وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿٧٣﴾
ហើយពិតប្រាកដណាស់ រូបអ្នកពិតជាបានអំពាវនាវពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម)។
710 អាយ៉ាត់ · ប្រធានបទ · km
وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴿٧٣﴾
ហើយពិតប្រាកដណាស់ រូបអ្នកពិតជាបានអំពាវនាវពួកគេទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ(សាសនាអ៊ីស្លាម)។
وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ ﴿٧٤﴾
ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក គឺពួកគេងាកចេញពីមាគ៌ា(ដ៏ត្រឹមត្រូវនេះ)។
۞وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرّٖ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ ﴿٧٥﴾
ហើយប្រសិនបើយើងមានក្តីមេត្តាករុណាចំពោះពួកគេ និងដកយកចេញពីពួកគេនូវគ្រោះ(រាំងស្ងួត និងគ្រោះទុរ្ភិក្ស)ដែលពួកគេជួបប្រទះនោះ ក៏ពួកគេនឹងនៅតែស្ថិតក្នុងភាពវង្វេងរបស់ពួកគេដោយមានភាពស្រពេចស្រពិលដដែល។
وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ ﴿٧٦﴾
ហើយពិតប្រាកដណាស់ យើងបានសាកល្បងពួកគេដោយគ្រោះផ្សេងៗ តែពួកគេនៅតែមិនព្រមឱនលំទោនចំពោះព្រះជាម្ចាស់របស់ពួកគេ និងមិនព្រមទទូចអង្វរករ(ចំពោះទ្រង់)ដដែល។
حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابٗا ذَا عَذَابٖ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ ﴿٧٧﴾
លុះនៅពេលដែលយើងបើកទ្វារនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ(នាថ្ងៃបរលោក) ស្រាប់តែពួកគេមានការអស់សង្ឃឹម។
فَإِذَا نُفِخَ فِي ٱلصُّورِ فَلَآ أَنسَابَ بَيۡنَهُمۡ يَوۡمَئِذٖ وَلَا يَتَسَآءَلُونَ ﴿١٠١﴾
ហើយនៅពេលដែលគេ(ម៉ាឡាអ៊ីកាត់)បានផ្លុំត្រែ ពេលនោះ គ្មានសាច់សាលោហិតអ្វីទៀតឡើយរវាងពួកគេនៅថ្ងៃនោះ ហើយពួកគេក៏មិនសួរគ្នាទៅវិញទៅមកនោះដែរ។
فَمَن ثَقُلَتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ ﴿١٠٢﴾
ដូច្នេះ ជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ធ្ងន់ជាង ពិតណាស់ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានជោគជ័យ។
وَمَنۡ خَفَّتۡ مَوَٰزِينُهُۥ فَأُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ فِي جَهَنَّمَ خَٰلِدُونَ ﴿١٠٣﴾
តែជនណាហើយដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេមានទម្ងន់ស្រាលជាងនោះ ពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលខាតបង់ខ្លួនឯងដោយត្រូវស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។
تَلۡفَحُ وُجُوهَهُمُ ٱلنَّارُ وَهُمۡ فِيهَا كَٰلِحُونَ ﴿١٠٤﴾
ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញក្រញង់នៅក្នុងឋាននរកនោះ។
أَلَمۡ تَكُنۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُم بِهَا تُكَذِّبُونَ ﴿١٠٥﴾
(មានគេនិយាយទៅកាន់ពួកគេថា៖) តើបណ្តាវាក្យខណ្ឌរបស់យើងមិនធ្លាប់ត្រូវបានសូត្រឱ្យពួកអ្នកស្តាប់ ហើយពួកអ្នកធ្លាប់បានបដិសេធចំពោះវាទេឬ?
قَالُواْ رَبَّنَا غَلَبَتۡ عَلَيۡنَا شِقۡوَتُنَا وَكُنَّا قَوۡمٗا ضَآلِّينَ ﴿١٠٦﴾
ពួកគេបានតបថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ទំនើងចិត្តរបស់យើងខ្ញុំបានគ្របដណ្តប់លើយើងខ្ញុំ ហើយយើងខ្ញុំធ្លាប់ជាក្រុមមួយដែលវង្វេង។
رَبَّنَآ أَخۡرِجۡنَا مِنۡهَا فَإِنۡ عُدۡنَا فَإِنَّا ظَٰلِمُونَ ﴿١٠٧﴾
បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំពីវា(ឋាននរក)ផងចុះ។ ពេលនោះ ប្រសិនបើយើងខ្ញុំត្រឡប់ទៅ(រកភាពវង្វេងទៀតនោះ) ជាការពិតណាស់ យើងខ្ញុំគឺជាពួកដែលបំពាន។
قَالَ ٱخۡسَـُٔواْ فِيهَا وَلَا تُكَلِّمُونِ ﴿١٠٨﴾
ទ្រង់បានតបវិញថា៖ ចូរពួកឯងស្ថិតនៅក្នុងឋាននរកនេះចុះ ហើយចូរពួកឯងកុំនិយាយនឹងយើងទៀត។
إِنَّهُۥ كَانَ فَرِيقٞ مِّنۡ عِبَادِي يَقُولُونَ رَبَّنَآ ءَامَنَّا فَٱغۡفِرۡ لَنَا وَٱرۡحَمۡنَا وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ ﴿١٠٩﴾
ពិតប្រាកដណាស់ មានក្រុមមួយក្នុងចំណោមខ្ញុំបម្រើរបស់យើង(អ្នកមានជំនឿ) ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំមានជំនឿហើយ។ ដូចនេះ សូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំ និងអាណិតស្រលាញ់ចំពោះយើងខ្ញុំផង។ ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលអាណិតស្រលាញ់ដ៏ប្រសើរបំផុត។
فَٱتَّخَذۡتُمُوهُمۡ سِخۡرِيًّا حَتَّىٰٓ أَنسَوۡكُمۡ ذِكۡرِي وَكُنتُم مِّنۡهُمۡ تَضۡحَكُونَ ﴿١١٠﴾
តែពួកអ្នកបែរជាយកពួកគេជាការចំអកឡកឡឺយទៅវិញ រហូតធ្វើឲ្យពួកអ្នកភ្លេចនូវការរំឭកមកចំពោះយើង ខណៈដែលពួកអ្នកបានសើចចំអកចំពោះពួកគេ។
إِنِّي جَزَيۡتُهُمُ ٱلۡيَوۡمَ بِمَا صَبَرُوٓاْ أَنَّهُمۡ هُمُ ٱلۡفَآئِزُونَ ﴿١١١﴾
ពិតប្រាកដណាស់ នៅថ្ងៃនេះ យើងនឹងតបស្នងដល់ពួកគេ(អ្នកមានជំនឿ)ចំពោះអ្វីដែលពួកគេបានអត់ធ្មត់។ ពិតប្រាកដណាស់ ពួកគេជាពួកដែលទទួលបានជោគជ័យ។
قَٰلَ كَمۡ لَبِثۡتُمۡ فِي ٱلۡأَرۡضِ عَدَدَ سِنِينَ ﴿١١٢﴾
ទ្រង់បានមានបន្ទូលថា៖ តើពួកអ្នកបានរស់នៅក្នុងលោកិយរយៈកាលប៉ុន្មានឆ្នាំដែរ?
قَالُواْ لَبِثۡنَا يَوۡمًا أَوۡ بَعۡضَ يَوۡمٖ فَسۡـَٔلِ ٱلۡعَآدِّينَ ﴿١١٣﴾
ពួកគេបានឆ្លើយថា៖ ពួកយើងបានរស់នៅ(ក្នុងលោកិយ)ចំនួនមួយថ្ងៃ ឬកន្លះថ្ងៃតែប៉ុណ្ណោះ។ ដូច្នេះ សូមព្រះអង្គសួរអ្នកដែលចេះគណនាចុះ។
قَٰلَ إِن لَّبِثۡتُمۡ إِلَّا قَلِيلٗاۖ لَّوۡ أَنَّكُمۡ كُنتُمۡ تَعۡلَمُونَ ﴿١١٤﴾
ទ្រង់បានតបថា៖ ពួកអ្នកមិនបានរស់នៅ(ក្នុងលោកិយ)នេះឡើយ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ប្រសិនបើពួកអ្នកបានដឹង។
أَفَحَسِبۡتُمۡ أَنَّمَا خَلَقۡنَٰكُمۡ عَبَثٗا وَأَنَّكُمۡ إِلَيۡنَا لَا تُرۡجَعُونَ ﴿١١٥﴾
តើពួកអ្នក(ឱមនុស្សលោក)គិតថា៖ ពិតណាស់ យើងបានបង្កើតពួកអ្នកទទេរៗ((គ្មានហេតុផល) ហើយពួកអ្នកពិតជាមិនត្រូវបានគេនាំត្រឡប់មកកាន់យើងវិញ(ដើម្បីជំនុំជម្រះ)នោះឬ?
فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۖ لَآ إِلَٰهَ إِلَّا هُوَ رَبُّ ٱلۡعَرۡشِ ٱلۡكَرِيمِ ﴿١١٦﴾
ពិតប្រាកដណាស់ អល់ឡោះមហាខ្ពង់ខ្ពស់ ជាស្តេចដែលគ្រប់គ្រងដ៏ពិតប្រាកដ។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាព្រះជាម្ចាស់នៃអារ៉ស្ហដ៏ឧត្តុង្គឧត្តមនោះឡើយ។
وَمَن يَدۡعُ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَ لَا بُرۡهَٰنَ لَهُۥ بِهِۦ فَإِنَّمَا حِسَابُهُۥ عِندَ رَبِّهِۦٓۚ إِنَّهُۥ لَا يُفۡلِحُ ٱلۡكَٰفِرُونَ ﴿١١٧﴾
ហើយជនណាដែលគោរពសក្ការៈព្រះផ្សេងរួមនឹងអល់ឡោះដែលគ្មានភស្តុតាងបញ្ជាក់ចំពោះវាផងនោះ ជាការពិតណាស់ ការជំនុំជម្រះរបស់គេ គឺស្ថិតនៅលើព្រះជាម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿ គឺមិនទទួលជោគជ័យជាដាច់ខាត។
وَقُل رَّبِّ ٱغۡفِرۡ وَٱرۡحَمۡ وَأَنتَ خَيۡرُ ٱلرَّـٰحِمِينَ ﴿١١٨﴾
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាអភ័យទោស និងអាណិតស្រលាញ់(ចំពោះរូបខ្ញុំ)ផង។ ហើយទ្រង់គឺជាអ្នកអាណិតស្រលាញ់ដ៏ប្រសើរបំផុត។
وَٱلَّذِينَ كَفَرُوٓاْ أَعۡمَٰلُهُمۡ كَسَرَابِۭ بِقِيعَةٖ يَحۡسَبُهُ ٱلظَّمۡـَٔانُ مَآءً حَتَّىٰٓ إِذَا جَآءَهُۥ لَمۡ يَجِدۡهُ شَيۡـٔٗا وَوَجَدَ ٱللَّهَ عِندَهُۥ فَوَفَّىٰهُ حِسَابَهُۥۗ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ ﴿٣٩﴾
រីឯពួកដែលគ្មានជំនឿវិញ ទង្វើរបស់ពួកគេ ប្រៀបដូចជាការបំភាន់ភ្នែកនៅទីវាលមួយដែលអ្នកស្រេកទឹកគិតថា វាជាទឹក។ លុះនៅពេលដែលគេទៅដល់កន្លែងនោះ គឺគេពុំឃើញមានអ្វីនៅទីនោះឡើយ។ ហើយ(ពួកគ្មានជំនឿវិញ)គេនឹងប្រទះឃើញអល់ឡោះជាម្ចាស់នៅនឹងមុខគេ(នៅថ្ងៃបរលោក)។ ពេលនោះ ទ្រង់នឹងផ្តល់ឱ្យគេនូវការជំនុំជម្រះរបស់គេយ៉ាងពេញលេញ។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តីយ៉ាងឆាប់រហ័សបំផុត។
أَوۡ كَظُلُمَٰتٖ فِي بَحۡرٖ لُّجِّيّٖ يَغۡشَىٰهُ مَوۡجٞ مِّن فَوۡقِهِۦ مَوۡجٞ مِّن فَوۡقِهِۦ سَحَابٞۚ ظُلُمَٰتُۢ بَعۡضُهَا فَوۡقَ بَعۡضٍ إِذَآ أَخۡرَجَ يَدَهُۥ لَمۡ يَكَدۡ يَرَىٰهَاۗ وَمَن لَّمۡ يَجۡعَلِ ٱللَّهُ لَهُۥ نُورٗا فَمَا لَهُۥ مِن نُّورٍ ﴿٤٠﴾
ឬក៏(ទង្វើរបស់ពួកគេ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ ព្រមទាំងមានពពកខ្មៅ(ដ៏ធំមួយ)គ្របលើរលកនោះទៀត។ គឺភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលគេដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ។ ហើយជនណាដែលអល់ឡោះមិនផ្តល់ឲ្យគេនូវពន្លឺទេនោះ ជាការពិតណាស់ គឺគ្មានពន្លឺសម្រាប់គេនោះឡើយ។
بَلۡ كَذَّبُواْ بِٱلسَّاعَةِۖ وَأَعۡتَدۡنَا لِمَن كَذَّبَ بِٱلسَّاعَةِ سَعِيرًا ﴿١١﴾
ផ្ទុយទៅវិញ ពួកគេបានបដិសេធនឹងថ្ងៃបរលោក។ ហើយយើងបានត្រៀមទុកសម្រាប់ជនដែលបដិសេធនឹងថ្ងៃបរលោកនូវភ្លើង(នរក)ដែលឆាបឆេះយ៉ាងសន្ធោសន្ធៅ។
إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٖ سَمِعُواْ لَهَا تَغَيُّظٗا وَزَفِيرٗا ﴿١٢﴾
នៅពេលដែលនរកបានឃើញពួកគេ(ពួកប្រឆាំង)ពីកន្លែងដ៏ឆ្ងាយ ពួកគេនឹងឮសំឡេងខឹងសម្បា និងសំឡេងគ្រហឹមយ៉ាងខ្លាំងពីនរកនោះជាមិនខាន។
وَإِذَآ أُلۡقُواْ مِنۡهَا مَكَانٗا ضَيِّقٗا مُّقَرَّنِينَ دَعَوۡاْ هُنَالِكَ ثُبُورٗا ﴿١٣﴾
ហើយនៅពេលដែលគេបោះពួកទាំងនោះទៅក្នុងកន្លែងដ៏ចង្អៀត(នៃឋាននរក)ដោយដៃរបស់ពួកគេត្រូវបានចងភ្ជាប់ទៅនឹងក(ដោយច្រវាក់) ពួកគេក៏បួងសួងឱ្យខ្លួនឯងវិនាសអន្តរាយ។
لَّا تَدۡعُواْ ٱلۡيَوۡمَ ثُبُورٗا وَٰحِدٗا وَٱدۡعُواْ ثُبُورٗا كَثِيرٗا ﴿١٤﴾
(មានគេនិយាយថា៖) នៅថ្ងៃនេះ ចូរពួកអ្នកកុំបួងសួងឱ្យខ្លួនឯងវិនាសអន្តរាយតែមួយដង។ តែពួកអ្នកត្រូវបួងសួងសុំ(ឱ្យខ្លួនឯងវិនាស)ឱ្យបានច្រើនដង(ទើបត្រូវ)។
۞وَقَالَ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا لَوۡلَآ أُنزِلَ عَلَيۡنَا ٱلۡمَلَـٰٓئِكَةُ أَوۡ نَرَىٰ رَبَّنَاۗ لَقَدِ ٱسۡتَكۡبَرُواْ فِيٓ أَنفُسِهِمۡ وَعَتَوۡ عُتُوّٗا كَبِيرٗا ﴿٢١﴾
ហើយពួកដែលមិនរំពឹងថានឹងជួបយើងបាននិយាយថា៖ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកយើង ឬឱ្យពួកយើងបានឃើញព្រះជាម្ចាស់របស់ពួកយើង(ផ្ទាល់នឹងភ្នែក)តែម្តងទៅ? ជាការពិតណាស់ ពួកគេមានភាពក្រអឺតក្រទមនៅក្នុងខ្លួនពួកគេ និងបានបំពានជ្រុលហួសហេតុបំផុត។
يَوۡمَ يَرَوۡنَ ٱلۡمَلَـٰٓئِكَةَ لَا بُشۡرَىٰ يَوۡمَئِذٖ لِّلۡمُجۡرِمِينَ وَيَقُولُونَ حِجۡرٗا مَّحۡجُورٗا ﴿٢٢﴾
នៅថ្ងៃដែលពួកគេបានឃើញម៉ាឡាអ៊ីកាត់(ផ្ទាល់នឹងភ្នែក) នៅថ្ងៃនោះ គឺគ្មានដំណឹងរីករាយសម្រាប់ពួកឧក្រិដ្ឋទាំងឡាយឡើយ។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)បានពោលថា៖ (ឋានសួគ៌) ជាទីកន្លែងដែលត្រូវបានគេហាមឃាត់(ចំពោះពួកអ្នក)។
وَقَدِمۡنَآ إِلَىٰ مَا عَمِلُواْ مِنۡ عَمَلٖ فَجَعَلۡنَٰهُ هَبَآءٗ مَّنثُورًا ﴿٢٣﴾
ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានប្រព្រឹត្តអំពីអំពើ(ល្អ) រួចយើងក៏បានធ្វើឱ្យវា(ក្លាយទៅជាអសារបង់)ប្រៀបដូចធូលីដែលរសាត់តាមខ្យល់។
أَصۡحَٰبُ ٱلۡجَنَّةِ يَوۡمَئِذٍ خَيۡرٞ مُّسۡتَقَرّٗا وَأَحۡسَنُ مَقِيلٗا ﴿٢٤﴾
នៅថ្ងៃនោះ ក្រុមអ្នកឋានសួគ៌ គឺមានកន្លែងស្នាក់នៅដ៏ល្អប្រសើរ និងមានកន្លែងសម្រាកដ៏ល្អប្រពៃបំផុត។
وَيَوۡمَ تَشَقَّقُ ٱلسَّمَآءُ بِٱلۡغَمَٰمِ وَنُزِّلَ ٱلۡمَلَـٰٓئِكَةُ تَنزِيلًا ﴿٢٥﴾
ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលមេឃនឹងបែកចេញជាមួយនឹងដុំពពក(ដ៏សក្បុស) ហើយម៉ាឡាអ៊ីកាត់ទាំងឡាយត្រូវបានគេបញ្ចុះមកជាបន្តបន្ទាប់។
ٱلۡمُلۡكُ يَوۡمَئِذٍ ٱلۡحَقُّ لِلرَّحۡمَٰنِۚ وَكَانَ يَوۡمًا عَلَى ٱلۡكَٰفِرِينَ عَسِيرٗا ﴿٢٦﴾
ការគ្រប់គ្រងដ៏ពិតប្រាកដនៅថ្ងៃនោះ គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ដ៏មហាសប្បុរស។ ហើយវាជាថ្ងៃមួយដែលលំបាកជាទីបំផុតចំពោះពួកដែលគ្មានជំនឿ។
وَيَوۡمَ يَعَضُّ ٱلظَّالِمُ عَلَىٰ يَدَيۡهِ يَقُولُ يَٰلَيۡتَنِي ٱتَّخَذۡتُ مَعَ ٱلرَّسُولِ سَبِيلٗا ﴿٢٧﴾
ហើយ(ចូរអ្នករំលឹក)នៅថ្ងៃដែលអ្នកបំពានខាំដៃទាំងពីររបស់ខ្លួន(ទាំងមានវិប្បដិសារី ដោយគេនិយាយថា៖) ឱអនិច្ចាខ្លួនខ្ញុំអើយ! ខ្ញុំគួរតែជ្រើសយកផ្លូវដើរតាមអ្នកនាំសារ(សាសនាឥស្លាម)។
يَٰوَيۡلَتَىٰ لَيۡتَنِي لَمۡ أَتَّخِذۡ فُلَانًا خَلِيلٗا ﴿٢٨﴾
ឱអនិច្ចាខ្លួនខ្ញុំអើយ! មិនគួរណាខ្ញុំយកបុគ្គលម្នាក់នេះ(អ្នកគ្មានជំនឿ)ធ្វើជាមិត្តជិតស្និទ្ធឡើយ។
لَّقَدۡ أَضَلَّنِي عَنِ ٱلذِّكۡرِ بَعۡدَ إِذۡ جَآءَنِيۗ وَكَانَ ٱلشَّيۡطَٰنُ لِلۡإِنسَٰنِ خَذُولٗا ﴿٢٩﴾
ជាការពិតណាស់ រូបគេបានធ្វើឱ្យខ្ញុំវង្វេងចេញពីគម្ពីរគួរអាន ក្រោយពីវាបានមកដល់ខ្ញុំហើយនោះ។ ហើយស្ហៃតន គឺជាអ្នកដែលតែងបោកប្រាស់ចំពោះមនុស្សលោក។
وَقَالَ ٱلرَّسُولُ يَٰرَبِّ إِنَّ قَوۡمِي ٱتَّخَذُواْ هَٰذَا ٱلۡقُرۡءَانَ مَهۡجُورٗا ﴿٣٠﴾
ហើយអ្នកនាំសារ(មូហាំម៉ាត់)បាននិយាយថា៖ បពិត្រព្រះជាម្ចាស់! ជាការពិតណាស់ ក្រុមរបស់ខ្ញុំបាននាំគ្នាបោះបង់គម្ពីរគួរអាននេះ។
وَكَذَٰلِكَ جَعَلۡنَا لِكُلِّ نَبِيٍّ عَدُوّٗا مِّنَ ٱلۡمُجۡرِمِينَۗ وَكَفَىٰ بِرَبِّكَ هَادِيٗا وَنَصِيرٗا ﴿٣١﴾
ក៏ដូច្នោះដែរ យើងបានបង្កើតសម្រាប់រាល់ព្យាការីទាំងឡាយនូវសត្រូវដែលស្ថិតក្នុងចំណោមពួកឧក្រិដ្ឋជន។ គ្រប់គ្រាន់ហើយដែលព្រះជាម្ចាស់របស់អ្នកជាអ្នកចង្អុលបង្ហាញ និងជាអ្នកដែលជួយ។
وَقَالَ ٱلَّذِينَ كَفَرُواْ لَوۡلَا نُزِّلَ عَلَيۡهِ ٱلۡقُرۡءَانُ جُمۡلَةٗ وَٰحِدَةٗۚ كَذَٰلِكَ لِنُثَبِّتَ بِهِۦ فُؤَادَكَۖ وَرَتَّلۡنَٰهُ تَرۡتِيلٗا ﴿٣٢﴾
ហើយពួកដែលគ្មានជំនឿបាននិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះគម្ពីរគួរអាននេះទៅឱ្យគាត់(អ្នកនាំសារមូហាំម៉ាត់)ទាំងមូលតែម្តងទៅ? ក៏ដូច្នោះដែរ គឺដើម្បីពង្រឹងចិត្តរបស់អ្នក(ឲ្យមានភាពនឹងនរ)។ ហើយយើងបានបញ្ចុះវាម្តងបន្តិចៗដើម្បីឱ្យមានភាពងាយស្រួល(ក្នុងការយល់ និងទន្ទេញ)។
وَلَا يَأۡتُونَكَ بِمَثَلٍ إِلَّا جِئۡنَٰكَ بِٱلۡحَقِّ وَأَحۡسَنَ تَفۡسِيرًا ﴿٣٣﴾
ហើយពួកគេ(ពួកមុស្ហរីគីន)មិនបាននាំមកឲ្យអ្នកនូវឧទាហរណ៍ណាមួយនោះឡើយ លើកលែងតែយើងបាននាំមកឲ្យអ្នកនូវចម្លើយដែលពិតត្រឹមត្រូវ ហើយនិងការបកស្រាយដ៏ប្រសើរបំផុត។
ٱلَّذِينَ يُحۡشَرُونَ عَلَىٰ وُجُوهِهِمۡ إِلَىٰ جَهَنَّمَ أُوْلَـٰٓئِكَ شَرّٞ مَّكَانٗا وَأَضَلُّ سَبِيلٗا ﴿٣٤﴾
ពួកដែលត្រូវគេប្រមូលផ្តុំ(នៅថ្ងៃបរលោក)ដោយអូសផ្កាប់មុខទៅកាន់នរកជើហាន់ណាំ ពួកទាំងនោះ គឺមានកន្លែងដ៏អាក្រក់ ហើយឃ្លាតឆ្ងាយពីមាគ៌ា(ដ៏ត្រឹមត្រូវ)បំផុត។
فَكُبۡكِبُواْ فِيهَا هُمۡ وَٱلۡغَاوُۥنَ ﴿٩٤﴾
ហើយពួកវា(រូបបដិមា) និងអ្នកដែលពួកវាធ្វើឱ្យវង្វេងនោះ ត្រូវបានគេបោះចូលទៅក្នុងនរក
وَجُنُودُ إِبۡلِيسَ أَجۡمَعُونَ ﴿٩٥﴾
រួមទាំងបក្សពួករបស់អ៊ីព្លិសទាំងអស់ផងដែរ។
قَالُواْ وَهُمۡ فِيهَا يَخۡتَصِمُونَ ﴿٩٦﴾
ពួកវាបាននិយាយឈ្លោះប្រកែកគ្នា ខណៈដែលពួកវាស្ថិតនៅក្នុងឋាននរកនោះថា៖
تَٱللَّهِ إِن كُنَّا لَفِي ضَلَٰلٖ مُّبِينٍ ﴿٩٧﴾
សូមស្បថនឹងអល់ឡោះ! ពិតប្រាកដណាស់ ពួកយើងពិតជាធ្លាប់ស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់
إِذۡ نُسَوِّيكُم بِرَبِّ ٱلۡعَٰلَمِينَ ﴿٩٨﴾
ខណៈដែលពួកយើងបានឱ្យតម្លៃពួកឯងស្មើនឹងព្រះជាម្ចាស់នៃពិភពទាំងឡាយ។
وَمَآ أَضَلَّنَآ إِلَّا ٱلۡمُجۡرِمُونَ ﴿٩٩﴾
ហើយគ្មានរណាធ្វើឱ្យពួកយើងវង្វេង ក្រៅពីពួកឧក្រិដ្ឋជននោះឡើយ។
فَمَا لَنَا مِن شَٰفِعِينَ ﴿١٠٠﴾
ដូច្នេះ សម្រាប់ពួកយើង គឺគ្មានអ្នកជួយអន្តរាគមន៍ណានោះឡើយ។