quranm◉

Surah Al-Waqi'ah transliteration

◉ សូរ៉ា · ∞

56:1

إِذَا وَقَعَتِ ٱلۡوَاقِعَةُ ﴿1﴾

Transliteration: Itha waqaAAati alwaqiAAatu

Translation: នៅពេលដែលថ្ងៃបរលោកកើតឡើង

56:2

لَيۡسَ لِوَقۡعَتِهَا كَاذِبَةٌ ﴿2﴾

Transliteration: Laysa liwaqAAatiha kathibatun

Translation: ចំពោះការកើតឡើងរបស់វា គឺគ្មានអ្នកដែលបដិសេធទៀតឡើយ។

56:3

خَافِضَةٞ رَّافِعَةٌ ﴿3﴾

Transliteration: Khafidatun rafiAAatun

Translation: គេទម្លាក់(ពួកគ្មានជំនឿទៅក្នុងឋាននរក) និងលើកឋានៈ(បណ្តាអ្នកដែលមានជំនឿក្នុងឋានសួគ៌)។

56:4

إِذَا رُجَّتِ ٱلۡأَرۡضُ رَجّٗا ﴿4﴾

Transliteration: Itha rujjati alardu rajjan

Translation: នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរង្គើយ៉ាងខ្លាំងបំផុត

56:5

وَبُسَّتِ ٱلۡجِبَالُ بَسّٗا ﴿5﴾

Transliteration: Wabussati aljibalu bassan

Translation: ហើយភ្នំទាំងឡាយត្រូវបានគេបំបែកឱ្យបែកខ្ទេចខ្ទី

56:6

فَكَانَتۡ هَبَآءٗ مُّنۢبَثّٗا ﴿6﴾

Transliteration: Fakanat habaan munbaththan

Translation: ពេលនោះ វាក៏ក្លាយជាធូលីដែលរសាត់តាមខ្យល់។

56:7

وَكُنتُمۡ أَزۡوَٰجٗا ثَلَٰثَةٗ ﴿7﴾

Transliteration: Wakuntum azwajan thalathatan

Translation: (នៅថ្ងៃនោះ) ពួកអ្នកត្រូវបានបែងចែកជាបីក្រុម ៖

56:8

فَأَصۡحَٰبُ ٱلۡمَيۡمَنَةِ مَآ أَصۡحَٰبُ ٱلۡمَيۡمَنَةِ ﴿8﴾

Transliteration: Faashabu almaymanati ma ashabu almaymanati

Translation: ក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!

56:9

وَأَصۡحَٰبُ ٱلۡمَشۡـَٔمَةِ مَآ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ ﴿9﴾

Transliteration: Waashabu almashamati ma ashabu almashamati

Translation: និងក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!

56:10

وَٱلسَّـٰبِقُونَ ٱلسَّـٰبِقُونَ ﴿10﴾

Transliteration: Waalssabiqoona alssabiqoona

Translation: ហើយនិងក្រុមដែលរួសរាន់ក្នុងការសាងអំពើល្អ។

56:11

أُوْلَـٰٓئِكَ ٱلۡمُقَرَّبُونَ ﴿11﴾

Transliteration: Olaika almuqarraboona

Translation: អ្នកទាំងនោះ គឺជាអ្នកដែល(មានឋានៈ)ជិតនឹងអល់ឡោះជាម្ចាស់

56:12

فِي جَنَّـٰتِ ٱلنَّعِيمِ ﴿12﴾

Transliteration: Fee jannati alnnaAAeemi

Translation: ដោយស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។

56:13

ثُلَّةٞ مِّنَ ٱلۡأَوَّلِينَ ﴿13﴾

Transliteration: Thullatun mina alawwaleena

Translation: មួយក្រុមធំ គឺមកពីប្រជាជាតិនេះ និងប្រជាជាតិជំនាន់មុនៗ។

56:14

وَقَلِيلٞ مِّنَ ٱلۡأٓخِرِينَ ﴿14﴾

Transliteration: Waqaleelun mina alakhireena

Translation: ហើយភាគតិច គឺជាមនុស្សសម័យកាលចុងក្រោយ។

56:15

عَلَىٰ سُرُرٖ مَّوۡضُونَةٖ ﴿15﴾

Transliteration: AAala sururin mawdoonatin

Translation: (ពួកគេ)នៅលើគ្រែធ្វើអំពីមាស

56:16

مُّتَّكِـِٔينَ عَلَيۡهَا مُتَقَٰبِلِينَ ﴿16﴾

Transliteration: Muttakieena AAalayha mutaqabileena

Translation: ដោយទម្រេតខ្លួននៅលើគ្រែទល់មុខគ្នា។

56:17

يَطُوفُ عَلَيۡهِمۡ وِلۡدَٰنٞ مُّخَلَّدُونَ ﴿17﴾

Transliteration: Yatoofu AAalayhim wildanun mukhalladoona

Translation: ហើយមានក្មេងៗដែលមានវ័យក្មេងជានិច្ចដើរជុំវិញ(ចាំបម្រើ)ពួកគេ

56:18

بِأَكۡوَابٖ وَأَبَارِيقَ وَكَأۡسٖ مِّن مَّعِينٖ ﴿18﴾

Transliteration: Biakwabin waabareeqa wakasin min maAAeenin

Translation: ដោយមានពែង កំសៀវ ហើយនិងកែវស្រាមកពីទន្លេដែលហូរ(ក្នុងឋានសួគ៌)។

56:19

لَّا يُصَدَّعُونَ عَنۡهَا وَلَا يُنزِفُونَ ﴿19﴾

Transliteration: La yusaddaAAoona AAanha wala yunzifoona

Translation: វាមិនធ្វើឲ្យពួកគេឈឺក្បាល និងបាត់បង់សតិដោយសារវានោះឡើយ។

56:20

وَفَٰكِهَةٖ مِّمَّا يَتَخَيَّرُونَ ﴿20﴾

Transliteration: Wafakihatin mimma yatakhayyaroona

Translation: ហើយមានផ្លែឈើជាច្រើនដែលពួកគេអាចជ្រើសរើសបាន

56:21

وَلَحۡمِ طَيۡرٖ مِّمَّا يَشۡتَهُونَ ﴿21﴾

Transliteration: Walahmi tayrin mimma yashtahoona

Translation: និងសាច់បក្សីជាច្រើនតាមដែលពួកគេត្រូវការ

56:22

وَحُورٌ عِينٞ ﴿22﴾

Transliteration: Wahoorun AAeenun

Translation: ព្រមទាំងស្រ្តីសួគ៌

56:23

كَأَمۡثَٰلِ ٱللُّؤۡلُوِٕ ٱلۡمَكۡنُونِ ﴿23﴾

Transliteration: Kaamthali allului almaknooni

Translation: ដែលប្រៀបដូចជាគជ់ខ្យងដែលត្រូវបានថែរក្សា(ទុកយ៉ាងល្អ)

56:24

جَزَآءَۢ بِمَا كَانُواْ يَعۡمَلُونَ ﴿24﴾

Transliteration: Jazaan bima kanoo yaAAmaloona

Translation: ជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។

56:25

لَا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا تَأۡثِيمًا ﴿25﴾

Transliteration: La yasmaAAoona feeha laghwan wala tatheeman

Translation: ពួកគេមិនឮនូវពាក្យសម្តីដែលអាក្រក់ និងពាក្យសម្តីដែលនាំឱ្យមានបាបកម្មនៅក្នុងវានោះឡើយ។

56:26

إِلَّا قِيلٗا سَلَٰمٗا سَلَٰمٗا ﴿26﴾

Transliteration: Illa qeelan salaman salaman

Translation: មានតែពាក្យឲ្យសាឡាមគ្នាប៉ុណ្ណោះ។

56:27

وَأَصۡحَٰبُ ٱلۡيَمِينِ مَآ أَصۡحَٰبُ ٱلۡيَمِينِ ﴿27﴾

Transliteration: Waashabu alyameeni ma ashabu alyameeni

Translation: ហើយក្រុមខាងស្តាំ។ ខ្ពង់ខ្ពស់យ៉ាងណាទៅក្រុមខាងស្តាំនោះ!

56:28

فِي سِدۡرٖ مَّخۡضُودٖ ﴿28﴾

Transliteration: Fee sidrin makhdoodin

Translation: (ពួកគេ)នៅក្រោមដើមពុទ្រាដែលពុំមានបន្លា

56:29

وَطَلۡحٖ مَّنضُودٖ ﴿29﴾

Transliteration: Watalhin mandoodin

Translation: ក្រោមដើមចេកដែលមានផ្លែត្រួតលើគ្នា

56:30

وَظِلّٖ مَّمۡدُودٖ ﴿30﴾

Transliteration: Wathillin mamdoodin

Translation: នៅក្រោមម្លប់ជាប់ជានិច្ច

56:31

وَمَآءٖ مَّسۡكُوبٖ ﴿31﴾

Transliteration: Wamain maskoobin

Translation: ហើយមានទឹកហូរជាប់រហូត

56:32

وَفَٰكِهَةٖ كَثِيرَةٖ ﴿32﴾

Transliteration: Wafakihatin katheeratin

Translation: និងមានផ្លែឈើជាច្រើន

56:33

لَّا مَقۡطُوعَةٖ وَلَا مَمۡنُوعَةٖ ﴿33﴾

Transliteration: La maqtooAAatin wala mamnooAAatin

Translation: ដែលមិនចេះអស់ និងមិនអាចរារាំង(ពីពួកគេ)នោះដែរ

56:34

وَفُرُشٖ مَّرۡفُوعَةٍ ﴿34﴾

Transliteration: Wafurushin marfooAAatin

Translation: ហើយនិងពូកដែលត្រូវបានគេលើក(ដាក់លើគ្រែ)។

56:35

إِنَّآ أَنشَأۡنَٰهُنَّ إِنشَآءٗ ﴿35﴾

Transliteration: Inna anshanahunna inshaan

Translation: ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រ្តីសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតធម្មតា)

56:36

فَجَعَلۡنَٰهُنَّ أَبۡكَارًا ﴿36﴾

Transliteration: FajaAAalnahunna abkaran

Translation: ដោយយើងបានឱ្យពួកនាងនៅក្រមុំព្រហ្មចារីយ៍ជានិច្ច

56:37

عُرُبًا أَتۡرَابٗا ﴿37﴾

Transliteration: AAuruban atraban

Translation: ដែលស្រលាញ់តែស្វាមីរបស់ខ្លួនប៉ុណ្ណោះ និងមានអាយុស្មើៗគ្នា

56:38

لِّأَصۡحَٰبِ ٱلۡيَمِينِ ﴿38﴾

Transliteration: Liashabi alyameeni

Translation: សម្រាប់ក្រុមខាងស្តាំ។

56:39

ثُلَّةٞ مِّنَ ٱلۡأَوَّلِينَ ﴿39﴾

Transliteration: Thullatun mina alawwaleena

Translation: ពួកគេជាក្រុមជាច្រើននៃប្រជាជាតិជំនាន់មុនៗ។

56:40

وَثُلَّةٞ مِّنَ ٱلۡأٓخِرِينَ ﴿40﴾

Transliteration: Wathullatun mina alakhireena

Translation: និងក្រុមជាច្រើននៃប្រជាជាតិជំនាន់ក្រោយផងដែរ។

56:41

وَأَصۡحَٰبُ ٱلشِّمَالِ مَآ أَصۡحَٰبُ ٱلشِّمَالِ ﴿41﴾

Transliteration: Waashabu alshshimali ma ashabu alshshimali

Translation: រីឯក្រុមខាងឆ្វេង។ អាក្រក់យ៉ាងណាទៅក្រុមខាងឆ្វេងនោះ!

56:42

فِي سَمُومٖ وَحَمِيمٖ ﴿42﴾

Transliteration: Fee samoomin wahameemin

Translation: (ពួកគេ)ស្ថិតនៅក្រោមខ្យល់ដ៏សែនក្តៅបំផុត និងក្រោមទឹកដ៏សែនក្តៅបំផុត។

56:43

وَظِلّٖ مِّن يَحۡمُومٖ ﴿43﴾

Transliteration: Wathillin min yahmoomin

Translation: និងនៅក្រោមម្លប់នៃផ្សែងដ៏ខ្មៅងងឹត

56:44

لَّا بَارِدٖ وَلَا كَرِيمٍ ﴿44﴾

Transliteration: La baridin wala kareemin

Translation: ដែលវាមិនត្រជាក់ ហើយក៏មិនសុខស្រួលនោះដែរ។

56:45

إِنَّهُمۡ كَانُواْ قَبۡلَ ذَٰلِكَ مُتۡرَفِينَ ﴿45﴾

Transliteration: Innahum kanoo qabla thalika mutrafeena

Translation: ប្រាកដណាស់ កាលពីមុននេះ ពួកគេធ្លាប់ជាពួកដែលសោយសុខ(ក្នុងលោកិយ)។

56:46

وَكَانُواْ يُصِرُّونَ عَلَى ٱلۡحِنثِ ٱلۡعَظِيمِ ﴿46﴾

Transliteration: Wakanoo yusirroona AAala alhinthi alAAatheemi

Translation: ហើយពួកគេធ្លាប់ស្ថិតនៅលើការប្រព្រឹត្តអំពើបាបដ៏ធំធេង។

56:47

وَكَانُواْ يَقُولُونَ أَئِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ﴿47﴾

Transliteration: Wakanoo yaqooloona aitha mitna wakunna turaban waAAithaman ainna lamabAAoothoona

Translation: ហើយពួកគេធ្លាប់បាននិយាយថា៖ នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយជាដី និងឆ្អឹងហើយនោះ ពួកយើងនឹងត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឬ?

56:48

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ ﴿48﴾

Transliteration: Awa abaona alawwaloona

Translation: ចុះជីដូនជីតារបស់ពួកយើងជំនាន់មុនៗនោះ?

56:49

قُلۡ إِنَّ ٱلۡأَوَّلِينَ وَٱلۡأٓخِرِينَ ﴿49﴾

Transliteration: Qul inna alawwaleena waalakhireena

Translation: ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ពិតប្រាកដណាស់ ទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ

56:50

لَمَجۡمُوعُونَ إِلَىٰ مِيقَٰتِ يَوۡمٖ مَّعۡلُومٖ ﴿50﴾

Transliteration: LamajmooAAoona ila meeqati yawmin maAAloomin

Translation: ពិតជានឹងត្រូវបានគេប្រមូលផ្តុំទៅកាន់ទីណាត់មួយនាថ្ងៃដែលត្រូវបានកំណត់។

56:51

ثُمَّ إِنَّكُمۡ أَيُّهَا ٱلضَّآلُّونَ ٱلۡمُكَذِّبُونَ ﴿51﴾

Transliteration: Thumma innakum ayyuha alddalloona almukaththiboona

Translation: បន្ទាប់មក ប្រាកដណាស់ពួកអ្នក ឱពួកវង្វេងដែលបដិសេធ

56:52

لَأٓكِلُونَ مِن شَجَرٖ مِّن زَقُّومٖ ﴿52﴾

Transliteration: Laakiloona min shajarin min zaqqoomin

Translation: ប្រាកដជានឹងបានទទួលទានអំពីដើមហ្ស៊ឹកគូម

56:53

فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ﴿53﴾

Transliteration: Famalioona minha albutoona

Translation: ហើយពួកអ្នកនឹងបំពេញពោះ(របស់ពួកអ្នក)នឹងផ្លែនោះ។

56:54

فَشَٰرِبُونَ عَلَيۡهِ مِنَ ٱلۡحَمِيمِ ﴿54﴾

Transliteration: Fashariboona AAalayhi mina alhameemi

Translation: រួចមក ពួកអ្នកនឹងផឹកទឹកដ៏សែនក្តៅបំផុត

56:55

فَشَٰرِبُونَ شُرۡبَ ٱلۡهِيمِ ﴿55﴾

Transliteration: Fashariboona shurba alheemi

Translation: ដោយពួកអ្នកផឹក(យ៉ាងច្រើន)ដូចសត្វអូដ្ឋដែលស្រេកទឹក។

56:56

هَٰذَا نُزُلُهُمۡ يَوۡمَ ٱلدِّينِ ﴿56﴾

Transliteration: Hatha nuzuluhum yawma alddeeni

Translation: នេះហើយជាអ្វីដែលគេត្រៀមទទួលពួកគេនៅថ្ងៃបរលោក។

56:57

نَحۡنُ خَلَقۡنَٰكُمۡ فَلَوۡلَا تُصَدِّقُونَ ﴿57﴾

Transliteration: Nahnu khalaqnakum falawla tusaddiqoona

Translation: យើងបានបង្កើតពួកអ្នក។ ដូចនេះ ហេតុអ្វីបានជាពួកអ្នកមិនជឿជាក់?

56:58

أَفَرَءَيۡتُم مَّا تُمۡنُونَ ﴿58﴾

Transliteration: Afaraaytum ma tumnoona

Translation: តើពួកអ្នកឃើញដែរឬទេនូវទឹកកាមដែលពួកអ្នកបញ្ចូលទៅក្នុងស្បូនស្ត្រី

56:59

ءَأَنتُمۡ تَخۡلُقُونَهُۥٓ أَمۡ نَحۡنُ ٱلۡخَٰلِقُونَ ﴿59﴾

Transliteration: Aantum takhluqoonahu am nahnu alkhaliqoona

Translation: តើពួកអ្នកជាអ្នកដែលបានបង្កើតវា ឬមួយយើងជាអ្នកបង្កើតវា?

56:60

نَحۡنُ قَدَّرۡنَا بَيۡنَكُمُ ٱلۡمَوۡتَ وَمَا نَحۡنُ بِمَسۡبُوقِينَ ﴿60﴾

Transliteration: Nahnu qaddarna baynakumu almawta wama nahnu bimasbooqeena

Translation: យើងបានកំណត់សេចក្តីស្លាប់រវាងពួកអ្នក។ ហើយយើងមិនមែនជាអ្នកដែលអសមត្ថភាពនោះទេ

56:61

عَلَىٰٓ أَن نُّبَدِّلَ أَمۡثَٰلَكُمۡ وَنُنشِئَكُمۡ فِي مَا لَا تَعۡلَمُونَ ﴿61﴾

Transliteration: AAala an nubaddila amthalakum wanunshiakum fee ma la taAAlamoona

Translation: លើការផ្លាស់ប្តូរក្រុមមួយផ្សេងទៀតដែលដូចពួកអ្នក ហើយបង្កើតពួកអ្នកក្នុងលក្ខណៈមួយដែលពួកអ្នកមិនបានដឹងនោះ។

56:62

وَلَقَدۡ عَلِمۡتُمُ ٱلنَّشۡأَةَ ٱلۡأُولَىٰ فَلَوۡلَا تَذَكَّرُونَ ﴿62﴾

Transliteration: Walaqad AAalimtumu alnnashata aloola falawla tathakkaroona

Translation: ហើយពិតប្រាកដណាស់ ពួកអ្នកបានដឹងពីការបង្កើត(ពួកអ្នក)លើកដំបូងហើយ។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនយកជាមេរៀន?

56:63

أَفَرَءَيۡتُم مَّا تَحۡرُثُونَ ﴿63﴾

Transliteration: Afaraaytum ma tahruthoona

Translation: តើពួកអ្នកបានឃើញដែរឬទេនូវអ្វីដែលពួកអ្នកបានសាបព្រួសនោះ?

56:64

ءَأَنتُمۡ تَزۡرَعُونَهُۥٓ أَمۡ نَحۡنُ ٱلزَّـٰرِعُونَ ﴿64﴾

Transliteration: Aantum tazraAAoonahu am nahnu alzzariAAoona

Translation: តើពួកអ្នកជាអ្នកបណ្តុះវា ឬមួយយើងជាអ្នកដែលបណ្តុះវា(ឱ្យដុះឡើង)?

56:65

لَوۡ نَشَآءُ لَجَعَلۡنَٰهُ حُطَٰمٗا فَظَلۡتُمۡ تَفَكَّهُونَ ﴿65﴾

Transliteration: Law nashao lajaAAalnahu hutaman fathaltum tafakkahoona

Translation: ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើឱ្យវាក្រៀមស្វិត ហើយពួកអ្នកនឹងមានការភ្ញាក់ផ្អើល(ចំពោះអ្វីដែលបានកើតឡើង)ជាមិនខាន។

56:66

إِنَّا لَمُغۡرَمُونَ ﴿66﴾

Transliteration: Inna lamughramoona

Translation: (ពួកអ្នកនឹងនិយាយថា៖) ប្រាកដណាស់ ពួកយើងត្រូវបានគេដាក់ទណ្ឌកម្ម។

56:67

بَلۡ نَحۡنُ مَحۡرُومُونَ ﴿67﴾

Transliteration: Bal nahnu mahroomoona

Translation: ផ្ទុយទៅវិញ ពួកយើងត្រូវបានគេរារាំង(ពីលាភសក្ការៈ)។

56:68

أَفَرَءَيۡتُمُ ٱلۡمَآءَ ٱلَّذِي تَشۡرَبُونَ ﴿68﴾

Transliteration: Afaraaytumu almaa allathee tashraboona

Translation: តើពួកអ្នកបានឃើញដែរឬទេចំពោះទឹកដែលពួកអ្នកផឹកនោះ

56:69

ءَأَنتُمۡ أَنزَلۡتُمُوهُ مِنَ ٱلۡمُزۡنِ أَمۡ نَحۡنُ ٱلۡمُنزِلُونَ ﴿69﴾

Transliteration: Aantum anzaltumoohu mina almuzni am nahnu almunziloona

Translation: តើពួកអ្នកជាអ្នកបញ្ចុះវា(ទឹកភ្លៀង)ពីដុំពពក ឬមួយក៏យើងជាអ្នកដែលបញ្ចុះវា?

56:70

لَوۡ نَشَآءُ جَعَلۡنَٰهُ أُجَاجٗا فَلَوۡلَا تَشۡكُرُونَ ﴿70﴾

Transliteration: Law nashao jaAAalnahu ojajan falawla tashkuroona

Translation: ប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងធ្វើឱ្យវាមានរសជាតិប្រៃខ្លាំងជាមិនខាន។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ?

56:71

أَفَرَءَيۡتُمُ ٱلنَّارَ ٱلَّتِي تُورُونَ ﴿71﴾

Transliteration: Afaraaytumu alnnara allatee tooroona

Translation: តើពួកអ្នកឃើញដែរឬទេចំពោះភ្លើងដែលពួកអ្នកបង្កាត់នោះ

56:72

ءَأَنتُمۡ أَنشَأۡتُمۡ شَجَرَتَهَآ أَمۡ نَحۡنُ ٱلۡمُنشِـُٔونَ ﴿72﴾

Transliteration: Aantum anshatum shajarataha am nahnu almunshioona

Translation: តើពួកអ្នកជាអ្នកបង្កើតដើមឈើ(ដែលអាចយកមកបង្កាត់)វាបាន ឬមួយក៏យើងជាអ្នកដែលបង្កើតវា?

56:73

نَحۡنُ جَعَلۡنَٰهَا تَذۡكِرَةٗ وَمَتَٰعٗا لِّلۡمُقۡوِينَ ﴿73﴾

Transliteration: Nahnu jaAAalnaha tathkiratan wamataAAan lilmuqweena

Translation: យើងបានបង្កើតវា(ភ្លើង)ជាការដាស់រំឭក និងជាប្រយោជន៍ដល់អ្នកដំណើរទាំងឡាយ។

56:74

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ﴿74﴾

Transliteration: Fasabbih biismi rabbika alAAatheemi

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។

56:75

فَلَآ أُقۡسِمُ بِمَوَٰقِعِ ٱلنُّجُومِ ﴿75﴾

Transliteration: Fala oqsimu bimawaqiAAi alnnujoomi

Translation: (អល់ឡោះទ្រង់)ស្បថនឹងទីគោចររបស់ហ្វូងតារាទាំងឡាយ។

56:76

وَإِنَّهُۥ لَقَسَمٞ لَّوۡ تَعۡلَمُونَ عَظِيمٌ ﴿76﴾

Transliteration: Wainnahu laqasamun law taAAlamoona AAatheemun

Translation: ហើយពិតប្រាកដណាស់ វាជាការស្បថដ៏ធំធេងមួយ ប្រសិនបើពួកអ្នកបានដឹង។

56:77

إِنَّهُۥ لَقُرۡءَانٞ كَرِيمٞ ﴿77﴾

Transliteration: Innahu laquranun kareemun

Translation: ពិតប្រាកដណាស់ វាជាគម្ពីរគួរអានដ៏ឧត្តុង្គឧត្តម

56:78

فِي كِتَٰبٖ مَّكۡنُونٖ ﴿78﴾

Transliteration: Fee kitabin maknoonin

Translation: ដែលត្រូវបានរក្សាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ៊្វូស)។

56:79

لَّا يَمَسُّهُۥٓ إِلَّا ٱلۡمُطَهَّرُونَ ﴿79﴾

Transliteration: La yamassuhu illa almutahharoona

Translation: គ្មានអ្នកណាអាចប៉ះពាល់វាបានឡើយ លើកលែងតែអ្នកដែលស្អាតស្អំប៉ុណ្ណោះ។

56:80

تَنزِيلٞ مِّن رَّبِّ ٱلۡعَٰلَمِينَ ﴿80﴾

Transliteration: Tanzeelun min rabbi alAAalameena

Translation: ជាការបញ្ចុះមកពីព្រះជាម្ចាស់នៃពិភពទាំងឡាយ ។

56:81

أَفَبِهَٰذَا ٱلۡحَدِيثِ أَنتُم مُّدۡهِنُونَ ﴿81﴾

Transliteration: Afabihatha alhadeethi antum mudhinoona

Translation: តើពួកអ្នក(ឱពួកមុស្ហរីគីន)បដិសេធនឹងគម្ពីរគួរអាននេះ

56:82

وَتَجۡعَلُونَ رِزۡقَكُمۡ أَنَّكُمۡ تُكَذِّبُونَ ﴿82﴾

Transliteration: WatajAAaloona rizqakum annakum tukaththiboona

Translation: ហើយពួកអ្នកចាត់ទុក(ការដឹងគុណ)លាភសក្ការៈរបស់ពួកអ្នកដោយពួកអ្នកប្រឆាំងបែបនេះឬ?

56:83

فَلَوۡلَآ إِذَا بَلَغَتِ ٱلۡحُلۡقُومَ ﴿83﴾

Transliteration: Falawla itha balaghati alhulqooma

Translation: ដូច្នេះ ហេតុអ្វីបានជានៅពេលដែល(ព្រលឹង)បានទៅដល់បំពង់ក

56:84

وَأَنتُمۡ حِينَئِذٖ تَنظُرُونَ ﴿84﴾

Transliteration: Waantum heenaithin tanthuroona

Translation: ខណៈដែលពេលនោះ ពួកអ្នកកំពុងតែសម្លឹងមើល(អ្នកជិតស្លាប់)

56:85

وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنكُمۡ وَلَٰكِن لَّا تُبۡصِرُونَ ﴿85﴾

Transliteration: Wanahnu aqrabu ilayhi minkum walakin la tubsiroona

Translation: ហើយយើង គឺនៅជិតរូបគេជាងពួកអ្នកទៅទៀត ប៉ុន្តែពួកអ្នកមិនបានឃើញនោះឡើយ

56:86

فَلَوۡلَآ إِن كُنتُمۡ غَيۡرَ مَدِينِينَ ﴿86﴾

Transliteration: Falawla in kuntum ghayra madeeneena

Translation: ដូច្នេះ តើពួកអ្នកមានសមត្ថភាពដែរឬទេ ប្រសិនបើពួកអ្នកមិនត្រូវបានគេជំនុំជម្រះទេនោះ

56:87

تَرۡجِعُونَهَآ إِن كُنتُمۡ صَٰدِقِينَ ﴿87﴾

Transliteration: TarjiAAoonaha in kuntum sadiqeena

Translation: ចូរពួកអ្នកឱ្យព្រលឹងនោះត្រលប់មកវិញមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

56:88

فَأَمَّآ إِن كَانَ مِنَ ٱلۡمُقَرَّبِينَ ﴿88﴾

Transliteration: Faamma in kana mina almuqarrabeena

Translation: រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមអ្នកដែលមានឋានៈជិត(ចំពោះអល់ឡោះ)

56:89

فَرَوۡحٞ وَرَيۡحَانٞ وَجَنَّتُ نَعِيمٖ ﴿89﴾

Transliteration: Farawhun warayhanun wajannatu naAAeemin

Translation: គេនឹងទទួលបានក្តីមេត្តាករុណា និងភាពរីករាយ ហើយនិងឋានសួគ៌ណាអ៊ីម។

56:90

وَأَمَّآ إِن كَانَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ ﴿90﴾

Transliteration: Waamma in kana min ashabi alyameeni

Translation: រីឯប្រសិនបើរូបគេស្ថិតក្នុងចំណោមក្រុមខាងស្តាំវិញ

56:91

فَسَلَٰمٞ لَّكَ مِنۡ أَصۡحَٰبِ ٱلۡيَمِينِ ﴿91﴾

Transliteration: Fasalamun laka min ashabi alyameeni

Translation: (មានគេនិយាយទៅកាន់រូបគេថា៖) សូមសន្តិភាពកើតមានដល់អ្នកដោយបានស្ថិតក្នុងចំណោមក្រុមខាងស្តាំ។

56:92

وَأَمَّآ إِن كَانَ مِنَ ٱلۡمُكَذِّبِينَ ٱلضَّآلِّينَ ﴿92﴾

Transliteration: Waamma in kana mina almukaththibeena alddalleena

Translation: ចំណែកឯប្រសិនបើរូបគេស្ថិតក្នុងចំណោមពួកបដិសេធដែលវង្វេងវិញនោះ

56:93

فَنُزُلٞ مِّنۡ حَمِيمٖ ﴿93﴾

Transliteration: Fanuzulun min hameemin

Translation: ពិតណាស់ គេត្រៀមទទួលរូបគេដោយទឹកដ៏សែនក្តៅបំផុត

56:94

وَتَصۡلِيَةُ جَحِيمٍ ﴿94﴾

Transliteration: Watasliyatu jaheemin

Translation: ហើយនិងត្រូវបានគេដុតដោយភ្លើងនរកជើហ៊ីម។

56:95

إِنَّ هَٰذَا لَهُوَ حَقُّ ٱلۡيَقِينِ ﴿95﴾

Transliteration: Inna hatha lahuwa haqqu alyaqeeni

Translation: ពិតប្រាកដណាស់ នេះគឺជាការពិតយ៉ាងជាក់ច្បាស់។

56:96

فَسَبِّحۡ بِٱسۡمِ رَبِّكَ ٱلۡعَظِيمِ ﴿96﴾

Transliteration: Fasabbih biismi rabbika alAAatheemi

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)លើកតម្កើងនូវព្រះនាមនៃព្រះជាម្ចាស់របស់អ្នកដ៏មហាធំធេងចុះ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download