quranm◉

ទំព័រ 523

Range
from 51:52 to 52:14
Surahs covered
ការបកប្រែ
23 ការបកប្រែ

◉

51:52

كَذَٰلِكَ مَآ أَتَى ٱلَّذِينَ مِن قَبۡلِهِم مِّن رَّسُولٍ إِلَّا قَالُواْ سَاحِرٌ أَوۡ مَجۡنُونٌ ﴿52﴾

ក៏ដូចគ្នាដែរ គ្មានអ្នកនាំសារណាម្នាក់បានមកដល់អ្នកជំនាន់មុនពួកគេឡើយ លើកលែងតែពួកទាំងនោះនិយាយថា៖ (រូបគេ)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។

51:53

أَتَوَاصَوۡاْ بِهِۦۚ بَلۡ هُمۡ قَوۡمٞ طَاغُونَ ﴿53﴾

តើពួកគេបានផ្តាំផ្ញើគ្នាឲ្យបដិសេធនឹងអ្នកនាំសារទាំងឡាយឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។

51:54

فَتَوَلَّ عَنۡهُمۡ فَمَآ أَنتَ بِمَلُومٖ ﴿54﴾

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បែរចេញពីពួកគេចុះ។ ពិតប្រាកដណាស់ អ្នកមិនត្រូវបានគេស្តីបន្ទោសឡើយ។

51:55

وَذَكِّرۡ فَإِنَّ ٱلذِّكۡرَىٰ تَنفَعُ ٱلۡمُؤۡمِنِينَ ﴿55﴾

ហើយចូរអ្នកដាស់រំឭក ព្រោះការដាស់រំឭក គឺផ្តល់ផលប្រយោជន៍ដល់បណ្តាអ្នកដែលមានជំនឿ។

51:56

وَمَا خَلَقۡتُ ٱلۡجِنَّ وَٱلۡإِنسَ إِلَّا لِيَعۡبُدُونِ ﴿56﴾

ហើយយើងមិនបានបង្កើតជិននិងមនុស្សលោកនោះឡើយ លើកលែងដើម្បីឱ្យពួកគេគោរពសក្ការៈ(មកចំពោះយើងតែមួយគត់)ប៉ុណ្ណោះ។

51:57

مَآ أُرِيدُ مِنۡهُم مِّن رِّزۡقٖ وَمَآ أُرِيدُ أَن يُطۡعِمُونِ ﴿57﴾

យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើងក៏មិនត្រូវការឱ្យពួកគេផ្តល់អាហារ(ដល់យើង)នោះដែរ។

51:58

إِنَّ ٱللَّهَ هُوَ ٱلرَّزَّاقُ ذُو ٱلۡقُوَّةِ ٱلۡمَتِينُ ﴿58﴾

ប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកដែលប្រទានលាភសក្ការៈ ជាអ្នកដែលមានអានុភាពខ្លាំងក្លាបំផុត។

51:59

فَإِنَّ لِلَّذِينَ ظَلَمُواْ ذَنُوبٗا مِّثۡلَ ذَنُوبِ أَصۡحَٰبِهِمۡ فَلَا يَسۡتَعۡجِلُونِ ﴿59﴾

ពិតប្រាកដណាស់ សម្រាប់ពួកដែលបំពាន ពួកគេនឹងទទួលបានចំណែក(នៃទណ្ឌកម្ម)ដូចជាក្រុមជំនាន់មុនពួកគេដូច្នោះដែរ។ ហេតុនេះ ចូរពួកគេកុំសុំឲ្យ(ទណ្ឌកម្ម)ឆាប់មកដល់។

51:60

فَوَيۡلٞ لِّلَّذِينَ كَفَرُواْ مِن يَوۡمِهِمُ ٱلَّذِي يُوعَدُونَ ﴿60﴾

ដូច្នេះ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលគ្មានជំនឿនៅថ្ងៃដែលពួកគេត្រូវបានសន្យា(ថ្ងៃបរលោក)។

52:1

وَٱلطُّورِ ﴿1﴾

(អល់ឡោះ)ស្បថនឹងភ្នំតួរ។

52:2

وَكِتَٰبٖ مَّسۡطُورٖ ﴿2﴾

(ទ្រង់)ស្បថនឹងគម្ពីរ(គួរអាន)ដែលត្រូវបានគេកត់ត្រា

52:3

فِي رَقّٖ مَّنشُورٖ ﴿3﴾

នៅក្នុងក្រដាសដែលត្រូវបានគេលាតត្រដាង។

52:4

وَٱلۡبَيۡتِ ٱلۡمَعۡمُورِ ﴿4﴾

(ទ្រង់)ស្បថនឹងពៃតុលម៉ាក់មួរ ។

52:5

وَٱلسَّقۡفِ ٱلۡمَرۡفُوعِ ﴿5﴾

(ទ្រង់)ស្បថនឹងដំបូល(មេឃ)ដែលត្រូវបានគេលើកយ៉ាងខ្ពស់។

52:6

وَٱلۡبَحۡرِ ٱلۡمَسۡجُورِ ﴿6﴾

(ទ្រង់)ស្បថនឹងសមុទ្រដែលពោរពេញទៅដោយទឹក។

52:7

إِنَّ عَذَابَ رَبِّكَ لَوَٰقِعٞ ﴿7﴾

ពិតប្រាកដណាស់ ទណ្ឌកម្មនៃព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិតជានឹងកើតឡើងយ៉ាងពិតប្រាកដ។

52:8

مَّا لَهُۥ مِن دَافِعٖ ﴿8﴾

គ្មាននរណាម្នាក់អាចរារាំងវាបានឡើយ។

52:9

يَوۡمَ تَمُورُ ٱلسَّمَآءُ مَوۡرٗا ﴿9﴾

នៅថ្ងៃដែលមេឃរង្គោះរង្គើ

52:10

وَتَسِيرُ ٱلۡجِبَالُ سَيۡرٗا ﴿10﴾

ហើយភ្នំទាំងឡាយបានរសាត់(ចេញពីទីតាំងរបស់វា)។

52:11

فَوَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ﴿11﴾

ពិតប្រាកដណាស់ ភាពវិនាសអន្តរាយ គឺសម្រាប់ពួកដែលបដិសេធ។

52:12

ٱلَّذِينَ هُمۡ فِي خَوۡضٖ يَلۡعَبُونَ ﴿12﴾

គឺពួកដែលលេងសើចនឹងប្រការដែលមិនត្រឹមត្រូវ។

52:13

يَوۡمَ يُدَعُّونَ إِلَىٰ نَارِ جَهَنَّمَ دَعًّا ﴿13﴾

នៅថ្ងៃដែលពួកគេត្រូវបានគេរុញច្រានយ៉ាងខ្លាំងទៅកាន់នរកជើហាន់ណាំ។

52:14

هَٰذِهِ ٱلنَّارُ ٱلَّتِي كُنتُم بِهَا تُكَذِّبُونَ ﴿14﴾

(មានគេនិយាយទៅកាន់ពួកគេថា៖) នេះហើយជាភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធចំពោះវា។