وَإِذَا رَءَا ٱلَّذِينَ ظَلَمُواْ ٱلۡعَذَابَ فَلَا يُخَفَّفُ عَنۡهُمۡ وَلَا هُمۡ يُنظَرُونَ ﴿٨٥﴾
ហើយនៅពេលដែលពួកបំពានបានឃើញនូវទណ្ឌកម្ម ពេលនោះគេនឹងមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម)នោះដែរ។
92 អាយ៉ាត់ · ប្រធានបទ · km
وَإِذَا رَءَا ٱلَّذِينَ ظَلَمُواْ ٱلۡعَذَابَ فَلَا يُخَفَّفُ عَنۡهُمۡ وَلَا هُمۡ يُنظَرُونَ ﴿٨٥﴾
ហើយនៅពេលដែលពួកបំពានបានឃើញនូវទណ្ឌកម្ម ពេលនោះគេនឹងមិនបន្ធូរបន្ថយ(ទណ្ឌកម្ម)ចំពោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេល(ដាក់ទណ្ឌកម្ម)នោះដែរ។
وَنُنَزِّلُ مِنَ ٱلۡقُرۡءَانِ مَا هُوَ شِفَآءٞ وَرَحۡمَةٞ لِّلۡمُؤۡمِنِينَ وَلَا يَزِيدُ ٱلظَّـٰلِمِينَ إِلَّا خَسَارٗا ﴿٨٢﴾
ហើយយើងបានបញ្ចុះ(ឱ្យអ្នក)អំពីគម្ពីរគួរអាននូវអ្វីដែលជាឱសថព្យាបាល និងជាក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿ។ ហើយវា(គម្ពីរគួរអាន)មិនបានបន្ថែមអ្វីដល់ពួកបំពានក្រៅតែពីភាពខាតបង់នោះឡើយ។
وَقُلِ ٱلۡحَقُّ مِن رَّبِّكُمۡۖ فَمَن شَآءَ فَلۡيُؤۡمِن وَمَن شَآءَ فَلۡيَكۡفُرۡۚ إِنَّآ أَعۡتَدۡنَا لِلظَّـٰلِمِينَ نَارًا أَحَاطَ بِهِمۡ سُرَادِقُهَاۚ وَإِن يَسۡتَغِيثُواْ يُغَاثُواْ بِمَآءٖ كَٱلۡمُهۡلِ يَشۡوِي ٱلۡوُجُوهَۚ بِئۡسَ ٱلشَّرَابُ وَسَآءَتۡ مُرۡتَفَقًا ﴿٢٩﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណង ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលជាជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកមុខ(របស់ពួកគេ)។ ជាគ្រឿងផឹកដ៏អាក្រក់បំផុត និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។
وَمَنۡ أَظۡلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ فَأَعۡرَضَ عَنۡهَا وَنَسِيَ مَا قَدَّمَتۡ يَدَاهُۚ إِنَّا جَعَلۡنَا عَلَىٰ قُلُوبِهِمۡ أَكِنَّةً أَن يَفۡقَهُوهُ وَفِيٓ ءَاذَانِهِمۡ وَقۡرٗاۖ وَإِن تَدۡعُهُمۡ إِلَى ٱلۡهُدَىٰ فَلَن يَهۡتَدُوٓاْ إِذًا أَبَدٗا ﴿٥٧﴾
ហើយគ្មាននរណាម្នាក់ដែលបំពានខ្លាំងជាងអ្នកដែលមានគេរំឭកនូវសញ្ញាភស្តុតាងទាំងឡាយនៃព្រះជាម្ចាស់របស់គេ តែគេបែរជាងាកចេញអំពីវា ហើយភ្លេចនូវអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្តនោះឡើយ។ ពិតប្រាកដណាស់ យើងបានដាក់គម្របនៅលើដួងចិត្តរបស់ពួកគេមិនឱ្យពួកគេយល់ពីវា(គម្ពីរគួរអាន) និងបានដាក់ឆ្នុកក្នុងត្រចៀករបស់ពួក(មិនឲ្យស្តាប់ឮ)។ ហើយប្រសិនបើអ្នកអំពាវនាវពួកគេទៅកាន់ការចង្អុលបង្ហាញក៏ដោយ ក៏ពួកគេមិនទទួលការចង្អុលបង្ហាញជាដាច់ខាត។
قَالَ أَمَّا مَن ظَلَمَ فَسَوۡفَ نُعَذِّبُهُۥ ثُمَّ يُرَدُّ إِلَىٰ رَبِّهِۦ فَيُعَذِّبُهُۥ عَذَابٗا نُّكۡرٗا ﴿٨٧﴾
គាត់បានតបថា៖ ចំពោះជនណាដែលបំពាន ខ្ញុំនឹងដាក់ទណ្ឌកម្មចំពោះរូបគេ។ ក្រោយមក រូបគេនឹងត្រូវគេនាំត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេវិញ។ ពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មចំពោះរូបគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
أَسۡمِعۡ بِهِمۡ وَأَبۡصِرۡ يَوۡمَ يَأۡتُونَنَا لَٰكِنِ ٱلظَّـٰلِمُونَ ٱلۡيَوۡمَ فِي ضَلَٰلٖ مُّبِينٖ ﴿٣٨﴾
នៅថ្ងៃដែលពួកគេមកជួបនឹងយើង(អល់ឡោះ)នោះ ពួកគេស្តាប់ឮនិងឃើញបំផុត។ ក៏ប៉ុន្តែពួកដែលបំពាននៅក្នុងថ្ងៃនេះ(ក្នុងលោកិយ) គឺស្ថិតនៅក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
وَإِن مِّنكُمۡ إِلَّا وَارِدُهَاۚ كَانَ عَلَىٰ رَبِّكَ حَتۡمٗا مَّقۡضِيّٗا ﴿٧١﴾
ហើយក្នុងចំណោមពួកអ្នក(ឱមនុស្សលោក) គឺសុទ្ធតែត្រូវឆ្លងកាត់វា(ស្ពានស៊ីរ៉ត)។ ហើយការឆ្លងកាត់នេះ គឺជាការកំណត់យ៉ាងដាច់ខាតពីព្រះជាម្ចាស់របស់អ្នក។
ثُمَّ نُنَجِّي ٱلَّذِينَ ٱتَّقَواْ وَّنَذَرُ ٱلظَّـٰلِمِينَ فِيهَا جِثِيّٗا ﴿٧٢﴾
បន្ទាប់មក យើងនឹងសង្រ្គោះបណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ហើយយើងនឹងទុកឱ្យពួកបំពានលត់ជង្គង់ចុះក្នុងនរកនោះ។
۞وَعَنَتِ ٱلۡوُجُوهُ لِلۡحَيِّ ٱلۡقَيُّومِۖ وَقَدۡ خَابَ مَنۡ حَمَلَ ظُلۡمٗا ﴿١١١﴾
ហើយមុខទាំងឡាយ(របស់ពួកគេ)បានឱនឈ្ងោកចុះទៅចំពោះព្រះជាម្ចាស់ដែលមានជីវិតអមតៈ និងជាអ្នកដែលគ្រប់គ្រង។ ពិតជាខាតបង់ហើយអ្នកដែលបាននាំទៅជាមួយនូវអំពើស្ហ៊ីរិកជាប់ខ្លួននោះ។
قُلۡ مَن يَكۡلَؤُكُم بِٱلَّيۡلِ وَٱلنَّهَارِ مِنَ ٱلرَّحۡمَٰنِۚ بَلۡ هُمۡ عَن ذِكۡرِ رَبِّهِم مُّعۡرِضُونَ ﴿٤٢﴾
ចូរអ្នកសួរទៅកាន់ពួកពោលថា៖ តើមានអ្នកណាដែលអាចការពារពួកអ្នកនៅពេលយប់និងនៅពេលថ្ងៃអំពីព្រះជាម្ចាស់ដ៏មហាសប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការំឭករបស់ព្រះជាម្ចាស់របស់ពួកអ្នក។
أَمۡ لَهُمۡ ءَالِهَةٞ تَمۡنَعُهُم مِّن دُونِنَاۚ لَا يَسۡتَطِيعُونَ نَصۡرَ أَنفُسِهِمۡ وَلَا هُم مِّنَّا يُصۡحَبُونَ ﴿٤٣﴾
ឬមួយពួកគេមានព្រះនានាផ្សេងពីយើងដែលអាចការពារពួកគេ(ពីទណ្ឌកម្ម)? ពិតប្រាកដណាស់ ពួកវាគ្មានសមត្ថភាពសូម្បីតែជួយខ្លួនឯង ហើយពួកវាក៏មិនរួចផុតពីទណ្ឌកម្មរបស់យើងបាននោះដែរ។
بَلۡ مَتَّعۡنَا هَـٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ طَالَ عَلَيۡهِمُ ٱلۡعُمُرُۗ أَفَلَا يَرَوۡنَ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَآۚ أَفَهُمُ ٱلۡغَٰلِبُونَ ﴿٤٤﴾
ផ្ទុយទៅវិញ យើងបានផ្តល់ការសោយសុខដល់ពួកទាំងនោះ និងជីដូនជីតារបស់ពួកគេ រហូតដល់ពួកគេមានអាយុវែង។ តើពួកគេ(ប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ដូច្នេះ តើពួកគេជាអ្នកឈ្នះឬ?
قُلۡ إِنَّمَآ أُنذِرُكُم بِٱلۡوَحۡيِۚ وَلَا يَسۡمَعُ ٱلصُّمُّ ٱلدُّعَآءَ إِذَا مَا يُنذَرُونَ ﴿٤٥﴾
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដាស់តឿនព្រមានពួកអ្នកតាមរយៈវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់នោះ គឺស្តាប់មិនឮការអំពាវនាវនោះឡើយនៅពេលដែលមានគេដាស់តឿនព្រមានពួកគេនោះ។
وَلَئِن مَّسَّتۡهُمۡ نَفۡحَةٞ مِّنۡ عَذَابِ رَبِّكَ لَيَقُولُنَّ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ ﴿٤٦﴾
ហើយប្រសិនបើមួយចំណែកនៃទណ្ឌកម្មព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ធ្លាក់ទៅលើពួកគេ នោះពួកគេប្រាកដជានឹងនិយាយថា៖ ឱអនិច្ចាពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលបំពាន។
وَٱقۡتَرَبَ ٱلۡوَعۡدُ ٱلۡحَقُّ فَإِذَا هِيَ شَٰخِصَةٌ أَبۡصَٰرُ ٱلَّذِينَ كَفَرُواْ يَٰوَيۡلَنَا قَدۡ كُنَّا فِي غَفۡلَةٖ مِّنۡ هَٰذَا بَلۡ كُنَّا ظَٰلِمِينَ ﴿٩٧﴾
ហើយការសន្យាយ៉ាងពិតប្រាកដ(ថ្ងៃបរលោក)បានខិតជិតមកដល់។ ពេលនោះ ពួកគ្មានជំនឿបានបើកភ្នែកធំៗ(ដោយពួកគេនិយាយថា៖) វិនាសអន្តរាយហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងធ្លាប់ស្ថិតក្នុងភាពព្រងើយកន្តើយចំពោះថ្ងៃនេះ។ ផ្ទុយទៅវិញ ពួកយើងធ្លាប់ជាពួកដែលបំពាន។
إِنَّكُمۡ وَمَا تَعۡبُدُونَ مِن دُونِ ٱللَّهِ حَصَبُ جَهَنَّمَ أَنتُمۡ لَهَا وَٰرِدُونَ ﴿٩٨﴾
ពិតប្រាកដណាស់ ពួកអ្នក(ពួកគ្មានជំនឿ) និងអ្វីដែលពួកអ្នកគោរពសក្ការៈផ្សេងពីអល់ឡោះ គឺជាអុសសម្រាប់ដុតបញ្ឆេះនរកជើហាន់ណាំដែលពួកអ្នកនឹងចូលទៅក្នុងវា(ជាអមតៈ)។
لَوۡ كَانَ هَـٰٓؤُلَآءِ ءَالِهَةٗ مَّا وَرَدُوهَاۖ وَكُلّٞ فِيهَا خَٰلِدُونَ ﴿٩٩﴾
ប្រសិនបើព្រះទាំងនេះ គឺជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដមែននោះ ច្បាស់ជាពួកវានឹងមិនចូលនរក(ជាមួយពួកគេឡើយ)។ ហើយពួកគេទាំងអស់ គឺស្ថិតនៅទីនោះជាអមតៈ។
لَهُمۡ فِيهَا زَفِيرٞ وَهُمۡ فِيهَا لَا يَسۡمَعُونَ ﴿١٠٠﴾
នៅក្នុងឋាននរកនោះ ពួកគេស្រែកថ្ងូរយ៉ាងខ្លាំង។ ហើយនៅក្នុងឋាននរកនោះ ពួកគេមិនឮអ្វីឡើយ។
فَقَدۡ كَذَّبُوكُم بِمَا تَقُولُونَ فَمَا تَسۡتَطِيعُونَ صَرۡفٗا وَلَا نَصۡرٗاۚ وَمَن يَظۡلِم مِّنكُمۡ نُذِقۡهُ عَذَابٗا كَبِيرٗا ﴿١٩﴾
ជាការពិតណាស់ ពួកវាបានបដិសេធនឹងពួកអ្នក(ពួកមុស្ហរីគីន)ចំពោះអ្វីដែលពួកអ្នកបាននិយាយ។ ដូច្នេះ ពួកអ្នកមិនអាចការពារខ្លួនពីទណ្ឌកម្ម ហើយក៏មិនអាចជួយដល់ខ្លួនបាននោះដែរ។ ហើយជនណាដែលបំពានក្នុងចំណោមពួកអ្នក យើងនឹងឱ្យគេភ្លក់នូវទណ្ឌកម្មដ៏ធំធេងបំផុត។
وَيَوۡمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيۡهِ يَقُولُ يَٰلَيۡتَنِي ٱتَّخَذۡتُ مَعَ ٱلرَّسُولِ سَبِيلٗا ﴿٢٧﴾
ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីររបស់ខ្លួន(ទាំងមានវិប្បដិសារី ដោយគេនិយាយថា៖) ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែជ្រើសយកផ្លូវដើរតាមអ្នកនាំសារ(សាសនាឥស្លាម)។
فَتِلۡكَ بُيُوتُهُمۡ خَاوِيَةَۢ بِمَا ظَلَمُوٓاْۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَعۡلَمُونَ ﴿٥٢﴾
ហើយលំនៅឋានរបស់ពួកទាំងនោះបានក្លាយទៅជាទទេស្អាត(គ្មានមនុស្សរស់នៅ)ដោយសារតែការបំពានរបស់ពួកគេ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងមួយសម្រាប់ក្រុមដែលយល់ដឹង។
بَلِ ٱتَّبَعَ ٱلَّذِينَ ظَلَمُوٓاْ أَهۡوَآءَهُم بِغَيۡرِ عِلۡمٖۖ فَمَن يَهۡدِي مَنۡ أَضَلَّ ٱللَّهُۖ وَمَا لَهُم مِّن نَّـٰصِرِينَ ﴿٢٩﴾
ផ្ទុយទៅវិញ ពួកដែលបំពានបានដើរតាមចំណង់តណ្ហារបស់ខ្លួនដោយគ្មានចំណេះដឹង។ ដូច្នេះ តើមានអ្នកណាដែលអាចចង្អុលបង្ហាញដល់ជនដែលអល់ឡោះធ្វើឱ្យវង្វេងនោះ? ហើយសម្រាប់ពួកគេ ក៏គ្មានអ្នកជួយដែរ។
وَمَنۡ أَظۡلَمُ مِمَّن ذُكِّرَ بِـَٔايَٰتِ رَبِّهِۦ ثُمَّ أَعۡرَضَ عَنۡهَآۚ إِنَّا مِنَ ٱلۡمُجۡرِمِينَ مُنتَقِمُونَ ﴿٢٢﴾
ហើយគ្មាននរណាដែលបំពានជាងពួកដែលត្រូវបានគេទូន្មានដោយវាក្យខណ្ឌទាំងឡាយរបស់ព្រះជាម្ចាស់របស់គេ ក្រោយមក គេបែរជាងាកចេញពីវាទៅវិញនោះឡើយ។ ពិតប្រាកដណាស់ យើងគឺជាអ្នកផ្តន្ទាទោសដល់ពួកឧក្រិដ្ឋជនទាំងឡាយ។
وَهُمۡ يَصۡطَرِخُونَ فِيهَا رَبَّنَآ أَخۡرِجۡنَا نَعۡمَلۡ صَٰلِحًا غَيۡرَ ٱلَّذِي كُنَّا نَعۡمَلُۚ أَوَلَمۡ نُعَمِّرۡكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُۖ فَذُوقُواْ فَمَا لِلظَّـٰلِمِينَ مِن نَّصِيرٍ ﴿٣٧﴾
ហើយពួកគេស្រែកយ៉ាងខ្លាំងនៅក្នុងឋាននរកនោះថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំ(ពីឋាននរកវិញ)ផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាង។ (ទ្រង់បានតបថា៖) តើពុំមែនទេឬដែលយើងបានទុកអាយុជីវិតឱ្យពួកអ្នក(ក្នុងលោកិយ)ដើម្បីធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ថែមទាំងអ្នកដាស់តឿនព្រមានក៏បានមកដល់ពួកអ្នកទៀតនោះ? ហេតុនេះ ចូរពួកអ្នកភ្លក់ចុះ(នូវទណ្ឌកម្មភ្លើងនរក)។ ពិតណាស់ សម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយនោះឡើយ។
أَفَمَن يَتَّقِي بِوَجۡهِهِۦ سُوٓءَ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَقِيلَ لِلظَّـٰلِمِينَ ذُوقُواْ مَا كُنتُمۡ تَكۡسِبُونَ ﴿٢٤﴾
តើអ្នកដែលត្រូវគេបោះផ្កាប់មុខទៅក្នុងទណ្ឌកម្មដ៏អាក្រក់នៅថ្ងៃបរលោក(ល្អជាង ឬអ្នកដែលសោយសុខក្នុងឋានសួគ៌ល្អជាង)? ហើយមានគេនិយាយទៅកាន់ពួកដែលបំពានថា៖ ចូរពួកអ្នកភ្លក់ចុះនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
وَلَوۡ أَنَّ لِلَّذِينَ ظَلَمُواْ مَا فِي ٱلۡأَرۡضِ جَمِيعٗا وَمِثۡلَهُۥ مَعَهُۥ لَٱفۡتَدَوۡاْ بِهِۦ مِن سُوٓءِ ٱلۡعَذَابِ يَوۡمَ ٱلۡقِيَٰمَةِۚ وَبَدَا لَهُم مِّنَ ٱللَّهِ مَا لَمۡ يَكُونُواْ يَحۡتَسِبُونَ ﴿٤٧﴾
ហើយពិតប្រាកដណាស់ ប្រសិនបើពួកបំពានមានអ្វីគ្រប់យ៉ាងទាំងអស់នៅលើផែនដី និងមានដូចនេះបន្ថែមពីលើនោះទៀត ប្រាកដជាពួកគេនឹងយកវាមកលោះខ្លួនពីទណ្ឌកម្មដ៏អាក្រក់នាថ្ងៃបរលោកជាមិនខាន។ ហើយអ្វី(ទណ្ឌកម្ម)ដែលពួកគេមិនធ្លាប់គិតស្មានដល់បានបង្ហាញឡើងចំពោះពួកគេតាមបទបញ្ជារបស់អល់ឡោះ។
وَأَنذِرۡهُمۡ يَوۡمَ ٱلۡأٓزِفَةِ إِذِ ٱلۡقُلُوبُ لَدَى ٱلۡحَنَاجِرِ كَٰظِمِينَۚ مَا لِلظَّـٰلِمِينَ مِنۡ حَمِيمٖ وَلَا شَفِيعٖ يُطَاعُ ﴿١٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានពួកគេពីថ្ងៃបរលោកដែលជិតមកដល់ ខណៈដែលបេះដូង(របស់ពួកគេ)លោតមកនៅដើមក(ភ័យរន្ធត់)ដោយពួកគេពោរពេញទៅដោយទុក្ខព្រួយ។ ហើយសម្រាប់ពួកដែលបំពាន គឺគ្មានមិត្តភក្តិ ហើយក៏គ្មានអ្នកជួយអន្តរាគមន៍ណាដែលទទួលយកគេនោះដែរ។
إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَيَوۡمَ يَقُومُ ٱلۡأَشۡهَٰدُ ﴿٥١﴾
ពិតប្រាកដណាស់ យើង(អល់ឡោះ)ប្រាកដជានឹងជួយដល់បណ្តាអ្នកនាំសាររបស់យើង និងបណ្តាអ្នកដែលមានជំនឿនៅក្នុងជីវិតលោកិយនេះ និងនៅថ្ងៃដែលសាក្សីទាំងឡាយបានមកធ្វើសាក្សី(ថ្ងៃបរលោក)។
يَوۡمَ لَا يَنفَعُ ٱلظَّـٰلِمِينَ مَعۡذِرَتُهُمۡۖ وَلَهُمُ ٱللَّعۡنَةُ وَلَهُمۡ سُوٓءُ ٱلدَّارِ ﴿٥٢﴾
គឺនៅថ្ងៃដែលការដោះសាររបស់ពួកបំពានមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកគេបានឡើយ។ ហើយសម្រាប់ពួកគេនឹងទទួលនូវបណ្តាសា និងទទួលបានកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។
أَمۡ لَهُمۡ شُرَكَـٰٓؤُاْ شَرَعُواْ لَهُم مِّنَ ٱلدِّينِ مَا لَمۡ يَأۡذَنۢ بِهِ ٱللَّهُۚ وَلَوۡلَا كَلِمَةُ ٱلۡفَصۡلِ لَقُضِيَ بَيۡنَهُمۡۗ وَإِنَّ ٱلظَّـٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٞ ﴿٢١﴾
ឬមួយពួកគេមានព្រះនានាផ្សេងពីអល់ឡោះដែលបានដាក់ច្បាប់បញ្ញត្តិសាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបានអនុញ្ញាត? ហើយប្រសិនបើគ្មានការកំណត់(ពីអល់ឡោះ)ទេនោះ ប្រាកដជាគេនឹងកាត់សេចក្តីរវាងពួកគេ(ភ្លាមៗ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលបំពាន សម្រាប់ពួកគេនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
تَرَى ٱلظَّـٰلِمِينَ مُشۡفِقِينَ مِمَّا كَسَبُواْ وَهُوَ وَاقِعُۢ بِهِمۡۗ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ فِي رَوۡضَاتِ ٱلۡجَنَّاتِۖ لَهُم مَّا يَشَآءُونَ عِندَ رَبِّهِمۡۚ ذَٰلِكَ هُوَ ٱلۡفَضۡلُ ٱلۡكَبِيرُ ﴿٢٢﴾
អ្នកនឹងឃើញពួកដែលបំពានមានការភ័យខ្លាចចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត ខណៈដែលវា(ទណ្ឌកម្ម)ធ្លាក់លើពួកគេ។ រីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលវិញនោះ ពួកគេស្ថិតនៅក្នុងសួនឧទ្យានទាំងឡាយនៃឋានសួគ៌។ ពួកគេទទួលបាននូវអ្វីដែលពួកគេប្រាថ្នានៅឯព្រះជាម្ចាស់របស់ពួកគេ។ នោះហើយគឺជាការប្រោសប្រទានដ៏ធំធេងបំផុត។
إِنَّمَا ٱلسَّبِيلُ عَلَى ٱلَّذِينَ يَظۡلِمُونَ ٱلنَّاسَ وَيَبۡغُونَ فِي ٱلۡأَرۡضِ بِغَيۡرِ ٱلۡحَقِّۚ أُوْلَـٰٓئِكَ لَهُمۡ عَذَابٌ أَلِيمٞ ﴿٤٢﴾
តាមពិត ទោសពៃរ៍នោះ គឺសម្រាប់តែពួកដែលបំពានលើមនុស្ស និងប្រព្រឹត្តល្មើសនៅលើផែនដីដោយមិនត្រឹមត្រូវប៉ុណ្ណោះ។ ពួកទាំងនោះ សម្រាប់ពួកគេនឹងត្រូវទទួលទណ្ឌកម្មដ៏ឈឺចាប់បំផុត។
وَلَن يَنفَعَكُمُ ٱلۡيَوۡمَ إِذ ظَّلَمۡتُمۡ أَنَّكُمۡ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ﴿٣٩﴾
តែវាមិនបានផ្តល់ជាប្រយោជន៍អ្វីឡើយដល់ពួកអ្នកនៅក្នុងថ្ងៃនេះ ខណៈដែលពួកអ្នកបានបំពាន។ ជាការពិតណាស់ ពួកអ្នកស្ថិតនៅក្នុងទណ្ឌកម្មរួមជាមួយគ្នា។
فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبٗا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ ﴿٥٩﴾
ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។
فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ ﴿٦٠﴾
ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។
فَذَرۡهُمۡ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي فِيهِ يُصۡعَقُونَ ﴿٤٥﴾
ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បណ្តោយពួកគេចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក) ដែលក្នុងថ្ងៃនោះ ពួកគេនឹងត្រូវទទួលវិនាសកម្ម។
يَوۡمَ لَا يُغۡنِي عَنۡهُمۡ كَيۡدُهُمۡ شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ ﴿٤٦﴾
គឺថ្ងៃដែលឧបាយកលរបស់ពួកគេគ្មានផ្តល់ជាប្រយោជន៍អ្វីបន្តិចសម្រាប់ពួកគេសោះឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។
وَإِنَّ لِلَّذِينَ ظَلَمُواْ عَذَابٗا دُونَ ذَٰلِكَ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿٤٧﴾
ហើយប្រាកដណាស់ សម្រាប់ពួកអ្នកដែលបំពាន គឺនឹងទទួលនូវទណ្ឌកម្មផ្សេងពីនោះទៀត(ក្នុងលោកិយ)។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងនោះឡើយ។
وَٱصۡبِرۡ لِحُكۡمِ رَبِّكَ فَإِنَّكَ بِأَعۡيُنِنَاۖ وَسَبِّحۡ بِحَمۡدِ رَبِّكَ حِينَ تَقُومُ ﴿٤٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃព្រះជាម្ចាស់របស់អ្នកចុះ ត្បិតអ្នកស្ថិតនៅក្រោមការឃ្លាំមើលពីយើង។ ហើយចូរអ្នក លើកតម្កើងដោយការកោតសរសើរចំពោះព្រះជាម្ចាស់របស់អ្នកនៅពេលដែលអ្នកក្រោក(ទៅសឡាត និងក្រោកពីដំណេក)។
وَمِنَ ٱلَّيۡلِ فَسَبِّحۡهُ وَإِدۡبَٰرَ ٱلنُّجُومِ ﴿٤٩﴾
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងដល់ទ្រង់ និងនៅពេលដែលផ្កាយហៀបលិចបាត់ពន្លឺ។
كَمَثَلِ ٱلشَّيۡطَٰنِ إِذۡ قَالَ لِلۡإِنسَٰنِ ٱكۡفُرۡ فَلَمَّا كَفَرَ قَالَ إِنِّي بَرِيٓءٞ مِّنكَ إِنِّيٓ أَخَافُ ٱللَّهَ رَبَّ ٱلۡعَٰلَمِينَ ﴿١٦﴾
(ពួកពុតត្បុត)គឺដូចជាស្ហៃតនដែរ ខណៈដែលវាបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរអ្នកប្រឆាំងចុះ។ លុះពេលដែលគេបានប្រឆាំង វាបែរជានិយាយថា៖ ខ្ញុំមិនពាក់ព័ន្ធអ្វីនឹងអ្នកឡើយ។ ប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះដែលជាព្រះជាម្ចាស់នៃពិភពទាំងអស់។
فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِي ٱلنَّارِ خَٰلِدَيۡنِ فِيهَاۚ وَذَٰلِكَ جَزَـٰٓؤُاْ ٱلظَّـٰلِمِينَ ﴿١٧﴾
លទ្ធផលចុងក្រោយរបស់គេទាំងពីរ(ស្ហៃតននិងអ្នកដែលតាមវា) គឺគេទាំងពីរនឹងស្ថិតនៅក្នុងឋាននរក ដោយត្រូវស្ថិតនៅក្នុងវាជាអមតៈ។ នោះហើយជាការតបស្នងចំពោះពួកដែលបំពាន។