quranm◉

ប្រធានបទ · km (ទំព័រ 2)

710 អាយ៉ាត់ · ប្រធានបទ · km

Al-An'am 6:123

وَكَذَٰلِكَ جَعَلۡنَا فِي كُلِّ قَرۡيَةٍ أَكَٰبِرَ مُجۡرِمِيهَا لِيَمۡكُرُواْ فِيهَاۖ وَمَا يَمۡكُرُونَ إِلَّا بِأَنفُسِهِمۡ وَمَا يَشۡعُرُونَ ﴿١٢٣﴾

ហើយក៏ដូចច្នោះដែរ យើងបានបង្កើតឱ្យមាននៅគ្រប់ភូមិស្រុកទាំងអស់នូវពួកមេកន្ទ្រាញដែលអាក្រក់ដើម្បីឲ្យពួកគេប្រើល្បិចកលក្នុងភូមិស្រុកនោះ។ តាមពិត ពួកគេមិនបានប្រើល្បិចកល(ទៅលើនរណាម្នាក់)ឡើយ លើកលែងតែទៅលើខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។

Al-An'am 6:124

وَإِذَا جَآءَتۡهُمۡ ءَايَةٞ قَالُواْ لَن نُّؤۡمِنَ حَتَّىٰ نُؤۡتَىٰ مِثۡلَ مَآ أُوتِيَ رُسُلُ ٱللَّهِۘ ٱللَّهُ أَعۡلَمُ حَيۡثُ يَجۡعَلُ رِسَالَتَهُۥۗ سَيُصِيبُ ٱلَّذِينَ أَجۡرَمُواْ صَغَارٌ عِندَ ٱللَّهِ وَعَذَابٞ شَدِيدُۢ بِمَا كَانُواْ يَمۡكُرُونَ ﴿١٢٤﴾

ហើយនៅពេលដែលសញ្ញាភស្តុតាងណាមួយបានមកដល់ពួកគេ ពួកគេនិយាយថា៖ ពួកយើងមិនមានជំនឿជាដាច់ខាត លុះត្រាតែគេនាំមកឱ្យពួកយើងដូចអ្វីដែលគេបានប្រទានទៅឱ្យបណ្តាអ្នកនាំសាររបស់អល់ឡោះ។ អល់ឡោះដឹងបំផុតចំពោះជនណាដែលសក្ដិសមនឹងទទួលសាររបស់ទ្រង់។ ពួកជនដែលក្រអឺតក្រទមទាំងនោះនឹងទទួលនូវភាពថោកទាបបំផុតនៅឯអល់ឡោះ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតដោយសារតែកលល្បិចដែលពួកគេធ្លាប់បានរៀបចំ។

Al-An'am 6:128

وَيَوۡمَ يَحۡشُرُهُمۡ جَمِيعٗا يَٰمَعۡشَرَ ٱلۡجِنِّ قَدِ ٱسۡتَكۡثَرۡتُم مِّنَ ٱلۡإِنسِۖ وَقَالَ أَوۡلِيَآؤُهُم مِّنَ ٱلۡإِنسِ رَبَّنَا ٱسۡتَمۡتَعَ بَعۡضُنَا بِبَعۡضٖ وَبَلَغۡنَآ أَجَلَنَا ٱلَّذِيٓ أَجَّلۡتَ لَنَاۚ قَالَ ٱلنَّارُ مَثۡوَىٰكُمۡ خَٰلِدِينَ فِيهَآ إِلَّا مَا شَآءَ ٱللَّهُۚ إِنَّ رَبَّكَ حَكِيمٌ عَلِيمٞ ﴿١٢٨﴾

ហើយនៅថ្ងៃដែលទ្រង់នឹងប្រមូលផ្តុំពួកគេទាំងអស់គ្នា។ (ទ្រង់បានមានបន្ទូលថា៖) ឱក្រុមជិនទាំងឡាយ! ជាការពិតណាស់ ពួកឯងបានធ្វើឱ្យមនុស្សជាច្រើនវងេ្វង។ ហើយអ្នកដែលដើរតាមពួកគេក្នុងចំណោមមនុស្សបានតបថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! យើងខ្ញុំសុទ្ធតែបានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ ហើយ(ឥឡូវនេះ)ពួកយើងបានដល់ពេលវេលាដែលទ្រង់បានកំណត់ចំពោះយើងខ្ញុំហើយ។ ទ្រង់បានមានបន្ទូលថា៖ ឋាននរក គឺជាទីស្នាក់អាស្រ័យរបស់ពួកអ្នកដោយពួកអ្នកស្ថិតក្នុងវាជាអមតៈ លើកលែងតែអ្វីដែលអល់ឡោះមានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មហាគតិបណ្ឌិត មហាដឹងបំផុត។

Al-An'am 6:129

وَكَذَٰلِكَ نُوَلِّي بَعۡضَ ٱلظَّـٰلِمِينَ بَعۡضَۢا بِمَا كَانُواْ يَكۡسِبُونَ ﴿١٢٩﴾

ហើយក៏ដូច្នោះដែរ យើងបានឲ្យពួកដែលបំពានគ្រប់គ្រងលើគ្នាទៅវិញទៅមកដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

Al-An'am 6:130

يَٰمَعۡشَرَ ٱلۡجِنِّ وَٱلۡإِنسِ أَلَمۡ يَأۡتِكُمۡ رُسُلٞ مِّنكُمۡ يَقُصُّونَ عَلَيۡكُمۡ ءَايَٰتِي وَيُنذِرُونَكُمۡ لِقَآءَ يَوۡمِكُمۡ هَٰذَاۚ قَالُواْ شَهِدۡنَا عَلَىٰٓ أَنفُسِنَاۖ وَغَرَّتۡهُمُ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَشَهِدُواْ عَلَىٰٓ أَنفُسِهِمۡ أَنَّهُمۡ كَانُواْ كَٰفِرِينَ ﴿١٣٠﴾

(ទ្រង់បានមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃបរលោកថា៖) ឱក្រុមជិន និងមនុស្សលោកទាំងឡាយ! តើមិនបានមកដល់ពួកអ្នកទេឬ បណ្តាអ្នកនាំសារក្នុងចំណោមពួកអ្នកដែលពួកគេសូត្រឲ្យពួកអ្នកស្តាប់នូវបណ្តាវាក្យខណ្ឌរបស់យើង ព្រមទាំងព្រមានបន្លាចពួកអ្នកពីការជួបជុំគ្នានៅថ្ងៃរបស់ពួកអ្នក(ថ្ងៃបរលោក)នោះ? ពួកគេបានឆ្លើយថា៖ ពួកយើងសូមធ្វើសាក្សីប្រឆាំងនឹងខ្លួនឯង(ថាពិតជាដូច្នោះមែន)។ ហើយឆាកជីវិតលោកិយបានបោកប្រាស់ពួកគេ ហើយពួកគេបានធ្វើសាក្សីប្រឆាំងនឹងខ្លួនឯងទៀតថា ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលធ្លាប់បានប្រឆាំង។

Al-An'am 6:131

ذَٰلِكَ أَن لَّمۡ يَكُن رَّبُّكَ مُهۡلِكَ ٱلۡقُرَىٰ بِظُلۡمٖ وَأَهۡلُهَا غَٰفِلُونَ ﴿١٣١﴾

នោះគឺដោយសារតែព្រះជាម្ចាស់របស់អ្នកមិនបំផ្លាញភូមិស្រុកណាមួយដោយបំពាន ខណៈដែលអ្នកភូមិស្រុកនោះមិនដឹងខ្លួននោះឡើយ(ព្រោះតែការអំពាវនាវមិនបានទៅដល់ពួកគេ)។

Al-A'raf 7:38

قَالَ ٱدۡخُلُواْ فِيٓ أُمَمٖ قَدۡ خَلَتۡ مِن قَبۡلِكُم مِّنَ ٱلۡجِنِّ وَٱلۡإِنسِ فِي ٱلنَّارِۖ كُلَّمَا دَخَلَتۡ أُمَّةٞ لَّعَنَتۡ أُخۡتَهَاۖ حَتَّىٰٓ إِذَا ٱدَّارَكُواْ فِيهَا جَمِيعٗا قَالَتۡ أُخۡرَىٰهُمۡ لِأُولَىٰهُمۡ رَبَّنَا هَـٰٓؤُلَآءِ أَضَلُّونَا فَـَٔاتِهِمۡ عَذَابٗا ضِعۡفٗا مِّنَ ٱلنَّارِۖ قَالَ لِكُلّٖ ضِعۡفٞ وَلَٰكِن لَّا تَعۡلَمُونَ ﴿٣٨﴾

ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(ក្នុងឋាននរក) ពួកគេក៏បានដាក់បណ្តាសាចំពោះអ្នកដែលចូលមុនខ្លួន។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេ(អ្នកដែលដើរតាម)បាននិយាយចំពោះពួកដែលបានចូលនរកមុនខ្លួន(ពួកមេដឹកនាំ)ថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពួក(មេដឹកនាំ)ទាំងនោះហើយដែលបានធ្វើឱ្យពួកយើងវង្វេង។ ហេតុនេះ សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មនៃឋាននរកដល់ពួកគេទ្វេដងផងចុះ។ ទ្រង់បានមានបន្ទូលថា៖ គ្រប់ក្រុមទាំងអស់នឹងទទួលនូវទណ្ឌកម្មទ្វេដង ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។

Al-A'raf 7:39

وَقَالَتۡ أُولَىٰهُمۡ لِأُخۡرَىٰهُمۡ فَمَا كَانَ لَكُمۡ عَلَيۡنَا مِن فَضۡلٖ فَذُوقُواْ ٱلۡعَذَابَ بِمَا كُنتُمۡ تَكۡسِبُونَ ﴿٣٩﴾

ពួកដែលចូលនរកមុន(ពួកមេដឹកនាំ)បាននិយាយទៅកាន់ពួកដែលចូលនរកក្រោយ(ពួកដែលដើរតាមពួកគេ)ថា៖ ពួកអ្នកគ្មានអ្វីពិសេសលើសពួកយើងនោះឡើយ។ ហេតុនេះ ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។

Al-A'raf 7:40

إِنَّ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَا وَٱسۡتَكۡبَرُواْ عَنۡهَا لَا تُفَتَّحُ لَهُمۡ أَبۡوَٰبُ ٱلسَّمَآءِ وَلَا يَدۡخُلُونَ ٱلۡجَنَّةَ حَتَّىٰ يَلِجَ ٱلۡجَمَلُ فِي سَمِّ ٱلۡخِيَاطِۚ وَكَذَٰلِكَ نَجۡزِي ٱلۡمُجۡرِمِينَ ﴿٤٠﴾

ពិតប្រាកដណាស់ ពួកដែលបានបដិសេធនឹងភស្តុតាងទាំងឡាយរបស់យើង និងក្អេងក្អាងចំពោះវា(មិនព្រមទទួលយក) គេនឹងមិនបើកទ្វារមេឃាសម្រាប់ពួកគេឡើយ ហើយពួកគេក៏មិនអាចចូលឋានសួគ៌បាននោះដែរ លុះត្រាតែសត្វអូដ្ឋអាចចូលក្នុងរន្ធម្ជុលបាន។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះអ្នកដែលប្រព្រឹត្តិអាក្រក់ទាំងឡាយ។

Al-A'raf 7:41

لَهُم مِّن جَهَنَّمَ مِهَادٞ وَمِن فَوۡقِهِمۡ غَوَاشٖۚ وَكَذَٰلِكَ نَجۡزِي ٱلظَّـٰلِمِينَ ﴿٤١﴾

សម្រាប់ពួកគេមានកម្រាលពីភ្លើងនរក(នៅពីក្រោមពួកគេ) និងភ្លើងនរកគ្របពីលើពួកគេ។ ក៏ដូច្នោះដែរ យើងនឹងតបស្នងចំពោះពួកដែលបំពាន។

Al-A'raf 7:165

فَلَمَّا نَسُواْ مَا ذُكِّرُواْ بِهِۦٓ أَنجَيۡنَا ٱلَّذِينَ يَنۡهَوۡنَ عَنِ ٱلسُّوٓءِ وَأَخَذۡنَا ٱلَّذِينَ ظَلَمُواْ بِعَذَابِۭ بَـِٔيسِۭ بِمَا كَانُواْ يَفۡسُقُونَ ﴿١٦٥﴾

ហើយនៅពេលដែលពួកគេ(ពួកប្រឆាំង)បានភ្លេចនូវអ្វីដែលគេណែនាំពួកគេ(បញ្ឈប់ការចេញទៅនេសាទនៅថ្ងៃសៅរ៍)នោះ យើងក៏រំដោះតែបណ្តាអ្នកដែលបានហាមឃាត់គ្នាពីអំពើអាក្រក់ប៉ុណ្ណោះ(ឱ្យរួចផុតពីទណ្ឌកម្ម)។ ហើយយើងបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះពួកដែលបំពានដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តល្មើស។

Al-A'raf 7:166

فَلَمَّا عَتَوۡاْ عَن مَّا نُهُواْ عَنۡهُ قُلۡنَا لَهُمۡ كُونُواْ قِرَدَةً خَٰسِـِٔينَ ﴿١٦٦﴾

ហើយនៅពេលដែលពួកគេបានបំពានព្រំដែននៃអ្វីដែលគេបានហាមឃាត់ពួកគេនោះ យើងក៏បានមានបន្ទូលទៅកាន់ពួកគេថា៖ ចូរពួកឯងកើតទៅជាសត្វស្វាដ៏អាប់ឱនចុះ។

Al-A'raf 7:167

وَإِذۡ تَأَذَّنَ رَبُّكَ لَيَبۡعَثَنَّ عَلَيۡهِمۡ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ مَن يَسُومُهُمۡ سُوٓءَ ٱلۡعَذَابِۗ إِنَّ رَبَّكَ لَسَرِيعُ ٱلۡعِقَابِ وَإِنَّهُۥ لَغَفُورٞ رَّحِيمٞ ﴿١٦٧﴾

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានប្រកាសនូវដំណឹងមួយថា ជាការពិតណាស់ ទ្រង់ពិតជានឹងបញ្ជូនទៅកាន់ពួកគេ(ពួកយូដា)នូវអ្នកដែលធ្វើឱ្យពួកគេអាប់ឱន ជាទណ្ឌកម្មដ៏អាក្រក់(ចំពោះពួកគេ) រហូតដល់ថ្ងៃបរលោក។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក គឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងរហ័សបំផុត ហើយពិតប្រាកដណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រលាញ់។

Al-A'raf 7:179

وَلَقَدۡ ذَرَأۡنَا لِجَهَنَّمَ كَثِيرٗا مِّنَ ٱلۡجِنِّ وَٱلۡإِنسِۖ لَهُمۡ قُلُوبٞ لَّا يَفۡقَهُونَ بِهَا وَلَهُمۡ أَعۡيُنٞ لَّا يُبۡصِرُونَ بِهَا وَلَهُمۡ ءَاذَانٞ لَّا يَسۡمَعُونَ بِهَآۚ أُوْلَـٰٓئِكَ كَٱلۡأَنۡعَٰمِ بَلۡ هُمۡ أَضَلُّۚ أُوْلَـٰٓئِكَ هُمُ ٱلۡغَٰفِلُونَ ﴿١٧٩﴾

ហើយជាការពិតណាស់ យើងបានបង្កើតពួកជិន និងមនុស្សលោកជាច្រើនសម្រាប់ដាក់ក្នុងនរកជើហាន់ណាំ(ដោយសារតែ)ពួកគេមានចិត្ត តែពួកគេមិនយកវាមកពិចារណា។ ពួកគេមានភ្នែក ប៉ុន្តែពួកគេមិនយកភ្នែករបស់ពួកគេមើល(សញ្ញាភស្តុតាងរបស់អល់ឡោះ) ហើយពួកគេមានត្រចៀក តែពួកគេមិនយកវាមកស្តាប់(វាក្យខណ្ឌទាំងឡាយរបស់ទ្រង់)ឡើយ។ ពួកទាំងនោះប្រៀបដូចជាសត្វពាហនៈ។ ផ្ទុយទៅវិញ ពួកគេវង្វេងជាង(សត្វពាហនៈទាំង)នោះទៅទៀត។ ពួកទាំងនោះ គឺជាពួកដែលព្រងើយកន្តើយ។

Al-A'raf 7:180

وَلِلَّهِ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰ فَٱدۡعُوهُ بِهَاۖ وَذَرُواْ ٱلَّذِينَ يُلۡحِدُونَ فِيٓ أَسۡمَـٰٓئِهِۦۚ سَيُجۡزَوۡنَ مَا كَانُواْ يَعۡمَلُونَ ﴿١٨٠﴾

ហើយសម្រាប់អល់ឡោះជាម្ចាស់ ទ្រង់មានព្រះនាមដ៏ល្អប្រពៃជាច្រើន។ ហេតុនេះ ចូរពួកអ្នកបួងសួងសុំពីទ្រង់តាមរយៈព្រះនាមទាំងនោះចុះ។ ហើយចូរពួកអ្នកបោះបង់ពួកដែលកែប្រែព្រះនាមរបស់ទ្រង់ចុះ។ គេ(អល់ឡោះ)នឹងតបស្នងដល់ពួកគេដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

Al-Anfal 8:12

إِذۡ يُوحِي رَبُّكَ إِلَى ٱلۡمَلَـٰٓئِكَةِ أَنِّي مَعَكُمۡ فَثَبِّتُواْ ٱلَّذِينَ ءَامَنُواْۚ سَأُلۡقِي فِي قُلُوبِ ٱلَّذِينَ كَفَرُواْ ٱلرُّعۡبَ فَٱضۡرِبُواْ فَوۡقَ ٱلۡأَعۡنَاقِ وَٱضۡرِبُواْ مِنۡهُمۡ كُلَّ بَنَانٖ ﴿١٢﴾

នៅពេលដែលព្រះជាម្ចាស់របស់អ្នក(ឱព្យាការីមូហាំម៉ាត់)បានផ្តល់វ៉ាហ៊ីទៅកាន់ម៉ាឡាអ៊ីកាត់(ក្នុងសមរភូមិហ្ពាហ្ទើរ)ថា៖ ជាការពិតណាស់ យើងនៅជាមួយពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពង្រឹងកម្លាំងចិត្តរបស់អ្នកមានជំនឿ។ យើងនឹងបញ្ចូលភាពភ័យខ្លាចទៅក្នុងដួងចិត្តបស់ពួកគ្មានជំនឿ។ ហេតុនេះ ចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)វាយកញ្ចឹងក(ពួកគេ) និងកាត់រាល់សន្លាក់ឆ្អឹងទាំងអស់របស់ពួកគេចុះ។

Al-Anfal 8:13

ذَٰلِكَ بِأَنَّهُمۡ شَآقُّواْ ٱللَّهَ وَرَسُولَهُۥۚ وَمَن يُشَاقِقِ ٱللَّهَ وَرَسُولَهُۥ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ ﴿١٣﴾

នោះគឺដោយសារតែពួកគេបានប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់។ ហើយជនណាដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ជាការពិតណាស់ អល់ឡោះគឺជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Al-Anfal 8:14

ذَٰلِكُمۡ فَذُوقُوهُ وَأَنَّ لِلۡكَٰفِرِينَ عَذَابَ ٱلنَّارِ ﴿١٤﴾

(ទណ្ឌកម្ម)នោះគឺសម្រាប់ពួកអ្នក(ឱពួកដែលប្រឆាំង)។ ដូច្នេះ ចូរពួកអ្នកភ្លក់វាចុះ(នៅក្នុងលោកិយ)។ ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលប្រឆាំងនឹងទទួលទណ្ឌកម្មក្នុងឋាននរក(នៅថ្ងៃបរលោក)។

Al-Anfal 8:15

يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ زَحۡفٗا فَلَا تُوَلُّوهُمُ ٱلۡأَدۡبَارَ ﴿١٥﴾

ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលដែលពួកអ្នកបានជួបនឹងពួកដែលប្រឆាំង(នៅក្នុងសមរភូមិ)ដោយប្រឈមមុខជាមួយពួកគេនោះ ចូរពួកអ្នកកុំបែរខ្នងដាក់ពួកគេ(រត់ត្រឡប់ក្រោយ)ឱ្យសោះ។

Al-Anfal 8:16

وَمَن يُوَلِّهِمۡ يَوۡمَئِذٖ دُبُرَهُۥٓ إِلَّا مُتَحَرِّفٗا لِّقِتَالٍ أَوۡ مُتَحَيِّزًا إِلَىٰ فِئَةٖ فَقَدۡ بَآءَ بِغَضَبٖ مِّنَ ٱللَّهِ وَمَأۡوَىٰهُ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ﴿١٦﴾

ហើយជនណាដែលបានបែរខ្នងរបស់ខ្លួនដាក់ពួកគេ(រត់ត្រឡប់ក្រោយ)នៅក្នុងថ្ងៃនោះដោយមិនមែនក្នុងគោលបំណងរកល្បិចកលដើម្បីប្រយុទ្ធ ឬមិនមែនជាការដកថយទៅរកក្រុម(អ្នកមានជំនឿ)ទេនោះ ជាការពិតណាស់ ជននោះពិតជាបានវិលត្រឡប់មកវិញដោយនាំមកនូវការខឹងសម្បាពីអល់ឡោះជាម្ចាស់ជាមិនខាន ហើយកន្លែងស្នាក់អាស្រ័យរបស់គេ គឺនរកជើហាន់ណាំ។ ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត ។

Al-Anfal 8:17

فَلَمۡ تَقۡتُلُوهُمۡ وَلَٰكِنَّ ٱللَّهَ قَتَلَهُمۡۚ وَمَا رَمَيۡتَ إِذۡ رَمَيۡتَ وَلَٰكِنَّ ٱللَّهَ رَمَىٰ وَلِيُبۡلِيَ ٱلۡمُؤۡمِنِينَ مِنۡهُ بَلَآءً حَسَنًاۚ إِنَّ ٱللَّهَ سَمِيعٌ عَلِيمٞ ﴿١٧﴾

ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ(នាថ្ងៃសមរភូមិហ្ពាទើរ)នោះឡើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានសម្លាប់ពួកគេនោះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ក្រួស)នោះដែរនៅពេលដែលអ្នកគប់(ទៅលើពួកគេ)នោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានគប់(ទៅលើពួកគេ)នោះ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿអំពីរឿងនោះនូវការសាកល្បងដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។

Al-Anfal 8:18

ذَٰلِكُمۡ وَأَنَّ ٱللَّهَ مُوهِنُ كَيۡدِ ٱلۡكَٰفِرِينَ ﴿١٨﴾

ជ័យជម្នះដែលពួកអ្នកទទួលបាននោះ គឺមកពីអល់ឡោះជាម្ចាស់។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ គឺជាអ្នកដែលធ្វើឱ្យល្បិចកលរបស់ពួកប្រឆាំងទន់ខ្សោយ។

Al-Anfal 8:50

وَلَوۡ تَرَىٰٓ إِذۡ يَتَوَفَّى ٱلَّذِينَ كَفَرُواْ ٱلۡمَلَـٰٓئِكَةُ يَضۡرِبُونَ وُجُوهَهُمۡ وَأَدۡبَٰرَهُمۡ وَذُوقُواْ عَذَابَ ٱلۡحَرِيقِ ﴿٥٠﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញ នៅពេលដែលម៉ាឡាអ៊ីកាត់ដកយកព្រលឹងរបស់ពួកដែលគ្មានជំនឿនោះ (អ្នកនឹងឃើញ)ម៉ាឡាអ៊ីកាត់វាយមុខពួកគេ និងវាយខ្នងរបស់ពួកគេ (ហើយនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ចុះនូវទណ្ឌកម្មដែលឆេះសន្ធោសន្ធៅ។

Al-Anfal 8:51

ذَٰلِكَ بِمَا قَدَّمَتۡ أَيۡدِيكُمۡ وَأَنَّ ٱللَّهَ لَيۡسَ بِظَلَّـٰمٖ لِّلۡعَبِيدِ ﴿٥١﴾

នោះគឺដោយសារតែអ្វី(អំពើអាក្រក់)ដែលពួកអ្នកបានសាងដោយផ្ទាល់ដៃរបស់ពួកអ្នក ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មិនមែនជាអ្នកដែលបំពានទៅលើខ្ញុំបម្រើ(របស់ទ្រង់ណាម្នាក់)ឡើយ។

Al-Anfal 8:55

إِنَّ شَرَّ ٱلدَّوَآبِّ عِندَ ٱللَّهِ ٱلَّذِينَ كَفَرُواْ فَهُمۡ لَا يُؤۡمِنُونَ ﴿٥٥﴾

ជាការពិតណាស់ សត្វលោកដែលអាក្រក់បំផុតនៅចំពោះមុខអល់ឡោះជាម្ចាស់នោះ គឺពួកដែលប្រឆាំង ដោយពួកគេពុំមានជំនឿឡើយ។

Al-Anfal 8:56

ٱلَّذِينَ عَٰهَدتَّ مِنۡهُمۡ ثُمَّ يَنقُضُونَ عَهۡدَهُمۡ فِي كُلِّ مَرَّةٖ وَهُمۡ لَا يَتَّقُونَ ﴿٥٦﴾

គឺពួកដែលអ្នក(ព្យាការីមូហាំម៉ាត់)បានចុះកិច្ចព្រមព្រៀងជាមួយនឹងពួកគេ ក្រោយមក ពួកគេបានក្បត់កិច្ចព្រមព្រៀងរបស់ពួកគេរាល់លើក ហើយពួកគេមិនកោតខ្លាច(អល់ឡោះ)ឡើយ។

Al-Anfal 8:57

فَإِمَّا تَثۡقَفَنَّهُمۡ فِي ٱلۡحَرۡبِ فَشَرِّدۡ بِهِم مَّنۡ خَلۡفَهُمۡ لَعَلَّهُمۡ يَذَّكَّرُونَ ﴿٥٧﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានជួបពួកដែលក្បត់កិច្ចព្រមព្រៀងទាំងនោះក្នុងសមរភូមិ ចូរអ្នកដាក់ទណ្ឌកម្មពួកគេឱ្យបានខ្លាំងក្លាបំផុតរហូតដល់អ្នកផ្សេងក្រៅពីពួកគេខ្លាចរអាផងដែរ ដើម្បីឱ្យពួកគេនឹកឃើញ។

At-Tawbah 9:5

فَإِذَا ٱنسَلَخَ ٱلۡأَشۡهُرُ ٱلۡحُرُمُ فَٱقۡتُلُواْ ٱلۡمُشۡرِكِينَ حَيۡثُ وَجَدتُّمُوهُمۡ وَخُذُوهُمۡ وَٱحۡصُرُوهُمۡ وَٱقۡعُدُواْ لَهُمۡ كُلَّ مَرۡصَدٖۚ فَإِن تَابُواْ وَأَقَامُواْ ٱلصَّلَوٰةَ وَءَاتَوُاْ ٱلزَّكَوٰةَ فَخَلُّواْ سَبِيلَهُمۡۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ ﴿٥﴾

ដូចនេះ បើកាលណាបណ្តាខែពិសិដ្ឋ(ដែលពួកអ្នកបានឱ្យពួកមុស្ហរីគីនមានសុវត្ថិភាពនោះ)បានបញ្ចប់ ចូរពួកអ្នកសម្លាប់ពួកមុស្ហរីគីនចុះនៅកន្លែងណាក៏ដោយដែលពួកអ្នកបានជួបពួកគេ ហើយចូរពួកអ្នកចាប់ពួកគេឈ្លើយសឹក និងឡោមព័ទ្ធពួកគេ ព្រមទាំងចាំឃ្លាំមើលពួកគេគ្រប់ទីកន្លែង។ តែប្រសិនបើពួកគេសារភាពកំហុស ហើយប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់នោះ ដូច្នេះ ចូរពួកអ្នកបោះបង់(បញ្ឈប់)ការសម្លាប់ពួកគេចុះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

At-Tawbah 9:14

قَٰتِلُوهُمۡ يُعَذِّبۡهُمُ ٱللَّهُ بِأَيۡدِيكُمۡ وَيُخۡزِهِمۡ وَيَنصُرۡكُمۡ عَلَيۡهِمۡ وَيَشۡفِ صُدُورَ قَوۡمٖ مُّؤۡمِنِينَ ﴿١٤﴾

ចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ប្រយុទ្ធនឹងពួកគេ(ពួកមុស្ហរីគីន)ចុះ។ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេដោយស្នាដៃរបស់ពួកអ្នក និងធ្វើឱ្យពួកគេអាប់ឱន ព្រមទាំងជួយពួកអ្នកឱ្យយកឈ្នះលើពួកគេ ហើយនិងធ្វើឱ្យទុក្ខកង្វល់ទាំងឡាយរសាយចេញពីដួងចិត្តក្រុមដែលមានជំនឿ។

At-Tawbah 9:15

وَيُذۡهِبۡ غَيۡظَ قُلُوبِهِمۡۗ وَيَتُوبُ ٱللَّهُ عَلَىٰ مَن يَشَآءُۗ وَٱللَّهُ عَلِيمٌ حَكِيمٌ ﴿١٥﴾

ហើយទ្រង់នឹងធ្វើឱ្យកំហឹងរសាយចេញពីដួងចិត្តរបស់ពួកគេ(អ្នកមានជំនឿ)ផងដែរ។ ហើយអល់ឡោះនឹងទទួលយកនូវការសារភាពកំហុសចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិតបំផុត។

Yunus 10:7

إِنَّ ٱلَّذِينَ لَا يَرۡجُونَ لِقَآءَنَا وَرَضُواْ بِٱلۡحَيَوٰةِ ٱلدُّنۡيَا وَٱطۡمَأَنُّواْ بِهَا وَٱلَّذِينَ هُمۡ عَنۡ ءَايَٰتِنَا غَٰفِلُونَ ﴿٧﴾

ប្រាកដណាស់ ពួកដែលមិនរំពឹងថានឹងជួបយើង(អល់ឡោះ) ហើយពួកគេពេញចិត្តជីវិតលោកិយ ព្រមទាំងស្ងប់ចិត្តនឹងវា ហើយនិងពួកដែលព្រងើយកន្តើយចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើងនោះ

Yunus 10:8

أُوْلَـٰٓئِكَ مَأۡوَىٰهُمُ ٱلنَّارُ بِمَا كَانُواْ يَكۡسِبُونَ ﴿٨﴾

ពួកទាំងនោះ កន្លែងស្នាក់អាស្រ័យរបស់ពួកគេ គឺឋាននរក ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

Yunus 10:27

وَٱلَّذِينَ كَسَبُواْ ٱلسَّيِّـَٔاتِ جَزَآءُ سَيِّئَةِۭ بِمِثۡلِهَا وَتَرۡهَقُهُمۡ ذِلَّةٞۖ مَّا لَهُم مِّنَ ٱللَّهِ مِنۡ عَاصِمٖۖ كَأَنَّمَآ أُغۡشِيَتۡ وُجُوهُهُمۡ قِطَعٗا مِّنَ ٱلَّيۡلِ مُظۡلِمًاۚ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿٢٧﴾

រីឯពួកដែលសាងអំពើអាក្រក់ ការតបស្នងចំពោះអំពើអាក្រក់នោះ គឺតាមទំហំនៃអំពើអាក្រក់(របស់ពួកគេ) ហើយភាពអាប់ឱនបានគ្របដណ្តប់លើពួកគេ។ សម្រាប់ពួកគេ គឺគ្មានអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ ហាក់ដូចជាមុខរបស់ពួកគេត្រូវបានគ្របដណ្ដប់ដោយភាពងងឹតនៃពេលរាត្រីដូច្នោះដែរ។ ពួកទាំងនោះហើយ គឺជាពួកឋាននរកដោយពួកគេស្ថិតនៅទីនោះជាអមតៈ។

Yunus 10:28

وَيَوۡمَ نَحۡشُرُهُمۡ جَمِيعٗا ثُمَّ نَقُولُ لِلَّذِينَ أَشۡرَكُواْ مَكَانَكُمۡ أَنتُمۡ وَشُرَكَآؤُكُمۡۚ فَزَيَّلۡنَا بَيۡنَهُمۡۖ وَقَالَ شُرَكَآؤُهُم مَّا كُنتُمۡ إِيَّانَا تَعۡبُدُونَ ﴿٢٨﴾

(ហើយចូរអ្នកនឹកឃើញ) នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំពួកគេទាំងអស់គ្នា។ ក្រោយមក យើងមានបន្ទូលទៅកាន់ពួកដែលបានធ្វើស្ហ៊ីរិកថា៖ ចូរពួកអ្នក និងព្រះនានារបស់ពួកអ្នកប្រកាន់ខ្ជាប់នឹងទីកន្លែងរបស់ពួកអ្នកចុះ។ ហើយយើងបានបំបែករវាងពួកគេ។ ហើយព្រះនានារបស់ពួកគេបាននិយាយថា៖ ពួកអ្នកមិនធ្លាប់គោរពសក្ការៈមកចំពោះពួកយើងឡើយ។

Yunus 10:29

فَكَفَىٰ بِٱللَّهِ شَهِيدَۢا بَيۡنَنَا وَبَيۡنَكُمۡ إِن كُنَّا عَنۡ عِبَادَتِكُمۡ لَغَٰفِلِينَ ﴿٢٩﴾

(ពួកវាបន្តថា៖) គ្រប់គ្រាន់ហើយដែលអល់ឡោះគឺជាសាក្សីរវាងពួកយើងនិងពួកអ្នក។ ពិតប្រាកដណាស់ ពួកយើងមិនមានអារម្មណ៍(មិនដឹងមិនឮ)ចំពោះការគោរពសក្ការៈរបស់ពួកអ្នកនោះឡើយ។

Yunus 10:30

هُنَالِكَ تَبۡلُواْ كُلُّ نَفۡسٖ مَّآ أَسۡلَفَتۡۚ وَرُدُّوٓاْ إِلَى ٱللَّهِ مَوۡلَىٰهُمُ ٱلۡحَقِّۖ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ ﴿٣٠﴾

នៅទីនោះ(កន្លែងកាត់សេចក្ដី) ជីវិតគ្រប់រូបនឹងបានដឹងនូវអ្វីដែលខ្លួនធ្លាប់បានសាង។ ហើយពួកគេត្រូវបានគេនាំត្រឡប់ទៅកាន់អល់ឡោះដែលជាព្រះជាម្ចាស់ដ៏ពិតប្រាកដរបស់ពួកគេ។ ហើយអ្វី(ព្រះនានា)ដែលពួកគេធ្លាប់បានប្រឌិតឡើង(ថាជាព្រះនោះ) បានរសាត់បាត់បង់ពីពួកគេ។

Hud 11:102

وَكَذَٰلِكَ أَخۡذُ رَبِّكَ إِذَآ أَخَذَ ٱلۡقُرَىٰ وَهِيَ ظَٰلِمَةٌۚ إِنَّ أَخۡذَهُۥٓ أَلِيمٞ شَدِيدٌ ﴿١٠٢﴾

ក៏ដូច្នោះដែរ ព្រះជាម្ចាស់របស់អ្នកទ្រង់ដាក់ទណ្ឌកម្មទៅលើភូមិស្រុកទាំងឡាយព្រោះតែពួកគេជាអ្នកដែលបំពាន។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់ទ្រង់ គឺឈឺចាប់ និងធ្ងន់ធ្ងរបំផុត។

Hud 11:103

إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّمَنۡ خَافَ عَذَابَ ٱلۡأٓخِرَةِۚ ذَٰلِكَ يَوۡمٞ مَّجۡمُوعٞ لَّهُ ٱلنَّاسُ وَذَٰلِكَ يَوۡمٞ مَّشۡهُودٞ ﴿١٠٣﴾

ជាការពិតណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់ជនណាដែលខ្លាចទណ្ឌកម្មនាថ្ងៃបរលោក។ នោះគឺជាថ្ងៃដែលមនុស្សទាំងអស់ត្រូវបានគេប្រមូលផ្តុំទៅកាន់ទ្រង់។ ហើយនោះជាថ្ងៃដែលសត្វលោកទាំងអស់មានវត្តមាន។

Hud 11:104

وَمَا نُؤَخِّرُهُۥٓ إِلَّا لِأَجَلٖ مَّعۡدُودٖ ﴿١٠٤﴾

ហើយយើងមិនពន្យារពេលវា(ថ្ងៃបរលោក) ក្រៅពីពេលដែលត្រូវបានគេកំណត់នោះឡើយ។

Hud 11:105

يَوۡمَ يَأۡتِ لَا تَكَلَّمُ نَفۡسٌ إِلَّا بِإِذۡنِهِۦۚ فَمِنۡهُمۡ شَقِيّٞ وَسَعِيدٞ ﴿١٠٥﴾

ពេលដែលថ្ងៃនោះមកដល់ គ្មានបុគ្គលណាម្នាក់អាចនិយាយបានឡើយ លើកលែងតែមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលអពមង្គល និងមានអ្នកដែលមានសុភមង្គល(ចូលឋានសួគ៌)។

Hud 11:106

فَأَمَّا ٱلَّذِينَ شَقُواْ فَفِي ٱلنَّارِ لَهُمۡ فِيهَا زَفِيرٞ وَشَهِيقٌ ﴿١٠٦﴾

ចំណែកឯពួកដែលអពមង្គលនោះ ពួកគេនឹងស្ថិតក្នុងឋាននរក។ សម្រាប់ពួកគេនៅក្នុងនោះ ពួកគេដកដង្ហើមចេញចូលខ្លាំងៗទាំងដង្ហក់។

Hud 11:107

خَٰلِدِينَ فِيهَا مَا دَامَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ إِلَّا مَا شَآءَ رَبُّكَۚ إِنَّ رَبَّكَ فَعَّالٞ لِّمَا يُرِيدُ ﴿١٠٧﴾

ពួកគេស្ថិតនៅក្នុងនោះជាអមតៈ ដរាបណាមេឃជាច្រើនជាន់និងផែនដី(ថ្ងៃបរលោក)នៅមានវត្តមាន លើកលែងតែអ្វីដែលព្រះជាម្ចាស់របស់អ្នកទ្រង់មានចេតនាប៉ុណ្ណោះ។ ជាការពិតណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ទ្រង់ធ្វើនូវអ្វីដែលទ្រង់មានចេតនា។

Ar-Ra'd 13:5

۞وَإِن تَعۡجَبۡ فَعَجَبٞ قَوۡلُهُمۡ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِي خَلۡقٖ جَدِيدٍۗ أُوْلَـٰٓئِكَ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡۖ وَأُوْلَـٰٓئِكَ ٱلۡأَغۡلَٰلُ فِيٓ أَعۡنَاقِهِمۡۖ وَأُوْلَـٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ ﴿٥﴾

ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់(ពីរឿងអ្វីមួយ) ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺសម្តីរបស់ពួកគេដែលនិយាយថា៖ តើនៅពេលដែលពួកយើង(បានស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងត្រូវបានគេបង្កើត(ឲ្យរស់ឡើងវិញ)សាជាថ្មីយ៉ាងដូចម្តេច? ពួកទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់(អំពីភ្លើងនរក)នៅលើករបស់ពួកគេ។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។

Ar-Ra'd 13:6

وَيَسۡتَعۡجِلُونَكَ بِٱلسَّيِّئَةِ قَبۡلَ ٱلۡحَسَنَةِ وَقَدۡ خَلَتۡ مِن قَبۡلِهِمُ ٱلۡمَثُلَٰتُۗ وَإِنَّ رَبَّكَ لَذُو مَغۡفِرَةٖ لِّلنَّاسِ عَلَىٰ ظُلۡمِهِمۡۖ وَإِنَّ رَبَّكَ لَشَدِيدُ ٱلۡعِقَابِ ﴿٦﴾

ហើយពួកគេសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់នូវប្រការអាក្រក់(ទណ្ឌកម្ម) មុននឹងប្រការល្អ(ជំនឿ)។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះអ្នកជំនាន់មុនពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអភ័យទោសដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Ar-Ra'd 13:31

وَلَوۡ أَنَّ قُرۡءَانٗا سُيِّرَتۡ بِهِ ٱلۡجِبَالُ أَوۡ قُطِّعَتۡ بِهِ ٱلۡأَرۡضُ أَوۡ كُلِّمَ بِهِ ٱلۡمَوۡتَىٰۗ بَل لِّلَّهِ ٱلۡأَمۡرُ جَمِيعًاۗ أَفَلَمۡ يَاْيۡـَٔسِ ٱلَّذِينَ ءَامَنُوٓاْ أَن لَّوۡ يَشَآءُ ٱللَّهُ لَهَدَى ٱلنَّاسَ جَمِيعٗاۗ وَلَا يَزَالُ ٱلَّذِينَ كَفَرُواْ تُصِيبُهُم بِمَا صَنَعُواْ قَارِعَةٌ أَوۡ تَحُلُّ قَرِيبٗا مِّن دَارِهِمۡ حَتَّىٰ يَأۡتِيَ وَعۡدُ ٱللَّهِۚ إِنَّ ٱللَّهَ لَا يُخۡلِفُ ٱلۡمِيعَادَ ﴿٣١﴾

ហើយប្រសិនបើគម្ពីរគួរអានអាចធ្វើឱ្យភ្នំទាំងឡាយរំកិល(ចេញពីកន្លែងរបស់វា) ឬធ្វើឱ្យផែនដីបែកខ្ញែក ឬធ្វើឱ្យមនុស្សស្លាប់អាចនិយាយបាន(នោះវានឹងក្លាយជាភស្តុតាងមួយដ៏ច្បាស់លាស់ដូចអ្វីដែលពួកគេទាមទារមិនខាន)។ ផ្ទុយទៅវិញ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ដូច្នេះ តើបណ្តាអ្នកដែលមានជំនឿមិនដឹងទេឬថា ប្រសិនបើអល់ឡោះទ្រង់មានចេតនា នោះទ្រង់នឹងចង្អុលបង្ហាញមនុស្សលោកទាំងអស់ជាមិនខាន។ ហើយចំពោះពួកដែលប្រឆាំង ពួកគេនៅតែបន្តទទួលរងនូវគ្រោះមហន្តរាយដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ត ឬក៏មហន្តរាយនោះនឹងកើតឡើងនៅជិតលំនៅឋានរបស់ពួកគេ រហូតទាល់តែកិច្ចសន្យារបស់អល់ឡោះបានមកដល់។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មិនក្បត់សន្យាឡើយ។

Ibrahim 14:1

الٓرۚ كِتَٰبٌ أَنزَلۡنَٰهُ إِلَيۡكَ لِتُخۡرِجَ ٱلنَّاسَ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِ بِإِذۡنِ رَبِّهِمۡ إِلَىٰ صِرَٰطِ ٱلۡعَزِيزِ ٱلۡحَمِيدِ ﴿١﴾

អាលីហ្វ ឡាម រ៉ (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។ គម្ពីរ(គួរអាន)ដែលយើងបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺដើម្បីឱ្យអ្នកនាំមនុស្សលោកចេញពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ពន្លឺ(ការមានជំនឿ)តាមការអនុញ្ញាតពីព្រះជាម្ចាស់របស់ពួកគេទៅកាន់មាគ៌ារបស់អ្នកដ៏មហាខ្លាំងពូកែ ជាអ្នកដែលគេកោតសរសើរ។

Ibrahim 14:2

ٱللَّهِ ٱلَّذِي لَهُۥ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِۗ وَوَيۡلٞ لِّلۡكَٰفِرِينَ مِنۡ عَذَابٖ شَدِيدٍ ﴿٢﴾

អ្វីៗដែលមាននៅលើមេឃជាច្រើនជាន់និងអ្វីៗដែលមាននៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយភាពអន្តរាយនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរ គឺសម្រាប់ពួកដែលគ្មានជំនឿ។

Ibrahim 14:3

ٱلَّذِينَ يَسۡتَحِبُّونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًاۚ أُوْلَـٰٓئِكَ فِي ضَلَٰلِۭ بَعِيدٖ ﴿٣﴾

គឺពួកដែលស្រឡាញ់ពេញចិត្តឆាកជីវិតលោកិយជាងថ្ងៃបរលោក ហើយពួកគេរារាំង(អ្នកដទៃ)ពីមាគ៌ារបស់អល់ឡោះ ព្រមទាំងមានបំណងចង់ឱ្យមាគ៌ានោះមានភាពវៀចវេរ។ ពួកទាំងនោះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយ។

Ibrahim 14:15

وَٱسۡتَفۡتَحُواْ وَخَابَ كُلُّ جَبَّارٍ عَنِيدٖ ﴿١٥﴾

ហើយពួកគេ(អ្នកនាំសារ)ក៏បានបួងសួងសុំឱ្យទ្រង់ជួយពួកគេឱ្យមានជ័យជម្នះលើសត្រូវ។ ហើយភាពអន្តរាយ គឺសម្រាប់រាល់បុគ្គលដែលក្អេងក្អាង ចចេសរឹងរូស។

Ibrahim 14:16

مِّن وَرَآئِهِۦ جَهَنَّمُ وَيُسۡقَىٰ مِن مَّآءٖ صَدِيدٖ ﴿١٦﴾

នៅខាងមុខរូបគេ គឺនរកជើហាន់ណាំ។ នៅក្នុងនោះ គេនឹងឱ្យជននោះផឹកនូវទឹកខ្ទុះឈាម។

ប្រធានបទ