وَٱلذَّـٰرِيَٰتِ ذَرۡوٗا ﴿1﴾وَٱلذَّـٰرِيَٰتِ ذَرۡوٗا
Transliteration: Waalththariyati tharwan
Translation: (អល់ឡោះ)ស្បថនឹងខ្យល់ដែលបក់បោកល្អងធូលី។
وَٱلذَّـٰرِيَٰتِ ذَرۡوٗا ﴿1﴾وَٱلذَّـٰرِيَٰتِ ذَرۡوٗا
Transliteration: Waalththariyati tharwan
Translation: (អល់ឡោះ)ស្បថនឹងខ្យល់ដែលបក់បោកល្អងធូលី។
فَٱلۡحَٰمِلَٰتِ وِقۡرٗا ﴿2﴾فَٱلۡحَٰمِلَٰتِ وِقۡرٗا
Transliteration: Faalhamilati wiqran
Translation: (ទ្រង់)ស្បថនឹងពពកដែលនាំទឹកភ្លៀងដ៏ច្រើន។
فَٱلۡجَٰرِيَٰتِ يُسۡرٗا ﴿3﴾فَٱلۡجَٰرِيَٰتِ يُسۡرٗا
Transliteration: Faaljariyati yusran
Translation: (ទ្រង់)ស្បថនឹងសំពៅដែលធ្វើដំណើរដោយភាពងាយស្រួល។
فَٱلۡمُقَسِّمَٰتِ أَمۡرًا ﴿4﴾فَٱلۡمُقَسِّمَٰتِ أَمۡرًا
Transliteration: Faalmuqassimati amran
Translation: (ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលបែងចែកកិច្ចការទាំងឡាយ។
إِنَّمَا تُوعَدُونَ لَصَادِقٞ ﴿5﴾إِنَّمَا تُوعَدُونَ لَصَادِقٞ
Transliteration: Innama tooAAadoona lasadiqun
Translation: ពិតប្រាកដណាស់ អ្វីដែលគេបានសន្យានឹងពួកអ្នក គឺជាការពិត។
وَإِنَّ ٱلدِّينَ لَوَٰقِعٞ ﴿6﴾وَإِنَّ ٱلدِّينَ لَوَٰقِعٞ
Transliteration: Wainna alddeena lawaqiAAun
Translation: ហើយការជំនុំជម្រះ គឺនឹងកើតឡើងយ៉ាងពិតប្រាកដ។
وَٱلسَّمَآءِ ذَاتِ ٱلۡحُبُكِ ﴿7﴾وَٱلسَّمَآءِ ذَاتِ ٱلۡحُبُكِ
Transliteration: Waalssamai thati alhubuki
Translation: (ទ្រង់)ស្បថនឹងមេឃដែលមានភាពស្រស់ស្អាត។
إِنَّكُمۡ لَفِي قَوۡلٖ مُّخۡتَلِفٖ ﴿8﴾إِنَّكُمۡ لَفِي قَوۡلٖ مُّخۡتَلِفٖ
Transliteration: Innakum lafee qawlin mukhtalifin
Translation: ជាការពិតណាស់ ពួកអ្នកស្ថិតនៅលើពាក្យសម្តីខុសៗគ្នា(ចំពោះគម្ពីរគួរអាន និងព្យាការីមូហាំម៉ាត់)។
يُؤۡفَكُ عَنۡهُ مَنۡ أُفِكَ ﴿9﴾يُؤۡفَكُ عَنۡهُ مَنۡ أُفِكَ
Transliteration: Yufaku AAanhu man ofika
Translation: គេបង្វែរចេញអំពីវានូវជនដែលត្រូវបានគេបង្វែរចេញ(ពីការមានជំនឿ)។
قُتِلَ ٱلۡخَرَّـٰصُونَ ﴿10﴾قُتِلَ ٱلۡخَرَّـٰصُونَ
Transliteration: Qutila alkharrasoona
Translation: ពួកដែលភូតកុហកត្រូវបានគេដាក់បណ្តាសា។
ٱلَّذِينَ هُمۡ فِي غَمۡرَةٖ سَاهُونَ ﴿11﴾ٱلَّذِينَ هُمۡ فِي غَمۡرَةٖ سَاهُونَ
Transliteration: Allatheena hum fee ghamratin sahoona
Translation: គឺពួកដែលស្ថិតក្នុងភាពគ្មានជំនឿ ជាអ្នកដែលព្រងើយកន្តើយ។
يَسۡـَٔلُونَ أَيَّانَ يَوۡمُ ٱلدِّينِ ﴿12﴾يَسۡـَٔلُونَ أَيَّانَ يَوۡمُ ٱلدِّينِ
Transliteration: Yasaloona ayyana yawmu alddeeni
Translation: ពួកគេសួរថា៖ តើថ្ងៃជំនុំជម្រះនឹងកើតឡើងនៅពេលណា?
يَوۡمَ هُمۡ عَلَى ٱلنَّارِ يُفۡتَنُونَ ﴿13﴾يَوۡمَ هُمۡ عَلَى ٱلنَّارِ يُفۡتَنُونَ
Transliteration: Yawma hum AAala alnnari yuftanoona
Translation: គឺនៅថ្ងៃដែលពួកគេត្រូវបានគេដាក់ទណ្ឌកម្មនៅលើភ្លើងនរក។
ذُوقُواْ فِتۡنَتَكُمۡ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَسۡتَعۡجِلُونَ ﴿14﴾ذُوقُواْ فِتۡنَتَكُمۡ هَٰذَا ٱلَّذِي كُنتُم بِهِۦ تَسۡتَعۡجِلُونَ
Transliteration: Thooqoo fitnatakum hatha allathee kuntum bihi tastaAAjiloona
Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកភ្លក់ទណ្ឌកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំឱ្យវាឆាប់មកដល់នោះ។
إِنَّ ٱلۡمُتَّقِينَ فِي جَنَّـٰتٖ وَعُيُونٍ ﴿15﴾إِنَّ ٱلۡمُتَّقِينَ فِي جَنَّـٰتٖ وَعُيُونٍ
Transliteration: Inna almuttaqeena fee jannatin waAAuyoonin
Translation: ពិតប្រាកដណាស់ បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតក្នុងឋានសួគ៌ និងប្រភពទឹកជាច្រើន។
ءَاخِذِينَ مَآ ءَاتَىٰهُمۡ رَبُّهُمۡۚ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُحۡسِنِينَ ﴿16﴾ءَاخِذِينَ مَآ ءَاتَىٰهُمۡ رَبُّهُمۡۚ إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُحۡسِنِينَ
Transliteration: Akhitheena ma atahum rabbuhum innahum kanoo qabla thalika muhsineena
Translation: ពួកគេទទួលយកនូវអ្វីដែលព្រះជាម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ កាលពីមុននោះ ពួកគេធ្លាប់ជាអ្នកដែលសាងអំពើល្អ។
كَانُواْ قَلِيلٗا مِّنَ ٱلَّيۡلِ مَا يَهۡجَعُونَ ﴿17﴾كَانُواْ قَلِيلٗا مِّنَ ٱلَّيۡلِ مَا يَهۡجَعُونَ
Transliteration: Kanoo qaleelan mina allayli ma yahjaAAoona
Translation: ពួកគេធ្លាប់គេងយប់តិចតួចប៉ុណ្ណោះ។
وَبِٱلۡأَسۡحَارِ هُمۡ يَسۡتَغۡفِرُونَ ﴿18﴾وَبِٱلۡأَسۡحَارِ هُمۡ يَسۡتَغۡفِرُونَ
Transliteration: Wabialashari hum yastaghfiroona
Translation: ហើយនៅពេលទៀបភ្លឺ(មុនហ្វាជើររះ) ពួកគេសុំការអភ័យទោស(ពីអល់ឡោះ)។
وَفِيٓ أَمۡوَٰلِهِمۡ حَقّٞ لِّلسَّآئِلِ وَٱلۡمَحۡرُومِ ﴿19﴾وَفِيٓ أَمۡوَٰلِهِمۡ حَقّٞ لِّلسَّآئِلِ وَٱلۡمَحۡرُومِ
Transliteration: Wafee amwalihim haqqun lilssaili waalmahroomi
Translation: ហើយចំពោះទ្រព្យសម្បត្តិរបស់ពួកគេវិញ គឺមានចំណែកសម្រាប់អ្នកសុំទាន និងអ្នកក្រដែលមិនហ៊ានសុំ។
وَفِي ٱلۡأَرۡضِ ءَايَٰتٞ لِّلۡمُوقِنِينَ ﴿20﴾وَفِي ٱلۡأَرۡضِ ءَايَٰتٞ لِّلۡمُوقِنِينَ
Transliteration: Wafee alardi ayatun lilmooqineena
Translation: ហើយចំពោះផែនដី គឺជាសញ្ញាភស្តុតាងសម្រាប់បណ្តាអ្នកដែលជឿជាក់។
وَفِيٓ أَنفُسِكُمۡۚ أَفَلَا تُبۡصِرُونَ ﴿21﴾وَفِيٓ أَنفُسِكُمۡۚ أَفَلَا تُبۡصِرُونَ
Transliteration: Wafee anfusikum afala tubsiroona
Translation: និងនៅក្នុងខ្លួនរបស់ពួកអ្នក(ក៏ដូចគ្នាដែរ)។ ដូច្នេះ តើពួកអ្នកមិនឃើញទេឬ?
وَفِي ٱلسَّمَآءِ رِزۡقُكُمۡ وَمَا تُوعَدُونَ ﴿22﴾وَفِي ٱلسَّمَآءِ رِزۡقُكُمۡ وَمَا تُوعَدُونَ
Transliteration: Wafee alssamai rizqukum wama tooAAadoona
Translation: ចំណែកឯនៅលើមេឃ គឺមានលាភសក្ការៈរបស់ពួកអ្នក និងអ្វីដែលគេបានសន្យាចំពោះពួកអ្នក។
فَوَرَبِّ ٱلسَّمَآءِ وَٱلۡأَرۡضِ إِنَّهُۥ لَحَقّٞ مِّثۡلَ مَآ أَنَّكُمۡ تَنطِقُونَ ﴿23﴾فَوَرَبِّ ٱلسَّمَآءِ وَٱلۡأَرۡضِ إِنَّهُۥ لَحَقّٞ مِّثۡلَ مَآ أَنَّكُمۡ تَنطِقُونَ
Transliteration: Fawarabbi alssamai waalardi innahu lahaqqun mithla ma annakum tantiqoona
Translation: ទ្រង់បានស្បថនឹងខ្លួនទ្រង់ដែលជាព្រះជាម្ចាស់នៃមេឃនិងផែនដីថា៖ ជាការពិតណាស់ វា(ការសន្យានោះ) គឺជាការពិតដូចជាការដែលពួកអ្នកនិយាយនោះដែរ។
هَلۡ أَتَىٰكَ حَدِيثُ ضَيۡفِ إِبۡرَٰهِيمَ ٱلۡمُكۡرَمِينَ ﴿24﴾هَلۡ أَتَىٰكَ حَدِيثُ ضَيۡفِ إِبۡرَٰهِيمَ ٱلۡمُكۡرَمِينَ
Transliteration: Hal ataka hadeethu dayfi ibraheema almukrameena
Translation: តើរឿងរ៉ាវនៃភ្ញៀវរបស់ព្យាការីអ៊ីព្រហ៊ីមដែលត្រូវបានគេលើកតម្កើងនោះ បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដែរឬទេ?
إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞ قَوۡمٞ مُّنكَرُونَ ﴿25﴾إِذۡ دَخَلُواْ عَلَيۡهِ فَقَالُواْ سَلَٰمٗاۖ قَالَ سَلَٰمٞ قَوۡمٞ مُّنكَرُونَ
Transliteration: Ith dakhaloo AAalayhi faqaloo salaman qala salamun qawmun munkaroona
Translation: ខណៈដែលពួកគេបានចូលទៅជួបគាត់ ពេលនោះពួកគេបាននិយាយថា៖ សូមសន្តិភាព(កើតមានដល់អ្នក)។ គាត់បានតបវិញថា៖ សូមសន្តិភាព(កើតមានដល់ពួកអ្នកដូចគ្នា)។ (ពួកអ្នកជា)ក្រុមដែលគេមិនស្គាល់។
فَرَاغَ إِلَىٰٓ أَهۡلِهِۦ فَجَآءَ بِعِجۡلٖ سَمِينٖ ﴿26﴾فَرَاغَ إِلَىٰٓ أَهۡلِهِۦ فَجَآءَ بِعِجۡلٖ سَمِينٖ
Transliteration: Faragha ila ahlihi fajaa biAAijlin sameenin
Translation: ក្រោយមក គាត់ក៏បានដើរទៅកាន់ក្រុមគ្រួសាររបស់គាត់យ៉ាងស្ងៀមស្ងាត់ រួចគាត់បាននាំមកនូវកូនគោ(អាំង)ដ៏ធាត់មួយក្បាល(មកទទួលពួកគេ)។
فَقَرَّبَهُۥٓ إِلَيۡهِمۡ قَالَ أَلَا تَأۡكُلُونَ ﴿27﴾فَقَرَّبَهُۥٓ إِلَيۡهِمۡ قَالَ أَلَا تَأۡكُلُونَ
Transliteration: Faqarrabahu ilayhim qala ala takuloona
Translation: ហើយគាត់បានដាក់វាជិតពួកគេ។ គាត់បាននិយាយថា៖ តើពួកអ្នកមិនទទួលទានទេឬ?
فَأَوۡجَسَ مِنۡهُمۡ خِيفَةٗۖ قَالُواْ لَا تَخَفۡۖ وَبَشَّرُوهُ بِغُلَٰمٍ عَلِيمٖ ﴿28﴾فَأَوۡجَسَ مِنۡهُمۡ خِيفَةٗۖ قَالُواْ لَا تَخَفۡۖ وَبَشَّرُوهُ بِغُلَٰمٍ عَلِيمٖ
Transliteration: Faawjasa minhum kheefatan qaloo la takhaf wabashsharoohu bighulamin AAaleemin
Translation: (ពេលដែលពួកគេមិនទទួលទាន) គាត់ក៏មានអារម្មណ៍ភ័យខ្លាចអំពីពួកគេ។ ពួកគេក៏និយាយថា៖ “សូមអ្នកកុំខ្លាច”។ ហើយពួកគេបានផ្តល់ដំណឹងរីករាយដល់គាត់នូវកូនប្រុសម្នាក់ដែលពោរពេញដោយចំណេះដឹង។
فَأَقۡبَلَتِ ٱمۡرَأَتُهُۥ فِي صَرَّةٖ فَصَكَّتۡ وَجۡهَهَا وَقَالَتۡ عَجُوزٌ عَقِيمٞ ﴿29﴾فَأَقۡبَلَتِ ٱمۡرَأَتُهُۥ فِي صَرَّةٖ فَصَكَّتۡ وَجۡهَهَا وَقَالَتۡ عَجُوزٌ عَقِيمٞ
Transliteration: Faaqbalati imraatuhu fee sarratin fasakkat wajhaha waqalat AAajoozun AAaqeemun
Translation: ពេលនោះ ភរិយារបស់គាត់(នាងសារ៉ោះ)បានចេញមកហើយស្រែក(ដោយក្តីរីករាយ) និងបានទះមុខខ្លួនឯង ហើយនាងបាននិយាយថា៖ ស្ត្រីចំណាស់ម្នាក់ដែលអារ(តើអាចមានកូនដែរឬ)?
قَالُواْ كَذَٰلِكِ قَالَ رَبُّكِۖ إِنَّهُۥ هُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ ﴿30﴾قَالُواْ كَذَٰلِكِ قَالَ رَبُّكِۖ إِنَّهُۥ هُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ
Transliteration: Qaloo kathaliki qala rabbuki innahu huwa alhakeemu alAAaleemu
Translation: ពួកគេ(ម៉ាឡាអ៊ីកាត់)ក៏បានតបថា៖ ដូច្នោះឯងដែលព្រះជាម្ចាស់របស់អ្នកបានមានបន្ទូល។ ជាការពិតណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹងបំផុត។
قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ ﴿31﴾۞قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ
Transliteration: Qala fama khatbukum ayyuha almursaloona
Translation: គាត់(ព្យាការីអ៊ីព្រហ៊ីម)បានសួរថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱអ្នកនាំសារទាំងឡាយ?
قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ ﴿32﴾قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ
Transliteration: Qaloo inna orsilna ila qawmin mujrimeena
Translation: ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមឧក្រិដ្ឋជន(ក្រុមព្យាការីលូត)
لِنُرۡسِلَ عَلَيۡهِمۡ حِجَارَةٗ مِّن طِينٖ ﴿33﴾لِنُرۡسِلَ عَلَيۡهِمۡ حِجَارَةٗ مِّن طِينٖ
Transliteration: Linursila AAalayhim hijaratan min teenin
Translation: ដើម្បីនាំដុំថ្មពីដីឥដ្ឋទម្លាក់លើពួកគេ
مُّسَوَّمَةً عِندَ رَبِّكَ لِلۡمُسۡرِفِينَ ﴿34﴾مُّسَوَّمَةً عِندَ رَبِّكَ لِلۡمُسۡرِفِينَ
Transliteration: Musawwamatan AAinda rabbika lilmusrifeena
Translation: ដែលវាជាសញ្ញាមួយពីព្រះជាម្ចាស់របស់អ្នកចំពោះពួកដែលបំពាន។
فَأَخۡرَجۡنَا مَن كَانَ فِيهَا مِنَ ٱلۡمُؤۡمِنِينَ ﴿35﴾فَأَخۡرَجۡنَا مَن كَانَ فِيهَا مِنَ ٱلۡمُؤۡمِنِينَ
Transliteration: Faakhrajna man kana feeha mina almumineena
Translation: ហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិស្រុក(របស់ព្យាការីលូត)នោះ។
فَمَا وَجَدۡنَا فِيهَا غَيۡرَ بَيۡتٖ مِّنَ ٱلۡمُسۡلِمِينَ ﴿36﴾فَمَا وَجَدۡنَا فِيهَا غَيۡرَ بَيۡتٖ مِّنَ ٱلۡمُسۡلِمِينَ
Transliteration: Fama wajadna feeha ghayra baytin mina almuslimeena
Translation: ហេតុនេះ យើងមិនបានឃើញនៅទីនោះក្រៅតែពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ។
وَتَرَكۡنَا فِيهَآ ءَايَةٗ لِّلَّذِينَ يَخَافُونَ ٱلۡعَذَابَ ٱلۡأَلِيمَ ﴿37﴾وَتَرَكۡنَا فِيهَآ ءَايَةٗ لِّلَّذِينَ يَخَافُونَ ٱلۡعَذَابَ ٱلۡأَلِيمَ
Transliteration: Watarakna feeha ayatan lillatheena yakhafoona alAAathaba alaleema
Translation: ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវសញ្ញាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។
وَفِي مُوسَىٰٓ إِذۡ أَرۡسَلۡنَٰهُ إِلَىٰ فِرۡعَوۡنَ بِسُلۡطَٰنٖ مُّبِينٖ ﴿38﴾وَفِي مُوسَىٰٓ إِذۡ أَرۡسَلۡنَٰهُ إِلَىٰ فِرۡعَوۡنَ بِسُلۡطَٰنٖ مُّبِينٖ
Transliteration: Wafee moosa ith arsalnahu ila firAAawna bisultanin mubeenin
Translation: ហើយនៅក្នុងរឿងរ៉ាវរបស់ព្យាការីមូសា នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ហ្វៀរអោនដោយនាំនូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់នោះ (ក៏ជាសញ្ញាភស្តុតាងមួយផងដែរ)។
فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٞ ﴿39﴾فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٞ
Transliteration: Fatawalla biruknihi waqala sahirun aw majnoonun
Translation: ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញដោយ(ភាពក្អេងក្អាងនឹង)អំណាចរបស់ខ្លួន ហើយគេបាននិយាយថា៖ (ព្យាការីមូសា)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។
فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٞ ﴿40﴾فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٞ
Transliteration: Faakhathnahu wajunoodahu fanabathnahum fee alyammi wahuwa muleemun
Translation: ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេដោយយើងបានបោះពួកគេចូលទៅក្នុងសមុទ្រ ខណៈដែលរូបគេ ជាជនដែលត្រូវបានគេស្តីបន្ទោស។
وَفِي عَادٍ إِذۡ أَرۡسَلۡنَا عَلَيۡهِمُ ٱلرِّيحَ ٱلۡعَقِيمَ ﴿41﴾وَفِي عَادٍ إِذۡ أَرۡسَلۡنَا عَلَيۡهِمُ ٱلرِّيحَ ٱلۡعَقِيمَ
Transliteration: Wafee AAadin ith arsalna AAalayhimu alrreeha alAAaqeema
Translation: ហើយនៅក្នុងរឿងរ៉ាវរបស់ក្រុមអាទ (ក៏ជាសញ្ញាភស្តុតាងមួយដែរ) ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ។
مَا تَذَرُ مِن شَيۡءٍ أَتَتۡ عَلَيۡهِ إِلَّا جَعَلَتۡهُ كَٱلرَّمِيمِ ﴿42﴾مَا تَذَرُ مِن شَيۡءٍ أَتَتۡ عَلَيۡهِ إِلَّا جَعَلَتۡهُ كَٱلرَّمِيمِ
Transliteration: Ma tatharu min shayin atat AAalayhi illa jaAAalathu kaalrrameemi
Translation: រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ គឺសុទ្ធតែត្រូវបានវាបំផ្លាញប្រៀបដូចជាផេះផង់។
وَفِي ثَمُودَ إِذۡ قِيلَ لَهُمۡ تَمَتَّعُواْ حَتَّىٰ حِينٖ ﴿43﴾وَفِي ثَمُودَ إِذۡ قِيلَ لَهُمۡ تَمَتَّعُواْ حَتَّىٰ حِينٖ
Transliteration: Wafee thamooda ith qeela lahum tamattaAAoo hatta heenin
Translation: ហើយនៅក្នុងរឿងរ៉ាវរបស់ពួកសាមូទ(ក៏ជាភស្តុតាងមួយផងដែរ) នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ពេលវេលាដែលបានកំណត់។
فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّـٰعِقَةُ وَهُمۡ يَنظُرُونَ ﴿44﴾فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّـٰعِقَةُ وَهُمۡ يَنظُرُونَ
Transliteration: FaAAataw AAan amri rabbihim faakhathathumu alssaAAiqatu wahum yanthuroona
Translation: ហើយពួកគេបានក្អេងក្អាងចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ។ ពេលនោះ រន្ទះក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែសម្លឹងមើល។
فَمَا ٱسۡتَطَٰعُواْ مِن قِيَامٖ وَمَا كَانُواْ مُنتَصِرِينَ ﴿45﴾فَمَا ٱسۡتَطَٰعُواْ مِن قِيَامٖ وَمَا كَانُواْ مُنتَصِرِينَ
Transliteration: Fama istataAAoo min qiyamin wama kanoo muntasireena
Translation: នៅពេលនោះ ពួកគេគ្មានសមត្ថភាព(រត់គេចពីទណ្ឌកម្ម)នោះឡើយ ហើយពួកគេក៏មិនអាចជួយ(ខ្លួនឯង)បាននោះដែរ។
وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ ﴿46﴾وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ
Transliteration: Waqawma noohin min qablu innahum kanoo qawman fasiqeena
Translation: ហើយ(យើងបានបំផ្លាញ)ក្រុមរបស់ព្យាការីនួហមុន(ពួកគេ)។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។
وَٱلسَّمَآءَ بَنَيۡنَٰهَا بِأَيۡيْدٖ وَإِنَّا لَمُوسِعُونَ ﴿47﴾وَٱلسَّمَآءَ بَنَيۡنَٰهَا بِأَيۡيْدٖ وَإِنَّا لَمُوسِعُونَ
Transliteration: Waalssamaa banaynaha biaydin wainna lamoosiAAoona
Translation: ហើយចំពោះមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ហើយពិតប្រាកដណាស់ យើងគឺជាអ្នកធ្វើឲ្យវាមានភាពធំទូលាយ។
وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ ﴿48﴾وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ
Transliteration: Waalarda farashnaha faniAAma almahidoona
Translation: ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងជាអ្នកលាតសន្ធឹងវាយ៉ាងល្អបំផុត។
وَمِن كُلِّ شَيۡءٍ خَلَقۡنَا زَوۡجَيۡنِ لَعَلَّكُمۡ تَذَكَّرُونَ ﴿49﴾وَمِن كُلِّ شَيۡءٍ خَلَقۡنَا زَوۡجَيۡنِ لَعَلَّكُمۡ تَذَكَّرُونَ
Transliteration: Wamin kulli shayin khalaqna zawjayni laAAallakum tathakkaroona
Translation: ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតវាជាគូៗ សង្ឃឹមថាពួកអ្នកនឹងនឹកឃើញ។
فَفِرُّوٓاْ إِلَى ٱللَّهِۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ ﴿50﴾فَفِرُّوٓاْ إِلَى ٱللَّهِۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ
Transliteration: Fafirroo ila Allahi innee lakum minhu natheerun mubeenun
Translation: ដូច្នេះ ចូរពួកអ្នករត់គេចទៅកាន់អល់ឡោះចុះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។
وَلَا تَجۡعَلُواْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ ﴿51﴾وَلَا تَجۡعَلُواْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ
Transliteration: Wala tajAAaloo maAAa Allahi ilahan akhara innee lakum minhu natheerun mubeenun
Translation: ហើយចូរពួកអ្នកកុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះឱ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។
كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبۡلِهِم مِّن رَّسُولٍ إِلَّا قَالُواْ سَاحِرٌ أَوۡ مَجۡنُونٌ ﴿52﴾كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبۡلِهِم مِّن رَّسُولٍ إِلَّا قَالُواْ سَاحِرٌ أَوۡ مَجۡنُونٌ
Transliteration: Kathalika ma ata allatheena min qablihim min rasoolin illa qaloo sahirun aw majnoonun
Translation: ក៏ដូចគ្នាដែរ គ្មានអ្នកនាំសារណាម្នាក់បានមកដល់អ្នកជំនាន់មុនពួកគេឡើយ លើកលែងតែពួកទាំងនោះនិយាយថា៖ (រូបគេ)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។
أَتَوَاصَوۡاْ بِهِۦۚ بَلۡ هُمۡ قَوۡمٞ طَاغُونَ ﴿53﴾أَتَوَاصَوۡاْ بِهِۦۚ بَلۡ هُمۡ قَوۡمٞ طَاغُونَ
Transliteration: Atawasaw bihi bal hum qawmun taghoona
Translation: តើពួកគេបានផ្តាំផ្ញើគ្នាឲ្យបដិសេធនឹងអ្នកនាំសារទាំងឡាយឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។
فَتَوَلَّ عَنۡهُمۡ فَمَآ أَنتَ بِمَلُومٖ ﴿54﴾فَتَوَلَّ عَنۡهُمۡ فَمَآ أَنتَ بِمَلُومٖ
Transliteration: Fatawalla AAanhum fama anta bimaloomin
Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ។ ពិតប្រាកដណាស់ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ។
وَذَكِّرۡ فَإِنَّ ٱلذِّكۡرَىٰ تَنفَعُ ٱلۡمُؤۡمِنِينَ ﴿55﴾وَذَكِّرۡ فَإِنَّ ٱلذِّكۡرَىٰ تَنفَعُ ٱلۡمُؤۡمِنِينَ
Transliteration: Wathakkir fainna alththikra tanfaAAu almumineena
Translation: ហើយចូរអ្នកដាស់រំឭក ព្រោះការដាស់រំឭក គឺផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលមានជំនឿ។
وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ﴿56﴾وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ
Transliteration: Wama khalaqtu aljinna waalinsa illa liyaAAbudooni
Translation: ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។
مَآ أُرِيدُ مِنۡهُم مِّن رِّزۡقٖ وَمَآ أُرِيدُ أَن يُطۡعِمُونِ ﴿57﴾مَآ أُرِيدُ مِنۡهُم مِّن رِّزۡقٖ وَمَآ أُرِيدُ أَن يُطۡعِمُونِ
Transliteration: Ma oreedu minhum min rizqin wama oreedu an yutAAimooni
Translation: យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។
إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ ﴿58﴾إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ
Transliteration: Inna Allaha huwa alrrazzaqu thoo alquwwati almateenu
Translation: ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត។
فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبٗا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ ﴿59﴾فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبٗا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ
Transliteration: Fainna lillatheena thalamoo thanooban mithla thanoobi ashabihim fala yastaAAjiloona
Translation: ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។
فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ ﴿60﴾فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ
Transliteration: Fawaylun lillatheena kafaroo min yawmihimu allathee yooAAadoona
Translation: ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download