حمٓ ﴿1﴾حمٓ
Transliteration: Hameem
Translation: ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
حمٓ ﴿1﴾حمٓ
Transliteration: Hameem
Translation: ហា មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមស៊ូរ៉ោះមុន(ស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
وَٱلۡكِتَٰبِ ٱلۡمُبِينِ ﴿2﴾وَٱلۡكِتَٰبِ ٱلۡمُبِينِ
Transliteration: Waalkitabi almubeeni
Translation: (អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដ៏ច្បាស់លាស់។
إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٖ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ ﴿3﴾إِنَّآ أَنزَلۡنَٰهُ فِي لَيۡلَةٖ مُّبَٰرَكَةٍۚ إِنَّا كُنَّا مُنذِرِينَ
Transliteration: Inna anzalnahu fee laylatin mubarakatin inna kunna munthireena
Translation: ពិតប្រាកដណាស់ យើង(អល់ឡោះ)បានបញ្ចុះគម្ពីរគួរអាននៅយប់ដ៏មានពរជ័យ(យប់ឡៃឡាទុលក៏ទើរ)។ ពិតប្រាកដណាស់ យើងគឺជាអ្នកដាស់តឿនព្រមាន។
فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ ﴿4﴾فِيهَا يُفۡرَقُ كُلُّ أَمۡرٍ حَكِيمٍ
Transliteration: Feeha yufraqu kullu amrin hakeemin
Translation: នៅក្នុងយប់នោះ គេបែងចែកនូវរាល់កិច្ចការទាំងឡាយប្រកបដោយគតិបណ្ឌិត។
أَمۡرٗا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ ﴿5﴾أَمۡرٗا مِّنۡ عِندِنَآۚ إِنَّا كُنَّا مُرۡسِلِينَ
Transliteration: Amran min AAindina inna kunna mursileena
Translation: ជាកិច្ចការមកពីយើងផ្ទាល់។ ពិតប្រាកដណាស់ យើងគឺជាអ្នកដែលបញ្ជូន(បណ្តាអ្នកនាំសារទាំងឡាយ)
رَحۡمَةٗ مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴿6﴾رَحۡمَةٗ مِّن رَّبِّكَۚ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
Transliteration: Rahmatan min rabbika innahu huwa alssameeAAu alAAaleemu
Translation: ជាក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹងបំផុត។
رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ ﴿7﴾رَبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَآۖ إِن كُنتُم مُّوقِنِينَ
Transliteration: Rabbi alssamawati waalardi wama baynahuma in kuntum mooqineena
Translation: (ទ្រង់)ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរ ប្រសិនបើពួកអ្នកជាអ្នកជឿជាក់មែននោះ។
لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ﴿8﴾لَآ إِلَٰهَ إِلَّا هُوَ يُحۡيِۦ وَيُمِيتُۖ رَبُّكُمۡ وَرَبُّ ءَابَآئِكُمُ ٱلۡأَوَّلِينَ
Transliteration: La ilaha illa huwa yuhyee wayumeetu rabbukum warabbu abaikumu alawwaleena
Translation: គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកផ្តល់ជីវិត និងជាអ្នកដកយកជីវិត ជាព្រះជាម្ចាស់របស់ពួកអ្នក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុនៗ។
بَلۡ هُمۡ فِي شَكّٖ يَلۡعَبُونَ ﴿9﴾بَلۡ هُمۡ فِي شَكّٖ يَلۡعَبُونَ
Transliteration: Bal hum fee shakkin yalAAaboona
Translation: ផ្ទុយទៅវិញ ពួកគេស្ថិតនៅក្នុងភាពមន្ទិលសង្ស័យដោយពួកគេលេងសើច។
فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٖ مُّبِينٖ ﴿10﴾فَٱرۡتَقِبۡ يَوۡمَ تَأۡتِي ٱلسَّمَآءُ بِدُخَانٖ مُّبِينٖ
Transliteration: Fairtaqib yawma tatee alssamao bidukhanin mubeenin
Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)រង់ចាំមើលចុះនៅថ្ងៃដែលមេឃនឹងនាំមកនូវផ្សែងយ៉ាងច្បាស់លាស់
يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٞ ﴿11﴾يَغۡشَى ٱلنَّاسَۖ هَٰذَا عَذَابٌ أَلِيمٞ
Transliteration: Yaghsha alnnasa hatha AAathabun aleemun
Translation: ដោយវានឹងគ្របដណ្ដប់លើមនុស្សលោក។ (ហើយមានគេនិយាយថា៖) នេះគឺជាទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ ﴿12﴾رَّبَّنَا ٱكۡشِفۡ عَنَّا ٱلۡعَذَابَ إِنَّا مُؤۡمِنُونَ
Transliteration: Rabbana ikshif AAanna alAAathaba inna muminoona
Translation: (ពេលនោះ ពួកគេក៏បួងសួងថា៖) បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាដកយកទណ្ឌកម្មពីយើងខ្ញុំផងចុះ។ យើងខ្ញុំពិតជាអ្នកដែលមានជំនឿ។
أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٞ مُّبِينٞ ﴿13﴾أَنَّىٰ لَهُمُ ٱلذِّكۡرَىٰ وَقَدۡ جَآءَهُمۡ رَسُولٞ مُّبِينٞ
Transliteration: Anna lahumu alththikra waqad jaahum rasoolun mubeenun
Translation: តើពួកគេអាចភ្ញាក់រលឹកយ៉ាងដូចម្តេច(នៅពេលនេះ) ខណៈដែលអ្នកនាំសារដ៏ច្បាស់លាស់ម្នាក់(ព្យាការីមូហាំម៉ាត់)បានមកដល់ពួកគេ
ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٞ مَّجۡنُونٌ ﴿14﴾ثُمَّ تَوَلَّوۡاْ عَنۡهُ وَقَالُواْ مُعَلَّمٞ مَّجۡنُونٌ
Transliteration: Thumma tawallaw AAanhu waqaloo muAAallamun majnoonun
Translation: បន្ទាប់មក ពួកគេបែរជាបែរចេញពីគាត់ ថែមទាំងនិយាយថា៖ (គាត់ជា)មនុស្សដែលត្រូវគេពង្វក់ ជាមនុស្សវិកលចរិតថែមទៀតនោះ?
إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ ﴿15﴾إِنَّا كَاشِفُواْ ٱلۡعَذَابِ قَلِيلًاۚ إِنَّكُمۡ عَآئِدُونَ
Transliteration: Inna kashifoo alAAathabi qaleelan innakum AAaidoona
Translation: ពិតប្រាកដណាស់ យើងជាអ្នកដកយកទណ្ឌកម្មបន្តិចបន្តួច(ពីពួកអ្នក)។ ពិតណាស់ ពួកអ្នកនឹងវិលត្រឡប់(ទៅកាន់ការប្រព្រឹត្តដូចមុនដដែល)។
يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ ﴿16﴾يَوۡمَ نَبۡطِشُ ٱلۡبَطۡشَةَ ٱلۡكُبۡرَىٰٓ إِنَّا مُنتَقِمُونَ
Transliteration: Yawma nabtishu albatshata alkubra inna muntaqimoona
Translation: នៅថ្ងៃដែលយើងដាក់ទណ្ឌកម្ម(ពួកគេ)នូវទណ្ឌកម្មដ៏ធំធេង។ ពិតប្រាកដណាស់ យើងជាអ្នកផ្តន្ទាទោស(ពួកគេ)។
وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٞ كَرِيمٌ ﴿17﴾۞وَلَقَدۡ فَتَنَّا قَبۡلَهُمۡ قَوۡمَ فِرۡعَوۡنَ وَجَآءَهُمۡ رَسُولٞ كَرِيمٌ
Transliteration: Walaqad fatanna qablahum qawma firAAawna wajaahum rasoolun kareemun
Translation: ហើយពិតប្រាកដណាស់ យើងបានសាកល្បងក្រុមរបស់ហ្វៀរអោនមុនពួកទាំងនោះទៅទៀត ខណៈដែលអ្នកនាំសារដ៏ឧត្តុង្គឧត្តមម្នាក់(ព្យាការីមូសា)បានមកដល់ពួកគេ។
أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٞ ﴿18﴾أَنۡ أَدُّوٓاْ إِلَيَّ عِبَادَ ٱللَّهِۖ إِنِّي لَكُمۡ رَسُولٌ أَمِينٞ
Transliteration: An addoo ilayya AAibada Allahi innee lakum rasoolun ameenun
Translation: (គាត់បាននិយាយថា៖) ចូរពួកអ្នកប្រគល់ខ្ញុំបម្រើរបស់អល់ឡោះ(អម្បូរអ៊ីស្រាអែល)ឱ្យមកខ្ញុំវិញមក។ ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសារដ៏ស្មោះត្រង់ម្នាក់សម្រាប់ពួកអ្នក។
وَأَن لَّا تَعۡلُواْ عَلَى ٱللَّهِۖ إِنِّيٓ ءَاتِيكُم بِسُلۡطَٰنٖ مُّبِينٖ ﴿19﴾وَأَن لَّا تَعۡلُواْ عَلَى ٱللَّهِۖ إِنِّيٓ ءَاتِيكُم بِسُلۡطَٰنٖ مُّبِينٖ
Transliteration: Waan la taAAloo AAala Allahi innee ateekum bisultanin mubeenin
Translation: ហើយចូរពួកអ្នកកុំក្រអឺតក្រទមចំពោះអល់ឡោះជាម្ចាស់ឱ្យសោះ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំមកកាន់ពួកអ្នកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់។
وَإِنِّي عُذۡتُ بِرَبِّي وَرَبِّكُمۡ أَن تَرۡجُمُونِ ﴿20﴾وَإِنِّي عُذۡتُ بِرَبِّي وَرَبِّكُمۡ أَن تَرۡجُمُونِ
Transliteration: Wainnee AAuthtu birabbee warabbikum an tarjumooni
Translation: ហើយពិតណាស់ ខ្ញុំសុំពីព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់ពួកអ្នកឱ្យការពារខ្ញុំកុំឱ្យពួកអ្នកគប់សម្លាប់ខ្ញុំ(នឹងដុំថ្ម)។
وَإِن لَّمۡ تُؤۡمِنُواْ لِي فَٱعۡتَزِلُونِ ﴿21﴾وَإِن لَّمۡ تُؤۡمِنُواْ لِي فَٱعۡتَزِلُونِ
Transliteration: Wain lam tuminoo lee faiAAtazilooni
Translation: តែប្រសិនបើពួកអ្នកមិនជឿជាក់ចំពោះខ្ញុំទេនោះ សូមពួកអ្នកបណ្តោយខ្ញុំ(ឲ្យស្ថិតលើមាគ៌ារបស់ខ្ញុំ)ចុះ។
فَدَعَا رَبَّهُۥٓ أَنَّ هَـٰٓؤُلَآءِ قَوۡمٞ مُّجۡرِمُونَ ﴿22﴾فَدَعَا رَبَّهُۥٓ أَنَّ هَـٰٓؤُلَآءِ قَوۡمٞ مُّجۡرِمُونَ
Transliteration: FadaAAa rabbahu anna haolai qawmun mujrimoona
Translation: ពេលនោះ ព្យាការីមូសាបានពោលទៅកាន់ព្រះជាម្ចាស់របស់គាត់ថា៖ ពិតប្រាកដណាស់ ពួកទាំងនោះ គឺជាក្រុមដែលប្រឆាំង។
فَأَسۡرِ بِعِبَادِي لَيۡلًا إِنَّكُم مُّتَّبَعُونَ ﴿23﴾فَأَسۡرِ بِعِبَادِي لَيۡلًا إِنَّكُم مُّتَّبَعُونَ
Transliteration: Faasri biAAibadee laylan innakum muttabaAAoona
Translation: (អល់ឡោះបានបញ្ជាថា៖) ចូរអ្នកនាំខ្ញុំបម្រើរបស់យើង(អម្បូរអ៊ីស្រាអែល)ចេញដំណើរទាំងយប់ទៅ។ ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេដេញតាមហើយ។
وَٱتۡرُكِ ٱلۡبَحۡرَ رَهۡوًاۖ إِنَّهُمۡ جُندٞ مُّغۡرَقُونَ ﴿24﴾وَٱتۡرُكِ ٱلۡبَحۡرَ رَهۡوًاۖ إِنَّهُمۡ جُندٞ مُّغۡرَقُونَ
Transliteration: Waotruki albahra rahwan innahum jundun mughraqoona
Translation: ហើយចូរអ្នកទុកទឹកសមុទ្រឱ្យនៅបែបនេះចុះ។ ពិតប្រាកដណាស់ ពួកគេ(ហ្វៀរអោននិងបក្សពួក) គឺជាកងទ័ពដែលត្រូវគេពន្លិច(ទៅក្នុងសមុទ្រ)។
كَمۡ تَرَكُواْ مِن جَنَّـٰتٖ وَعُيُونٖ ﴿25﴾كَمۡ تَرَكُواْ مِن جَنَّـٰتٖ وَعُيُونٖ
Transliteration: Kam tarakoo min jannatin waAAuyoonin
Translation: តើពួកគេបានបន្សល់ទុកចំនួនប៉ុន្មាននៃសួនឧទ្យាន និងប្រភពទឹកនានា
وَزُرُوعٖ وَمَقَامٖ كَرِيمٖ ﴿26﴾وَزُرُوعٖ وَمَقَامٖ كَرِيمٖ
Transliteration: WazurooAAin wamaqamin kareemin
Translation: និងចម្ការ ហើយនិងភូមិគ្រឹះដ៏ប្រណីត
وَنَعۡمَةٖ كَانُواْ فِيهَا فَٰكِهِينَ ﴿27﴾وَنَعۡمَةٖ كَانُواْ فِيهَا فَٰكِهِينَ
Transliteration: WanaAAmatin kanoo feeha fakiheena
Translation: ព្រមទាំងការស់នៅដែលពួកគេធ្លាប់បានសោយសុខនោះ?
كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا قَوۡمًا ءَاخَرِينَ ﴿28﴾كَذَٰلِكَۖ وَأَوۡرَثۡنَٰهَا قَوۡمًا ءَاخَرِينَ
Transliteration: Kathalika waawrathnaha qawman akhareena
Translation: ក៏ដូច្នោះដែរ យើងបានប្រទានវាជាមរតកសម្រាប់ក្រុមផ្សេងទៀត។
فَمَا بَكَتۡ عَلَيۡهِمُ ٱلسَّمَآءُ وَٱلۡأَرۡضُ وَمَا كَانُواْ مُنظَرِينَ ﴿29﴾فَمَا بَكَتۡ عَلَيۡهِمُ ٱلسَّمَآءُ وَٱلۡأَرۡضُ وَمَا كَانُواْ مُنظَرِينَ
Transliteration: Fama bakat AAalayhimu alssamao waalardu wama kanoo munthareena
Translation: ហើយមេឃ និងផែនដីមិនបានយំស្រណោះពួកគេឡើយ ហើយពួកគេក៏មិនត្រូវបានគេពន្យារពេលឱ្យនោះដែរ។
وَلَقَدۡ نَجَّيۡنَا بَنِيٓ إِسۡرَـٰٓءِيلَ مِنَ ٱلۡعَذَابِ ٱلۡمُهِينِ ﴿30﴾وَلَقَدۡ نَجَّيۡنَا بَنِيٓ إِسۡرَـٰٓءِيلَ مِنَ ٱلۡعَذَابِ ٱلۡمُهِينِ
Transliteration: Walaqad najjayna banee israeela mina alAAathabi almuheeni
Translation: ហើយជាការពិតណាស់ យើងបានសង្គ្រោះអម្បូរអ៊ីស្រាអែលពីទណ្ឌកម្មដ៏អាម៉ាស់
مِن فِرۡعَوۡنَۚ إِنَّهُۥ كَانَ عَالِيٗا مِّنَ ٱلۡمُسۡرِفِينَ ﴿31﴾مِن فِرۡعَوۡنَۚ إِنَّهُۥ كَانَ عَالِيٗا مِّنَ ٱلۡمُسۡرِفِينَ
Transliteration: Min firAAawna innahu kana AAaliyan mina almusrifeena
Translation: ពីសំណាក់ហ្វៀរអោន។ ពិតប្រាកដណាស់ រូបគេគឺជាអ្នកដែលក្រអឺតក្រទមម្នាក់ក្នុងចំណោមពួកដែលបំពាន។
وَلَقَدِ ٱخۡتَرۡنَٰهُمۡ عَلَىٰ عِلۡمٍ عَلَى ٱلۡعَٰلَمِينَ ﴿32﴾وَلَقَدِ ٱخۡتَرۡنَٰهُمۡ عَلَىٰ عِلۡمٍ عَلَى ٱلۡعَٰلَمِينَ
Transliteration: Walaqadi ikhtarnahum AAala AAilmin AAala alAAalameena
Translation: ហើយជាការពិតណាស់ យើងបានជ្រើសរើសពួកគេ(អម្បូរអ៊ីស្រាអែល)ឱ្យមានភាពខ្ពង់ខ្ពស់លើពិភពលោក(នាសម័យកាលនោះ)ដោយចំណេះដឹងពីយើង។
وَءَاتَيۡنَٰهُم مِّنَ ٱلۡأٓيَٰتِ مَا فِيهِ بَلَـٰٓؤٞاْ مُّبِينٌ ﴿33﴾وَءَاتَيۡنَٰهُم مِّنَ ٱلۡأٓيَٰتِ مَا فِيهِ بَلَـٰٓؤٞاْ مُّبِينٌ
Transliteration: Waataynahum mina alayati ma feehi balaon mubeenun
Translation: ហើយយើងបានប្រទានឱ្យពួកគេនូវសញ្ញាភស្តុតាងជាច្រើនដែលក្នុងនោះមានការសាកល្បងដ៏ច្បាស់លាស់។
إِنَّ هَـٰٓؤُلَآءِ لَيَقُولُونَ ﴿34﴾إِنَّ هَـٰٓؤُلَآءِ لَيَقُولُونَ
Transliteration: Inna haolai layaqooloona
Translation: ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមុស្ហរីគីន)ប្រាកដជានឹងនិយាយថា៖
إِنۡ هِيَ إِلَّا مَوۡتَتُنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُنشَرِينَ ﴿35﴾إِنۡ هِيَ إِلَّا مَوۡتَتُنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُنشَرِينَ
Transliteration: In hiya illa mawtatuna aloola wama nahnu bimunshareena
Translation: វាគ្មានអ្វីក្រៅពីការស្លាប់លើកទីមួយរបស់ពួកយើងនោះឡើយ ហើយពួកយើងក៏មិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញនោះដែរ។
فَأۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ ﴿36﴾فَأۡتُواْ بِـَٔابَآئِنَآ إِن كُنتُمۡ صَٰدِقِينَ
Transliteration: Fatoo biabaina in kuntum sadiqeena
Translation: ដូច្នេះ ចូរអ្នក(ឱមូហាំម៉ាត់)នាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។
أَهُمۡ خَيۡرٌ أَمۡ قَوۡمُ تُبَّعٖ وَٱلَّذِينَ مِن قَبۡلِهِمۡ أَهۡلَكۡنَٰهُمۡۚ إِنَّهُمۡ كَانُواْ مُجۡرِمِينَ ﴿37﴾أَهُمۡ خَيۡرٌ أَمۡ قَوۡمُ تُبَّعٖ وَٱلَّذِينَ مِن قَبۡلِهِمۡ أَهۡلَكۡنَٰهُمۡۚ إِنَّهُمۡ كَانُواْ مُجۡرِمِينَ
Transliteration: Ahum khayrun am qawmu tubbaAAin waallatheena min qablihim ahlaknahum innahum kanoo mujrimeena
Translation: តើពួកគេល្អជាង ឬក៏ក្រុមទុបហ្ពាក់ និងអ្នកជំនាន់មុនពួកគេដែលយើងបានបំផ្លាញនោះ(ល្អជាង)? ពិតប្រាកដណាស់ ពួកគេធ្លាប់ជាពួកឧក្រិដ្ឋជន។
وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ ﴿38﴾وَمَا خَلَقۡنَا ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ
Transliteration: Wama khalaqna alssamawati waalarda wama baynahuma laAAibeena
Translation: ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអ្វីៗដែលនៅចន្លោះរវាងវាទាំងពីរជាការលេងសើចនោះឡើយ។
مَا خَلَقۡنَٰهُمَآ إِلَّا بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ ﴿39﴾مَا خَلَقۡنَٰهُمَآ إِلَّا بِٱلۡحَقِّ وَلَٰكِنَّ أَكۡثَرَهُمۡ لَا يَعۡلَمُونَ
Transliteration: Ma khalaqnahuma illa bialhaqqi walakinna aktharahum la yaAAlamoona
Translation: យើងមិនបានបង្កើតវាទាំងពីរនោះ លើកលែងតែមានបុព្វហេតុច្បាស់លាស់។ ក៏ប៉ុន្តែ ភាគច្រើននៃពួកគេមិនបានដឹងឡើយ។
إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ ﴿40﴾إِنَّ يَوۡمَ ٱلۡفَصۡلِ مِيقَٰتُهُمۡ أَجۡمَعِينَ
Transliteration: Inna yawma alfasli meeqatuhum ajmaAAeena
Translation: ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី គឺជាពេលកំណត់របស់ពួកគេទាំងអស់គ្នា។
يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلٗى شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ ﴿41﴾يَوۡمَ لَا يُغۡنِي مَوۡلًى عَن مَّوۡلٗى شَيۡـٔٗا وَلَا هُمۡ يُنصَرُونَ
Transliteration: Yawma la yughnee mawlan AAan mawlan shayan wala hum yunsaroona
Translation: ជាថ្ងៃដែលមិត្តភក្តិមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់គ្នាបន្តិចណាឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយនោះដែរ។
إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ ﴿42﴾إِلَّا مَن رَّحِمَ ٱللَّهُۚ إِنَّهُۥ هُوَ ٱلۡعَزِيزُ ٱلرَّحِيمُ
Transliteration: Illa man rahima Allahu innahu huwa alAAazeezu alrraheemu
Translation: លើកលែងតែជនណាដែលអល់ឡោះមានក្តីមេត្តាករុណា(ចំពោះរូបគេ)ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រលាញ់។
إِنَّ شَجَرَتَ ٱلزَّقُّومِ ﴿43﴾إِنَّ شَجَرَتَ ٱلزَّقُّومِ
Transliteration: Inna shajarata alzzaqqoomi
Translation: ពិតប្រាកដណាស់ ដើមហ្ស៊ឹកគូម
طَعَامُ ٱلۡأَثِيمِ ﴿44﴾طَعَامُ ٱلۡأَثِيمِ
Transliteration: TaAAamu alatheemi
Translation: គឺជាអាហារសម្រាប់អ្នកដែលមានបាបកម្មដ៏ធំធេង
كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ ﴿45﴾كَٱلۡمُهۡلِ يَغۡلِي فِي ٱلۡبُطُونِ
Transliteration: Kaalmuhli yaghlee fee albutooni
Translation: ដែលវាប្រៀបបីដូចជាលោហៈធាតុដែលកំពុងពុះនៅក្នុងពោះ
كَغَلۡيِ ٱلۡحَمِيمِ ﴿46﴾كَغَلۡيِ ٱلۡحَمِيمِ
Transliteration: Kaghalyi alhameemi
Translation: ប្រៀបដូចជាទឹកពុះដ៏សែនក្តៅបំផុត។
خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ ﴿47﴾خُذُوهُ فَٱعۡتِلُوهُ إِلَىٰ سَوَآءِ ٱلۡجَحِيمِ
Transliteration: Khuthoohu faiAAtiloohu ila sawai aljaheemi
Translation: (មានគេនិយាយទៅកាន់ឆ្មាំនរកថា៖) ចូរចាប់ជននោះ រួចទាញរូបគេបោះទៅកណ្តាលនរកជើហ៊ីមចុះ។
ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ ﴿48﴾ثُمَّ صُبُّواْ فَوۡقَ رَأۡسِهِۦ مِنۡ عَذَابِ ٱلۡحَمِيمِ
Transliteration: Thumma subboo fawqa rasihi min AAathabi alhameemi
Translation: បន្ទាប់មក ចូរពួកអ្នកចាក់ពីលើក្បាលជននោះនូវទណ្ឌកម្មអំពីទឹកដ៏សែនក្តៅបំផុត។
ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ ﴿49﴾ذُقۡ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡكَرِيمُ
Transliteration: Thuq innaka anta alAAazeezu alkareemu
Translation: (មានគេនិយាយចំអកទៅកាន់ជននោះថា៖) ចូរអ្នកភ្លក់ចុះ។ ពិតប្រាកដណាស់ អ្នកគឺជាជនដែលខ្លាំងពូកែ និងថ្លៃថ្នូរ។
إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ ﴿50﴾إِنَّ هَٰذَا مَا كُنتُم بِهِۦ تَمۡتَرُونَ
Transliteration: Inna hatha ma kuntum bihi tamtaroona
Translation: ជាការពិតណាស់ នេះគឺជាអ្វីដែលពួកអ្នកធ្លាប់មានការសង្ស័យចំពោះវា។
إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٖ ﴿51﴾إِنَّ ٱلۡمُتَّقِينَ فِي مَقَامٍ أَمِينٖ
Transliteration: Inna almuttaqeena fee maqamin ameenin
Translation: ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) គឺស្ថិតនៅកន្លែងដែលមានសុវត្ថិភាពបំផុត។
فِي جَنَّـٰتٖ وَعُيُونٖ ﴿52﴾فِي جَنَّـٰتٖ وَعُيُونٖ
Transliteration: Fee jannatin waAAuyoonin
Translation: គឺស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។
يَلۡبَسُونَ مِن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَقَٰبِلِينَ ﴿53﴾يَلۡبَسُونَ مِن سُندُسٖ وَإِسۡتَبۡرَقٖ مُّتَقَٰبِلِينَ
Transliteration: Yalbasoona min sundusin waistabraqin mutaqabileena
Translation: ពួកគេស្លៀកសម្លៀកបំពាក់ដែលធ្វើពីក្រណាត់សូត្រម៉ដ្ឋខៃ និងគ្រើម ដោយអង្គុយទល់មុខគ្នា។
كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ ﴿54﴾كَذَٰلِكَ وَزَوَّجۡنَٰهُم بِحُورٍ عِينٖ
Transliteration: Kathalika wazawwajnahum bihoorin AAeenin
Translation: ក៏ដូច្នោះដែរ យើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេនឹងស្រ្តីទេពអប្សរ។
يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ ﴿55﴾يَدۡعُونَ فِيهَا بِكُلِّ فَٰكِهَةٍ ءَامِنِينَ
Transliteration: YadAAoona feeha bikulli fakihatin amineena
Translation: នៅក្នុងឋានសួគ៌នោះ ពួកគេហៅឱ្យគេយកផ្លែឈើគ្រប់ប្រភេទដោយសុវត្ថិភាព។
لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ ﴿56﴾لَا يَذُوقُونَ فِيهَا ٱلۡمَوۡتَ إِلَّا ٱلۡمَوۡتَةَ ٱلۡأُولَىٰۖ وَوَقَىٰهُمۡ عَذَابَ ٱلۡجَحِيمِ
Transliteration: La yathooqoona feeha almawta illa almawtata aloola wawaqahum AAathaba aljaheemi
Translation: នៅក្នុងនោះដែរ ពួកគេមិនភ្លក់រសជាតិស្លាប់ទៀតឡើយ ក្រៅតែពីការស្លាប់លើកដំបូង(ក្នុងលោកិយ)ប៉ុណ្ណោះ។ ហើយទ្រង់បានការពារពួកគេពីទណ្ឌកម្មនៃនរកជើហ៊ីម។
فَضۡلٗا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴿57﴾فَضۡلٗا مِّن رَّبِّكَۚ ذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ
Transliteration: Fadlan min rabbika thalika huwa alfawzu alAAatheemu
Translation: ជាការប្រោសប្រទានពីព្រះជាម្ចាស់របស់អ្នក(ចំពោះពួកគេ)។ នោះហើយជាជោគជ័យដ៏ធំធេងបំផុត។
فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ ﴿58﴾فَإِنَّمَا يَسَّرۡنَٰهُ بِلِسَانِكَ لَعَلَّهُمۡ يَتَذَكَّرُونَ
Transliteration: Fainnama yassarnahu bilisanika laAAallahum yatathakkaroona
Translation: ជាការពិតណាស់ យើងបានធ្វើឱ្យវា(គម្ពីរគួរអាន)មានភាពងាយស្រួល(ដោយបញ្ចុះវា)ជាភាសារបស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) សង្ឃឹមថាពួកគេនឹងយកជាមេរៀន។
فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ ﴿59﴾فَٱرۡتَقِبۡ إِنَّهُم مُّرۡتَقِبُونَ
Transliteration: Fairtaqib innahum murtaqiboona
Translation: ដូច្នេះ ចូរអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ពួកគេក៏ជាអ្នកដែលរង់ចាំមើលដែរ។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download