quranm◉

Surah Al-Qalam transliteration

◉ សូរ៉ា · ∞

68:1

نٓۚ وَٱلۡقَلَمِ وَمَا يَسۡطُرُونَ ﴿1﴾

Transliteration: Noon waalqalami wama yasturoona

Translation: នូន (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ (អល់ឡោះ)ស្បថនឹងស្លាបប៉ាកកា និងអ្វីដែលពួកគេកត់ត្រា។

68:2

مَآ أَنتَ بِنِعۡمَةِ رَبِّكَ بِمَجۡنُونٖ ﴿2﴾

Transliteration: Ma anta biniAAmati rabbika bimajnoonin

Translation: ដោយឧបការគុណនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺអ្នកមិនមែនជាមនុស្សវិកលចរិតនោះឡើយ។

68:3

وَإِنَّ لَكَ لَأَجۡرًا غَيۡرَ مَمۡنُونٖ ﴿3﴾

Transliteration: Wainna laka laajran ghayra mamnoonin

Translation: ពិតប្រាកដណាស់ សម្រាប់អ្នក គឺនឹងទទួលបានផលបុណ្យដោយគ្មានទីបញ្ចប់នោះឡើយ។

68:4

وَإِنَّكَ لَعَلَىٰ خُلُقٍ عَظِيمٖ ﴿4﴾

Transliteration: Wainnaka laAAala khuluqin AAatheemin

Translation: ហើយពិតប្រាកដណាស់ រូបអ្នកស្ថិតនៅលើសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។

68:5

فَسَتُبۡصِرُ وَيُبۡصِرُونَ ﴿5﴾

Transliteration: Fasatubsiru wayubsiroona

Translation: ពិតណាស់ អ្នកនឹងបានឃើញ ហើយពួកគេក៏នឹងបានឃើញដូចគ្នាដែរ

68:6

بِأَييِّكُمُ ٱلۡمَفۡتُونُ ﴿6﴾

Transliteration: Biayyikumu almaftoonu

Translation: ថាតើនរណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ?

68:7

إِنَّ رَبَّكَ هُوَ أَعۡلَمُ بِمَن ضَلَّ عَن سَبِيلِهِۦ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ﴿7﴾

Transliteration: Inna rabbaka huwa aAAlamu biman dalla AAan sabeelihi wahuwa aAAlamu bialmuhtadeena

Translation: ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ដឹងបំផុតចំពោះជនដែលវង្វេងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតផងដែរចំពោះជនដែលទទួលបានការចង្អុលបង្ហាញទាំងឡាយ។

68:8

فَلَا تُطِعِ ٱلۡمُكَذِّبِينَ ﴿8﴾

Transliteration: Fala tutiAAi almukaththibeena

Translation: ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំធ្វើតាមពួកដែលបដិសេធឱ្យសោះ។

68:9

وَدُّواْ لَوۡ تُدۡهِنُ فَيُدۡهِنُونَ ﴿9﴾

Transliteration: Waddoo law tudhinu fayudhinoona

Translation: ពួកគេប្រាថ្នាថា ប្រសិនបើអ្នកបន្ទន់ឥរិយាបថ(ចំពោះពួកគេ) នោះពួកគេនឹងបន្ទន់ឥរិយាបថ(ចំពោះអ្នកវិញ)។

68:10

وَلَا تُطِعۡ كُلَّ حَلَّافٖ مَّهِينٍ ﴿10﴾

Transliteration: Wala tutiAA kulla hallafin maheenin

Translation: ហើយចូរអ្នកកុំធ្វើតាមរាល់ពួកដែលចូលចិត្តស្បថបំពានដែលទាបថោកនោះឱ្យសោះ។

68:11

هَمَّازٖ مَّشَّآءِۭ بِنَمِيمٖ ﴿11﴾

Transliteration: Hammazin mashshain binameemin

Translation: គឺអ្នកដែលចូលចិត្ដនិយាយដើមគេ និងដើរនិយាយចាក់រុកគេ។

68:12

مَّنَّاعٖ لِّلۡخَيۡرِ مُعۡتَدٍ أَثِيمٍ ﴿12﴾

Transliteration: MannaAAin lilkhayri muAAtadin atheemin

Translation: ជាអ្នកដែលចូលចិត្តកំណាញ់ក្នុងផ្លូវល្អ បំពានលើអ្នកដទៃ និងប្រព្រឹត្ដអំពើបាបច្រើន។

68:13

عُتُلِّۭ بَعۡدَ ذَٰلِكَ زَنِيمٍ ﴿13﴾

Transliteration: AAutullin baAAda thalika zaneemin

Translation: ជាមនុស្សដែលអសីលធម៌ ថែមទាំងជាកូនឥតខាន់ស្លា។

68:14

أَن كَانَ ذَا مَالٖ وَبَنِينَ ﴿14﴾

Transliteration: An kana tha malin wabaneena

Translation: នោះដោយសារតែគេជាអ្នកមានទ្រព្យសម្បត្ដិនិងកូនចៅច្រើន។

68:15

إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴿15﴾

Transliteration: Itha tutla AAalayhi ayatuna qala asateeru alawwaleena

Translation: នៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងឱ្យគេស្ដាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់អ្នកជំនាន់មុនប៉ុណ្ណោះ។

68:16

سَنَسِمُهُۥ عَلَى ٱلۡخُرۡطُومِ ﴿16﴾

Transliteration: Sanasimuhu AAala alkhurtoomi

Translation: យើងនឹងដាក់សញ្ញាចំណាំនៅលើច្រមុះ(របស់គេ)។

68:17

إِنَّا بَلَوۡنَٰهُمۡ كَمَا بَلَوۡنَآ أَصۡحَٰبَ ٱلۡجَنَّةِ إِذۡ أَقۡسَمُواْ لَيَصۡرِمُنَّهَا مُصۡبِحِينَ ﴿17﴾

Transliteration: Inna balawnahum kama balawna ashaba aljannati ith aqsamoo layasrimunnaha musbiheena

Translation: ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមុស្ហរីគីន) ដូចដែលយើងបានសាកល្បងចំពោះពួកម្ចាស់ចម្ការនោះដែរ ខណៈដែលពួកគេបានស្បថថា ពួកគេពិតជានឹងទៅប្រមូលផលវាទាំងព្រឹកព្រលឹម។

68:18

وَلَا يَسۡتَثۡنُونَ ﴿18﴾

Transliteration: Wala yastathnoona

Translation: តែពួកគេមិនបាននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា)នោះឡើយ។

68:19

فَطَافَ عَلَيۡهَا طَآئِفٞ مِّن رَّبِّكَ وَهُمۡ نَآئِمُونَ ﴿19﴾

Transliteration: Fatafa AAalayha taifun min rabbika wahum naimoona

Translation: ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានបញ្ជូនភ្លើងទៅកាន់ចម្ការនោះ(ទាំងយប់) ខណៈដែលពួកគេកំពុងតែគេងលង់លក់។

68:20

فَأَصۡبَحَتۡ كَٱلصَّرِيمِ ﴿20﴾

Transliteration: Faasbahat kaalssareemi

Translation: ពេលនោះ វា(បានឆេះខ្ទេច)ប្រៀបដូចជាពេលយប់ដែលងងឹតសូន្យសុង។

68:21

فَتَنَادَوۡاْ مُصۡبِحِينَ ﴿21﴾

Transliteration: Fatanadaw musbiheena

Translation: ហើយពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹមថា៖

68:22

أَنِ ٱغۡدُواْ عَلَىٰ حَرۡثِكُمۡ إِن كُنتُمۡ صَٰرِمِينَ ﴿22﴾

Transliteration: Ani ighdoo AAala harthikum in kuntum sarimeena

Translation: ចូរនាំគ្នាចេញដំណើរពីព្រលឹមទៅកាន់ចម្ការរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ប្រមូលផល(អំពីវា)មែននោះ។

68:23

فَٱنطَلَقُواْ وَهُمۡ يَتَخَٰفَتُونَ ﴿23﴾

Transliteration: Faintalaqoo wahum yatakhafatoona

Translation: ពេលនោះ ពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅកាន់ចម្ការ) ហើយពួកគេនិយាយគ្នាតិចៗថា៖

68:24

أَن لَّا يَدۡخُلَنَّهَا ٱلۡيَوۡمَ عَلَيۡكُم مِّسۡكِينٞ ﴿24﴾

Transliteration: An la yadkhulannaha alyawma AAalaykum miskeenun

Translation: ថ្ងៃនេះ មិនត្រូវឱ្យអ្នកក្រចូលមកក្នុងចម្ការរបស់ពួកអ្នកជាដាច់ខាត។

68:25

وَغَدَوۡاْ عَلَىٰ حَرۡدٖ قَٰدِرِينَ ﴿25﴾

Transliteration: Waghadaw AAala hardin qadireena

Translation: ហើយពួកគេស្រូតដំណើរទាំងព្រលឹមក្នុងបំណងរារាំងអ្នកក្រ ដោយគិតថា ខ្លួនមានលទ្ធភាពអាចធ្វើបាន។

68:26

فَلَمَّا رَأَوۡهَا قَالُوٓاْ إِنَّا لَضَآلُّونَ ﴿26﴾

Transliteration: Falamma raawha qaloo inna ladalloona

Translation: នៅពេលដែលពួកគេបានឃើញចម្ការនោះ(ត្រូវភ្លើងឆេះខ្ទេច) ពួកគេនិយាយថា៖ ពួកយើងពិតជាវង្វេងផ្លូវហើយ។

68:27

بَلۡ نَحۡنُ مَحۡرُومُونَ ﴿27﴾

Transliteration: Bal nahnu mahroomoona

Translation: (ទេ) ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីការប្រមូលផលចម្ការ)នោះ។

68:28

قَالَ أَوۡسَطُهُمۡ أَلَمۡ أَقُل لَّكُمۡ لَوۡلَا تُسَبِّحُونَ ﴿28﴾

Transliteration: Qala awsatuhum alam aqul lakum lawla tusabbihoona

Translation: អ្នកដែលល្អជាងគេក្នុងចំណោមពួកគេបាននិយាយថា៖ តើខ្ញុំមិនបានប្រាប់ពួកអ្នកទេឬថា៖ ហេតុអ្វីបានជាពួកអ្នកមិនពោលថា អិនស្ហាអល់ឡោះ?

68:29

قَالُواْ سُبۡحَٰنَ رَبِّنَآ إِنَّا كُنَّا ظَٰلِمِينَ ﴿29﴾

Transliteration: Qaloo subhana rabbina inna kunna thalimeena

Translation: ពួកគេបានពោលថា៖ ព្រះជាម្ចាស់របស់ពួកយើងដ៏មហាស្អាតស្អំ! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

68:30

فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَلَٰوَمُونَ ﴿30﴾

Transliteration: Faaqbala baAAduhum AAala baAAdin yatalawamoona

Translation: បន្ទាប់មក ពួកគេបានសំដៅទៅរកគ្នាដោយស្ដីបន្ទោសគ្នាទៅវិញទៅមក។

68:31

قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا طَٰغِينَ ﴿31﴾

Transliteration: Qaloo ya waylana inna kunna tagheena

Translation: ពួកគេនិយាយថា៖ អនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។

68:32

عَسَىٰ رَبُّنَآ أَن يُبۡدِلَنَا خَيۡرٗا مِّنۡهَآ إِنَّآ إِلَىٰ رَبِّنَا رَٰغِبُونَ ﴿32﴾

Transliteration: AAasa rabbuna an yubdilana khayran minha inna ila rabbina raghiboona

Translation: សង្ឃឹមថាព្រះជាម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញនូវអ្វីដែលល្អប្រសើរជាងនោះទៅទៀត។ ពិតប្រាកដណាស់ ទៅកាន់ទ្រង់(តែមួយគត់)ដែលពួកយើងប្រាថ្នា(នូវប្រការល្អ)។

68:33

كَذَٰلِكَ ٱلۡعَذَابُۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَكۡبَرُۚ لَوۡ كَانُواْ يَعۡلَمُونَ ﴿33﴾

Transliteration: Kathalika alAAathabu walaAAathabu alakhirati akbaru law kanoo yaAAlamoona

Translation: នោះហើយជាទណ្ឌកម្ម(ក្នុងលោកិយ)។ ហើយទណ្ឌកម្មនៅថ្ងៃបរលោក គឺធំធេងជាងនោះទៅទៀត ប្រសិនបើពួកគេបានដឹង។

68:34

إِنَّ لِلۡمُتَّقِينَ عِندَ رَبِّهِمۡ جَنَّـٰتِ ٱلنَّعِيمِ ﴿34﴾

Transliteration: Inna lilmuttaqeena AAinda rabbihim jannati alnnaAAeemi

Translation: ពិតប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺទទួលបានឋានសួគ៌ណាអ៊ីមនៅឯព្រះជាម្ចាស់របស់ពួកគេ។

68:35

أَفَنَجۡعَلُ ٱلۡمُسۡلِمِينَ كَٱلۡمُجۡرِمِينَ ﴿35﴾

Transliteration: AfanajAAalu almuslimeena kaalmujrimeena

Translation: តើយើង(អល់ឡោះ)ចាត់ទុកជនមូស្លីមទាំងឡាយដូចគ្នានឹងពួកឧក្រិដ្ឋជនឬ?

68:36

مَا لَكُمۡ كَيۡفَ تَحۡكُمُونَ ﴿36﴾

Transliteration: Ma lakum kayfa tahkumoona

Translation: តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?

68:37

أَمۡ لَكُمۡ كِتَٰبٞ فِيهِ تَدۡرُسُونَ ﴿37﴾

Transliteration: Am lakum kitabun feehi tadrusoona

Translation: ឬក៏ពួកអ្នកមានគម្ពីរមួយដែលពួកអ្នកសិក្សាអំពីវា?

68:38

إِنَّ لَكُمۡ فِيهِ لَمَا تَخَيَّرُونَ ﴿38﴾

Transliteration: Inna lakum feehi lama takhayyaroona

Translation: (បើដូច្នោះមែននោះ) នៅក្នុងគម្ពីរនោះពិតជាបានចែងថា សម្រាប់ពួកអ្នក គឺអាចជ្រើសរើសបាន។

68:39

أَمۡ لَكُمۡ أَيۡمَٰنٌ عَلَيۡنَا بَٰلِغَةٌ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ إِنَّ لَكُمۡ لَمَا تَحۡكُمُونَ ﴿39﴾

Transliteration: Am lakum aymanun AAalayna balighatun ila yawmi alqiyamati inna lakum lama tahkumoona

Translation: ឬមួយពួកអ្នកមានកិច្ចព្រមព្រៀងដ៏ច្បាស់លាស់មួយអំពីយើងរហូតដល់ថ្ងៃបរលោកដែលថា ពិតប្រាកដណាស់ ពួកអ្នកនឹងទទួលបានតាមអ្វីដែលពួកអ្នកចង់?

68:40

سَلۡهُمۡ أَيُّهُم بِذَٰلِكَ زَعِيمٌ ﴿40﴾

Transliteration: Salhum ayyuhum bithalika zaAAeemun

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាក្នុងចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងនោះ?

68:41

أَمۡ لَهُمۡ شُرَكَآءُ فَلۡيَأۡتُواْ بِشُرَكَآئِهِمۡ إِن كَانُواْ صَٰدِقِينَ ﴿41﴾

Transliteration: Am lahum shurakao falyatoo bishurakaihim in kanoo sadiqeena

Translation: ឬមួយពួកគេមានព្រះផ្សេងៗជាច្រើន? បើដូចេ្នះមែន ចូរឱ្យពួកគេនាំព្រះទាំងឡាយរបស់ពួកគេមក ប្រសិនបើពួកគេជាអ្នកទៀងត្រង់មែននោះ។

68:42

يَوۡمَ يُكۡشَفُ عَن سَاقٖ وَيُدۡعَوۡنَ إِلَى ٱلسُّجُودِ فَلَا يَسۡتَطِيعُونَ ﴿42﴾

Transliteration: Yawma yukshafu AAan saqin wayudAAawna ila alssujoodi fala yastateeAAoona

Translation: នៅថ្ងៃដែលទ្រង់បញ្ចេញកំភួនជើង ហើយពួកគេត្រូវបានគេអំពាវនាវឱ្យស៊ូជោត តែពួកគេ(ពួកគ្មានជំនឿ)មិនអាចស៊ូជោតបាននោះឡើយ។

68:43

خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۖ وَقَدۡ كَانُواْ يُدۡعَوۡنَ إِلَى ٱلسُّجُودِ وَهُمۡ سَٰلِمُونَ ﴿43﴾

Transliteration: KhashiAAatan absaruhum tarhaquhum thillatun waqad kanoo yudAAawna ila alssujoodi wahum salimoona

Translation: កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ ជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវនាវឱ្យស៊ូជោត ខណៈដែលពួកគេមានសុខភាពល្អ (តែពួកគេមិនស៊ូជោតឡើយ)។

68:44

فَذَرۡنِي وَمَن يُكَذِّبُ بِهَٰذَا ٱلۡحَدِيثِۖ سَنَسۡتَدۡرِجُهُم مِّنۡ حَيۡثُ لَا يَعۡلَمُونَ ﴿44﴾

Transliteration: Fatharnee waman yukaththibu bihatha alhadeethi sanastadrijuhum min haythu la yaAAlamoona

Translation: ដូចេ្នះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឲ្យយើង និងអ្នកដែលបដិសេធនឹងពាក្យសម្តី(គម្ពីរគួរអាន)នេះ។ យើងនឹងល្បួងពួកគេ ដោយពួកគេមិនដឹងខ្លួនឡើយ។

68:45

وَأُمۡلِي لَهُمۡۚ إِنَّ كَيۡدِي مَتِينٌ ﴿45﴾

Transliteration: Waomlee lahum inna kaydee mateenun

Translation: ហើយយើងពន្យារពេលដល់ពួកគេ។ ជាពិតណាស់ គម្រោងការរបស់យើង គឺខ្លាំងក្លាបំផុត។

68:46

أَمۡ تَسۡـَٔلُهُمۡ أَجۡرٗا فَهُم مِّن مَّغۡرَمٖ مُّثۡقَلُونَ ﴿46﴾

Transliteration: Am tasaluhum ajran fahum min maghramin muthqaloona

Translation: ឬមួយក៏អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទាមទារកម្រៃពីពួកគេ ដែលការបង់កម្រៃនោះជាបន្ទុកដ៏ធ្ងន់ធ្ងរចំពោះពួកគេ?

68:47

أَمۡ عِندَهُمُ ٱلۡغَيۡبُ فَهُمۡ يَكۡتُبُونَ ﴿47﴾

Transliteration: Am AAindahumu alghaybu fahum yaktuboona

Translation: ឬមួយពួកគេដឹងរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រាវាទុក?

68:48

فَٱصۡبِرۡ لِحُكۡمِ رَبِّكَ وَلَا تَكُن كَصَاحِبِ ٱلۡحُوتِ إِذۡ نَادَىٰ وَهُوَ مَكۡظُومٞ ﴿48﴾

Transliteration: Faisbir lihukmi rabbika wala takun kasahibi alhooti ith nada wahuwa makthoomun

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការកំណត់របស់ព្រះជាម្ចាស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលស្ថិតក្នុងពោះត្រីហ៊ូត(ព្យាការីយូនុស) ខណៈដែលគាត់បានបួងសួងនៅក្នុងពេលដែលគាត់ពោរពេញដោយទុក្ខព្រួយ។

68:49

لَّوۡلَآ أَن تَدَٰرَكَهُۥ نِعۡمَةٞ مِّن رَّبِّهِۦ لَنُبِذَ بِٱلۡعَرَآءِ وَهُوَ مَذۡمُومٞ ﴿49﴾

Transliteration: Lawla an tadarakahu niAAmatun min rabbihi lanubitha bialAAarai wahuwa mathmoomun

Translation: ប្រសិនបើគ្មានឧបការគុណពីព្រះជាម្ចាស់របស់គាត់ទៅដល់គាត់ទេនោះ ច្បាស់ជារូបគាត់នឹងត្រូវត្រីនោះខ្ជាក់ចោលនៅទីវាលរហោស្ថានជាមិនខាន ខណៈដែលគាត់ជាអ្នកដែលត្រូវគេស្ដីបន្ទោស។

68:50

فَٱجۡتَبَٰهُ رَبُّهُۥ فَجَعَلَهُۥ مِنَ ٱلصَّـٰلِحِينَ ﴿50﴾

Transliteration: Faijtabahu rabbuhu fajaAAalahu mina alssaliheena

Translation: តែព្រះជាម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នកនាំសារ)។ ដូច្នេះ ទ្រង់ក៏បានធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសល។

68:51

وَإِن يَكَادُ ٱلَّذِينَ كَفَرُواْ لَيُزۡلِقُونَكَ بِأَبۡصَٰرِهِمۡ لَمَّا سَمِعُواْ ٱلذِّكۡرَ وَيَقُولُونَ إِنَّهُۥ لَمَجۡنُونٞ ﴿51﴾

Transliteration: Wain yakadu allatheena kafaroo layuzliqoonaka biabsarihim lamma samiAAoo alththikra wayaqooloona innahu lamajnoonun

Translation: ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ ស្ទើរតែធ្វើឱ្យអ្នកមានគ្រោះថ្នាក់ដោយសារតែក្រសែភ្នែករបស់ពួកគេ នៅពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេនិយាយថា៖ ពិតប្រាកដណាស់ រូបគេ(ព្យាការីមូហាំម៉ាត់) គឺជាមនុស្សវិកលចរិត។

68:52

وَمَا هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ ﴿52﴾

Transliteration: Wama huwa illa thikrun lilAAalameena

Translation: ហើយវា(គម្ពីរគួរអាន) គឺគ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download