងចំណោមអ្នកដែលធ្វើសាក្សីលើរឿងនោះ។
21:57وَتَٱللَّهِ لَأَكِيدَنَّ أَصۡنَٰمَكُم بَعۡدَ أَن تُوَلُّواْ مُدۡبِرِينَ ﴿57﴾وَتَٱللَّهِ لَأَكِيدَنَّ أَصۡنَٰمَكُم بَعۡدَ أَن تُوَلُّواْ مُدۡبِرِينَ
Transliteration: WataAllahi laakeedanna asnamakum baAAda an tuwalloo mudbireena
Translation: សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជានឹងរៀបចំគម្រោងការកម្ទេចបដិមារបស់ពួកអ្នក ក្រោយពីពួកអ្នកចាកចោលពួកវា(ទៅចូលរួមពិធីបុណ្យ)។
21:58فَجَعَلَهُمۡ جُذَٰذًا إِلَّا كَبِيرٗا لَّهُمۡ لَعَلَّهُمۡ إِلَيۡهِ يَرۡجِعُونَ ﴿58﴾فَجَعَلَهُمۡ جُذَٰذًا إِلَّا كَبِيرٗا لَّهُمۡ لَعَلَّهُمۡ إِلَيۡهِ يَرۡجِعُونَ
Transliteration: FajaAAalahum juthathan illa kabeeran lahum laAAallahum ilayhi yarjiAAoona
Translation: ពេលនោះ គាត់ក៏បានវាយកម្ទេចរូបបដិមាទាំងនោះជាបំណែកៗ លើកលែងតែបដិមាមួយដែលធំជាងគេ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។
21:59قَالُواْ مَن فَعَلَ هَٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّـٰلِمِينَ ﴿59﴾قَالُواْ مَن فَعَلَ هَٰذَا بِـَٔالِهَتِنَآ إِنَّهُۥ لَمِنَ ٱلظَّـٰلِمِينَ
Transliteration: Qaloo man faAAala hatha bialihatina innahu lamina alththalimeena
Translation: (ពេលដែលពួកគេត្រឡប់មកវិញ) ពួកគេសួរថា៖ តើអ្នកណាជាអ្នកធ្វើទង្វើនេះដាក់ព្រះនានារបស់ពួកយើង? ពិតប្រាកដណាស់ អ្នកនោះពិតជាស្ថិតក្នុងចំណោមពួកដែលបំពាន។
21:60قَالُواْ سَمِعۡنَا فَتٗى يَذۡكُرُهُمۡ يُقَالُ لَهُۥٓ إِبۡرَٰهِيمُ ﴿60﴾قَالُواْ سَمِعۡنَا فَتٗى يَذۡكُرُهُمۡ يُقَالُ لَهُۥٓ إِبۡرَٰهِيمُ
Transliteration: Qaloo samiAAna fatan yathkuruhum yuqalu lahu ibraheemu
Translation: ពួកគេមួយចំនួនបាននិយាយថា៖ ពួកយើងបានឮយុវជនម្នាក់និយាយអាក្រក់ពីវា(បដិមា) ដែលគេហៅ(យុវជនម្នាក់នោះ)ថា អ៊ីព្រហ៊ីម។
21:61قَالُواْ فَأۡتُواْ بِهِۦ عَلَىٰٓ أَعۡيُنِ ٱلنَّاسِ لَعَلَّهُمۡ يَشۡهَدُونَ ﴿61﴾قَالُواْ فَأۡتُواْ بِهِۦ عَلَىٰٓ أَعۡيُنِ ٱلنَّاسِ لَعَلَّهُمۡ يَشۡهَدُونَ
Transliteration: Qaloo fatoo bihi AAala aAAyuni alnnasi laAAallahum yashhadoona
Translation: ពួកគេ(ពួកមេដឹកនាំ)បាននិយាយថា៖ ចូរពួកអ្នកនាំគេមកបង្ហាញនៅចំពោះមុខមហាជនទាំងឡាយ ដើម្បីឱ្យពួកគេធ្វើជាសាក្សី។
21:62قَالُوٓاْ ءَأَنتَ فَعَلۡتَ هَٰذَا بِـَٔالِهَتِنَا يَـٰٓإِبۡرَٰهِيمُ ﴿62﴾قَالُوٓاْ ءَأَنتَ فَعَلۡتَ هَٰذَا بِـَٔالِهَتِنَا يَـٰٓإِبۡرَٰهِيمُ
Transliteration: Qaloo aanta faAAalta hatha bialihatina ya ibraheemu
Translation: ពួកគេក៏បានសួរគាត់ថា៖ តើអ្នកឬដែលបានធ្វើនូវទង្វើបែបនេះដាក់ព្រះនានារបស់ពួកយើង ឱអ៊ីព្រហ៊ីម?
21:63قَالَ بَلۡ فَعَلَهُۥ كَبِيرُهُمۡ هَٰذَا فَسۡـَٔلُوهُمۡ إِن كَانُواْ يَنطِقُونَ ﴿63﴾قَالَ بَلۡ فَعَلَهُۥ كَبِيرُهُمۡ هَٰذَا فَسۡـَٔلُوهُمۡ إِن كَانُواْ يَنطِقُونَ
Transliteration: Qala bal faAAalahu kabeeruhum hatha faisaloohum in kanoo yantiqoona
Translation: គាត់បានតបថា៖ ផ្ទុយទៅវិញ គឺរូបបដិមាដែលធំជាងគេនេះឯងដែលជាអ្នកធ្វើ។ ហេតុនេះ ចូរពួកអ្នកសួរពួកវាចុះ ប្រសិនបើពួកវាអាចនិយាយបានមែននោះ។
21:64فَرَجَعُوٓاْ إِلَىٰٓ أَنفُسِهِمۡ فَقَالُوٓاْ إِنَّكُمۡ أَنتُمُ ٱلظَّـٰلِمُونَ ﴿64﴾فَرَجَعُوٓاْ إِلَىٰٓ أَنفُسِهِمۡ فَقَالُوٓاْ إِنَّكُمۡ أَنتُمُ ٱلظَّـٰلِمُونَ
Transliteration: FarajaAAoo ila anfusihim faqaloo innakum antumu alththalimoona
Translation: ពេលនោះ ពួកគេក៏បានបែរមកធ្វើការពិចារណាលើខ្លួនឯង។ ពេលនោះ ពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលបំពាន។
21:65ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَـٰٓؤُلَآءِ يَنطِقُونَ ﴿65﴾ثُمَّ نُكِسُواْ عَلَىٰ رُءُوسِهِمۡ لَقَدۡ عَلِمۡتَ مَا هَـٰٓؤُلَآءِ يَنطِقُونَ
Transliteration: Thumma nukisoo AAala ruoosihim laqad AAalimta ma haolai yantiqoona
Translation: ក្រោយមក ភាពចចេសរឹងរូសរបស់ពួកគេក៏បានត្រឡប់មកវិញ(ហើយពួកគេបាននិយាយថា៖) ជាការពិតណាស់ អ្នកដឹងច្បាស់ហើយថា រូបបដិមាទាំងនោះមិនអាចនិយាយអ្វីបាននោះទេ។
21:66قَالَ أَفَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمۡ شَيۡـٔٗا وَلَا يَضُرُّكُمۡ ﴿66﴾قَالَ أَفَتَعۡبُدُونَ مِن دُونِ ٱللَّهِ مَا لَا يَنفَعُكُمۡ شَيۡـٔٗا وَلَا يَضُرُّكُمۡ
Transliteration: Qala afataAAbudoona min dooni Allahi ma la yanfaAAukum shayan wala yadurrukum
Translation: គាត់ក៏បានតបថា៖ ដូច្នេះ តើពួកអ្នកគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីអល់ឡោះដែលពួកវាមិនអាចផ្តល់ផលប្រយោជន៍អ្វី ហើយក៏មិនអាចផ្តល់គ្រោះថ្នាក់ដល់ពួកអ្នកសោះនោះឬ?
21:67أُفّٖ لَّكُمۡ وَلِمَا تَعۡبُدُونَ مِن دُونِ ٱللَّهِۚ أَفَلَا تَعۡقِلُونَ ﴿67﴾أُفّٖ لَّكُمۡ وَلِمَا تَعۡبُدُونَ مِن دُونِ ٱللَّهِۚ أَفَلَا تَعۡقِلُونَ
Transliteration: Offin lakum walima taAAbudoona min dooni Allahi afala taAAqiloona
Translation: គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះនោះ។ ដូច្នេះ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
21:68قَالُواْ حَرِّقُوهُ وَٱنصُرُوٓاْ ءَالِهَتَكُمۡ إِن كُنتُمۡ فَٰعِلِينَ ﴿68﴾قَالُواْ حَرِّقُوهُ وَٱنصُرُوٓاْ ءَالِهَتَكُمۡ إِن كُنتُمۡ فَٰعِلِينَ
Transliteration: Qaloo harriqoohu waonsuroo alihatakum in kuntum faAAileena
Translation: ពួកគេក៏និយាយថា៖ ចូរពួកអ្នកដុតគេ ហើយសង្គ្រោះព្រះនានារបស់ពួកអ្នកចុះ ប្រសិនបើពួកអ្នកចង់ធ្វើ។
21:69قُلۡنَا يَٰنَارُ كُونِي بَرۡدٗا وَسَلَٰمًا عَلَىٰٓ إِبۡرَٰهِيمَ ﴿69﴾قُلۡنَا يَٰنَارُ كُونِي بَرۡدٗا وَسَلَٰمًا عَلَىٰٓ إِبۡرَٰهِيمَ
Transliteration: Qulna ya naru koonee bardan wasalaman AAala ibraheema
Translation: យើង(អល់ឡោះ)បានមានបន្ទូលថា៖ ឱភ្លើង! ចូរឯងប្រែទៅជាត្រជាក់ ហើយផ្តល់សុវត្ថិភាពដល់អ៊ីព្រហ៊ីមចុះ។
21:70وَأَرَادُواْ بِهِۦ كَيۡدٗا فَجَعَلۡنَٰهُمُ ٱلۡأَخۡسَرِينَ ﴿70﴾وَأَرَادُواْ بِهِۦ كَيۡدٗا فَجَعَلۡنَٰهُمُ ٱلۡأَخۡسَرِينَ
Transliteration: Waaradoo bihi kaydan fajaAAalnahumu alakhsareena
Translation: ហើយគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគាត់ តែយើងបានធ្វើឱ្យពួកគេខាតបង់។
21:71وَنَجَّيۡنَٰهُ وَلُوطًا إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَا لِلۡعَٰلَمِينَ ﴿71﴾وَنَجَّيۡنَٰهُ وَلُوطًا إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَا لِلۡعَٰلَمِينَ
Transliteration: Wanajjaynahu walootan ila alardi allatee barakna feeha lilAAalameena
Translation: ហើយយើងបានជួយសង្គ្រោះគាត់ និងព្យាការីលូតទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះទឹកដីនេះសម្រាប់ពិភពទាំងអស់។
21:72وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ نَافِلَةٗۖ وَكُلّٗا جَعَلۡنَا صَٰلِحِينَ ﴿72﴾وَوَهَبۡنَا لَهُۥٓ إِسۡحَٰقَ وَيَعۡقُوبَ نَافِلَةٗۖ وَكُلّٗا جَعَلۡنَا صَٰلِحِينَ
Transliteration: Wawahabna lahu ishaqa wayaAAqooba nafilatan wakullan jaAAalna saliheena
Translation: ហើយយើងបានប្រទានបន្ថែមដល់គាត់នូវព្យាការីអ៊ីស្ហាក(ជាកូន) និងព្យាការីយ៉ាក់កូប(ជាចៅ)។ ហើយយើងបានធ្វើឱ្យពួកគេពួកគេទាំងអស់ក្លាយជាអ្នកដែលសាងកុសល។
21:73وَجَعَلۡنَٰهُمۡ أَئِمَّةٗ يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ ﴿73﴾وَجَعَلۡنَٰهُمۡ أَئِمَّةٗ يَهۡدُونَ بِأَمۡرِنَا وَأَوۡحَيۡنَآ إِلَيۡهِمۡ فِعۡلَ ٱلۡخَيۡرَٰتِ وَإِقَامَ ٱلصَّلَوٰةِ وَإِيتَآءَ ٱلزَّكَوٰةِۖ وَكَانُواْ لَنَا عَٰبِدِينَ
Transliteration: WajaAAalnahum aimmatan yahdoona biamrina waawhayna ilayhim fiAAla alkhayrati waiqama alssalati waeetaa alzzakati wakanoo lana AAabideena
Translation: ហើយយើងបានឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដែលចង្អុលបង្ហាញ(មនុស្សទៅកាន់ប្រការល្អ)ទៅតាមបទបញ្ជារបស់យើង។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ពួកគេឲ្យសាងអំពើល្អ និងប្រតិបតិ្តសឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេ គឺជាអ្នកដែលប្រគល់ខ្លួនចំពោះយើង។
21:74وَلُوطًا ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَـٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَٰسِقِينَ ﴿74﴾وَلُوطًا ءَاتَيۡنَٰهُ حُكۡمٗا وَعِلۡمٗا وَنَجَّيۡنَٰهُ مِنَ ٱلۡقَرۡيَةِ ٱلَّتِي كَانَت تَّعۡمَلُ ٱلۡخَبَـٰٓئِثَۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَٰسِقِينَ
Transliteration: Walootan ataynahu hukman waAAilman wanajjaynahu mina alqaryati allatee kanat taAAmalu alkhabaitha innahum kanoo qawma sawin fasiqeena
Translation: ហើយចំពោះព្យាការីលូត យើងបានប្រទានឱ្យគេនូវការ(ចេះ)វិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានសង្គ្រោះគេពីភូមិស្រុកដែលអ្នកភូមិនោះបានប្រព្រឹត្តនូវទង្វើស្មោកគ្រោក(ស្រលាញ់ភេទដូចគ្នា)។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមអាក្រក់ និងល្មើសច្បាប់។
21:75وَأَدۡخَلۡنَٰهُ فِي رَحۡمَتِنَآۖ إِنَّهُۥ مِنَ ٱلصَّـٰلِحِينَ ﴿75﴾وَأَدۡخَلۡنَٰهُ فِي رَحۡمَتِنَآۖ إِنَّهُۥ مِنَ ٱلصَّـٰلِحِينَ
Transliteration: Waadkhalnahu fee rahmatina innahu mina alssaliheena
Translation: ហើយយើងបានបញ្ចូលរូបគេ(ព្យាការីលូត)ទៅក្នុងក្តីមេត្តាករុណារបស់យើង។ ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។
21:76وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ فَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ﴿76﴾وَنُوحًا إِذۡ نَادَىٰ مِن قَبۡلُ فَٱسۡتَجَبۡنَا لَهُۥ فَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ
Transliteration: Wanoohan ith nada min qablu faistajabna lahu fanajjaynahu waahlahu mina alkarbi alAAatheemi
Translation: ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីនួហ ខណៈដែលគេបានបួងសួងកាលពីមុន។ ពេលនោះ យើងបានទទួលយកការបួងសួងរបស់គេ។ ហើយយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេ(អ្នកមានជំនឿ)ពីគ្រោះដ៏ធំធេង។
21:77وَنَصَرۡنَٰهُ مِنَ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ ﴿77﴾وَنَصَرۡنَٰهُ مِنَ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَآۚ إِنَّهُمۡ كَانُواْ قَوۡمَ سَوۡءٖ فَأَغۡرَقۡنَٰهُمۡ أَجۡمَعِينَ
Transliteration: Wanasarnahu mina alqawmi allatheena kaththaboo biayatina innahum kanoo qawma sawin faaghraqnahum ajmaAAeena
Translation: ហើយយើងបានសង្គ្រោះរូបគេពីក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលអាក្រក់។ ដូច្នេះ យើងក៏បានពន្លិចពួកគេទាំងអស់គ្នា(ក្នុងទឹកជំនន់)។
21:78وَدَاوُۥدَ وَسُلَيۡمَٰنَ إِذۡ يَحۡكُمَانِ فِي ٱلۡحَرۡثِ إِذۡ نَفَشَتۡ فِيهِ غَنَمُ ٱلۡقَوۡمِ وَكُنَّا لِحُكۡمِهِمۡ شَٰهِدِينَ ﴿78﴾وَدَاوُۥدَ وَسُلَيۡمَٰنَ إِذۡ يَحۡكُمَانِ فِي ٱلۡحَرۡثِ إِذۡ نَفَشَتۡ فِيهِ غَنَمُ ٱلۡقَوۡمِ وَكُنَّا لِحُكۡمِهِمۡ شَٰهِدِينَ
Transliteration: Wadawooda wasulaymana ith yahkumani fee alharthi ith nafashat feehi ghanamu alqawmi wakunna lihukmihim shahideena
Translation: ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីហ្ទាវូទ និងព្យាការីស៊ូឡៃម៉ាន ខណៈដែលគេទាំងពីរបានកាត់ក្តីចំពោះរឿងចម្ការដែលហ្វូងចៀមរបស់ក្រុមមួយបានចូលទៅចម្ការនោះខ្ទេចខ្ទី។ ហើយពិតណាស់ យើងគឺជាសាក្សីចំពោះការកាត់ក្តីរបស់ពួកគេ។
21:79فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمٗا وَعِلۡمٗاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ ﴿79﴾فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمٗا وَعِلۡمٗاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ
Transliteration: Fafahhamnaha sulaymana wakullan atayna hukman waAAilman wasakhkharna maAAa dawooda aljibala yusabbihna waalttayra wakunna faAAileena
Translation: ក្រោយមក យើងបានឱ្យព្យាការីស៊ូឡៃម៉ានយល់ពីរឿងក្តីនេះ។ ហើយចំពោះគេទាំងពីរ យើងប្រទាននូវការវិនិច្ឆ័យ និងចំណេះដឹង។ ហើយយើងបានឱ្យភ្នំ និងសត្វស្លាបទាំងឡាយលើកតម្កើងសរសើរចំពោះយើងជាមួយព្យាការីហ្ទាវូទ។ ហើយយើងជាអ្នកដែលធ្វើរឿងទាំងនេះ។
21:80وَعَلَّمۡنَٰهُ صَنۡعَةَ لَبُوسٖ لَّكُمۡ لِتُحۡصِنَكُم مِّنۢ بَأۡسِكُمۡۖ فَهَلۡ أَنتُمۡ شَٰكِرُونَ ﴿80﴾وَعَلَّمۡنَٰهُ صَنۡعَةَ لَبُوسٖ لَّكُمۡ لِتُحۡصِنَكُم مِّنۢ بَأۡسِكُمۡۖ فَهَلۡ أَنتُمۡ شَٰكِرُونَ
Transliteration: WaAAallamnahu sanAAata laboosin lakum lituhsinakum min basikum fahal antum shakiroona
Translation: ហើយយើងបានបង្រៀនដល់គេ(ព្យាការីហ្ទាវូទ)ឱ្យចេះធ្វើអាវក្រោះសម្រាប់ពួកអ្នកដើម្បីការពារពួកអ្នកពីការរងគ្រោះ(ក្នុងសមរភូមិ)។ ដូច្នេះ តើពួកអ្នក(ឱមនុស្សលោក)ជាអ្នកដែលដឹងគុណដែរឬទេ?
21:81وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ ﴿81﴾وَلِسُلَيۡمَٰنَ ٱلرِّيحَ عَاصِفَةٗ تَجۡرِي بِأَمۡرِهِۦٓ إِلَى ٱلۡأَرۡضِ ٱلَّتِي بَٰرَكۡنَا فِيهَاۚ وَكُنَّا بِكُلِّ شَيۡءٍ عَٰلِمِينَ
Transliteration: Walisulaymana alrreeha AAasifatan tajree biamrihi ila alardi allatee barakna feeha wakunna bikulli shayin AAalimeena
Translation: ហើយចំពោះព្យាការីស៊ូឡៃម៉ាន យើងបានផ្តល់ឱ្យគេអាចបញ្ជាខ្យល់ដែលបោកបក់យ៉ាងខ្លាំងទៅតាមបទបញ្ជារបស់គេទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះវា។ ហើយយើងជាអ្នកដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
21:82وَمِنَ ٱلشَّيَٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعۡمَلُونَ عَمَلٗا دُونَ ذَٰلِكَۖ وَكُنَّا لَهُمۡ حَٰفِظِينَ ﴿82﴾وَمِنَ ٱلشَّيَٰطِينِ مَن يَغُوصُونَ لَهُۥ وَيَعۡمَلُونَ عَمَلٗا دُونَ ذَٰلِكَۖ وَكُنَّا لَهُمۡ حَٰفِظِينَ
Transliteration: Wamina alshshayateeni man yaghoosoona lahu wayaAAmaloona AAamalan doona thalika wakunna lahum hafitheena
Translation: ហើយក្នុងចំណោមពពួកស្ហៃតន គឺមានអ្នកដែលជ្រមុជទឹកសមុទ្រ(រុករកអ្វីៗ)ឲ្យគេ(ព្យាការីស៊ូឡៃម៉ាន) និងធ្វើកិច្ចការផ្សេងពីនេះទៀត។ ហើយយើងគឺជាអ្នកថែរក្សាចំពោះពួកគេ។
21:83وَأَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلضُّرُّ وَأَنتَ أَرۡحَمُ ٱلرَّـٰحِمِينَ ﴿83﴾۞وَأَيُّوبَ إِذۡ نَادَىٰ رَبَّهُۥٓ أَنِّي مَسَّنِيَ ٱلضُّرُّ وَأَنتَ أَرۡحَمُ ٱلرَّـٰحِمِينَ
Transliteration: Waayyooba ith nada rabbahu annee massaniya alddurru waanta arhamu alrrahimeena
Translation: ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់ព្យាការីអៃយ៉ូប ខណៈដែលគេបានបួងសួងពីព្រះជាម្ចាស់របស់គេថា៖ ពិតប្រាកដណាស់ ខ្ញុំបានទទួលរងនូវគ្រោះ(ជំងឺឈឺថ្កាត់ និងបាត់បង់គ្រួសារ) ហើយព្រះអង្គគឺជាអ្នកដែលអាណិតស្រលាញ់ជាងគេបំផុត។
21:84فَٱسۡتَجَبۡنَا لَهُۥ فَكَشَفۡنَا مَا بِهِۦ مِن ضُرّٖۖ وَءَاتَيۡنَٰهُ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةٗ مِّنۡ عِندِنَا وَذِكۡرَىٰ لِلۡعَٰبِدِينَ ﴿84﴾فَٱسۡتَجَبۡنَا لَهُۥ فَكَشَفۡنَا مَا بِهِۦ مِن ضُرّٖۖ وَءَاتَيۡنَٰهُ أَهۡلَهُۥ وَمِثۡلَهُم مَّعَهُمۡ رَحۡمَةٗ مِّنۡ عِندِنَا وَذِكۡرَىٰ لِلۡعَٰبِدِينَ
Transliteration: Faistajabna lahu fakashafna ma bihi min durrin waataynahu ahlahu wamithlahum maAAahum rahmatan min AAindina wathikra lilAAabideena
Translation: ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានដកយកគ្រោះនោះចេញពីរូបគេ និងបានប្រទានឱ្យគេនូវក្រុមគ្រួសារ(ដែលគេបានបាត់បង់)នោះមកវិញ ព្រមទាំងប្រទានឱ្យគេដូចអ្វីដែលធ្លាប់មាននៅជាមួយពួកគេ(កាលពីមុន) ជាក្តីមេត្តាករុណាពីយើង និងជាការរំឭកដល់អ្នកដែលគោរពសក្ការៈ(ចំពោះយើង)ទាំងឡាយ។
21:85وَإِسۡمَٰعِيلَ وَإِدۡرِيسَ وَذَا ٱلۡكِفۡلِۖ كُلّٞ مِّنَ ٱلصَّـٰبِرِينَ ﴿85﴾وَإِسۡمَٰعِيلَ وَإِدۡرِيسَ وَذَا ٱلۡكِفۡلِۖ كُلّٞ مِّنَ ٱلصَّـٰبِرِينَ
Transliteration: WaismaAAeela waidreesa watha alkifli kullun mina alssabireena
Translation: ហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ព្យាការីអ៊ីស្មាអែល ព្យាការីអ៊ីទ្រីស និងព្យាការីហ្ស៊ុលគីហ្វល៍។ ពួកគេទាំងអស់នោះ សុទ្ធតែស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។
21:86وَأَدۡخَلۡنَٰهُمۡ فِي رَحۡمَتِنَآۖ إِنَّهُم مِّنَ ٱلصَّـٰلِحِينَ ﴿86﴾وَأَدۡخَلۡنَٰهُمۡ فِي رَحۡمَتِنَآۖ إِنَّهُم مِّنَ ٱلصَّـٰلِحِينَ
Transliteration: Waadkhalnahum fee rahmatina innahum mina alssaliheena
Translation: ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្តីមេត្តាករុណារបស់យើង ដោយយើងបានឱ្យពួកគេក្លាយជាព្យាការី ព្រមទាំងបញ្ចូលពួកគេទៅក្នុងឋានសួគ៌(នៅថ្ងៃបរលោក)។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។
21:87وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَٰضِبٗا فَظَنَّ أَن لَّن نَّقۡدِرَ عَلَيۡهِ فَنَادَىٰ فِي ٱلظُّلُمَٰتِ أَن لَّآ إِلَٰهَ إِلَّآ أَنتَ سُبۡحَٰنَكَ إِنِّي كُنتُ مِنَ ٱلظَّـٰلِمِينَ ﴿87﴾وَذَا ٱلنُّونِ إِذ ذَّهَبَ مُغَٰضِبٗا فَظَنَّ أَن لَّن نَّقۡدِرَ عَلَيۡهِ فَنَادَىٰ فِي ٱلظُّلُمَٰتِ أَن لَّآ إِلَٰهَ إِلَّآ أَنتَ سُبۡحَٰنَكَ إِنِّي كُنتُ مِنَ ٱلظَّـٰلِمِينَ
Transliteration: Watha alnnooni ith thahaba mughadiban fathanna an lan naqdira AAalayhi fanada fee alththulumati an la ilaha illa anta subhanaka innee kuntu mina alththalimeena
Translation: ហើយ(ចូរអ្នករំឭក)រឿងរ៉ាវរបស់អ្នកដែលស្ថិតនៅក្នុងពោះត្រី(ព្យាការីយូនូស) ខណៈដែលគេបានចាកចេញទាំងកំហឹង ដោយគេគិតស្មានថា យើងមិនយកទោសពៃរលើរូបគេឡើយ។ នៅពេលនោះ គេក៏បានបួងសួងទាំងដែលគេស្ថិតនៅក្នុងភាពងងឹត(នៅក្នុងពោះត្រី)ថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីព្រះអង្គឡើយ។ ព្រះអង្គមហាស្អាតស្អំ។ ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែលបំពាននោះ។
21:88فَٱسۡتَجَبۡنَا لَهُۥ وَنَجَّيۡنَٰهُ مِنَ ٱلۡغَمِّۚ وَكَذَٰلِكَ نُـۨجِي ٱلۡمُؤۡمِنِينَ ﴿88﴾فَٱسۡتَجَبۡنَا لَهُۥ وَنَجَّيۡنَٰهُ مِنَ ٱلۡغَمِّۚ وَكَذَٰلِكَ نُـۨجِي ٱلۡمُؤۡمِنِينَ
Transliteration: Faistajabna lahu wanajjaynahu mina alghammi wakathalika nunjee almumineena
Translation: ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានសង្គ្រោះរូបគេពីទុក្ខព្រួយនោះ។ ក៏ដូច្នោះដែរ យើងនឹងសង្គ្រោះបណ្តាអ្នកដែលមានជំនឿទាំងឡាយ។
21:89وَزَكَرِيَّآ إِذۡ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرۡنِي فَرۡدٗا وَأَنتَ خَيۡرُ ٱلۡوَٰرِثِينَ ﴿89﴾وَزَكَرِيَّآ إِذۡ نَادَىٰ رَبَّهُۥ رَبِّ لَا تَذَرۡنِي فَرۡدٗا وَأَنتَ خَيۡرُ ٱلۡوَٰرِثِينَ
Transliteration: Wazakariyya ith nada rabbahu rabbi la tatharnee fardan waanta khayru alwaritheena
Translation: ហើយ(ចូរអ្នករំលឹក)រឿងរ៉ាវរបស់ហ្សាការីយ៉ា ខណៈដែលគេបានបួងសួងសុំពីព្រះជាម្ចាស់របស់គេថា៖ បរពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាកុំទុកខ្ញុំឲ្យនៅម្នាក់ឯង(ដោយគ្មានកូនស្នងត្រកូល)ឲ្យសោះ ខណៈដែលព្រះអង្គជាអ្នកដែលផ្តល់នូវអ្នកស្នងត្រកូលដែលល្អបំផុត។
21:90فَٱسۡتَجَبۡنَا لَهُۥ وَوَهَبۡنَا لَهُۥ يَحۡيَىٰ وَأَصۡلَحۡنَا لَهُۥ زَوۡجَهُۥٓۚ إِنَّهُمۡ كَانُواْ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَيَدۡعُونَنَا رَغَبٗا وَرَهَبٗاۖ وَكَانُواْ لَنَا خَٰشِعِينَ ﴿90﴾فَٱسۡتَجَبۡنَا لَهُۥ وَوَهَبۡنَا لَهُۥ يَحۡيَىٰ وَأَصۡلَحۡنَا لَهُۥ زَوۡجَهُۥٓۚ إِنَّهُمۡ كَانُواْ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَيَدۡعُونَنَا رَغَبٗا وَرَهَبٗاۖ وَكَانُواْ لَنَا خَٰشِعِينَ
Transliteration: Faistajabna lahu wawahabna lahu yahya waaslahna lahu zawjahu innahum kanoo yusariAAoona fee alkhayrati wayadAAoonana raghaban warahaban wakanoo lana khashiAAeena
Translation: ពេលនោះ យើងក៏បានឆ្លើយតបចំពោះគេ ហើយយើងបានប្រទាននូវព្យាការីយ៉ះយ៉ា(ជាកូន)ដល់រូបគេ ហើយយើងបានព្យាបាលភរិយារបស់គេ(ពីជំងឺអារ)។ ពិតប្រាកដណាស់ ពួកគេរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេបួងសួងមកកាន់យើងដោយក្តីសង្ឃឹម និងកោតខ្លាច។ ហើយពួកគេ គឺជាអ្នកដែលឱនលំទោនបំផុតមកចំពោះយើង។
21:91وَٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهَا مِن رُّوحِنَا وَجَعَلۡنَٰهَا وَٱبۡنَهَآ ءَايَةٗ لِّلۡعَٰلَمِينَ ﴿91﴾وَٱلَّتِيٓ أَحۡصَنَتۡ فَرۡجَهَا فَنَفَخۡنَا فِيهَا مِن رُّوحِنَا وَجَعَلۡنَٰهَا وَٱبۡنَهَآ ءَايَةٗ لِّلۡعَٰلَمِينَ
Transliteration: Waallatee ahsanat farjaha fanafakhna feeha min roohina wajaAAalnaha waibnaha ayatan lilAAalameena
Translation: ហើយ(ចូរអ្នករំឭក)រឿងរ៉ាវអ្នកដែលបានរក្សាភាពបរិសុទ្ធរបស់ខ្លួន(ម៉ារយ៉ាំ) ហើយយើងបានឲ្យជីព្រីលផ្លុំវិញ្ញាណទៅក្នុងខ្លួននាង។(ពេលនោះ នាងក៏មានផ្ទៃពោះ)។ ហើយនាង និងកូនប្រុសរបស់នាង(ព្យាការីអ៊ីសា)ក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់មនុស្សលោក។
21:92إِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱعۡبُدُونِ ﴿92﴾إِنَّ هَٰذِهِۦٓ أُمَّتُكُمۡ أُمَّةٗ وَٰحِدَةٗ وَأَنَا۠ رَبُّكُمۡ فَٱعۡبُدُونِ
Transliteration: Inna hathihi ommatukum ommatan wahidatan waana rabbukum faoAAbudooni
Translation: ជាការពិតណាស់ សាសនារបស់ពួកអ្នកនេះ(ឱមនុស្សលោក) គឺជាសាសនាតែមួយគត់(សាសនាអ៊ីស្លាម) ហើយយើងគឺជាព្រះជាម្ចាស់របស់ពួកអ្នក។ ហេតុនេះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង(តែមួយគត់)។
21:93وَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡۖ كُلٌّ إِلَيۡنَا رَٰجِعُونَ ﴿93﴾وَتَقَطَّعُوٓاْ أَمۡرَهُم بَيۡنَهُمۡۖ كُلٌّ إِلَيۡنَا رَٰجِعُونَ
Transliteration: WataqattaAAoo amrahum baynahum kullun ilayna rajiAAoona
Translation: ក៏ប៉ុន្តែ ពួកគេបានបែកបាក់គ្នាចំពោះកិច្ចការ(សាសនា)របស់ពួកគេ។ ហើយអ្នកទាំងអស់នោះ គឺនឹងវិលត្រឡប់មកកាន់យើង(តែមួយគត់)។
21:94فَمَن يَعۡمَلۡ مِنَ ٱلصَّـٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا كُفۡرَانَ لِسَعۡيِهِۦ وَإِنَّا لَهُۥ كَٰتِبُونَ ﴿94﴾فَمَن يَعۡمَلۡ مِنَ ٱلصَّـٰلِحَٰتِ وَهُوَ مُؤۡمِنٞ فَلَا كُفۡرَانَ لِسَعۡيِهِۦ وَإِنَّا لَهُۥ كَٰتِبُونَ
Transliteration: Faman yaAAmal mina alssalihati wahuwa muminun fala kufrana lisaAAyihi wainna lahu katiboona
Translation: ដូច្នេះ ជនណាដែលសាងទង្វើកុសល ហើយរូបគេជាអ្នកដែលមានជំនឿទៀតនោះ គឺគេមិនបដិសេធ(បំបាត់)នូវការខំប្រឹងប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងគឺជាអ្នកកត់ត្រាសម្រាប់រូបគេ។
21:95وَحَرَٰمٌ عَلَىٰ قَرۡيَةٍ أَهۡلَكۡنَٰهَآ أَنَّهُمۡ لَا يَرۡجِعُونَ ﴿95﴾وَحَرَٰمٌ عَلَىٰ قَرۡيَةٍ أَهۡلَكۡنَٰهَآ أَنَّهُمۡ لَا يَرۡجِعُونَ
Transliteration: Waharamun AAala qaryatin ahlaknaha annahum la yarjiAAoona
Translation: វាមិនអាចទៅរួចឡើយចំពោះស្រុកភូមិដែលយើងបានបំផ្លាញអាចវិលត្រឡប់(ទៅកាន់លោកិយវិញម្តងទៀត)នោះ។
21:96حَتَّىٰٓ إِذَا فُتِحَتۡ يَأۡجُوجُ وَمَأۡجُوجُ وَهُم مِّن كُلِّ حَدَبٖ يَنسِلُونَ ﴿96﴾حَتَّىٰٓ إِذَا فُتِحَتۡ يَأۡجُوجُ وَمَأۡجُوجُ وَهُم مِّن كُلِّ حَدَبٖ يَنسِلُونَ
Transliteration: Hatta itha futihat yajooju wamajooju wahum min kulli hadabin yansiloona
Translation: រហូតដល់ពេលដែលគេបើក(រនាំងរបស់)យ៉ាក់ជូច និងម៉ាក់ជូច។ ហើយពួកវានឹងចេញមកយ៉ាងលឿនពីតាមតំបន់ខ្ពស់ៗទាំងឡាយ។
21:97وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ ﴿97﴾وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ
Transliteration: Waiqtaraba alwaAAdu alhaqqu faitha hiya shakhisatun absaru allatheena kafaroo ya waylana qad kunna fee ghaflatin min hatha bal kunna thalimeena
Translation: ហើយការសន្យាយ៉ាងពិតប្រាកដ(ថ្ងៃបរលោក)បានខិតជិតមកដល់។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែកធំៗ(ដោយពួកគេនិយាយថា៖) វិនាសអន្តរាយហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ស្ថិតក្នុងភាពព្រងើយកន្តើយចំពោះថ្ងៃនេះ។ ផ្ទុយទៅវិញ ពួកយើងធ្លាប់ជាពួកដែលបំពាន។
21:98إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ ﴿98﴾إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ
Transliteration: Innakum wama taAAbudoona min dooni Allahi hasabu jahannama antum laha waridoona
Translation: ពិតប្រាកដណាស់ ពួកអ្នក(ពួកគ្មានជំនឿ) និងអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ គឺជាអុសសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំដែលពួកអ្នកនឹងចូលទៅក្នុងវា(ជាអមតៈ)។
21:99لَوۡ كَانَ هَـٰٓؤُلَآءِ ءَالِهَةٗ مَّا وَرَدُوهَاۖ وَكُلّٞ فِيهَا خَٰلِدُونَ ﴿99﴾لَوۡ كَانَ هَـٰٓؤُلَآءِ ءَالِهَةٗ مَّا وَرَدُوهَاۖ وَكُلّٞ فِيهَا خَٰلِدُونَ
Transliteration: Law kana haolai alihatan ma waradooha wakullun feeha khalidoona
Translation: ប្រសិនបើព្រះទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ច្បាស់ជាពួកវានឹងមិនចូលនរក(ជាមួយពួកគេឡើយ)។ ហើយពួកគេទាំងអស់ គឺស្ថិតនៅទីនោះជាអមតៈ។
21:100لَهُمۡ فِيهَا زَفِيرٞ وَهُمۡ فِيهَا لَا يَسۡمَعُونَ ﴿100﴾لَهُمۡ فِيهَا زَفِيرٞ وَهُمۡ فِيهَا لَا يَسۡمَعُونَ
Transliteration: Lahum feeha zafeerun wahum feeha la yasmaAAoona
Translation: នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្ងូរយ៉ាងខ្លាំង។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនឮអ្វីឡើយ។
21:101إِنَّ ٱلَّذِينَ سَبَقَتۡ لَهُم مِّنَّا ٱلۡحُسۡنَىٰٓ أُوْلَـٰٓئِكَ عَنۡهَا مُبۡعَدُونَ ﴿101﴾إِنَّ ٱلَّذِينَ سَبَقَتۡ لَهُم مِّنَّا ٱلۡحُسۡنَىٰٓ أُوْلَـٰٓئِكَ عَنۡهَا مُبۡعَدُونَ
Transliteration: Inna allatheena sabaqat lahum minna alhusna olaika AAanha mubAAadoona
Translation: ជាការពិតណាស់ បណ្តាអ្នកដែលគេបានកំណត់អំពីយើងនូវភ័ព្វសំណាងល្អសម្រាប់ពួកគេនោះ ពួកគេគឺជាអ្នកដែលត្រូវបានគេបញ្ចៀសឱ្យឆ្ងាយ(ពីភ្លើងនរក)។
21:102لَا يَسۡمَعُونَ حَسِيسَهَاۖ وَهُمۡ فِي مَا ٱشۡتَهَتۡ أَنفُسُهُمۡ خَٰلِدُونَ ﴿102﴾لَا يَسۡمَعُونَ حَسِيسَهَاۖ وَهُمۡ فِي مَا ٱشۡتَهَتۡ أَنفُسُهُمۡ خَٰلِدُونَ
Transliteration: La yasmaAAoona haseesaha wahum fee ma ishtahat anfusuhum khalidoona
Translation: ពួកគេមិនឮសំឡេងអណ្តាតភ្លើងនៃនរកឡើយ។ ហើយពួកគេនៅសោយសុខជាអមតៈតាមអ្វីដែលពួកគេប្រាថ្នា។
21:103لَا يَحۡزُنُهُمُ ٱلۡفَزَعُ ٱلۡأَكۡبَرُ وَتَتَلَقَّىٰهُمُ ٱلۡمَلَـٰٓئِكَةُ هَٰذَا يَوۡمُكُمُ ٱلَّذِي كُنتُمۡ تُوعَدُونَ ﴿103﴾لَا يَحۡزُنُهُمُ ٱلۡفَزَعُ ٱلۡأَكۡبَرُ وَتَتَلَقَّىٰهُمُ ٱلۡمَلَـٰٓئِكَةُ هَٰذَا يَوۡمُكُمُ ٱلَّذِي كُنتُمۡ تُوعَدُونَ
Transliteration: La yahzunuhumu alfazaAAu alakbaru watatalaqqahumu almalaikatu hatha yawmukumu allathee kuntum tooAAadoona
Translation: ភាពរន្ធត់យ៉ាងក្រៃលែង(នាថ្ងៃបរលោក)មិនបានធ្វើឲ្យពួកគេភ័យខ្លាចនោះឡើយ។ ហើយម៉ាឡាអ៊ីកាត់បានទទួលរាក់ទាក់ចំពោះពួកគេ(ដោយពោលថា៖) នេះគឺជាថ្ងៃរបស់ពួកអ្នកដែលពួកអ្នកធ្លាប់ត្រូវបានគេសន្យា(នៅក្នុងលោកិយ)។
21:104يَوۡمَ نَطۡوِي ٱلسَّمَآءَ كَطَيِّ ٱلسِّجِلِّ لِلۡكُتُبِۚ كَمَا بَدَأۡنَآ أَوَّلَ خَلۡقٖ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ ﴿104﴾يَوۡمَ نَطۡوِي ٱلسَّمَآءَ كَطَيِّ ٱلسِّجِلِّ لِلۡكُتُبِۚ كَمَا بَدَأۡنَآ أَوَّلَ خَلۡقٖ نُّعِيدُهُۥۚ وَعۡدًا عَلَيۡنَآۚ إِنَّا كُنَّا فَٰعِلِينَ
Transliteration: Yawma natwee alssamaa katayyi alssijlli lilkutubi kama badana awwala khalqin nuAAeeduhu waAAdan AAalayna inna kunna faAAileena
Translation: នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាការមូរក្រដាសដែលបានសរសេរ។ ដូចដែលយើងបានផ្តើមបង្កើតពួកគេកាលពីដំបូងនោះដែរ យើងនឹងបង្កើតពួកគេម្តងទៀត។ ជាការសន្យារបស់យើងដ៏ពិតប្រាកដ។ ជាការពិតណាស់ យើងគឺជាអ្នកដែលធ្វើ(តាមការសន្យា)។
21:105وَلَقَدۡ كَتَبۡنَا فِي ٱلزَّبُورِ مِنۢ بَعۡدِ ٱلذِّكۡرِ أَنَّ ٱلۡأَرۡضَ يَرِثُهَا عِبَادِيَ ٱلصَّـٰلِحُونَ ﴿105﴾وَلَقَدۡ كَتَبۡنَا فِي ٱلزَّبُورِ مِنۢ بَعۡدِ ٱلذِّكۡرِ أَنَّ ٱلۡأَرۡضَ يَرِثُهَا عِبَادِيَ ٱلصَّـٰلِحُونَ
Transliteration: Walaqad katabna fee alzzaboori min baAAdi alththikri anna alarda yarithuha AAibadiya alssalihoona
Translation: ហើយជាការពិតណាស់ យើងបានចារនៅក្នុងបណ្តាគម្ពីរទាំងឡាយក្រោយពីយើងបានចារនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)រួចថា៖ ពិតប្រាកដណាស់ ផែនដី គឺខ្ញុំបម្រើរបស់យើងដែលសាងទង្វើកុសលជាអ្នកដែលទទួលមរតករបស់វា។
21:106إِنَّ فِي هَٰذَا لَبَلَٰغٗا لِّقَوۡمٍ عَٰبِدِينَ ﴿106﴾إِنَّ فِي هَٰذَا لَبَلَٰغٗا لِّقَوۡمٍ عَٰبِدِينَ
Transliteration: Inna fee hatha labalaghan liqawmin AAabideena
Translation: ជាការពិតណាស់ នៅក្នុង(ការទូន្មាន)នេះ គឺជាមេរៀនដែលគ្រប់គ្រាន់ហើយសម្រាប់ក្រុមដែលគោរពសក្ការៈ(ចំពោះអល់ឡោះតែមួយ)។
21:107وَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةٗ لِّلۡعَٰلَمِينَ ﴿107﴾وَمَآ أَرۡسَلۡنَٰكَ إِلَّا رَحۡمَةٗ لِّلۡعَٰلَمِينَ
Transliteration: Wama arsalnaka illa rahmatan lilAAalameena
Translation: ហើយយើងមិនបានបញ្ជូនអ្នក(ព្យាការីមូហាំម៉ាត់)មកនោះឡើយ លើកលែងតែដើម្បីជាក្តីមេត្តាករុណាចំពោះពិភពលោកប៉ុណ្ណោះ។
21:108قُلۡ إِنَّمَا يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ فَهَلۡ أَنتُم مُّسۡلِمُونَ ﴿108﴾قُلۡ إِنَّمَا يُوحَىٰٓ إِلَيَّ أَنَّمَآ إِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ فَهَلۡ أَنتُم مُّسۡلِمُونَ
Transliteration: Qul innama yooha ilayya annama ilahukum ilahun wahidun fahal antum muslimoona
Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត គេគ្រាន់តែផ្តល់វ៉ាហ៊ីមកកាន់ខ្ញុំថា៖ ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺជាព្រះជាម្ចាស់តែមួយគត់។ ដូច្នេះ ចូរពួកអ្នកប្រគល់ខ្លួនចំពោះទ្រង់(ក្លាយជាជនមូស្លីម)។
21:109فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٖۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٞ مَّا تُوعَدُونَ ﴿109﴾فَإِن تَوَلَّوۡاْ فَقُلۡ ءَاذَنتُكُمۡ عَلَىٰ سَوَآءٖۖ وَإِنۡ أَدۡرِيٓ أَقَرِيبٌ أَم بَعِيدٞ مَّا تُوعَدُونَ
Transliteration: Fain tawallaw faqul athantukum AAala sawain wain adree aqareebun am baAAeedun ma tooAAadoona
Translation: តែប្រសិនបើពួកគេងាកចេញវិញ ដូច្នេះចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំបានប្រកាសប្រាប់ពួកអ្នកឲ្យបានដឹងដូចគ្នាហើយ។ ហើយខ្ញុំមិនដឹងទេថា អ្វី(ទណ្ឌកម្ម)ដែលគេសន្យាចំពោះពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយនោះឡើយ។
21:110إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ ﴿110﴾إِنَّهُۥ يَعۡلَمُ ٱلۡجَهۡرَ مِنَ ٱلۡقَوۡلِ وَيَعۡلَمُ مَا تَكۡتُمُونَ
Transliteration: Innahu yaAAlamu aljahra mina alqawli wayaAAlamu ma taktumoona
Translation: ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវពាក្យសម្តីដែល(ពួកអ្នក)លាតត្រដាង និងដឹងបំផុតនូវអ្វីដែលពួកអ្នកលាក់បាំង។
21:111وَإِنۡ أَدۡرِي لَعَلَّهُۥ فِتۡنَةٞ لَّكُمۡ وَمَتَٰعٌ إِلَىٰ حِينٖ ﴿111﴾وَإِنۡ أَدۡرِي لَعَلَّهُۥ فِتۡنَةٞ لَّكُمۡ وَمَتَٰعٌ إِلَىٰ حِينٖ
Transliteration: Wain adree laAAallahu fitnatun lakum wamataAAun ila heenin
Translation: ហើយខ្ញុំក៏មិនដឹងដែរ ប្រហែលវាជាការសាកល្បងមួយសម្រាប់ពួកអ្នក និងជាការសប្បាយរីករាយមួយ(សម្រាប់ពួកអ្នក)រហូតដល់ពេលកំណត់។
21:112قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ ﴿112﴾قَٰلَ رَبِّ ٱحۡكُم بِٱلۡحَقِّۗ وَرَبُّنَا ٱلرَّحۡمَٰنُ ٱلۡمُسۡتَعَانُ عَلَىٰ مَا تَصِفُونَ
Transliteration: Qala rabbi ohkum bialhaqqi warabbuna alrrahmanu almustaAAanu AAala ma tasifoona
Translation: គាត់(ព្យាការីមូហាំម៉ាត់)បានបួងសួងថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាវិនិច្ឆ័យដោយសច្ចធម៌ផងចុះ។ ហើយចំពោះព្រះជាម្ចាស់របស់យើងដ៏មហាសប្បុរស(តែមួយគត់)ដែលពួកយើងសុំឱ្យជួយប្រឆាំងនឹងអ្វីដែលពួកអ្នកបាននិយាយចោទប្រកាន់។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download