quranm◉

Surah As-Saffat transliteration

◉ សូរ៉ា · ∞

37:1

وَٱلصَّـٰٓفَّـٰتِ صَفّٗا ﴿1﴾

Transliteration: Waalssaffati saffan

Translation: (អល់ឡោះ)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែលរៀបគ្នាជាជួរ។

37:2

فَٱلزَّـٰجِرَٰتِ زَجۡرٗا ﴿2﴾

Transliteration: Faalzzajirati zajran

Translation: (ទ្រង់)ស្បថនឹងពួកម៉ាឡាអ៊ីកាត់ដែល(មានតួនាទី)គ្រប់គ្រងពពក។

37:3

فَٱلتَّـٰلِيَٰتِ ذِكۡرًا ﴿3﴾

Transliteration: Faalttaliyati thikran

Translation: ហើយ(ស្បថ)នឹងពួកម៉ាឡាអ៊ីកាត់ដែលសូត្របន្ទូលរបស់អល់ឡោះ។

37:4

إِنَّ إِلَٰهَكُمۡ لَوَٰحِدٞ ﴿4﴾

Transliteration: Inna ilahakum lawahidun

Translation: ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែមួយអង្គគត់។

37:5

رَّبُّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا وَرَبُّ ٱلۡمَشَٰرِقِ ﴿5﴾

Transliteration: Rabbu alssamawati waalardi wama baynahuma warabbu almashariqi

Translation: ជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះរវាងមេឃនិងផែនដី។ ហើយទ្រង់ជាព្រះជាម្ចាស់គ្រប់គ្រងព្រះអាទិត្យទាំងកន្លែងនានាដែលវារះ និងកន្លែងនានាដែលវាលិច។

37:6

إِنَّا زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِزِينَةٍ ٱلۡكَوَاكِبِ ﴿6﴾

Transliteration: Inna zayyanna alssamaa alddunya bizeenatin alkawakibi

Translation: ពិតប្រាកដណាស់ យើងបានតុបតែងលម្អមេឃលោកិយ(មេឃជាន់ទីមួយ)ដោយដួងតារាជាច្រើន។

37:7

وَحِفۡظٗا مِّن كُلِّ شَيۡطَٰنٖ مَّارِدٖ ﴿7﴾

Transliteration: Wahifthan min kulli shaytanin maridin

Translation: និងបានការពារ(មេឃ)ពីពពួកស្ហៃតនដែលបំពាន

37:8

لَّا يَسَّمَّعُونَ إِلَى ٱلۡمَلَإِ ٱلۡأَعۡلَىٰ وَيُقۡذَفُونَ مِن كُلِّ جَانِبٖ ﴿8﴾

Transliteration: La yassammaAAoona ila almalai alaAAla wayuqthafoona min kulli janibin

Translation: ដោយមិនឲ្យពួកវាស្តាប់ឮម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ(និយាយគ្នា)នោះឡើយ។ ហើយពួកវាត្រូវបានគេគប់(ដោយអាចម៍ផ្កាយ)ពីគ្រប់ទិសទាំងអស់

37:9

دُحُورٗاۖ وَلَهُمۡ عَذَابٞ وَاصِبٌ ﴿9﴾

Transliteration: Duhooran walahum AAathabun wasibun

Translation: ដើម្បីបណ្តេញពួកវា(ឱ្យចេញឆ្ងាយ)។ ហើយពួកវានឹងត្រូវទទួលទណ្ឌកម្មជានិរន្តន៍(នៅថ្ងៃបរលោក)។

37:10

إِلَّا مَنۡ خَطِفَ ٱلۡخَطۡفَةَ فَأَتۡبَعَهُۥ شِهَابٞ ثَاقِبٞ ﴿10﴾

Transliteration: Illa man khatifa alkhatfata faatbaAAahu shihabun thaqibun

Translation: លើកលែងតែអ្នកដែលបានលួចស្តាប់ប៉ុណ្ណោះ។ នៅពេលនោះ អាចម៍ផ្កាយក៏បានដេញតាមដុតពួកវា។

37:11

فَٱسۡتَفۡتِهِمۡ أَهُمۡ أَشَدُّ خَلۡقًا أَم مَّنۡ خَلَقۡنَآۚ إِنَّا خَلَقۡنَٰهُم مِّن طِينٖ لَّازِبِۭ ﴿11﴾

Transliteration: Faistaftihim ahum ashaddu khalqan am man khalaqna inna khalaqnahum min teenin lazibin

Translation: ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកគ្មានជំនឿ)ថា៖ តើពួកគេជាភាវៈដែលមានភាពខ្លាំងក្លាជាង ឬមួយអ្នកដែលយើងបានបង្កើត(មានភាពខ្លាំងក្លាជាង)? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ(មនុស្សលោក)ពីដីដែលស្អិតប៉ុណ្ណោះ។

37:12

بَلۡ عَجِبۡتَ وَيَسۡخَرُونَ ﴿12﴾

Transliteration: Bal AAajibta wayaskharoona

Translation: ផ្ទុយទៅវិញ រូបអ្នក(ឱព្យាការីមូហាំម៉ាត់)មានការងឿងឆ្ងល់ ខណៈដែលពួកគេចំអកឡកឡឺយ។

37:13

وَإِذَا ذُكِّرُواْ لَا يَذۡكُرُونَ ﴿13﴾

Transliteration: Waitha thukkiroo la yathkuroona

Translation: ហើយនៅពេលដែលមានគេដាស់រំលឹកពួកគេ ពួកគេមិនទទួលយកការដាស់រំលឹកនោះឡើយ។

37:14

وَإِذَا رَأَوۡاْ ءَايَةٗ يَسۡتَسۡخِرُونَ ﴿14﴾

Transliteration: Waitha raaw ayatan yastaskhiroona

Translation: ហើយនៅពេលដែលពួកគេបានឃើញសញ្ញាភស្តុតាងណាមួយ គឺពួកគេនាំគ្នាចំអកឡកឡឺយ។

37:15

وَقَالُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٌ ﴿15﴾

Transliteration: Waqaloo in hatha illa sihrun mubeenun

Translation: ហើយពួកគេនិយាយថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។

37:16

أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ ﴿16﴾

Transliteration: Aitha mitna wakunna turaban waAAithaman ainna lamabAAoothoona

Translation: នៅពេលដែលពួកយើងបានស្លាប់ ហើយពួកយើងក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងនឹងត្រូវគេបង្កើតឲ្យរស់ឡើងវិញឬ?

37:17

أَوَءَابَآؤُنَا ٱلۡأَوَّلُونَ ﴿17﴾

Transliteration: Awaabaona alawwaloona

Translation: តើជីដូនជីតារបស់ពួកយើងពីមុន(ក៏ដូចគ្នាដែរ)ឬ?

37:18

قُلۡ نَعَمۡ وَأَنتُمۡ دَٰخِرُونَ ﴿18﴾

Transliteration: Qul naAAam waantum dakhiroona

Translation: ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបថា៖ ពិតមែនហើយ។ ហើយពួកអ្នក គឺជាពួកដែលទាបថោកបំផុត។

37:19

فَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ فَإِذَا هُمۡ يَنظُرُونَ ﴿19﴾

Transliteration: Fainnama hiya zajratun wahidatun faitha hum yanthuroona

Translation: តាមពិត វាគ្រាន់តែជាការផ្លុំត្រែតែមួយដងប៉ុណ្ណោះ(ផ្លុំត្រែលើកទីពីរ)។ ស្រាប់តែពេលនោះ ពួកគេ(ក៏ក្រោកចេញពីផ្នូរ)សម្លឹងមើល។

37:20

وَقَالُواْ يَٰوَيۡلَنَا هَٰذَا يَوۡمُ ٱلدِّينِ ﴿20﴾

Transliteration: Waqaloo ya waylana hatha yawmu alddeeni

Translation: ហើយពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! នេះគឺជាថ្ងៃជំនុំជម្រះ។

37:21

هَٰذَا يَوۡمُ ٱلۡفَصۡلِ ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ﴿21﴾

Transliteration: Hatha yawmu alfasli allathee kuntum bihi tukaththiboona

Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាថ្ងៃកាត់សេចក្តីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។

37:22

ٱحۡشُرُواْ ٱلَّذِينَ ظَلَمُواْ وَأَزۡوَٰجَهُمۡ وَمَا كَانُواْ يَعۡبُدُونَ ﴿22﴾

Transliteration: Ohshuroo allatheena thalamoo waazwajahum wama kanoo yaAAbudoona

Translation: (ហើយមានគេនិយាយទៅកាន់ម៉ាឡាអ៊ីកាត់ថា៖) ចូរពួកអ្នកប្រមូលពួកដែលបំពាន និងគូកនរបស់ពួកគេ ព្រមទាំងអ្វីដែលពួកគេធ្លាប់គោរពសក្ការៈ

37:23

مِن دُونِ ٱللَّهِ فَٱهۡدُوهُمۡ إِلَىٰ صِرَٰطِ ٱلۡجَحِيمِ ﴿23﴾

Transliteration: Min dooni Allahi faihdoohum ila sirati aljaheemi

Translation: ក្រៅពីអល់ឡោះមក រួចចូរណែនាំពួកគេទៅកាន់ផ្លូវទៅនរកចុះ។

37:24

وَقِفُوهُمۡۖ إِنَّهُم مَّسۡـُٔولُونَ ﴿24﴾

Transliteration: Waqifoohum innahum masooloona

Translation: ហើយចូរឃាត់ខ្លួនពួកគេ(នៅទីនោះ)។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេសួរចម្លើយ។

37:25

مَا لَكُمۡ لَا تَنَاصَرُونَ ﴿25﴾

Transliteration: Ma lakum la tanasaroona

Translation: (មានគេនិយាយទៅកាន់ពួកគេថា៖) ហេតុអ្វីបានជាពួកអ្នកមិនព្រមជួយគ្នា?

37:26

بَلۡ هُمُ ٱلۡيَوۡمَ مُسۡتَسۡلِمُونَ ﴿26﴾

Transliteration: Bal humu alyawma mustaslimoona

Translation: ផ្ទុយទៅវិញ នៅក្នុងថ្ងៃនេះ ពួកគេគឺជាពួកដែលប្រគល់ខ្លួន។

37:27

وَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَسَآءَلُونَ ﴿27﴾

Transliteration: Waaqbala baAAduhum AAala baAAdin yatasaaloona

Translation: ហើយពួកគេបែរសំដៅទៅរកគ្នាដោយស្តីបន្ទោសគ្នាទៅវិញទៅមក។

37:28

قَالُوٓاْ إِنَّكُمۡ كُنتُمۡ تَأۡتُونَنَا عَنِ ٱلۡيَمِينِ ﴿28﴾

Transliteration: Qaloo innakum kuntum tatoonana AAani alyameeni

Translation: ពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ខ្លួន)ថា៖ ពិតប្រាកដណាស់ ពួកអ្នកធ្លាប់បានមកកាន់ពួកយើងតាមរយៈផ្លូវសាសនា(ដោយការបោកបញ្ឆោត)។

37:29

قَالُواْ بَل لَّمۡ تَكُونُواْ مُؤۡمِنِينَ ﴿29﴾

Transliteration: Qaloo bal lam takoonoo mumineena

Translation: ពួកទាំងនោះបានតបវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកពុំធ្លាប់ជាអ្នកដែលមានជំនឿនោះឡើយ។

37:30

وَمَا كَانَ لَنَا عَلَيۡكُم مِّن سُلۡطَٰنِۭۖ بَلۡ كُنتُمۡ قَوۡمٗا طَٰغِينَ ﴿30﴾

Transliteration: Wama kana lana AAalaykum min sultanin bal kuntum qawman tagheena

Translation: ហើយពួកយើងក៏គ្មានអំណាចអ្វី(បង្ខិតបង្ខំ)ពួកអ្នកនោះដែរ។ ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមមួយដែលបំពាន។

37:31

فَحَقَّ عَلَيۡنَا قَوۡلُ رَبِّنَآۖ إِنَّا لَذَآئِقُونَ ﴿31﴾

Transliteration: Fahaqqa AAalayna qawlu rabbina inna lathaiqoona

Translation: ហើយពាក្យបន្ទូល(ដាក់ទណ្ឌកម្ម)របស់ព្រះជាម្ចាស់ពួកយើងចាំបាច់ត្រូវតែកើតឡើងចំពោះពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលត្រូវភ្លក់(ទណ្ឌកម្ម)។

37:32

فَأَغۡوَيۡنَٰكُمۡ إِنَّا كُنَّا غَٰوِينَ ﴿32﴾

Transliteration: Faaghwaynakum inna kunna ghaweena

Translation: ហើយពួកយើងបានពង្វក់ពួកអ្នកឲ្យវង្វេង។ ពិតប្រាកដណាស់ ពួកយើងធ្លាប់ជាពួកដែលវង្វេង។

37:33

فَإِنَّهُمۡ يَوۡمَئِذٖ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ﴿33﴾

Transliteration: Fainnahum yawmaithin fee alAAathabi mushtarikoona

Translation: ដូច្នេះ នៅថ្ងៃនេះ ពួកគេនឹងត្រូវស្ថិតក្នុងទណ្ឌកម្មរួមគ្នា។

37:34

إِنَّا كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ ﴿34﴾

Transliteration: Inna kathalika nafAAalu bialmujrimeena

Translation: ក៏ដូច្នោះដែរ យើងក៏នឹងធ្វើដូចគ្នានេះចំពោះពួកឧក្រិដ្ឋជនទាំងឡាយផងដែរ។

37:35

إِنَّهُمۡ كَانُوٓاْ إِذَا قِيلَ لَهُمۡ لَآ إِلَٰهَ إِلَّا ٱللَّهُ يَسۡتَكۡبِرُونَ ﴿35﴾

Transliteration: Innahum kanoo itha qeela lahum la ilaha illa Allahu yastakbiroona

Translation: ពិតប្រាកដណាស់ ពួកទាំងនោះ នៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺពួកគេក្រអឺតក្រទម(មិនទទួលយក)ឡើយ។

37:36

وَيَقُولُونَ أَئِنَّا لَتَارِكُوٓاْ ءَالِهَتِنَا لِشَاعِرٖ مَّجۡنُونِۭ ﴿36﴾

Transliteration: Wayaqooloona ainna latarikoo alihatina lishaAAirin majnoonin

Translation: ហើយពួកគេថែមទាំងនិយាយថា៖ តើពួកយើងត្រូវបោះបង់ព្រះនានារបស់ពួកយើងដោយសារតែកវីនិពន្ធដែលវិកលចរិតម្នាក់នេះឬ?

37:37

بَلۡ جَآءَ بِٱلۡحَقِّ وَصَدَّقَ ٱلۡمُرۡسَلِينَ ﴿37﴾

Transliteration: Bal jaa bialhaqqi wasaddaqa almursaleena

Translation: ផ្ទុយទៅវិញ គាត់(ព្យាការីមូហាំម៉ាត់)បាននាំមកនូវសេចក្តីពិត ហើយនិងបញ្ជាក់ទៅលើបណ្តាអ្នកនាំសារទាំងឡាយ(ចំពោះអ្វីដែលពួកគាត់បាននាំមក)។

37:38

إِنَّكُمۡ لَذَآئِقُواْ ٱلۡعَذَابِ ٱلۡأَلِيمِ ﴿38﴾

Transliteration: Innakum lathaiqoo alAAathabi alaleemi

Translation: ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន)ប្រាកដជានឹងត្រូវភ្លក់នូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។

37:39

وَمَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ ﴿39﴾

Transliteration: Wama tujzawna illa ma kuntum taAAmaloona

Translation: ហើយពួកអ្នកក៏មិនត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្តនោះដែរ។

37:40

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ﴿40﴾

Transliteration: Illa AAibada Allahi almukhlaseena

Translation: លើកលែងខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។

37:41

أُوْلَـٰٓئِكَ لَهُمۡ رِزۡقٞ مَّعۡلُومٞ ﴿41﴾

Transliteration: Olaika lahum rizqun maAAloomun

Translation: អ្នកទាំងនោះ សម្រាប់ពួកគេនឹងទទួលបានលាភសក្ការៈជានិរន្តន៍

37:42

فَوَٰكِهُ وَهُم مُّكۡرَمُونَ ﴿42﴾

Transliteration: Fawakihu wahum mukramoona

Translation: គឺផ្លែឈើជាច្រើនប្រភេទ។ ហើយពួកគេ គឺជាអ្នកដែលត្រូវបានលើកតម្កើង

37:43

فِي جَنَّـٰتِ ٱلنَّعِيمِ ﴿43﴾

Transliteration: Fee jannati alnnaAAeemi

Translation: ក្នុងឋានសួគ៌ណាអ៊ីម។

37:44

عَلَىٰ سُرُرٖ مُّتَقَٰبِلِينَ ﴿44﴾

Transliteration: AAala sururin mutaqabileena

Translation: ពួកគេផ្អែកខ្លួននៅលើគ្រែដោយបែរមុខរកគ្នា។

37:45

يُطَافُ عَلَيۡهِم بِكَأۡسٖ مِّن مَّعِينِۭ ﴿45﴾

Transliteration: Yutafu AAalayhim bikasin min maAAeenin

Translation: មានគេចាំបម្រើកែវស្រាជុំវិញពួកគេពីប្រភពទន្លេស្រា។

37:46

بَيۡضَآءَ لَذَّةٖ لِّلشَّـٰرِبِينَ ﴿46﴾

Transliteration: Baydaa laththatin lilshsharibeena

Translation: វាមានពណ៌សដែលមានរសជាតិឆ្ងាញ់បំផុតសម្រាប់អ្នកដែលទទួលទាន។

37:47

لَا فِيهَا غَوۡلٞ وَلَا هُمۡ عَنۡهَا يُنزَفُونَ ﴿47﴾

Transliteration: La feeha ghawlun wala hum AAanha yunzafoona

Translation: វាគ្មានផលប៉ះពាល់ដល់រាងកាយឡើយ ហើយក៏មិនធ្វើឲ្យពួកគេបាត់បង់សតិបញ្ញានោះដែរ។

37:48

وَعِندَهُمۡ قَٰصِرَٰتُ ٱلطَّرۡفِ عِينٞ ﴿48﴾

Transliteration: WaAAindahum qasiratu alttarfi AAeenun

Translation: ហើយពួកគេនឹងទទួលបានស្ត្រីដែលល្អបរិសុទ្ធដែលកែវភ្នែករបស់ពួកនាងមិនសម្លឹងមើលទៅកាន់អ្នកដទៃឡើយ។

37:49

كَأَنَّهُنَّ بَيۡضٞ مَّكۡنُونٞ ﴿49﴾

Transliteration: Kaannahunna baydun maknoonun

Translation: ពួកនាងប្រៀបដូចជាពងសត្វដែលត្រូវបានគេថែរក្សាយ៉ាងល្អ។

37:50

فَأَقۡبَلَ بَعۡضُهُمۡ عَلَىٰ بَعۡضٖ يَتَسَآءَلُونَ ﴿50﴾

Transliteration: Faaqbala baAAduhum AAala baAAdin yatasaaloona

Translation: ហើយពួកគេបែរសំដៅទៅរកគ្នាដោយសួរនាំគ្នាទៅវិញទៅមក។

37:51

قَالَ قَآئِلٞ مِّنۡهُمۡ إِنِّي كَانَ لِي قَرِينٞ ﴿51﴾

Transliteration: Qala qailun minhum innee kana lee qareenun

Translation: មានម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្តភក្តិម្នាក់។

37:52

يَقُولُ أَءِنَّكَ لَمِنَ ٱلۡمُصَدِّقِينَ ﴿52﴾

Transliteration: Yaqoolu ainnaka lamina almusaddiqeena

Translation: គេបាននិយាយ(មកកាន់ខ្ញុំ)ថា៖ តើឯងស្ថិតក្នុងចំណោមអ្នកដែលជឿជាក់(លើការបង្កើតឱ្យរស់ឡើងវិញ)ឬ?

37:53

أَءِذَا مِتۡنَا وَكُنَّا تُرَابٗا وَعِظَٰمًا أَءِنَّا لَمَدِينُونَ ﴿53﴾

Transliteration: Aitha mitna wakunna turaban waAAithaman ainna lamadeenoona

Translation: នៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹង(ដែលពុកផុយ)ហើយនោះ តើពួកយើងពិតជានឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញឬ?

37:54

قَالَ هَلۡ أَنتُم مُّطَّلِعُونَ ﴿54﴾

Transliteration: Qala hal antum muttaliAAoona

Translation: គេក៏សួរថា៖ តើពួកអ្នកបានឃើញ(ម្នាក់នោះ)ដែរឬទេ?

37:55

فَٱطَّلَعَ فَرَءَاهُ فِي سَوَآءِ ٱلۡجَحِيمِ ﴿55﴾

Transliteration: FaittalaAAa faraahu fee sawai aljaheemi

Translation: នៅពេលនោះ គេក៏បានរកមើល(ជននោះ) ហើយគេក៏បានឃើញជននោះស្ថិតនៅកណ្តាលឋាននរក។

37:56

قَالَ تَٱللَّهِ إِن كِدتَّ لَتُرۡدِينِ ﴿56﴾

Transliteration: Qala taAllahi in kidta laturdeeni

Translation: គេក៏និយាយថា៖ សូមស្បថនឹងអល់ឡោះ! ពិតណាស់ អ្នកស្ទើរតែបំផ្លាញខ្ញុំទៅហើយ។

37:57

وَلَوۡلَا نِعۡمَةُ رَبِّي لَكُنتُ مِنَ ٱلۡمُحۡضَرِينَ ﴿57﴾

Transliteration: Walawla niAAmatu rabbee lakuntu mina almuhdareena

Translation: ហើយប្រសិនបើគ្មានការប្រោសប្រទានពីព្រះជាម្ចាស់របស់ខ្ញុំទេនោះ ប្រាកដជាខ្ញុំនឹងត្រូវស្ថិតក្នុងចំណោមពួកដែលត្រូវគេនាំមក(ឲ្យទទួលទណ្ឌកម្ម)ជាមិនខាន។

37:58

أَفَمَا نَحۡنُ بِمَيِّتِينَ ﴿58﴾

Transliteration: Afama nahnu bimayyiteena

Translation: ពិតប្រាកដណាស់ ពួកយើង(បណ្តាអ្នកចូលឋានសួគ៌)នឹងមិនស្លាប់ទៀតឡើយ

37:59

إِلَّا مَوۡتَتَنَا ٱلۡأُولَىٰ وَمَا نَحۡنُ بِمُعَذَّبِينَ ﴿59﴾

Transliteration: Illa mawtatana aloola wama nahnu bimuAAaththabeena

Translation: លើកលែងការស្លាប់លើកទីមួយរបស់ពួកយើងប៉ុណ្ណោះ។ ហើយពួកយើងក៏មិនត្រូវបានគេដាក់ទណ្ឌកម្មនោះដែរ។

37:60

إِنَّ هَٰذَا لَهُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴿60﴾

Transliteration: Inna hatha lahuwa alfawzu alAAatheemu

Translation: ពិតប្រាកដណាស់ នេះគឺពិតជាជោគជ័យដ៏ធំធេងបំផុត។

37:61

لِمِثۡلِ هَٰذَا فَلۡيَعۡمَلِ ٱلۡعَٰمِلُونَ ﴿61﴾

Transliteration: Limithli hatha falyaAAmali alAAamiloona

Translation: ដើម្បីទទួលបានបែបនេះ ចូរអ្នកដែលសាងអំពើល្អទាំងឡាយ ខិតខំសាងនូវអំពើល្អ។

37:62

أَذَٰلِكَ خَيۡرٞ نُّزُلًا أَمۡ شَجَرَةُ ٱلزَّقُّومِ ﴿62﴾

Transliteration: Athalika khayrun nuzulan am shajaratu alzzaqqoomi

Translation: តើអ្វីទាំងនោះជាការប្រទានដ៏ល្អ ឬក៏ដើមហ្សឹកគូមល្អជាង?

37:63

إِنَّا جَعَلۡنَٰهَا فِتۡنَةٗ لِّلظَّـٰلِمِينَ ﴿63﴾

Transliteration: Inna jaAAalnaha fitnatan lilththalimeena

Translation: ពិតប្រាកដណាស់ យើងបានបង្កើតដើមឈើនេះជាការសាកល្បងមួយសម្រាប់ពួកដែលបំពាន។

37:64

إِنَّهَا شَجَرَةٞ تَخۡرُجُ فِيٓ أَصۡلِ ٱلۡجَحِيمِ ﴿64﴾

Transliteration: Innaha shajaratun takhruju fee asli aljaheemi

Translation: ជាការពិតណាស់ វាជាដើមឈើមួយដែលដុះចេញពីបាតនរក។

37:65

طَلۡعُهَا كَأَنَّهُۥ رُءُوسُ ٱلشَّيَٰطِينِ ﴿65﴾

Transliteration: TalAAuha kaannahu ruoosu alshshayateeni

Translation: ផ្លែរបស់វាប្រៀបដូចជាក្បាលរបស់ពួកស្ហៃតន។

37:66

فَإِنَّهُمۡ لَأٓكِلُونَ مِنۡهَا فَمَالِـُٔونَ مِنۡهَا ٱلۡبُطُونَ ﴿66﴾

Transliteration: Fainnahum laakiloona minha famalioona minha albutoona

Translation: ពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ប្រាកដជានឹងទទួលទានអំពីវា។ ហើយពោះរបស់ពួកគេ គឺពេញទៅដោយផ្លែនោះ។

37:67

ثُمَّ إِنَّ لَهُمۡ عَلَيۡهَا لَشَوۡبٗا مِّنۡ حَمِيمٖ ﴿67﴾

Transliteration: Thumma inna lahum AAalayha lashawban min hameemin

Translation: បន្ទាប់មក ពួកគេនឹងបានផឹកទឹកដ៏ក្តៅបំផុតលាយជាមួយវា។

37:68

ثُمَّ إِنَّ مَرۡجِعَهُمۡ لَإِلَى ٱلۡجَحِيمِ ﴿68﴾

Transliteration: Thumma inna marjiAAahum laila aljaheemi

Translation: បន្ទាប់មកទៀត កន្លែងវិលត្រឡប់របស់ពួកគេ គឺឆ្ពោះទៅកាន់ឋាននរក។

37:69

إِنَّهُمۡ أَلۡفَوۡاْ ءَابَآءَهُمۡ ضَآلِّينَ ﴿69﴾

Transliteration: Innahum alfaw abaahum dalleena

Translation: ពិតប្រាកដណាស់ ពួកទាំងនោះបានឃើញជីដូនជីតារបស់ពួកគេស្ថិតក្នុងភាពវង្វេង។

37:70

فَهُمۡ عَلَىٰٓ ءَاثَٰرِهِمۡ يُهۡرَعُونَ ﴿70﴾

Transliteration: Fahum AAala atharihim yuhraAAoona

Translation: ហេតុនេះ ពួកគេក៏ធ្វើតាមលំអានជីដូនជីតាពួកគេយ៉ាងឆាប់រហ័ស។

37:71

وَلَقَدۡ ضَلَّ قَبۡلَهُمۡ أَكۡثَرُ ٱلۡأَوَّلِينَ ﴿71﴾

Transliteration: Walaqad dalla qablahum aktharu alawwaleena

Translation: ហើយជាការពិតណាស់ ភាគច្រើននៃអ្នកជំនាន់មុនពួកគេបានវង្វេងមុនពួកគេទៅទៀត។

37:72

وَلَقَدۡ أَرۡسَلۡنَا فِيهِم مُّنذِرِينَ ﴿72﴾

Transliteration: Walaqad arsalna feehim munthireena

Translation: ហើយពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកដាស់តឿនព្រមានជាច្រើនទៅកាន់ពួកគេ (តែពួកគេបែរជាប្រឆាំង)។

37:73

فَٱنظُرۡ كَيۡفَ كَانَ عَٰقِبَةُ ٱلۡمُنذَرِينَ ﴿73﴾

Transliteration: Faonthur kayfa kana AAaqibatu almunthareena

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិចារណាមើលចុះ ថាតើលទ្ធផលចុងក្រោយរបស់ពួកដែលត្រូវគេដាស់តឿនព្រមាននោះទៅជាយ៉ាងណា?

37:74

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ﴿74﴾

Transliteration: Illa AAibada Allahi almukhlaseena

Translation: លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។

37:75

وَلَقَدۡ نَادَىٰنَا نُوحٞ فَلَنِعۡمَ ٱلۡمُجِيبُونَ ﴿75﴾

Transliteration: Walaqad nadana noohun falaniAAma almujeeboona

Translation: ហើយជាការពិតណាស់ ព្យាការីនួហបានបួងសួងសុំមកកាន់យើង(ឲ្យជួយ)។ ពិតប្រាកដណាស់ យើងជាអ្នកឆ្លើយតប(ចំពោះការបួងសួង)ដ៏ប្រសើរបំផុត។

37:76

وَنَجَّيۡنَٰهُ وَأَهۡلَهُۥ مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ﴿76﴾

Transliteration: Wanajjaynahu waahlahu mina alkarbi alAAatheemi

Translation: ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពីគ្រោះដ៏ធំធេង។

37:77

وَجَعَلۡنَا ذُرِّيَّتَهُۥ هُمُ ٱلۡبَاقِينَ ﴿77﴾

Transliteration: WajaAAalna thurriyyatahu humu albaqeena

Translation: ហើយយើងបានធ្វើឲ្យពូជពង្សរបស់គេ គឺជាអ្នកដែលនៅសេសសល់(ក្រោយពីទឹកជំនាន់)។

37:78

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ﴿78﴾

Transliteration: Watarakna AAalayhi fee alakhireena

Translation: ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។

37:79

سَلَٰمٌ عَلَىٰ نُوحٖ فِي ٱلۡعَٰلَمِينَ ﴿79﴾

Transliteration: Salamun AAala noohin fee alAAalameena

Translation: សូមសន្តិភាពក្នុងសាកលលោកកើតមានដល់ព្យាការីនួហ។

37:80

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿80﴾

Transliteration: Inna kathalika najzee almuhsineena

Translation: ក៏ដូច្នោះដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អ។

37:81

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ﴿81﴾

Transliteration: Innahu min AAibadina almumineena

Translation: ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

37:82

ثُمَّ أَغۡرَقۡنَا ٱلۡأٓخَرِينَ ﴿82﴾

Transliteration: Thumma aghraqna alakhareena

Translation: ក្រោយមក យើងបានធ្វើឲ្យអ្នកដទៃទៀតលិចលង់។

37:83

وَإِنَّ مِن شِيعَتِهِۦ لَإِبۡرَٰهِيمَ ﴿83﴾

Transliteration: Wainna min sheeAAatihi laibraheema

Translation: ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលស្ថិតនៅលើមាគ៌ារបស់គាត់(ព្យាការីនួហ) គឺព្យាការីអ៊ីព្រហ៊ីម។

37:84

إِذۡ جَآءَ رَبَّهُۥ بِقَلۡبٖ سَلِيمٍ ﴿84﴾

Transliteration: Ith jaa rabbahu biqalbin saleemin

Translation: ខណៈដែលគាត់បានមកជួបព្រះជាម្ចាស់របស់គាត់ដោយដួងចិត្តស្អាតស្អំ។

37:85

إِذۡ قَالَ لِأَبِيهِ وَقَوۡمِهِۦ مَاذَا تَعۡبُدُونَ ﴿85﴾

Transliteration: Ith qala liabeehi waqawmihi matha taAAbudoona

Translation: នៅពេលដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ និងក្រុមរបស់គាត់ថា៖ តើអ្វីទៅដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ?

37:86

أَئِفۡكًا ءَالِهَةٗ دُونَ ٱللَّهِ تُرِيدُونَ ﴿86﴾

Transliteration: Aifkan alihatan doona Allahi tureedoona

Translation: តើព្រះដែលគេប្រឌិតឡើងទាំងនេះឬដែលពួកអ្នកនាំគ្នាគោរពសក្ការៈក្រៅពីអល់ឡោះនោះ?

37:87

فَمَا ظَنُّكُم بِرَبِّ ٱلۡعَٰلَمِينَ ﴿87﴾

Transliteration: Fama thannukum birabbi alAAalameena

Translation: ដូច្នេះ តើពួកអ្នកគិតដូចម្តេចចំពោះព្រះជាម្ចាស់នៃពិភពទាំងអស់?

37:88

فَنَظَرَ نَظۡرَةٗ فِي ٱلنُّجُومِ ﴿88﴾

Transliteration: Fanathara nathratan fee alnnujoomi

Translation: ក្រោយមក គាត់បានសម្លឹងមើលទៅកាន់ហ្វូងតារា

37:89

فَقَالَ إِنِّي سَقِيمٞ ﴿89﴾

Transliteration: Faqala innee saqeemun

Translation: រួចគាត់និយាយថា៖ ជាការពិតណាស់ ខ្ញុំឈឺ(មិនអាចទៅចូលរួមបុណ្យជាមួយពួកអ្នកបានទេ)។

37:90

فَتَوَلَّوۡاْ عَنۡهُ مُدۡبِرِينَ ﴿90﴾

Transliteration: Fatawallaw AAanhu mudbireena

Translation: ដូច្នេះ ពួកគេក៏ទុកគាត់ចោល ហើយចាកចេញទៅ។

37:91

فَرَاغَ إِلَىٰٓ ءَالِهَتِهِمۡ فَقَالَ أَلَا تَأۡكُلُونَ ﴿91﴾

Transliteration: Faragha ila alihatihim faqala ala takuloona

Translation: ពេលនោះ គាត់ក៏បានងាកទៅរកព្រះទាំងឡាយរបស់ពួកគេ ហើយគាត់ក៏បាននិយាយថា៖ តើពួកឯងមិនទទួលទានអាហារទេឬ?

37:92

مَا لَكُمۡ لَا تَنطِقُونَ ﴿92﴾

Transliteration: Ma lakum la tantiqoona

Translation: ហេតុអ្វីបានជាពួកឯងមិនព្រមនិយាយបែបនេះ?

37:93

فَرَاغَ عَلَيۡهِمۡ ضَرۡبَۢا بِٱلۡيَمِينِ ﴿93﴾

Transliteration: Faragha AAalayhim darban bialyameeni

Translation: ហើយគាត់ក៏បានដើរទៅជិតពួកវាដោយបានវាយពួកវានឹងដៃស្តាំ(របស់គាត់)។

37:94

فَأَقۡبَلُوٓاْ إِلَيۡهِ يَزِفُّونَ ﴿94﴾

Transliteration: Faaqbaloo ilayhi yaziffoona

Translation: ពេលនោះ ពួកគេក៏បានដើរសំដៅមកកាន់គាត់យ៉ាងលឿន។

37:95

قَالَ أَتَعۡبُدُونَ مَا تَنۡحِتُونَ ﴿95﴾

Transliteration: Qala ataAAbudoona ma tanhitoona

Translation: គាត់ក៏បាននិយាយថា៖ តើពួកអ្នកគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកឆ្លាក់វា(ដោយផ្ទាល់ដៃពួកអ្នក)នោះឬ

37:96

وَٱللَّهُ خَلَقَكُمۡ وَمَا تَعۡمَلُونَ ﴿96﴾

Transliteration: WaAllahu khalaqakum wama taAAmaloona

Translation: ខណៈដែលអល់ឡោះជាអ្នកដែលបានបង្កើតពួកអ្នក និងអ្វីដែលពួកអ្នកកំពុងធ្វើនោះ?

37:97

قَالُواْ ٱبۡنُواْ لَهُۥ بُنۡيَٰنٗا فَأَلۡقُوهُ فِي ٱلۡجَحِيمِ ﴿97﴾

Transliteration: Qaloo ibnoo lahu bunyanan faalqoohu fee aljaheemi

Translation: ពួកគេបាននិយាយថា៖ ចូរពួកអ្នកសង់សំណង់មួយសម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដែលឆាបឆេះនោះចុះ។

37:98

فَأَرَادُواْ بِهِۦ كَيۡدٗا فَجَعَلۡنَٰهُمُ ٱلۡأَسۡفَلِينَ ﴿98﴾

Transliteration: Faaradoo bihi kaydan fajaAAalnahumu alasfaleena

Translation: ហើយពួកគេមានបំណងរៀបចំឧបាយកល(អាក្រក់)ចំពោះគេ តែយើងបានធ្វើឱ្យពួកគេបរាជ័យ។

37:99

وَقَالَ إِنِّي ذَاهِبٌ إِلَىٰ رَبِّي سَيَهۡدِينِ ﴿99﴾

Transliteration: Waqala innee thahibun ila rabbee sayahdeeni

Translation: ហើយគាត់ក៏បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំនឹងធ្វើដំណើរទៅកាន់ព្រះជាម្ចាស់របស់ខ្ញុំ។ ទ្រង់នឹងចង្អុលបង្ហាញខ្ញុំជាមិនខាន។

37:100

رَبِّ هَبۡ لِي مِنَ ٱلصَّـٰلِحِينَ ﴿100﴾

Transliteration: Rabbi hab lee mina alssaliheena

Translation: បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាប្រទាននូវកូនប្រុសដ៏កតញ្ញូម្នាក់ឱ្យខ្ញុំផង។

37:101

فَبَشَّرۡنَٰهُ بِغُلَٰمٍ حَلِيمٖ ﴿101﴾

Transliteration: Fabashsharnahu bighulamin haleemin

Translation: ពេលនោះ យើងក៏បានផ្តល់ដំណឹងរីករាយដល់គេនូវកូនប្រុសម្នាក់ដែលអត់ធ្មត់(គឺព្យាការីអ៊ីស្មាអែល)។

37:102

فَلَمَّا بَلَغَ مَعَهُ ٱلسَّعۡيَ قَالَ يَٰبُنَيَّ إِنِّيٓ أَرَىٰ فِي ٱلۡمَنَامِ أَنِّيٓ أَذۡبَحُكَ فَٱنظُرۡ مَاذَا تَرَىٰۚ قَالَ يَـٰٓأَبَتِ ٱفۡعَلۡ مَا تُؤۡمَرُۖ سَتَجِدُنِيٓ إِن شَآءَ ٱللَّهُ مِنَ ٱلصَّـٰبِرِينَ ﴿102﴾

Transliteration: Falamma balagha maAAahu alssaAAya qala ya bunayya innee ara fee almanami annee athbahuka faonthur matha tara qala ya abati ifAAal ma tumaru satajidunee in shaa Allahu mina alssabireena

Translation: នៅពេលដែលគេធំអាចដើរជាមួយគាត់បាន គាត់បាននិយាយថា៖ ឱកូនសម្លាញ់! ជាការពិតណាស់ ពុកបានឃើញក្នុងសុបិនថា ពិតប្រាកដណាស់ ពុកត្រូវសំឡេះកូន។ ហេតុនេះ សូមកូនគិតមើលចុះ តើកូនយល់យ៉ាងណា? គេក៏តបវិញថា៖ ឱលោកឪពុកជាទីស្រឡាញ់! សូមពុកធ្វើតាមអ្វីដែលគេបានបញ្ជាប្រើពុកចុះ។ ប្រសិនបើអល់ឡោះមានចេតនា ពុកនឹងឃើញថា រូបកូនស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។

37:103

فَلَمَّآ أَسۡلَمَا وَتَلَّهُۥ لِلۡجَبِينِ ﴿103﴾

Transliteration: Falamma aslama watallahu liljabeeni

Translation: ហើយនៅពេលដែលគេទាំងពីរបានប្រគល់ខ្លួន(អនុវត្តតាមបទបញ្ជា) គាត់ក៏បានផ្កាប់មុខគេ(ព្យាការីអ៊ីស្មាអែល)ទៅនឹងដី។

37:104

وَنَٰدَيۡنَٰهُ أَن يَـٰٓإِبۡرَٰهِيمُ ﴿104﴾

Transliteration: Wanadaynahu an ya ibraheemu

Translation: ពេលនោះ យើងបានហៅគេថា៖ ឱអ៊ីព្រហ៊ីម!

37:105

قَدۡ صَدَّقۡتَ ٱلرُّءۡيَآۚ إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿105﴾

Transliteration: Qad saddaqta alrruya inna kathalika najzee almuhsineena

Translation: ជាការពិតណាស់ អ្នកពិតជាបានអនុវត្តតាមសុបិនមែន។ ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

37:106

إِنَّ هَٰذَا لَهُوَ ٱلۡبَلَـٰٓؤُاْ ٱلۡمُبِينُ ﴿106﴾

Transliteration: Inna hatha lahuwa albalao almubeenu

Translation: ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាងច្បាស់លាស់។

37:107

وَفَدَيۡنَٰهُ بِذِبۡحٍ عَظِيمٖ ﴿107﴾

Transliteration: Wafadaynahu bithibhin AAatheemin

Translation: ហើយយើងបានលោះរូបគេ(ព្យាការីអ៊ីស្មាអែល)ដោយការសំឡេះ(សត្វចៀម)ដ៏ធំមួយ។

37:108

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ﴿108﴾

Transliteration: Watarakna AAalayhi fee alakhireena

Translation: ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេ(ព្យាការីអ៊ីព្រហ៊ីម)ដល់អ្នកជំនាន់ក្រោយ។

37:109

سَلَٰمٌ عَلَىٰٓ إِبۡرَٰهِيمَ ﴿109﴾

Transliteration: Salamun AAala ibraheema

Translation: សូមសន្តិភាពកើតមានដល់ព្យាការីអ៊ីព្រហ៊ីម។

37:110

كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿110﴾

Transliteration: Kathalika najzee almuhsineena

Translation: ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

37:111

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ﴿111﴾

Transliteration: Innahu min AAibadina almumineena

Translation: ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

37:112

وَبَشَّرۡنَٰهُ بِإِسۡحَٰقَ نَبِيّٗا مِّنَ ٱلصَّـٰلِحِينَ ﴿112﴾

Transliteration: Wabashsharnahu biishaqa nabiyyan mina alssaliheena

Translation: ហើយយើងបានប្រទានដំណឹងរីករាយមួយដល់គេនូវ(កូនប្រុសម្នាក់ទៀតឈ្មោះ)អ៊ីស្ហាក ជាព្យាការីម្នាក់ក្នុងចំណោមអ្នកសាងទង្វើកុសលទាំងឡាយ។

37:113

وَبَٰرَكۡنَا عَلَيۡهِ وَعَلَىٰٓ إِسۡحَٰقَۚ وَمِن ذُرِّيَّتِهِمَا مُحۡسِنٞ وَظَالِمٞ لِّنَفۡسِهِۦ مُبِينٞ ﴿113﴾

Transliteration: Wabarakna AAalayhi waAAala ishaqa wamin thurriyyatihima muhsinun wathalimun linafsihi mubeenun

Translation: ហើយយើងបានប្រទាននូវពរជ័យដល់គេ(ព្យាការីអ៊ីព្រហ៊ីម) និងព្យាការីអ៊ីស្ហាក។ ក្នុងចំណោមកូនចៅរបស់គេទាំងពីរ គឺមានអ្នកដែលសាងអំពើល្អ ហើយនិងអ្នកដែលបំពានលើខ្លួនឯងយ៉ាងច្បាស់លាស់។

37:114

وَلَقَدۡ مَنَنَّا عَلَىٰ مُوسَىٰ وَهَٰرُونَ ﴿114﴾

Transliteration: Walaqad mananna AAala moosa waharoona

Translation: ហើយពិតប្រាកដណាស់ យើងបានប្រោសប្រទាន(នូវភាពជាព្យាការី)ដល់ព្យាការីមូសា និងព្យាការីហារូន។

37:115

وَنَجَّيۡنَٰهُمَا وَقَوۡمَهُمَا مِنَ ٱلۡكَرۡبِ ٱلۡعَظِيمِ ﴿115﴾

Transliteration: Wanajjaynahuma waqawmahuma mina alkarbi alAAatheemi

Translation: ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេទាំងពីរ(អម្បូរអ៊ីស្រាអែល)ឱ្យរួចផុតពីគ្រោះដ៏ធំ។

37:116

وَنَصَرۡنَٰهُمۡ فَكَانُواْ هُمُ ٱلۡغَٰلِبِينَ ﴿116﴾

Transliteration: Wanasarnahum fakanoo humu alghalibeena

Translation: ហើយយើងបានជួយដល់ពួកគេ។ ដូច្នេះ ពួកគេ គឺជាអ្នកដែលទទួលជោគជ័យ។

37:117

وَءَاتَيۡنَٰهُمَا ٱلۡكِتَٰبَ ٱلۡمُسۡتَبِينَ ﴿117﴾

Transliteration: Waataynahuma alkitaba almustabeena

Translation: ហើយយើងបានប្រទានដល់គេទាំងពីរនូវគម្ពីរ(តាវរ៉ត)ដ៏ច្បាស់លាស់។

37:118

وَهَدَيۡنَٰهُمَا ٱلصِّرَٰطَ ٱلۡمُسۡتَقِيمَ ﴿118﴾

Transliteration: Wahadaynahuma alssirata almustaqeema

Translation: ហើយយើងបានចង្អុលបង្ហាញគេទាំងពីរនូវមាគ៌ាដ៏ត្រឹមត្រូវ។

37:119

وَتَرَكۡنَا عَلَيۡهِمَا فِي ٱلۡأٓخِرِينَ ﴿119﴾

Transliteration: Watarakna AAalayhima fee alakhireena

Translation: ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះគេទាំងពីរដល់អ្នកជំនាន់ក្រោយ។

37:120

سَلَٰمٌ عَلَىٰ مُوسَىٰ وَهَٰرُونَ ﴿120﴾

Transliteration: Salamun AAala moosa waharoona

Translation: សូមសន្តិភាពកើតមានដល់ព្យាការីមូសា និងព្យាការីហារូន។

37:121

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿121﴾

Transliteration: Inna kathalika najzee almuhsineena

Translation: ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

37:122

إِنَّهُمَا مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ﴿122﴾

Transliteration: Innahuma min AAibadina almumineena

Translation: ពិតប្រាកដណាស់ គេទាំងពីរស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

37:123

وَإِنَّ إِلۡيَاسَ لَمِنَ ٱلۡمُرۡسَلِينَ ﴿123﴾

Transliteration: Wainna ilyasa lamina almursaleena

Translation: ហើយពិតប្រាកដណាស់ ព្យាការីអ៊ិលយ៉ាស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។

37:124

إِذۡ قَالَ لِقَوۡمِهِۦٓ أَلَا تَتَّقُونَ ﴿124﴾

Transliteration: Ith qala liqawmihi ala tattaqoona

Translation: ខណៈដែលគេបាននិយាយទៅកាន់ក្រុមរបស់គេថា៖ តើពួកអ្នកមិនកោតខ្លាច(អល់ឡោះ)ទេឬ?

37:125

أَتَدۡعُونَ بَعۡلٗا وَتَذَرُونَ أَحۡسَنَ ٱلۡخَٰلِقِينَ ﴿125﴾

Transliteration: AtadAAoona baAAlan watatharoona ahsana alkhaliqeena

Translation: តើពួកអ្នកគោរពសក្ការៈចំពោះបដិមាហ្ពាក់ឡាន់ ហើយបែរជាបោះបង់ចោល(មិនគោរពសក្ការៈ)អ្នកដែលបង្កើតដ៏ប្រសើរជាងគេនោះឬ?

37:126

ٱللَّهَ رَبَّكُمۡ وَرَبَّ ءَابَآئِكُمُ ٱلۡأَوَّلِينَ ﴿126﴾

Transliteration: Allaha rabbakum warabba abaikumu alawwaleena

Translation: គឺអល់ឡោះដែលជាព្រះជាម្ចាស់របស់ពួក និងជាព្រះជាម្ចាស់នៃជីដូនជីតារបស់ពួកអ្នកជំនាន់មុន។

37:127

فَكَذَّبُوهُ فَإِنَّهُمۡ لَمُحۡضَرُونَ ﴿127﴾

Transliteration: Fakaththaboohu fainnahum lamuhdaroona

Translation: តែពួកគេបានបដិសេធ(មិនជឿ)ចំពោះគាត់។ ដូចនេះ ពួកគេគឺជាពួកដែលត្រូវបានគេនាំ(ទៅកាន់ទណ្ឌកម្ម)។

37:128

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ﴿128﴾

Transliteration: Illa AAibada Allahi almukhlaseena

Translation: លើកលែងតែខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះដែលមានចិត្តស្មោះសប៉ុណ្ណោះ។

37:129

وَتَرَكۡنَا عَلَيۡهِ فِي ٱلۡأٓخِرِينَ ﴿129﴾

Transliteration: Watarakna AAalayhi fee alakhireena

Translation: ហើយយើងបានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់គេដល់អ្នកជំនាន់ក្រោយ។

37:130

سَلَٰمٌ عَلَىٰٓ إِلۡ يَاسِينَ ﴿130﴾

Transliteration: Salamun AAala il yaseena

Translation: សូមសន្តិភាពកើតមានដល់ព្យាការីអ៊ិលយ៉ាស។

37:131

إِنَّا كَذَٰلِكَ نَجۡزِي ٱلۡمُحۡسِنِينَ ﴿131﴾

Transliteration: Inna kathalika najzee almuhsineena

Translation: ពិតប្រាកដណាស់ យើងក៏នឹងតបស្នងដល់បណ្តាអ្នកដែលសាងអំពើល្អដូច្នោះដែរ។

37:132

إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُؤۡمِنِينَ ﴿132﴾

Transliteration: Innahu min AAibadina almumineena

Translation: ពិតប្រាកដណាស់ រូបគេស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលមានជំនឿ។

37:133

وَإِنَّ لُوطٗا لَّمِنَ ٱلۡمُرۡسَلِينَ ﴿133﴾

Transliteration: Wainna lootan lamina almursaleena

Translation: ហើយជាការពិតណាស់ ព្យាការីលូត គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។

37:134

إِذۡ نَجَّيۡنَٰهُ وَأَهۡلَهُۥٓ أَجۡمَعِينَ ﴿134﴾

Transliteration: Ith najjaynahu waahlahu ajmaAAeena

Translation: ខណៈពេលដែលយើងបានសង្គ្រោះរូបគេ និងក្រុមគ្រួសាររបស់គេទាំងអស់គ្នា

37:135

إِلَّا عَجُوزٗا فِي ٱلۡغَٰبِرِينَ ﴿135﴾

Transliteration: Illa AAajoozan fee alghabireena

Translation: លើកលែងតែស្ត្រីចំណាស់ម្នាក់(ភរិយារបស់គេ)ប៉ុណ្ណោះដែលត្រូវគេបំផ្លាញ។

37:136

ثُمَّ دَمَّرۡنَا ٱلۡأٓخَرِينَ ﴿136﴾

Transliteration: Thumma dammarna alakhareena

Translation: ក្រោយមក យើងបានបំផ្លាញអ្នកផ្សេងទៀត(ដែលនៅសល់)។

37:137

وَإِنَّكُمۡ لَتَمُرُّونَ عَلَيۡهِم مُّصۡبِحِينَ ﴿137﴾

Transliteration: Wainnakum latamurroona AAalayhim musbiheena

Translation: ហើយពិតប្រាកដណាស់ ពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)ពិតជាបានឆ្លងកាត់លំនៅឋានរបស់ពួកគេ(ក្រុមរបស់ព្យាការីលូត)ទាំងពេលព្រឹក

37:138

وَبِٱلَّيۡلِۚ أَفَلَا تَعۡقِلُونَ ﴿138﴾

Transliteration: Wabiallayli afala taAAqiloona

Translation: និងពេលយប់។ ដូច្នេះ តើពួកអ្នកមិនគិតពិចារណាទេឬ?

37:139

وَإِنَّ يُونُسَ لَمِنَ ٱلۡمُرۡسَلِينَ ﴿139﴾

Transliteration: Wainna yoonusa lamina almursaleena

Translation: ហើយពិតប្រាកដណាស់ ព្យាការីយូនុស គឺពិតជាស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ(របស់អល់ឡោះ)។

37:140

إِذۡ أَبَقَ إِلَى ٱلۡفُلۡكِ ٱلۡمَشۡحُونِ ﴿140﴾

Transliteration: Ith abaqa ila alfulki almashhooni

Translation: ខណៈដែលគេបានរត់គេចទៅកាន់សំពៅមួយដែលពោរពេញដោយបន្ទុក។

37:141

فَسَاهَمَ فَكَانَ مِنَ ٱلۡمُدۡحَضِينَ ﴿141﴾

Transliteration: Fasahama fakana mina almudhadeena

Translation: នៅពេលនោះ ពួកគេក៏បានធ្វើការចាប់ឆ្នោត ហើយរូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលទទួលបរាជ័យ(រួចក៏ត្រូវគេបោះចូលក្នុងសមុទ្រ)។

37:142

فَٱلۡتَقَمَهُ ٱلۡحُوتُ وَهُوَ مُلِيمٞ ﴿142﴾

Transliteration: Failtaqamahu alhootu wahuwa muleemun

Translation: ពេលនោះ ត្រីដ៏ធំមួយក៏បានលេបគាត់(ចូលទៅក្នុងពោះ) ខណៈដែលគាត់ជាអ្នកដែលត្រូវបានគេស្តីបន្ទោស។

37:143

فَلَوۡلَآ أَنَّهُۥ كَانَ مِنَ ٱلۡمُسَبِّحِينَ ﴿143﴾

Transliteration: Falawla annahu kana mina almusabbiheena

Translation: ពិតប្រាកដណាស់ ប្រសិនបើរូបគេមិនមែនជាអ្នកដែលស្ថិតក្នុងចំណោមអ្នកដែលលើកតម្កើង(ចំពោះអល់ឡោះ)យ៉ាងច្រើនទេនោះ

37:144

لَلَبِثَ فِي بَطۡنِهِۦٓ إِلَىٰ يَوۡمِ يُبۡعَثُونَ ﴿144﴾

Transliteration: Lalabitha fee batnihi ila yawmi yubAAathoona

Translation: ប្រាកដជារូបគេនឹងត្រូវស្ថិតក្នុងពោះត្រីនោះរហូតដល់ថ្ងៃដែលគេបង្កើតឲ្យរស់ឡើងវិញមិនខានឡើយ។

37:145

فَنَبَذۡنَٰهُ بِٱلۡعَرَآءِ وَهُوَ سَقِيمٞ ﴿145﴾

Transliteration: Fanabathnahu bialAAarai wahuwa saqeemun

Translation: ហើយយើងបានបញ្ចេញគេពីពោះត្រីមកវិញនៅឯវាលរហោស្ថានមួយ ខណៈដែលរូបគេទន់ខ្សោយ។

37:146

وَأَنۢبَتۡنَا عَلَيۡهِ شَجَرَةٗ مِّن يَقۡطِينٖ ﴿146﴾

Transliteration: Waanbatna AAalayhi shajaratan min yaqteenin

Translation: ហើយយើងបានបណ្តុះនូវរុក្ខជាតិមួយដើមជាប្រភេទដើមល្ពៅដល់គេ(ដើម្បីជ្រកម្លប់)។

37:147

وَأَرۡسَلۡنَٰهُ إِلَىٰ مِاْئَةِ أَلۡفٍ أَوۡ يَزِيدُونَ ﴿147﴾

Transliteration: Waarsalnahu ila miati alfin aw yazeedoona

Translation: ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមដែលមានគ្នាមួយរយពាន់នាក់ ឬច្រើនជាងនោះទៅទៀត។

37:148

فَـَٔامَنُواْ فَمَتَّعۡنَٰهُمۡ إِلَىٰ حِينٖ ﴿148﴾

Transliteration: Faamanoo famattaAAnahum ila heenin

Translation: ពេលនោះ ពួកគេក៏មានជំនឿ។ ដូច្នេះ យើងក៏បានឱ្យពួកគេសោយសុខ(ក្នុងជីវិតលោកិយ) រហូតដល់ពេលកំណត់(ស្លាប់)។

37:149

فَٱسۡتَفۡتِهِمۡ أَلِرَبِّكَ ٱلۡبَنَاتُ وَلَهُمُ ٱلۡبَنُونَ ﴿149﴾

Transliteration: Faistaftihim alirabbika albanatu walahumu albanoona

Translation: ដូច្នេះ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរពួកគេ(ពួកមុស្ហរីគីន)ថា៖ តើកូនស្រី គឺសម្រាប់ព្រះជាម្ចាស់របស់អ្នក រីឯកូនប្រុសវិញ គឺសម្រាប់ពួកគេឬ?

37:150

أَمۡ خَلَقۡنَا ٱلۡمَلَـٰٓئِكَةَ إِنَٰثٗا وَهُمۡ شَٰهِدُونَ ﴿150﴾

Transliteration: Am khalaqna almalaikata inathan wahum shahidoona

Translation: ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ទាំងនោះជាភេទស្រី ខណៈដែលពួកគេមានវត្តមានឬ?

37:151

أَلَآ إِنَّهُم مِّنۡ إِفۡكِهِمۡ لَيَقُولُونَ ﴿151﴾

Transliteration: Ala innahum min ifkihim layaqooloona

Translation: តើពុំមែនទេឬ ពិតប្រាកដណាស់ ដោយសារតែការប្រឌិតភូតកុហករបស់ពួកគេ ពួកគេបានចោទប្រកាន់ថា៖

37:152

وَلَدَ ٱللَّهُ وَإِنَّهُمۡ لَكَٰذِبُونَ ﴿152﴾

Transliteration: Walada Allahu wainnahum lakathiboona

Translation: អល់ឡោះជាម្ចាស់ទ្រង់ប្រសូត្របុត្រ។ ហើយពិតប្រាកដណាស់ ពួកគេពិតជាពួកដែលភូតកុហក។

37:153

أَصۡطَفَى ٱلۡبَنَاتِ عَلَى ٱلۡبَنِينَ ﴿153﴾

Transliteration: Astafa albanati AAala albaneena

Translation: តើទ្រង់ជ្រើសយកកូនស្រីដោយមិនជ្រើសយកកូនប្រុសឬ?

37:154

مَا لَكُمۡ كَيۡفَ تَحۡكُمُونَ ﴿154﴾

Transliteration: Ma lakum kayfa tahkumoona

Translation: តើមានអ្វីកើតឡើងចំពោះពួកអ្នក(ឱពួកមុស្ហរីគីន)ទើបបានជាពួកអ្នកហ៊ានកាត់សេចក្តីបែបនេះ?

37:155

أَفَلَا تَذَكَّرُونَ ﴿155﴾

Transliteration: Afala tathakkaroona

Translation: តើពួកអ្នកមិនគិតពិចារណាទេឬ?

37:156

أَمۡ لَكُمۡ سُلۡطَٰنٞ مُّبِينٞ ﴿156﴾

Transliteration: Am lakum sultanun mubeenun

Translation: ឬមួយក៏ពួកអ្នកមានភស្តុតាងច្បាស់លាស់ណាមួយ?

37:157

فَأۡتُواْ بِكِتَٰبِكُمۡ إِن كُنتُمۡ صَٰدِقِينَ ﴿157﴾

Transliteration: Fatoo bikitabikum in kuntum sadiqeena

Translation: បើដូច្នោះមែននោះ ចូរពួកអ្នកនាំយកគម្ពីររបស់ពួកអ្នកនោះមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។

37:158

وَجَعَلُواْ بَيۡنَهُۥ وَبَيۡنَ ٱلۡجِنَّةِ نَسَبٗاۚ وَلَقَدۡ عَلِمَتِ ٱلۡجِنَّةُ إِنَّهُمۡ لَمُحۡضَرُونَ ﴿158﴾

Transliteration: WajaAAaloo baynahu wabayna aljinnati nasaban walaqad AAalimati aljinnatu innahum lamuhdaroona

Translation: ហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុករវាងទ្រង់(អល់ឡោះ)និងពួកម៉ាឡាអ៊ីកាត់ ថាជាសាច់សាលោហិតនឹងគ្នា។ ហើយពិតប្រាកដណាស់ ម៉ាឡាអ៊ីកាត់បានដឹងថា ពួកទាំងនោះពិតជានឹងត្រូវគេនាំទៅកាន់ទណ្ឌកម្ម។

37:159

سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ﴿159﴾

Transliteration: Subhana Allahi AAamma yasifoona

Translation: អល់ឡោះជាម្ចាស់មហាស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។

37:160

إِلَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ﴿160﴾

Transliteration: Illa AAibada Allahi almukhlaseena

Translation: លើកលែងតែខ្ញុំបម្រើរបស់អល់ឡោះដែលមានភាពស្មោះស(ចំពោះទ្រង់)ប៉ុណ្ណោះ។

37:161

فَإِنَّكُمۡ وَمَا تَعۡبُدُونَ ﴿161﴾

Transliteration: Fainnakum wama taAAbudoona

Translation: ពិតប្រាកដណាស់ ពួកអ្នក(ឱពួកមុស្ហរីគីន) និងអ្វីដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះ

37:162

مَآ أَنتُمۡ عَلَيۡهِ بِفَٰتِنِينَ ﴿162﴾

Transliteration: Ma antum AAalayhi bifatineena

Translation: គឺពួកអ្នកពុំមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់វង្វេងនោះឡើយ

37:163

إِلَّا مَنۡ هُوَ صَالِ ٱلۡجَحِيمِ ﴿163﴾

Transliteration: Illa man huwa sali aljaheemi

Translation: លើកលែងតែជនណាដែលត្រូវបានកំណត់ឱ្យស្ថិតក្នុងនរកជើហ៊ីមប៉ុណ្ណោះ។

37:164

وَمَامِنَّآ إِلَّا لَهُۥ مَقَامٞ مَّعۡلُومٞ ﴿164﴾

Transliteration: Wama minna illa lahu maqamun maAAloomun

Translation: (ម៉ាឡាអ៊ីកាត់បាននិយាយថា៖) ម្នាក់ៗក្នុងចំណោមពួកយើង គឺសុទ្ធតែមានកន្លែងដែលត្រូវបានកំណត់យ៉ាងច្បាស់លាស់(នៅលើមេឃ)។

37:165

وَإِنَّا لَنَحۡنُ ٱلصَّآفُّونَ ﴿165﴾

Transliteration: Wainna lanahnu alssaffoona

Translation: ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជាជួរៗ។

37:166

وَإِنَّا لَنَحۡنُ ٱلۡمُسَبِّحُونَ ﴿166﴾

Transliteration: Wainna lanahnu almusabbihoona

Translation: ហើយពិតណាស់ ពួកយើងគឺជាអ្នកដែលលើកតម្កើងដល់អល់ឡោះជាម្ចាស់។

37:167

وَإِن كَانُواْ لَيَقُولُونَ ﴿167﴾

Transliteration: Wain kanoo layaqooloona

Translation: ហើយពិតប្រាកដណាស់ ពួកគេ(ពួកមុស្ហរីគីន)ធ្លាប់បាននិយាយថា៖

37:168

لَوۡ أَنَّ عِندَنَا ذِكۡرٗا مِّنَ ٱلۡأَوَّلِينَ ﴿168﴾

Transliteration: Law anna AAindana thikran mina alawwaleena

Translation: ប្រសិនបើពួកយើងមានគម្ពីរមួយដូចអ្នកជំនាន់មុន

37:169

لَكُنَّا عِبَادَ ٱللَّهِ ٱلۡمُخۡلَصِينَ ﴿169﴾

Transliteration: Lakunna AAibada Allahi almukhlaseena

Translation: ប្រាកដជាពួកយើងនឹងក្លាយជាខ្ញុំបម្រើរបស់អល់ឡោះដែលមានចិត្តស្មោះស(ចំពោះទ្រង់)ជាមិនខាន។

37:170

فَكَفَرُواْ بِهِۦۖ فَسَوۡفَ يَعۡلَمُونَ ﴿170﴾

Transliteration: Fakafaroo bihi fasawfa yaAAlamoona

Translation: តែ(ជាក់ស្តែង)ពួកគេបែរជាប្រឆាំងនឹងវាទៅវិញ។ ដូច្នេះ ពួកគេគង់តែនឹងដឹងមិនខានឡើយ។

37:171

وَلَقَدۡ سَبَقَتۡ كَلِمَتُنَا لِعِبَادِنَا ٱلۡمُرۡسَلِينَ ﴿171﴾

Transliteration: Walaqad sabaqat kalimatuna liAAibadina almursaleena

Translation: ហើយពិតប្រាកដណាស់ ពាក្យបន្ទូលរបស់យើងបានកំណត់ចំពោះបណ្តាអ្នកនាំសារទាំងឡាយ(របស់យើង)រួចទៅហើយថា៖

37:172

إِنَّهُمۡ لَهُمُ ٱلۡمَنصُورُونَ ﴿172﴾

Transliteration: Innahum lahumu almansooroona

Translation: ជាការពិតណាស់ ពួកគេជាអ្នកដែលត្រូវបានគេជួយ។

37:173

وَإِنَّ جُندَنَا لَهُمُ ٱلۡغَٰلِبُونَ ﴿173﴾

Transliteration: Wainna jundana lahumu alghaliboona

Translation: ហើយពិតប្រាកដណាស់ កងទ័ពរបស់យើង គឺជាអ្នកដែលទទួលបានជ័យជម្នះ។

37:174

فَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٖ ﴿174﴾

Transliteration: Fatawalla AAanhum hatta heenin

Translation: ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។

37:175

وَأَبۡصِرۡهُمۡ فَسَوۡفَ يُبۡصِرُونَ ﴿175﴾

Transliteration: Waabsirhum fasawfa yubsiroona

Translation: ហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។

37:176

أَفَبِعَذَابِنَا يَسۡتَعۡجِلُونَ ﴿176﴾

Transliteration: AfabiAAathabina yastaAAjiloona

Translation: តើពួកទាំងនោះសុំឱ្យទណ្ឌកម្មរបស់យើងឆាប់កើតឡើងចំពោះពួកគេឬ?

37:177

فَإِذَا نَزَلَ بِسَاحَتِهِمۡ فَسَآءَ صَبَاحُ ٱلۡمُنذَرِينَ ﴿177﴾

Transliteration: Faitha nazala bisahatihim fasaa sabahu almunthareena

Translation: ហើយនៅពេលដែលទណ្ឌកម្មរបស់ពួកគេបានធ្លាក់លើពួកគេ វាគឺជាពេលព្រឹកដ៏អាក្រក់បំផុតសម្រាប់ពួកដែលត្រូវគេដាស់តឿនព្រមាន។

37:178

وَتَوَلَّ عَنۡهُمۡ حَتَّىٰ حِينٖ ﴿178﴾

Transliteration: Watawalla AAanhum hatta heenin

Translation: ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ងាកចេញពីពួកគេ រហូតដល់ពេលកំណត់មួយចុះ។

37:179

وَأَبۡصِرۡ فَسَوۡفَ يُبۡصِرُونَ ﴿179﴾

Transliteration: Waabsir fasawfa yubsiroona

Translation: ហើយចូរអ្នកមើលទៅពួកគេចុះ។ ពួកគេក៏គង់តែនឹងឃើញ(ទណ្ឌកម្ម)ជាមិនខាន។

37:180

سُبۡحَٰنَ رَبِّكَ رَبِّ ٱلۡعِزَّةِ عَمَّا يَصِفُونَ ﴿180﴾

Transliteration: Subhana rabbika rabbi alAAizzati AAamma yasifoona

Translation: ព្រះជាម្ចាស់របស់អ្នក ជាព្រះជាម្ចាស់ដ៏មហាខ្លាំងពូកែ ទ្រង់ស្អាតស្អំបំផុតពីអ្វីដែលពួកគេពិពណ៌នា(ចំពោះទ្រង់)។

37:181

وَسَلَٰمٌ عَلَى ٱلۡمُرۡسَلِينَ ﴿181﴾

Transliteration: Wasalamun AAala almursaleena

Translation: ហើយសូមសន្តិភាពកើតមានដល់បណ្តាអ្នកនាំសារទាំងឡាយ។

37:182

وَٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ﴿182﴾

Transliteration: Waalhamdu lillahi rabbi alAAalameena

Translation: ហើយសេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងអស់។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download