quranm◉

Surah Al-Ma'arij transliteration

◉ សូរ៉ា · ∞

70:1

سَأَلَ سَآئِلُۢ بِعَذَابٖ وَاقِعٖ ﴿1﴾

Transliteration: Saala sailun biAAathabin waqiAAin

Translation: អ្នកបួងសួងម្នាក់បានបួងសួងសុំឱ្យទណ្ឌកម្មកើតឡើង។

70:2

لِّلۡكَٰفِرِينَ لَيۡسَ لَهُۥ دَافِعٞ ﴿2﴾

Transliteration: Lilkafireena laysa lahu dafiAAun

Translation: សម្រាប់ពួកគ្មានជំនឿ គឺគ្មានអ្នកការពាររូបគេ

70:3

مِّنَ ٱللَّهِ ذِي ٱلۡمَعَارِجِ ﴿3﴾

Transliteration: Mina Allahi thee almaAAariji

Translation: ពីអល់ឡោះជាម្ចាស់ដែលមានភាពខ្ពង់ខ្ពស់នោះឡើយ។

70:4

تَعۡرُجُ ٱلۡمَلَـٰٓئِكَةُ وَٱلرُّوحُ إِلَيۡهِ فِي يَوۡمٖ كَانَ مِقۡدَارُهُۥ خَمۡسِينَ أَلۡفَ سَنَةٖ ﴿4﴾

Transliteration: TaAAruju almalaikatu waalrroohu ilayhi fee yawmin kana miqdaruhu khamseena alfa sanatin

Translation: ម៉ាឡាអ៊ីកាត់ទាំងឡាយ និងជីព្រីលឡើងទៅកាន់ទ្រង់នៅក្នុងថ្ងៃមួយដែលរយៈពេលរបស់វាស្មើនឹងហាសិបពាន់ឆ្នាំ(នៃលោកិយ)។

70:5

فَٱصۡبِرۡ صَبۡرٗا جَمِيلًا ﴿5﴾

Transliteration: Faisbir sabran jameelan

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចុះនូវការអត់ធ្មត់មួយដ៏ល្អប្រសើរ។

70:6

إِنَّهُمۡ يَرَوۡنَهُۥ بَعِيدٗا ﴿6﴾

Transliteration: Innahum yarawnahu baAAeedan

Translation: ពិតប្រាកដណាស់ ពួកគេមើលឃើញវា(ទណ្ឌកម្ម)នៅឆ្ងាយបំផុត។

70:7

وَنَرَىٰهُ قَرِيبٗا ﴿7﴾

Transliteration: Wanarahu qareeban

Translation: តែយើងឃើញវានៅជិតបង្កើយ។

70:8

يَوۡمَ تَكُونُ ٱلسَّمَآءُ كَٱلۡمُهۡلِ ﴿8﴾

Transliteration: Yawma takoonu alssamao kaalmuhli

Translation: ថ្ងៃដែលមេឃប្រែក្លាយដូចជាលោហធាតុដែលត្រូវគេរំលាយ។

70:9

وَتَكُونُ ٱلۡجِبَالُ كَٱلۡعِهۡنِ ﴿9﴾

Transliteration: Watakoonu aljibalu kaalAAihni

Translation: ហើយភ្នំទាំងឡាយប្រែក្លាយដូចជារោមសត្វ។

70:10

وَلَا يَسۡـَٔلُ حَمِيمٌ حَمِيمٗا ﴿10﴾

Transliteration: Wala yasalu hameemun hameeman

Translation: ហើយគ្មានសាច់ញាតិណាសួរសុខទុក្ខសាច់ញាតិ(របស់ខ្លួន)នោះឡើយ។

70:11

يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ ﴿11﴾

Transliteration: Yubassaroonahum yawaddu almujrimu law yaftadee min AAathabi yawmiithin bibaneehi

Translation: ពួកគេឃើញសាច់ញាតិរបស់ពួកគេ។ ជនគ្មានជំនឿមានបំណងលោះខ្លួនពីទណ្ឌកម្មនៅថ្ងៃនោះនឹងកូនចៅរបស់ខ្លួន

70:12

وَصَٰحِبَتِهِۦ وَأَخِيهِ ﴿12﴾

Transliteration: Wasahibatihi waakheehi

Translation: និងភរិយារបស់ខ្លួន បងប្អូនរបស់ខ្លួន

70:13

وَفَصِيلَتِهِ ٱلَّتِي تُـٔۡوِيهِ ﴿13﴾

Transliteration: Wafaseelatihi allatee tuweehi

Translation: និងសាច់សាលោហិតរបស់ខ្លួនដែលធ្លាប់ពឹងពាក់គ្នា

70:14

وَمَن فِي ٱلۡأَرۡضِ جَمِيعٗا ثُمَّ يُنجِيهِ ﴿14﴾

Transliteration: Waman fee alardi jameeAAan thumma yunjeehi

Translation: ព្រមទាំងអ្នកនៅលើផែនដីទាំងអស់។ បន្ទាប់មក ឱ្យរូបគេរួចផុត(ពីទណ្ឌកម្មអល់ឡោះ)។

70:15

كَلَّآۖ إِنَّهَا لَظَىٰ ﴿15﴾

Transliteration: Kalla innaha latha

Translation: មិនដូច្នោះឡើយ។ ជាការពិតណាស់ វាគឺជាភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ

70:16

نَزَّاعَةٗ لِّلشَّوَىٰ ﴿16﴾

Transliteration: NazzaAAatan lilshshawa

Translation: ដែលវាឆេះរលេះរលួយស្បែកក្បាល(និងគ្រប់ស្បែកទាំងអស់)។

70:17

تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ ﴿17﴾

Transliteration: TadAAoo man adbara watawalla

Translation: វាស្រែកហៅអ្នកដែលបែរក្រោយ និងងាកចេញ(ពីមាគ៌ាត្រឹមត្រូវ)

70:18

وَجَمَعَ فَأَوۡعَىٰٓ ﴿18﴾

Transliteration: WajamaAAa faawAAa

Translation: ហើយប្រមូល(ទ្រព្យសម្បត្ដិ) រួចរក្សាទុក(មិនព្រមបរិច្ចាគ)។

70:19

إِنَّ ٱلۡإِنسَٰنَ خُلِقَ هَلُوعًا ﴿19﴾

Transliteration: Inna alinsana khuliqa halooAAan

Translation: ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើងដោយមានចិត្តអន្ទះសា។

70:20

إِذَا مَسَّهُ ٱلشَّرُّ جَزُوعٗا ﴿20﴾

Transliteration: Itha massahu alshsharru jazooAAan

Translation: នៅពេលមានគ្រោះអាក្រក់កើតឡើងចំពោះរូបគេ គេគ្មានភាពអត់ធ្មត់ឡើយ។

70:21

وَإِذَا مَسَّهُ ٱلۡخَيۡرُ مَنُوعًا ﴿21﴾

Transliteration: Waitha massahu alkhayru manooAAan

Translation: តែនៅពេលដែលគេទទួលបានប្រការល្អ គេបែរជាកំណាញ់ទៅវិញ។

70:22

إِلَّا ٱلۡمُصَلِّينَ ﴿22﴾

Transliteration: Illa almusalleena

Translation: លើកលែងតែបណ្តាអ្នកដែលប្រតិបត្តិសឡាតប៉ុណ្ណោះ

70:23

ٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ دَآئِمُونَ ﴿23﴾

Transliteration: Allatheena hum AAala salatihim daimoona

Translation: ដែលពួកគេតែងប្រតិបត្ដិសឡាតរបស់ខ្លួនជាប់ជានិច្ច។

70:24

وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقّٞ مَّعۡلُومٞ ﴿24﴾

Transliteration: Waallatheena fee amwalihim haqqun maAAloomun

Translation: និងបណ្ដាអ្នកដែលដកយកមួយចំណែកអំពីទ្រព្យសម្បត្ដិរបស់ពួកគេសម្រាប់បរិច្ចាគ

70:25

لِّلسَّآئِلِ وَٱلۡمَحۡرُومِ ﴿25﴾

Transliteration: Lilssaili waalmahroomi

Translation: ដល់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។

70:26

وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ ﴿26﴾

Transliteration: Waallatheena yusaddiqoona biyawmi alddeeni

Translation: និងបណ្ដាអ្នកដែលជឿជាក់ចំពោះថ្ងៃបរលោក។

70:27

وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ ﴿27﴾

Transliteration: Waallatheena hum min AAathabi rabbihim mushfiqoona

Translation: និងបណ្ដាអ្នកដែលខ្លាចទណ្ឌកម្មនៃព្រះជាម្ចាស់របស់ពួកគេ។

70:28

إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٖ ﴿28﴾

Transliteration: Inna AAathaba rabbihim ghayru mamoonin

Translation: ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់ពួកគេគ្មាននរណាម្នាក់មានសុវត្ថិភាពឡើយ។

70:29

وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ ﴿29﴾

Transliteration: Waallatheena hum lifuroojihim hafithoona

Translation: និងបណ្ដាអ្នកដែលថែរក្សាប្រដាប់ភេទរបស់ពួកគេ

70:30

إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ ﴿30﴾

Transliteration: Illa AAala azwajihim aw ma malakat aymanuhum fainnahum ghayru maloomeena

Translation: លើកលែងតែចំពោះភរិយារបស់ខ្លួន ឬខ្ញុំបម្រើស្រីដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។

70:31

فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَـٰٓئِكَ هُمُ ٱلۡعَادُونَ ﴿31﴾

Transliteration: Famani ibtagha waraa thalika faolaika humu alAAadoona

Translation: តែជនណាដែលស្វែងរក(ការតេ្រកត្រអាល)ផ្សេងពីនោះ ជាការពិតណាស់ ពួកទាំងនោះហើយគឺជាពួកដែលបំពាន។

70:32

وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ ﴿32﴾

Transliteration: Waallatheena hum liamanatihim waAAahdihim raAAoona

Translation: និងបណ្ដាអ្នកដែលបំពេញនូវទំនុកចិត្ត និងកិច្ចសន្យារបស់ខ្លួន។

70:33

وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ ﴿33﴾

Transliteration: Waallatheena hum bishahadatihim qaimoona

Translation: និងបណ្តាអ្នកដែលធ្វើសាក្សីដោយត្រឹមត្រូវ។

70:34

وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ ﴿34﴾

Transliteration: Waallatheena hum AAala salatihim yuhafithoona

Translation: ហើយនិងបណ្តាអ្នកដែលថែរក្សាលើការសឡាតរបស់ខ្លួន។

70:35

أُوْلَـٰٓئِكَ فِي جَنَّـٰتٖ مُّكۡرَمُونَ ﴿35﴾

Transliteration: Olaika fee jannatin mukramoona

Translation: អ្នកទាំងនោះហើយដែលស្ថិតក្នុងឋានសួគ៌ដែលត្រូវបានគេលើកតម្កើង។

70:36

فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ ﴿36﴾

Transliteration: Famali allatheena kafaroo qibalaka muhtiAAeena

Translation: តើមានអ្វីដែលធ្វើឱ្យពួកគ្មានជំនឿបដិសេធចំពោះអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)យ៉ាងលឿនបែបនេះ?

70:37

عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ ﴿37﴾

Transliteration: AAani alyameeni waAAani alshshimali AAizeena

Translation: (ពួកគេ)ស្ថិតនៅទាំងខាងស្ដាំ និងខាងឆេ្វង ជាក្រុមផ្សេងៗ។

70:38

أَيَطۡمَعُ كُلُّ ٱمۡرِيٕٖ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٖ ﴿38﴾

Transliteration: AyatmaAAu kullu imriin minhum an yudkhala jannata naAAeemin

Translation: តើបុគ្គលម្នាក់ៗនៃពួកគេប្រាថ្នាថានឹងត្រូវបានគេបញ្ចូលទៅក្នុងឋានសួគ៌ណាអ៊ីមឬ?

70:39

كَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ ﴿39﴾

Transliteration: Kalla inna khalaqnahum mimma yaAAlamoona

Translation: មិនដូច្នោះឡើយ! ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបង្កើតពួកគេពីអ្វីដែលពួកគេបានដឹង។

70:40

فَلَآ أُقۡسِمُ بِرَبِّ ٱلۡمَشَٰرِقِ وَٱلۡمَغَٰرِبِ إِنَّا لَقَٰدِرُونَ ﴿40﴾

Transliteration: Fala oqsimu birabbi almashariqi waalmagharibi inna laqadiroona

Translation: ទ្រង់ស្បថនឹង(ខ្លួនឯងដែលជា)ព្រះជាម្ចាស់នៃទិសខាងកើត និងទិសខាងលិចថា៖ ពិតប្រាកដណាស់ យើងគឺជាអ្នកមានសមត្ថភាពបំផុត

70:41

عَلَىٰٓ أَن نُّبَدِّلَ خَيۡرٗا مِّنۡهُمۡ وَمَا نَحۡنُ بِمَسۡبُوقِينَ ﴿41﴾

Transliteration: AAala an nubaddila khayran minhum wama nahnu bimasbooqeena

Translation: លើការជំនួសពួកគេ(ពួកមុស្ហរីគីន)នឹងក្រុមមួយដែលល្អប្រសើរជាងពួកគេ។ ហើយយើងពុំមែនអសមត្ថភាព(ក្នុងការធ្វើដូច្នោះ)នោះឡើយ។

70:42

فَذَرۡهُمۡ يَخُوضُواْ وَيَلۡعَبُواْ حَتَّىٰ يُلَٰقُواْ يَوۡمَهُمُ ٱلَّذِي يُوعَدُونَ ﴿42﴾

Transliteration: Fatharhum yakhoodoo wayalAAaboo hatta yulaqoo yawmahumu allathee yooAAadoona

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទុកឱ្យពួកគេលិចលង់ និងលេងសើចចុះ រហូតដល់ពួកគេជួបនឹងថ្ងៃរបស់ពួកគេដែលត្រូវបានគេសន្យា។

70:43

يَوۡمَ يَخۡرُجُونَ مِنَ ٱلۡأَجۡدَاثِ سِرَاعٗا كَأَنَّهُمۡ إِلَىٰ نُصُبٖ يُوفِضُونَ ﴿43﴾

Transliteration: Yawma yakhrujoona mina alajdathi siraAAan kaannahum ila nusubin yoofidoona

Translation: គឺនៅថ្ងៃដែលពួកគេក្រោកចេញពីផ្នូរយ៉ាងលឿនហាក់ដូចជាពួកគេប្រជែងគ្នាទៅកាន់រូបបដិមា(របស់ពួកគេ)ដូច្នោះដែរ។

70:44

خَٰشِعَةً أَبۡصَٰرُهُمۡ تَرۡهَقُهُمۡ ذِلَّةٞۚ ذَٰلِكَ ٱلۡيَوۡمُ ٱلَّذِي كَانُواْ يُوعَدُونَ ﴿44﴾

Transliteration: KhashiAAatan absaruhum tarhaquhum thillatun thalika alyawmu allathee kanoo yooAAadoona

Translation: កែវភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលភាពអាម៉ាស់បានគ្របដណ្ដប់លើពួកគេ។ នោះហើយជាថ្ងៃដែលពួកគេធ្លាប់ត្រូវបានគេសន្យា។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download