quranm◉

Surah An-Naba transliteration

◉ សូរ៉ា · ∞

78:1

عَمَّ يَتَسَآءَلُونَ ﴿1﴾

Transliteration: AAamma yatasaaloona

Translation: តើពួកគេ(មុស្ហរីគីន)កំពុងតែសួរគ្នាពីរឿងអ្វី?

78:2

عَنِ ٱلنَّبَإِ ٱلۡعَظِيمِ ﴿2﴾

Transliteration: AAani alnnabai alAAatheemi

Translation: គឺអំពីដំណឹងដ៏សំខាន់

78:3

ٱلَّذِي هُمۡ فِيهِ مُخۡتَلِفُونَ ﴿3﴾

Transliteration: Allathee hum feehi mukhtalifoona

Translation: ដែលពួកគេខ្វែងគំនិតគ្នាចំពោះវា។

78:4

كَلَّا سَيَعۡلَمُونَ ﴿4﴾

Transliteration: Kalla sayaAAlamoona

Translation: មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។

78:5

ثُمَّ كَلَّا سَيَعۡلَمُونَ ﴿5﴾

Transliteration: Thumma kalla sayaAAlamoona

Translation: ក្រោយមក មិនដូច្នោះឡើយ ពួកគេគង់តែនឹងដឹង។

78:6

أَلَمۡ نَجۡعَلِ ٱلۡأَرۡضَ مِهَٰدٗا ﴿6﴾

Transliteration: Alam najAAali alarda mihadan

Translation: តើយើង(អល់ឡោះ)មិនបានបង្កើតផែនដីឱ្យមានសណ្ឋានលាតសន្ធឹង

78:7

وَٱلۡجِبَالَ أَوۡتَادٗا ﴿7﴾

Transliteration: Waaljibala awtadan

Translation: និងភ្នំជាច្រើនជាបង្គោលស្នឹងទេឬ?

78:8

وَخَلَقۡنَٰكُمۡ أَزۡوَٰجٗا ﴿8﴾

Transliteration: Wakhalaqnakum azwajan

Translation: ហើយយើងបានបង្កើតពួកអ្នកមានគូ(ប្រុស និងស្ត្រី)។

78:9

وَجَعَلۡنَا نَوۡمَكُمۡ سُبَاتٗا ﴿9﴾

Transliteration: WajaAAalna nawmakum subatan

Translation: ហើយយើងបានឱ្យការដេករបស់ពួកអ្នកជាការសម្រាក។

78:10

وَجَعَلۡنَا ٱلَّيۡلَ لِبَاسٗا ﴿10﴾

Transliteration: WajaAAalna allayla libasan

Translation: ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។

78:11

وَجَعَلۡنَا ٱلنَّهَارَ مَعَاشٗا ﴿11﴾

Transliteration: WajaAAalna alnnahara maAAashan

Translation: ហើយយើងបានបង្កើតពេលថ្ងៃជាពេលប្រកបរបរ(ចិញ្ចឹមជីវិត)។

78:12

وَبَنَيۡنَا فَوۡقَكُمۡ سَبۡعٗا شِدَادٗا ﴿12﴾

Transliteration: Wabanayna fawqakum sabAAan shidadan

Translation: យើងបានបង្កើតនៅពីលើពួកអ្នកនូវ(មេឃ)ប្រាំពីរជាន់ជាសំណង់ដ៏រឹងមាំ។

78:13

وَجَعَلۡنَا سِرَاجٗا وَهَّاجٗا ﴿13﴾

Transliteration: WajaAAalna sirajan wahhajan

Translation: យើងបានបង្កើតព្រះអាទិត្យឱ្យមានរស្មីចែងចាំង និងមានកម្តៅ។

78:14

وَأَنزَلۡنَا مِنَ ٱلۡمُعۡصِرَٰتِ مَآءٗ ثَجَّاجٗا ﴿14﴾

Transliteration: Waanzalna mina almuAAsirati maan thajjajan

Translation: ហើយយើងបានបញ្ចុះទឹកភ្លៀងដ៏ច្រើនសន្ធឹកសន្ធាប់ពីដុំពពក

78:15

لِّنُخۡرِجَ بِهِۦ حَبّٗا وَنَبَاتٗا ﴿15﴾

Transliteration: Linukhrija bihi habban wanabatan

Translation: ដើម្បីយើងបញ្ចេញតាមរយៈទឹកភ្លៀងនោះនូវគ្រាប់ធញ្ញជាតិ និងរុក្ខជាតិជាច្រើន

78:16

وَجَنَّـٰتٍ أَلۡفَافًا ﴿16﴾

Transliteration: Wajannatin alfafan

Translation: ព្រមទាំងចម្ការដំណាំដែលចាក់ស្រេះគ្នាត្រសុំត្រសាយ។

78:17

إِنَّ يَوۡمَ ٱلۡفَصۡلِ كَانَ مِيقَٰتٗا ﴿17﴾

Transliteration: Inna yawma alfasli kana meeqatan

Translation: ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្តី(រវាងភាវៈទាំងឡាយ) គឺជាពេលវេលាកំណត់។

78:18

يَوۡمَ يُنفَخُ فِي ٱلصُّورِ فَتَأۡتُونَ أَفۡوَاجٗا ﴿18﴾

Transliteration: Yawma yunfakhu fee alssoori fatatoona afwajan

Translation: គឺថ្ងៃដែលគេផ្លុំត្រែ(លើកទីពីរ)។ ពេលនោះ ពួកអ្នកនឹងមកជាក្រុមៗ។

78:19

وَفُتِحَتِ ٱلسَّمَآءُ فَكَانَتۡ أَبۡوَٰبٗا ﴿19﴾

Transliteration: Wafutihati alssamao fakanat abwaban

Translation: ហើយមេឃត្រូវបានគេបើកចំហដោយវាមានទ្វារជាច្រើន។

78:20

وَسُيِّرَتِ ٱلۡجِبَالُ فَكَانَتۡ سَرَابًا ﴿20﴾

Transliteration: Wasuyyirati aljibalu fakanat saraban

Translation: ហើយភ្នំត្រូវបានគេបំប៉ើង(ចេញពីកន្លែងរបស់វា) ដែលវាប្រៀបដូចជារូបបំភាន់ភ្នែក។

78:21

إِنَّ جَهَنَّمَ كَانَتۡ مِرۡصَادٗا ﴿21﴾

Transliteration: Inna jahannama kanat mirsadan

Translation: ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម

78:22

لِّلطَّـٰغِينَ مَـَٔابٗا ﴿22﴾

Transliteration: Lilttagheena maaban

Translation: ជាកន្លែងវិលត្រលប់សម្រាប់ពួកដែលបំពាន។

78:23

لَّـٰبِثِينَ فِيهَآ أَحۡقَابٗا ﴿23﴾

Transliteration: Labitheena feeha ahqaban

Translation: ពួកគេស្ថិតនៅទីនោះជាអមតៈ។

78:24

لَّا يَذُوقُونَ فِيهَا بَرۡدٗا وَلَا شَرَابًا ﴿24﴾

Transliteration: La yathooqoona feeha bardan wala sharaban

Translation: នៅក្នុងឋាននរកនោះ ពួកគេមិនស្គាល់រសជាតិត្រជាក់ ហើយក៏គ្មានគ្រឿងផឹកនោះដែរ

78:25

إِلَّا حَمِيمٗا وَغَسَّاقٗا ﴿25﴾

Transliteration: Illa hameeman waghassaqan

Translation: លើកលែងតែទឹកដ៏សែនក្តៅ និងខ្ទុះឈាមប៉ុណ្ណោះ

78:26

جَزَآءٗ وِفَاقًا ﴿26﴾

Transliteration: Jazaan wifaqan

Translation: ជាការតបស្នងដ៏សក្ដិសមបំផុត(សម្រាប់ពួកគេ)។

78:27

إِنَّهُمۡ كَانُواْ لَا يَرۡجُونَ حِسَابٗا ﴿27﴾

Transliteration: Innahum kanoo la yarjoona hisaban

Translation: ជាការពិតណាស់ ពួកគេមិនធ្លាប់រំពឹងថាមានការជំនុំជម្រះឡើយ។

78:28

وَكَذَّبُواْ بِـَٔايَٰتِنَا كِذَّابٗا ﴿28﴾

Transliteration: Wakaththaboo biayatina kiththaban

Translation: ហើយពួកគេថែមទាំងបានបដិសេធសញ្ញាភស្តុតាងទាំងឡាយរបស់យើងទៀតផង។

78:29

وَكُلَّ شَيۡءٍ أَحۡصَيۡنَٰهُ كِتَٰبٗا ﴿29﴾

Transliteration: Wakulla shayin ahsaynahu kitaban

Translation: ហើយរាល់អ្វីៗទាំងអស់ យើងបានកត់ត្រាវាទុកនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វូស)។

78:30

فَذُوقُواْ فَلَن نَّزِيدَكُمۡ إِلَّا عَذَابًا ﴿30﴾

Transliteration: Fathooqoo falan nazeedakum illa AAathaban

Translation: ដូចេ្នះ ចូរពួកអ្នក(ឱពួកគ្មានជំនឿ)ភ្លក់ចុះ។ ហើយយើងមិនបន្ថែមអ្វីដល់ពួកអ្នកក្រៅតែពីទណ្ឌកម្មនោះឡើយ។

78:31

إِنَّ لِلۡمُتَّقِينَ مَفَازًا ﴿31﴾

Transliteration: Inna lilmuttaqeena mafazan

Translation: ពិតប្រាកដណាស់ សម្រាប់បណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នឹងទទួលបានកន្លែងជោគជ័យ(ឋានសួគ៌)

78:32

حَدَآئِقَ وَأَعۡنَٰبٗا ﴿32﴾

Transliteration: Hadaiqa waaAAnaban

Translation: ដែលមានសួនឧទ្យាន និងចម្ការទំពាំងបាយជូរ

78:33

وَكَوَاعِبَ أَتۡرَابٗا ﴿33﴾

Transliteration: WakawaAAiba atraban

Translation: និងស្ដ្រីព្រហ្មចារីយ៍ជាច្រើនដែលមានវ័យស្មើៗគ្នា

78:34

وَكَأۡسٗا دِهَاقٗا ﴿34﴾

Transliteration: Wakasan dihaqan

Translation: ព្រមទាំងកែវដែលពេញដោយស្រា។

78:35

لَّا يَسۡمَعُونَ فِيهَا لَغۡوٗا وَلَا كِذَّـٰبٗا ﴿35﴾

Transliteration: La yasmaAAoona feeha laghwan wala kiththaban

Translation: នៅក្នុងឋានសួគ៌នោះ ពួកគេមិនឮពាក្យសម្តីឥតបានការ ហើយពួកគេក៏មិននិយាយកុហកគ្នានោះដែរ។

78:36

جَزَآءٗ مِّن رَّبِّكَ عَطَآءً حِسَابٗا ﴿36﴾

Transliteration: Jazaan min rabbika AAataan hisaban

Translation: (ទាំងនោះ)គឺជាការតបស្នងពីព្រះជាម្ចាស់របស់អ្នក ជាការប្រោសប្រទានដ៏ពេញលេញមួយ(អំពីទ្រង់)។

78:37

رَّبِّ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَيۡنَهُمَا ٱلرَّحۡمَٰنِۖ لَا يَمۡلِكُونَ مِنۡهُ خِطَابٗا ﴿37﴾

Transliteration: Rabbi alssamawati waalardi wama baynahuma alrrahmani la yamlikoona minhu khitaban

Translation: (ទ្រង់ជា)ព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ ជាព្រះជាម្ចាស់ដ៏មហាសប្បុរស។ ពួកគេមិនអាចនិយាយអ្វីបានឡើយ (លុះត្រាតែមានការអនុញ្ញាតពីទ្រង់)។

78:38

يَوۡمَ يَقُومُ ٱلرُّوحُ وَٱلۡمَلَـٰٓئِكَةُ صَفّٗاۖ لَّا يَتَكَلَّمُونَ إِلَّا مَنۡ أَذِنَ لَهُ ٱلرَّحۡمَٰنُ وَقَالَ صَوَابٗا ﴿38﴾

Transliteration: Yawma yaqoomu alrroohu waalmalaikatu saffan la yatakallamoona illa man athina lahu alrrahmanu waqala sawaban

Translation: នៅថ្ងៃដែលម៉ាឡាអ៊ីកាត់ជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយតម្រៀបជាជួរៗ។ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែអ្នកដែលព្រះជាម្ចាស់ដ៏មហាសប្បុរសទ្រង់អនុញ្ញាតដល់គេ ហើយគេនិយាយតែពាក្យសម្តីដែលត្រឹមត្រូវប៉ុណ្ណោះ។

78:39

ذَٰلِكَ ٱلۡيَوۡمُ ٱلۡحَقُّۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ مَـَٔابًا ﴿39﴾

Transliteration: Thalika alyawmu alhaqqu faman shaa ittakhatha ila rabbihi maaban

Translation: នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ ជនណាដែលចង់ទទួលបានជោគជ័យ ចូរឱ្យគេជ្រើសយកកន្លែងវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់របស់គេចុះ។

78:40

إِنَّآ أَنذَرۡنَٰكُمۡ عَذَابٗا قَرِيبٗا يَوۡمَ يَنظُرُ ٱلۡمَرۡءُ مَا قَدَّمَتۡ يَدَاهُ وَيَقُولُ ٱلۡكَافِرُ يَٰلَيۡتَنِي كُنتُ تُرَٰبَۢا ﴿40﴾

Transliteration: Inna antharnakum AAathaban qareeban yawma yanthuru almaro ma qaddamat yadahu wayaqoolu alkafiru ya laytanee kuntu turaban

Translation: ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នូវទណ្ឌកម្មដែលនៅជិតបំផុត គឺនៅថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅកាន់អ្វីដែលគេធ្លាប់បានសាងកន្លងមក។ ហើយអ្នកគ្មានជំនឿនឹងនិយាយថា៖ “ឱអនិច្ចាខ្ញុំអើយ! សូមឱ្យខ្ញុំក្លាយជាដី(ដូចសត្វទាំងឡាយ)ផងចុះ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download