quranm◉

Surah Al-Layl transliteration

◉ សូរ៉ា · ∞

92:1

وَٱلَّيۡلِ إِذَا يَغۡشَىٰ ﴿1﴾

Transliteration: Waallayli itha yaghsha

Translation: (អល់ឡោះ)ស្បថនឹងពេលយប់ នៅពេលដែលផែនដីត្រូវបានគ្របដណ្ដប់ដោយភាពងងឹតរបស់វា។

92:2

وَٱلنَّهَارِ إِذَا تَجَلَّىٰ ﴿2﴾

Transliteration: Waalnnahari itha tajalla

Translation: ហើយទ្រង់ស្បថនឹងពេលថ្ងៃ នៅពេលដែលវាបានបពោ្ចញពន្លឺ។

92:3

وَمَا خَلَقَ ٱلذَّكَرَ وَٱلۡأُنثَىٰٓ ﴿3﴾

Transliteration: Wama khalaqa alththakara waalontha

Translation: ហើយទ្រង់ស្បថនឹងអ្វីដែលទ្រង់បានបង្កើត មានប្រុស មានស្រី។

92:4

إِنَّ سَعۡيَكُمۡ لَشَتَّىٰ ﴿4﴾

Transliteration: Inna saAAyakum lashatta

Translation: ជាការពិតណាស់ ទង្វើរបស់ពួកអ្នក(មនុស្សលោក) គឺខុសៗគ្នា។

92:5

فَأَمَّا مَنۡ أَعۡطَىٰ وَٱتَّقَىٰ ﴿5﴾

Transliteration: Faamma man aAAta waittaqa

Translation: រីឯអ្នកដែលបានបរិច្ចាគ និងកោតខ្លាច(អល់ឡោះ)

92:6

وَصَدَّقَ بِٱلۡحُسۡنَىٰ ﴿6﴾

Transliteration: Wasaddaqa bialhusna

Translation: ហើយមានការជឿជាក់ចំពោះការសន្យារបស់អល់ឡោះ

92:7

فَسَنُيَسِّرُهُۥ لِلۡيُسۡرَىٰ ﴿7﴾

Transliteration: Fasanuyassiruhu lilyusra

Translation: យើងនឹងសម្រួលដល់គេនូវកិច្ចការទាំងឡាយរបស់គេ។

92:8

وَأَمَّا مَنۢ بَخِلَ وَٱسۡتَغۡنَىٰ ﴿8﴾

Transliteration: Waamma man bakhila waistaghna

Translation: រីឯជនណាដែលកំណាញ់ និងមិនត្រូវការការតបស្នងរបស់អល់ឡោះ

92:9

وَكَذَّبَ بِٱلۡحُسۡنَىٰ ﴿9﴾

Transliteration: Wakaththaba bialhusna

Translation: ហើយគេបដិសេធ(មិនជឿ)ចំពោះការសន្យារបស់អល់ឡោះ

92:10

فَسَنُيَسِّرُهُۥ لِلۡعُسۡرَىٰ ﴿10﴾

Transliteration: Fasanuyassiruhu lilAAusra

Translation: យើងនឹងសម្រួលដល់គេទៅកាន់ការលំបាក។

92:11

وَمَا يُغۡنِي عَنۡهُ مَالُهُۥٓ إِذَا تَرَدَّىٰٓ ﴿11﴾

Transliteration: Wama yughnee AAanhu maluhu itha taradda

Translation: ហើយទ្រព្យសម្បត្តិរបស់គេមិនអាចផ្តល់ជាប្រយោជន៍អ្វីដល់គេនោះឡើយនៅពេលគេធ្លាក់ទៅក្នុងនរកនោះ។

92:12

إِنَّ عَلَيۡنَا لَلۡهُدَىٰ ﴿12﴾

Transliteration: Inna AAalayna lalhuda

Translation: ជាការពិតណាស់ តួនាទីរបស់យើង គឺការបកស្រាយបញ្ជាក់នូវមាគ៌ាដែលត្រឹមត្រូវ។

92:13

وَإِنَّ لَنَا لَلۡأٓخِرَةَ وَٱلۡأُولَىٰ ﴿13﴾

Transliteration: Wainna lana lalakhirata waaloola

Translation: ហើយពិតប្រាកដណាស់ ឆាកជីវិតបរលោកនិងឆាកជីវិតលោកិយ គឺជាកម្មសិទ្ធិរបស់យើង។

92:14

فَأَنذَرۡتُكُمۡ نَارٗا تَلَظَّىٰ ﴿14﴾

Transliteration: Faanthartukum naran talaththa

Translation: ដូច្នេះ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោក)ឱ្យប្រុងប្រយ័ត្នអំពីភ្លើងនរកដែលឆាបឆេះសន្ធោសន្ធៅ។

92:15

لَا يَصۡلَىٰهَآ إِلَّا ٱلۡأَشۡقَى ﴿15﴾

Transliteration: La yaslaha illa alashqa

Translation: គ្មាននរណាម្នាក់ចូលក្នុងវានោះទេ លើកលែងតែអ្នកដែលអពមង្គលប៉ុណ្ណោះ

92:16

ٱلَّذِي كَذَّبَ وَتَوَلَّىٰ ﴿16﴾

Transliteration: Allathee kaththaba watawalla

Translation: គឺអ្នកដែលបដិសេធ និងងាកចេញ(ពីការមានជំនឿ)។

92:17

وَسَيُجَنَّبُهَا ٱلۡأَتۡقَى ﴿17﴾

Transliteration: Wasayujannabuha alatqa

Translation: ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះបំផុតអំពីវា(ឋាននរក)។

92:18

ٱلَّذِي يُؤۡتِي مَالَهُۥ يَتَزَكَّىٰ ﴿18﴾

Transliteration: Allathee yutee malahu yatazakka

Translation: ជាអ្នកដែលបរិច្ចាគទ្រព្យសម្បត្តិរបស់គេដើម្បីជម្រះសម្អាតខ្លួន(ពីបាបកម្ម)។

92:19

وَمَا لِأَحَدٍ عِندَهُۥ مِن نِّعۡمَةٖ تُجۡزَىٰٓ ﴿19﴾

Transliteration: Wama liahadin AAindahu min niAAmatin tujza

Translation: គេមិនមែនបរិច្ចាគទ្រព្យសម្បត្តិដើម្បីសងគុណនរណាម្នាក់នោះឡើយ

92:20

إِلَّا ٱبۡتِغَآءَ وَجۡهِ رَبِّهِ ٱلۡأَعۡلَىٰ ﴿20﴾

Transliteration: Illa ibtighaa wajhi rabbihi alaAAla

Translation: ក្រៅតែពីដើម្បីស្វែងរកការពេញចិត្តពីម្ចាស់របស់គេដ៏មហាខ្ពង់ខ្ពស់ប៉ុណ្ណោះ។

92:21

وَلَسَوۡفَ يَرۡضَىٰ ﴿21﴾

Transliteration: Walasawfa yarda

Translation: ហើយគេពិតជានឹងពេញចិត្ដជាមិនខាន។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download