وَيۡلٞ لِّلۡمُطَفِّفِينَ ﴿1﴾وَيۡلٞ لِّلۡمُطَفِّفِينَ
Transliteration: Waylun lilmutaffifeena
Translation: ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ
وَيۡلٞ لِّلۡمُطَفِّفِينَ ﴿1﴾وَيۡلٞ لِّلۡمُطَفِّفِينَ
Transliteration: Waylun lilmutaffifeena
Translation: ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលគៃបន្លំ
ٱلَّذِينَ إِذَا ٱكۡتَالُواْ عَلَى ٱلنَّاسِ يَسۡتَوۡفُونَ ﴿2﴾ٱلَّذِينَ إِذَا ٱكۡتَالُواْ عَلَى ٱلنَّاسِ يَسۡتَوۡفُونَ
Transliteration: Allatheena itha iktaloo AAala alnnasi yastawfoona
Translation: គឺពួកដែលទាមទារចង់បានការវាល់គ្រប់ចំនួនពីអ្នកដទៃ នៅពេលខ្លួនទិញ។
وَإِذَا كَالُوهُمۡ أَو وَّزَنُوهُمۡ يُخۡسِرُونَ ﴿3﴾وَإِذَا كَالُوهُمۡ أَو وَّزَنُوهُمۡ يُخۡسِرُونَ
Transliteration: Waitha kaloohum aw wazanoohum yukhsiroona
Translation: តែនៅពេលដែលពួកគេវាល់ឬថ្លឹងឱ្យអ្នកដទៃវិញ គឺពួកគេវាល់ឬថ្លឹងមិនគ្រប់ឱ្យគេនោះឡើយ។
أَلَا يَظُنُّ أُوْلَـٰٓئِكَ أَنَّهُم مَّبۡعُوثُونَ ﴿4﴾أَلَا يَظُنُّ أُوْلَـٰٓئِكَ أَنَّهُم مَّبۡعُوثُونَ
Transliteration: Ala yathunnu olaika annahum mabAAoothoona
Translation: តើពួកទាំងនោះមិនដឹងថា ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបង្កើតឱ្យរស់ឡើងវិញ
لِيَوۡمٍ عَظِيمٖ ﴿5﴾لِيَوۡمٍ عَظِيمٖ
Transliteration: Liyawmin AAatheemin
Translation: នៅក្នុងថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ទេឬ?
يَوۡمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلۡعَٰلَمِينَ ﴿6﴾يَوۡمَ يَقُومُ ٱلنَّاسُ لِرَبِّ ٱلۡعَٰلَمِينَ
Transliteration: Yawma yaqoomu alnnasu lirabbi alAAalameena
Translation: គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខព្រះជាម្ចាស់នៃពិភពទាំងឡាយ។
كَلَّآ إِنَّ كِتَٰبَ ٱلۡفُجَّارِ لَفِي سِجِّينٖ ﴿7﴾كَلَّآ إِنَّ كِتَٰبَ ٱلۡفُجَّارِ لَفِي سِجِّينٖ
Transliteration: Kalla inna kitaba alfujjari lafee sijjeenin
Translation: ពុំដូច្នោះឡើយ! ពិតណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់ពួកដែលសាងអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។
وَمَآ أَدۡرَىٰكَ مَا سِجِّينٞ ﴿8﴾وَمَآ أَدۡرَىٰكَ مَا سِجِّينٞ
Transliteration: Wama adraka ma sijjeenun
Translation: តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា ស៊ិជ្ជីន នោះ?
كِتَٰبٞ مَّرۡقُومٞ ﴿9﴾كِتَٰبٞ مَّرۡقُومٞ
Transliteration: Kitabun marqoomun
Translation: គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។
وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ﴿10﴾وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ
Transliteration: Waylun yawmaithin lilmukaththibeena
Translation: ភាពវិនាសអន្ដរាយនៅក្នុងថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ
ٱلَّذِينَ يُكَذِّبُونَ بِيَوۡمِ ٱلدِّينِ ﴿11﴾ٱلَّذِينَ يُكَذِّبُونَ بِيَوۡمِ ٱلدِّينِ
Transliteration: Allatheena yukaththiboona biyawmi alddeeni
Translation: គឺពួកដែលបដិសេធនឹងថ្ងៃបរលោក។
وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعۡتَدٍ أَثِيمٍ ﴿12﴾وَمَا يُكَذِّبُ بِهِۦٓ إِلَّا كُلُّ مُعۡتَدٍ أَثِيمٍ
Transliteration: Wama yukaththibu bihi illa kullu muAAtadin atheemin
Translation: ហើយគ្មានអ្នកដែលបដិសេធនឹងវាឡើយ លើកលែងតែពួកដែលបំពាន ពួកដែលសាងបាបកម្មច្រើនប៉ុណ្ណោះ។
إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ ﴿13﴾إِذَا تُتۡلَىٰ عَلَيۡهِ ءَايَٰتُنَا قَالَ أَسَٰطِيرُ ٱلۡأَوَّلِينَ
Transliteration: Itha tutla AAalayhi ayatuna qala asateeru alawwaleena
Translation: នៅពេលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យគេស្តាប់ គេបែរជានិយាយថា៖ នេះជារឿងព្រេងនិទានរបស់មនុស្សជំនាន់មុនប៉ុណ្ណោះ។
كَلَّاۖ بَلۡۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُواْ يَكۡسِبُونَ ﴿14﴾كَلَّاۖ بَلۡۜ رَانَ عَلَىٰ قُلُوبِهِم مَّا كَانُواْ يَكۡسِبُونَ
Transliteration: Kalla bal rana AAala quloobihim ma kanoo yaksiboona
Translation: ពុំដូច្នោះឡើយ! ផ្ទុយទៅវិញ អ្វីដែលពួកគេប្រព្រឹត្តបានដុះស្នឹមលើដួងចិត្តរបស់ពួកគេ។
كَلَّآ إِنَّهُمۡ عَن رَّبِّهِمۡ يَوۡمَئِذٖ لَّمَحۡجُوبُونَ ﴿15﴾كَلَّآ إِنَّهُمۡ عَن رَّبِّهِمۡ يَوۡمَئِذٖ لَّمَحۡجُوبُونَ
Transliteration: Kalla innahum AAan rabbihim yawmaithin lamahjooboona
Translation: ពុំដូច្នោះឡើយ! ពិតប្រាកដណាស់ នៅក្នុងថ្ងៃនោះ ពួកគេពិតជានឹងត្រូវបានគេរារាំងមិនឱ្យឃើញព្រះជាម្ចាស់របស់ពួកគេឡើយ។
ثُمَّ إِنَّهُمۡ لَصَالُواْ ٱلۡجَحِيمِ ﴿16﴾ثُمَّ إِنَّهُمۡ لَصَالُواْ ٱلۡجَحِيمِ
Transliteration: Thumma innahum lasaloo aljaheemi
Translation: បន្ទាប់មក ពួកគេពិតជានឹងចូលក្នុងជើហ៊ីម។
ثُمَّ يُقَالُ هَٰذَا ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ ﴿17﴾ثُمَّ يُقَالُ هَٰذَا ٱلَّذِي كُنتُم بِهِۦ تُكَذِّبُونَ
Transliteration: Thumma yuqalu hatha allathee kuntum bihi tukaththiboona
Translation: ក្រោយមក មានគេនិយាយ(ទៅកាន់ពួកគេ)ថា៖ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។
كَلَّآ إِنَّ كِتَٰبَ ٱلۡأَبۡرَارِ لَفِي عِلِّيِّينَ ﴿18﴾كَلَّآ إِنَّ كِتَٰبَ ٱلۡأَبۡرَارِ لَفِي عِلِّيِّينَ
Transliteration: Kalla inna kitaba alabrari lafee AAilliyyeena
Translation: មិនដូច្នោះឡើយ! ពិតប្រាកដណាស់ បញ្ជី(កំណត់ត្រាទង្វើ)របស់អ្នកដែលបានសាងអំពើល្អទាំងឡាយ គឺស្ថិតក្នុង អ៊ិល្លីយូន។
وَمَآ أَدۡرَىٰكَ مَا عِلِّيُّونَ ﴿19﴾وَمَآ أَدۡرَىٰكَ مَا عِلِّيُّونَ
Transliteration: Wama adraka ma AAilliyyoona
Translation: តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា អ្វីទៅជា អ៊ិល្លីយូន នោះ?
كِتَٰبٞ مَّرۡقُومٞ ﴿20﴾كِتَٰبٞ مَّرۡقُومٞ
Transliteration: Kitabun marqoomun
Translation: គឺជាបញ្ជីដែលត្រូវបានគេកត់ត្រាយ៉ាងច្បាស់លាស់។
يَشۡهَدُهُ ٱلۡمُقَرَّبُونَ ﴿21﴾يَشۡهَدُهُ ٱلۡمُقَرَّبُونَ
Transliteration: Yashhaduhu almuqarraboona
Translation: ម៉ាឡាអ៊ីកាត់ដែលមានឋានៈជិតអល់ឡោះជាអ្នកនាំបញ្ជីនោះមក។
إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٍ ﴿22﴾إِنَّ ٱلۡأَبۡرَارَ لَفِي نَعِيمٍ
Transliteration: Inna alabrara lafee naAAeemin
Translation: ពិតប្រាកដណាស់ អ្នកដែលសាងអំពើល្អទាំងឡាយ គឺស្ថិតនៅក្នុងឋានសួគ៌ណាអ៊ីម។
عَلَى ٱلۡأَرَآئِكِ يَنظُرُونَ ﴿23﴾عَلَى ٱلۡأَرَآئِكِ يَنظُرُونَ
Transliteration: AAala alaraiki yanthuroona
Translation: (ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់ព្រះជាម្ចាស់របស់ពួកគេ)។
تَعۡرِفُ فِي وُجُوهِهِمۡ نَضۡرَةَ ٱلنَّعِيمِ ﴿24﴾تَعۡرِفُ فِي وُجُوهِهِمۡ نَضۡرَةَ ٱلنَّعِيمِ
Transliteration: TaAArifu fee wujoohihim nadrata alnnaAAeemi
Translation: អ្នកនឹងឃើញភាពត្រចះត្រចង់ស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេ។
يُسۡقَوۡنَ مِن رَّحِيقٖ مَّخۡتُومٍ ﴿25﴾يُسۡقَوۡنَ مِن رَّحِيقٖ مَّخۡتُومٍ
Transliteration: Yusqawna min raheeqin makhtoomin
Translation: ពួកគេត្រូវបានគេបម្រើស្រាដ៏បរិសុទ្ធជាមួយនឹងពែងដ៏ប្រណីត។
خِتَٰمُهُۥ مِسۡكٞۚ وَفِي ذَٰلِكَ فَلۡيَتَنَافَسِ ٱلۡمُتَنَٰفِسُونَ ﴿26﴾خِتَٰمُهُۥ مِسۡكٞۚ وَفِي ذَٰلِكَ فَلۡيَتَنَافَسِ ٱلۡمُتَنَٰفِسُونَ
Transliteration: Khitamuhu miskun wafee thalika falyatanafasi almutanafisoona
Translation: តំណក់ចុងក្រោយរបស់វា មានក្លិនក្រអូប។ ដើម្បីទទួលបានបែបនេះ ចូរឲ្យអ្នកប្រកួតប្រជែងទាំងឡាយ ប្រកួតប្រជែងគ្នាចុះ។
وَمِزَاجُهُۥ مِن تَسۡنِيمٍ ﴿27﴾وَمِزَاجُهُۥ مِن تَسۡنِيمٍ
Transliteration: Wamizajuhu min tasneemin
Translation: វាត្រូវបានលាយជាមួយនឹង តាសនីម
عَيۡنٗا يَشۡرَبُ بِهَا ٱلۡمُقَرَّبُونَ ﴿28﴾عَيۡنٗا يَشۡرَبُ بِهَا ٱلۡمُقَرَّبُونَ
Transliteration: AAaynan yashrabu biha almuqarraboona
Translation: ជាប្រភពទឹកមួយដែលអ្នកមានឋានៈខ្ពង់ខ្ពស់បំផុតទទួលទានវា។
إِنَّ ٱلَّذِينَ أَجۡرَمُواْ كَانُواْ مِنَ ٱلَّذِينَ ءَامَنُواْ يَضۡحَكُونَ ﴿29﴾إِنَّ ٱلَّذِينَ أَجۡرَمُواْ كَانُواْ مِنَ ٱلَّذِينَ ءَامَنُواْ يَضۡحَكُونَ
Transliteration: Inna allatheena ajramoo kanoo mina allatheena amanoo yadhakoona
Translation: ពិតប្រាកដណាស់ ពួកឧក្រិដ្ឋជនទាំងឡាយ ពួកគេធ្លាប់បានសើចចំអកឲ្យបណ្ដាអ្នកដែលមានជំនឿ។
وَإِذَا مَرُّواْ بِهِمۡ يَتَغَامَزُونَ ﴿30﴾وَإِذَا مَرُّواْ بِهِمۡ يَتَغَامَزُونَ
Transliteration: Waitha marroo bihim yataghamazoona
Translation: ហើយនៅពេលដែលពួកគេដើរកាត់បណ្ដាអ្នកដែលមានជំនឿ គឺពួកគេចំអកឡកឡឺយដាក់។
وَإِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمُ ٱنقَلَبُواْ فَكِهِينَ ﴿31﴾وَإِذَا ٱنقَلَبُوٓاْ إِلَىٰٓ أَهۡلِهِمُ ٱنقَلَبُواْ فَكِهِينَ
Transliteration: Waitha inqalaboo ila ahlihimu inqalaboo fakiheena
Translation: ហើយនៅពេលដែលពួកទាំងនោះត្រឡប់ទៅកាន់ក្រុមគ្រួសាររបស់ខ្លួនវិញ គឺពួកគេត្រឡប់ទៅដោយភាពសប្បាយរីករាយ(ចំពោះអ្វីដែលពួកគេបានធ្វើ)។
وَإِذَا رَأَوۡهُمۡ قَالُوٓاْ إِنَّ هَـٰٓؤُلَآءِ لَضَآلُّونَ ﴿32﴾وَإِذَا رَأَوۡهُمۡ قَالُوٓاْ إِنَّ هَـٰٓؤُلَآءِ لَضَآلُّونَ
Transliteration: Waitha raawhum qaloo inna haolai ladalloona
Translation: ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកមានជំនឿ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួក(អ្នកមានជំនឿ)ទាំងនោះ គឺជាពួកដែលវងេ្វង។
وَمَآ أُرۡسِلُواْ عَلَيۡهِمۡ حَٰفِظِينَ ﴿33﴾وَمَآ أُرۡسِلُواْ عَلَيۡهِمۡ حَٰفِظِينَ
Transliteration: Wama orsiloo AAalayhim hafitheena
Translation: ហើយពួកគេមិនត្រូវបានគេបញ្ជូនឲ្យទៅឃ្លាំមើលអ្នកមានជំនឿទាំងឡាយនោះឡើយ។
فَٱلۡيَوۡمَ ٱلَّذِينَ ءَامَنُواْ مِنَ ٱلۡكُفَّارِ يَضۡحَكُونَ ﴿34﴾فَٱلۡيَوۡمَ ٱلَّذِينَ ءَامَنُواْ مِنَ ٱلۡكُفَّارِ يَضۡحَكُونَ
Transliteration: Faalyawma allatheena amanoo mina alkuffari yadhakoona
Translation: ដូច្នេះ នៅក្នុងថ្ងៃនេះ បណ្ដាអ្នកដែលមានជំនឿនឹងសើចចំអកឲ្យពួកគេវិញម្តង។
عَلَى ٱلۡأَرَآئِكِ يَنظُرُونَ ﴿35﴾عَلَى ٱلۡأَرَآئِكِ يَنظُرُونَ
Transliteration: AAala alaraiki yanthuroona
Translation: (ពួកគេ)ស្ថិតនៅលើគ្រែគយគន់មើល(ទៅកាន់អ្វីដែលអល់ឡោះបានប្រទានឲ្យពួកគេ)។
هَلۡ ثُوِّبَ ٱلۡكُفَّارُ مَا كَانُواْ يَفۡعَلُونَ ﴿36﴾هَلۡ ثُوِّبَ ٱلۡكُفَّارُ مَا كَانُواْ يَفۡعَلُونَ
Transliteration: Hal thuwwiba alkuffaru ma kanoo yafAAaloona
Translation: តើពួកគ្មានជំនឿត្រូវបានគេតបស្នងឲ្យចំពោះអ្វីដែលពួកគេបានប្រព្រឹត្តដែរឬទេ?!
Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download