quranm◉

Surah Al-Fajr transliteration

◉ សូរ៉ា · ∞

89:1

وَٱلۡفَجۡرِ ﴿1﴾

Transliteration: Waalfajri

Translation: (អល់ឡោះ)ស្បថនឹងពេលទៀបភ្លឺ(ពេលហ្វាជើរ)។

89:2

وَلَيَالٍ عَشۡرٖ ﴿2﴾

Transliteration: Walayalin AAashrin

Translation: (ទ្រង់)ស្បថនឹងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។

89:3

وَٱلشَّفۡعِ وَٱلۡوَتۡرِ ﴿3﴾

Transliteration: WaalshshafAAi waalwatri

Translation: (ទ្រង់)ស្បថនឹងចំនួនគូ និងចំនួនសេស។

89:4

وَٱلَّيۡلِ إِذَا يَسۡرِ ﴿4﴾

Transliteration: Waallayli itha yasri

Translation: (ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាកន្លងផុតទៅ។

89:5

هَلۡ فِي ذَٰلِكَ قَسَمٞ لِّذِي حِجۡرٍ ﴿5﴾

Transliteration: Hal fee thalika qasamun lithee hijrin

Translation: តើការស្បថទាំងអស់នោះមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកដែលមានសតិបញ្ញាទេឬ?

89:6

أَلَمۡ تَرَ كَيۡفَ فَعَلَ رَبُّكَ بِعَادٍ ﴿6﴾

Transliteration: Alam tara kayfa faAAala rabbuka biAAadin

Translation: តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬ ថាតើព្រះជាម្ចាស់របស់អ្នកបានធ្វើដូចមេ្ដចចំពោះក្រុមអាទ

89:7

إِرَمَ ذَاتِ ٱلۡعِمَادِ ﴿7﴾

Transliteration: Irama thati alAAimadi

Translation: និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងសំណង់ខ្ពស់ៗ

89:8

ٱلَّتِي لَمۡ يُخۡلَقۡ مِثۡلُهَا فِي ٱلۡبِلَٰدِ ﴿8﴾

Transliteration: Allatee lam yukhlaq mithluha fee albiladi

Translation: ដែលគេ(អល់ឡោះ)មិនដែលបានបង្កើតដូចវានោះឡើយនៅលើទឹកដីនេះ?

89:9

وَثَمُودَ ٱلَّذِينَ جَابُواْ ٱلصَّخۡرَ بِٱلۡوَادِ ﴿9﴾

Transliteration: Wathamooda allatheena jaboo alssakhra bialwadi

Translation: ហើយ(តើទ្រង់បានធ្វើដូចមេ្ដចចំពោះ)ក្រុមសាមូដដែលពួកគេបានចោះភ្នំធ្វើជាលំនៅដ្ឋាននោះ

89:10

وَفِرۡعَوۡنَ ذِي ٱلۡأَوۡتَادِ ﴿10﴾

Transliteration: WafirAAawna thee alawtadi

Translation: និងចំពោះហ្វៀរអោនដែលមានពលទាហានជាច្រើន

89:11

ٱلَّذِينَ طَغَوۡاْ فِي ٱلۡبِلَٰدِ ﴿11﴾

Transliteration: Allatheena taghaw fee albiladi

Translation: ដែលពួកគេបានបំពាននៅក្នុងទឹកដី(របស់ពួកគេ)នោះ?

89:12

فَأَكۡثَرُواْ فِيهَا ٱلۡفَسَادَ ﴿12﴾

Transliteration: Faaktharoo feeha alfasada

Translation: ពិតណាស់ ពួកគេបានបង្កវិនាសកម្មយ៉ាងច្រើននៅលើទឹកដីនោះ។

89:13

فَصَبَّ عَلَيۡهِمۡ رَبُّكَ سَوۡطَ عَذَابٍ ﴿13﴾

Transliteration: Fasabba AAalayhim rabbuka sawta AAathabin

Translation: ដូច្នេះ ព្រះជាម្ចាស់របស់អ្នកក៏បានដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកគេ។

89:14

إِنَّ رَبَّكَ لَبِٱلۡمِرۡصَادِ ﴿14﴾

Transliteration: Inna rabbaka labialmirsadi

Translation: ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក ទ្រង់ពិតជាអ្នកដែលឃ្លាំមើល។

89:15

فَأَمَّا ٱلۡإِنسَٰنُ إِذَا مَا ٱبۡتَلَىٰهُ رَبُّهُۥ فَأَكۡرَمَهُۥ وَنَعَّمَهُۥ فَيَقُولُ رَبِّيٓ أَكۡرَمَنِ ﴿15﴾

Transliteration: Faamma alinsanu itha ma ibtalahu rabbuhu faakramahu wanaAAAAamahu fayaqoolu rabbee akramani

Translation: រីឯមនុស្សលោក កាលណាព្រះជាម្ចាស់របស់គេបានសាកល្បងរូបគេដោយទ្រង់បានលើកតម្កើង និងប្រទាននូវឧបការគុណដល់គេ គេនិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំបានលើកតម្កើងខ្ញុំ។

89:16

وَأَمَّآ إِذَا مَا ٱبۡتَلَىٰهُ فَقَدَرَ عَلَيۡهِ رِزۡقَهُۥ فَيَقُولُ رَبِّيٓ أَهَٰنَنِ ﴿16﴾

Transliteration: Waamma itha ma ibtalahu faqadara AAalayhi rizqahu fayaqoolu rabbee ahanani

Translation: រីឯកាលណាទ្រង់សាកល្បងរូបគេដោយបានត្បិតត្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះរូបគេវិញ គេបែរជានិយាយថា៖ ព្រះជាម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំអាប់ឱន។

89:17

كَلَّاۖ بَل لَّا تُكۡرِمُونَ ٱلۡيَتِيمَ ﴿17﴾

Transliteration: Kalla bal la tukrimoona alyateema

Translation: ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្តសប្បុរសចំពោះក្មេងកំព្រាឡើយ។

89:18

وَلَا تَحَـٰٓضُّونَ عَلَىٰ طَعَامِ ٱلۡمِسۡكِينِ ﴿18﴾

Transliteration: Wala tahaddoona AAala taAAami almiskeeni

Translation: ហើយពួកអ្នកក៏មិនជំរុញគ្នាឱ្យផ្តល់អាហារដល់ជនក្រីក្រនោះដែរ។

89:19

وَتَأۡكُلُونَ ٱلتُّرَاثَ أَكۡلٗا لَّمّٗا ﴿19﴾

Transliteration: Watakuloona altturatha aklan lamman

Translation: ហើយពួកអ្នកកេងប្រវ័ញ្ចសិទ្ធិរបស់អ្នកទន់ខ្សោយទាំងឡាយយ៉ាងខ្លាំង។

89:20

وَتُحِبُّونَ ٱلۡمَالَ حُبّٗا جَمّٗا ﴿20﴾

Transliteration: Watuhibboona almala hubban jamman

Translation: ហើយពួកអ្នកថែមទាំងស្រលាញ់ទ្រព្យសម្បត្ដិខ្លាំងហួសហេតុ។

89:21

كَلَّآۖ إِذَا دُكَّتِ ٱلۡأَرۡضُ دَكّٗا دَكّٗا ﴿21﴾

Transliteration: Kalla itha dukkati alardu dakkan dakkan

Translation: មិនដូច្នោះឡើយ! នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យញ័ររញ្ជួយ

89:22

وَجَآءَ رَبُّكَ وَٱلۡمَلَكُ صَفّٗا صَفّٗا ﴿22﴾

Transliteration: Wajaa rabbuka waalmalaku saffan saffan

Translation: ហើយព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានយាងមកដល់ និងម៉ាឡាអ៊ីកាត់ជាច្រើនបានតម្រៀបគ្នាជាជួរៗ។

89:23

وَجِاْيٓءَ يَوۡمَئِذِۭ بِجَهَنَّمَۚ يَوۡمَئِذٖ يَتَذَكَّرُ ٱلۡإِنسَٰنُ وَأَنَّىٰ لَهُ ٱلذِّكۡرَىٰ ﴿23﴾

Transliteration: Wajeea yawmaithin bijahannama yawmaithin yatathakkaru alinsanu waanna lahu alththikra

Translation: ហើយនៅថ្ងៃនោះ គេបាននាំមកនូវនរកជើហាន់ណាំ។ នៅថ្ងៃនោះ មនុស្សលោកនឹងភ្ញាក់រលឹក។ តើការភ្ញាក់រលឹកនោះអាចផ្តល់ផលប្រយោជន៍ដល់គេយ៉ាងដូចម្តេច?

89:24

يَقُولُ يَٰلَيۡتَنِي قَدَّمۡتُ لِحَيَاتِي ﴿24﴾

Transliteration: Yaqoolu ya laytanee qaddamtu lihayatee

Translation: គេនិយាយថា៖ ឱអនិច្ចាខ្លួនខ្ញុំអើយ! គួរណាស់តែខ្ញុំបានសាងអំពើល្អសម្រាប់ឆាកជីវិតរបស់ខ្ញុំ(ក្នុងថ្ងៃនេះ)!

89:25

فَيَوۡمَئِذٖ لَّا يُعَذِّبُ عَذَابَهُۥٓ أَحَدٞ ﴿25﴾

Transliteration: Fayawmaithin la yuAAaththibu AAathabahu ahadun

Translation: ដូច្នេះ នៅក្នុងថ្ងៃនោះ គ្មាននរណាម្នាក់អាចដាក់ទណ្ឌកម្មដូចទណ្ឌកម្មរបស់ទ្រង់នោះឡើយ។

89:26

وَلَا يُوثِقُ وَثَاقَهُۥٓ أَحَدٞ ﴿26﴾

Transliteration: Wala yoothiqu wathaqahu ahadun

Translation: ហើយក៏គ្មាននរណាម្នាក់អាចចងចំណង ដូចចំណងរបស់ទ្រង់នោះដែរ។

89:27

يَـٰٓأَيَّتُهَا ٱلنَّفۡسُ ٱلۡمُطۡمَئِنَّةُ ﴿27﴾

Transliteration: Ya ayyatuha alnnafsu almutmainnatu

Translation: ឱព្រលឹងដែលមានភាពនឹងនរ!

89:28

ٱرۡجِعِيٓ إِلَىٰ رَبِّكِ رَاضِيَةٗ مَّرۡضِيَّةٗ ﴿28﴾

Transliteration: IrjiAAee ila rabbiki radiyatan mardiyyatan

Translation: ចូរអ្នកត្រលប់ទៅកាន់ព្រះជាម្ចាស់របស់អ្នកដោយការពេញចិត្តចំពោះទ្រង់ ហើយទ្រង់ក៏ពេញចិត្តចំពោះអ្នកដែរ។

89:29

فَٱدۡخُلِي فِي عِبَٰدِي ﴿29﴾

Transliteration: Faodkhulee fee AAibadee

Translation: ដូច្នេះ ចូរអ្នកចូលក្នុងចំណោមខ្ញុំបម្រើរបស់យើង(ដែលជាអ្នកសាងទង្វើកុសល)។

89:30

وَٱدۡخُلِي جَنَّتِي ﴿30﴾

Transliteration: Waodkhulee jannatee

Translation: ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download