quranm◉

Surah An-Nazi'at transliteration

◉ សូរ៉ា · ∞

79:1

وَٱلنَّـٰزِعَٰتِ غَرۡقٗا ﴿1﴾

Transliteration: WaalnnaziAAati gharqan

Translation: (អល់ឡោះ)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកហូតព្រលឹងពួកគ្មានជំនឿដោយឃោឃៅ។

79:2

وَٱلنَّـٰشِطَٰتِ نَشۡطٗا ﴿2﴾

Transliteration: Waalnnashitati nashtan

Translation: (ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកព្រលឹងបណ្តាអ្នកមានជំនឿដោយទន់ភ្លន់។

79:3

وَٱلسَّـٰبِحَٰتِ سَبۡحٗا ﴿3﴾

Transliteration: Waalssabihati sabhan

Translation: (ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃ និងឡើងទៅកាន់មេឃវិញយ៉ាងលឿន។

79:4

فَٱلسَّـٰبِقَٰتِ سَبۡقٗا ﴿4﴾

Transliteration: Faalssabiqati sabqan

Translation: (ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលប្រជែងគ្នាអនុវត្តបទបញ្ជារបស់អល់ឡោះ។

79:5

فَٱلۡمُدَبِّرَٰتِ أَمۡرٗا ﴿5﴾

Transliteration: Faalmudabbirati amran

Translation: (ទ្រង់)ស្បថនឹងម៉ាឡាអ៊ីកាត់ដែលរៀបចំនូវបទបញ្ជារបស់អល់ឡោះ។

79:6

يَوۡمَ تَرۡجُفُ ٱلرَّاجِفَةُ ﴿6﴾

Transliteration: Yawma tarjufu alrrajifatu

Translation: នៅថ្ងៃដែលផែនដីញ័ររញ្ជួយ(ដោយការផ្លុំត្រែលើកទីមួយ)

79:7

تَتۡبَعُهَا ٱلرَّادِفَةُ ﴿7﴾

Transliteration: TatbaAAuha alrradifatu

Translation: ហើយការផ្លុំត្រែលើកទីពីរក៏កើតមានឡើងបន្ទាប់ពីវា

79:8

قُلُوبٞ يَوۡمَئِذٖ وَاجِفَةٌ ﴿8﴾

Transliteration: Quloobun yawmaithin wajifatun

Translation: នៅថ្ងៃនោះ ដួងចិត្ត(ពួកគ្មានជំនឿ) ភ័យញាប់ញ័រ។

79:9

أَبۡصَٰرُهَا خَٰشِعَةٞ ﴿9﴾

Transliteration: Absaruha khashiAAatun

Translation: កែវភ្នែករបស់ពួកគេបង្ហាញនូវភាពភ័យខ្លាច។

79:10

يَقُولُونَ أَءِنَّا لَمَرۡدُودُونَ فِي ٱلۡحَافِرَةِ ﴿10﴾

Transliteration: Yaqooloona ainna lamardoodoona fee alhafirati

Translation: ពួកគេនិយាយថា៖ តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតម្តងទៀតឬ?

79:11

أَءِذَا كُنَّا عِظَٰمٗا نَّخِرَةٗ ﴿11﴾

Transliteration: Aitha kunna AAithaman nakhiratan

Translation: តើពួកយើងពិតជានឹងត្រូវគេត្រឡប់ឲ្យមានជីវិតឬ ខណៈដែលពួកយើងបានក្លាយជាឆ្អឹងដែលពុកផុយហើយនោះ?

79:12

قَالُواْ تِلۡكَ إِذٗا كَرَّةٌ خَاسِرَةٞ ﴿12﴾

Transliteration: Qaloo tilka ithan karratun khasiratun

Translation: ពួកគេនិយាយទៀតថា៖ ប្រសិនបើដូច្នោះមែន វាពិតជាការវិលត្រឡប់ដ៏ខាតបង់បំផុត។

79:13

فَإِنَّمَا هِيَ زَجۡرَةٞ وَٰحِدَةٞ ﴿13﴾

Transliteration: Fainnama hiya zajratun wahidatun

Translation: តាមពិត វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ)តែមួយដងប៉ុណ្ណោះ។

79:14

فَإِذَا هُم بِٱلسَّاهِرَةِ ﴿14﴾

Transliteration: Faitha hum bialssahirati

Translation: ស្រាប់តែពេលនោះ ពួកគេក៏បានរស់ឡើងវិញ។

79:15

هَلۡ أَتَىٰكَ حَدِيثُ مُوسَىٰٓ ﴿15﴾

Transliteration: Hal ataka hadeethu moosa

Translation: តើដំណឹងរបស់ព្យាការីមូសាបានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?

79:16

إِذۡ نَادَىٰهُ رَبُّهُۥ بِٱلۡوَادِ ٱلۡمُقَدَّسِ طُوًى ﴿16﴾

Transliteration: Ith nadahu rabbuhu bialwadi almuqaddasi tuwan

Translation: នៅពេលដែលព្រះជាម្ចាស់របស់គាត់បានហៅគាត់នៅឯជ្រលងភ្នំទូវ៉ាដ៏ពិសិដ្ឋថា៖

79:17

ٱذۡهَبۡ إِلَىٰ فِرۡعَوۡنَ إِنَّهُۥ طَغَىٰ ﴿17﴾

Transliteration: Ithhab ila firAAawna innahu tagha

Translation: ចូរអ្នកធ្វើដំណើរទៅកាន់ហ្វៀរអោនចុះ។ ពិតប្រាកដណាស់ គេជាអ្នកដែលបំពាន។

79:18

فَقُلۡ هَل لَّكَ إِلَىٰٓ أَن تَزَكَّىٰ ﴿18﴾

Transliteration: Faqul hal laka ila an tazakka

Translation: ហើយចូរអ្នកនិយាយ(ទៅកាន់គេ)ថា ៖ តើអ្នក(ឱហ្វៀរអោន)ចង់ជម្រះសម្អាតខ្លួន

79:19

وَأَهۡدِيَكَ إِلَىٰ رَبِّكَ فَتَخۡشَىٰ ﴿19﴾

Transliteration: Waahdiyaka ila rabbika fatakhsha

Translation: និងឱ្យខ្ញុំណែនាំអ្នកទៅកាន់ព្រះជាម្ចាស់របស់អ្នក(អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ?

79:20

فَأَرَىٰهُ ٱلۡأٓيَةَ ٱلۡكُبۡرَىٰ ﴿20﴾

Transliteration: Faarahu alayata alkubra

Translation: ពេលនោះ គាត់ក៏បានបង្ហាញឲ្យគេ(ហ្វៀរអោន)ឃើញនូវសញ្ញាភស្តុតាងដ៏ធំមួយ។

79:21

فَكَذَّبَ وَعَصَىٰ ﴿21﴾

Transliteration: Fakaththaba waAAasa

Translation: តែគេបែរជាបដិសេធ និងប្រឆាំងទៅវិញ។

79:22

ثُمَّ أَدۡبَرَ يَسۡعَىٰ ﴿22﴾

Transliteration: Thumma adbara yasAAa

Translation: ក្រោយមក គេបែរក្រោយ(ងាកចេញពីការមានជំនឿ) និងព្យាយាមប្រឆាំង(នឹងព្យាការីមូសា)។

79:23

فَحَشَرَ فَنَادَىٰ ﴿23﴾

Transliteration: Fahashara fanada

Translation: ហើយគេបានប្រមូល(ក្រុមរបស់គេ) រួចស្រែកប្រកាសថា៖

79:24

فَقَالَ أَنَا۠ رَبُّكُمُ ٱلۡأَعۡلَىٰ ﴿24﴾

Transliteration: Faqala ana rabbukumu alaAAla

Translation: យើងគឺជាព្រះជាម្ចាស់របស់ពួកអ្នកដ៏មហាខ្ពង់ខ្ពស់។

79:25

فَأَخَذَهُ ٱللَّهُ نَكَالَ ٱلۡأٓخِرَةِ وَٱلۡأُولَىٰٓ ﴿25﴾

Transliteration: Faakhathahu Allahu nakala alakhirati waaloola

Translation: ដូច្នេះ អល់ឡោះក៏បានដាក់ទណ្ឌកម្មរូបគេទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។

79:26

إِنَّ فِي ذَٰلِكَ لَعِبۡرَةٗ لِّمَن يَخۡشَىٰٓ ﴿26﴾

Transliteration: Inna fee thalika laAAibratan liman yakhsha

Translation: ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាមេរៀនមួយសម្រាប់អ្នកដែលកោតខ្លាច(អល់ឡោះ)។

79:27

ءَأَنتُمۡ أَشَدُّ خَلۡقًا أَمِ ٱلسَّمَآءُۚ بَنَىٰهَا ﴿27﴾

Transliteration: Aantum ashaddu khalqan ami alssamao banaha

Translation: តើការបង្កើតពួកអ្នក(ឲ្យរស់ឡើងវិញម្តងទៀត)លំបាកជាង ឬមួយក៏ការបង្កើតមេឃដែលយើងបានបង្កើតវារួចនោះ(លំបាកជាង)?

79:28

رَفَعَ سَمۡكَهَا فَسَوَّىٰهَا ﴿28﴾

Transliteration: RafaAAa samkaha fasawwaha

Translation: ទ្រង់បានលើកវាខ្ពស់ប្រៀបដូចជាសំណង់មួយពីលើពួកអ្នក ហើយទ្រង់ធ្វើឱ្យវាមានផ្ទៃរាបស្មើ។

79:29

وَأَغۡطَشَ لَيۡلَهَا وَأَخۡرَجَ ضُحَىٰهَا ﴿29﴾

Transliteration: Waaghtasha laylaha waakhraja duhaha

Translation: ទ្រង់បានធ្វើឱ្យពេលយប់របស់វាមានភាពងងឹត ហើយទ្រង់បានបញ្ចេញពន្លឺរបស់វា(ព្រះអាទិត្យ)មកវិញនៅពេលថ្ងៃរះ។

79:30

وَٱلۡأَرۡضَ بَعۡدَ ذَٰلِكَ دَحَىٰهَآ ﴿30﴾

Transliteration: Waalarda baAAda thalika dahaha

Translation: ហើយបន្ទាប់ពីនោះ ទ្រង់បានបង្កើតផែនដីឲ្យលាតសន្ធឹង។

79:31

أَخۡرَجَ مِنۡهَا مَآءَهَا وَمَرۡعَىٰهَا ﴿31﴾

Transliteration: Akhraja minha maaha wamarAAaha

Translation: ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។

79:32

وَٱلۡجِبَالَ أَرۡسَىٰهَا ﴿32﴾

Transliteration: Waaljibala arsaha

Translation: ហើយទ្រង់បានបង្កើតភ្នំជាស្នឹង(សម្រាប់ទប់លំនឹង)ផែនដី។

79:33

مَتَٰعٗا لَّكُمۡ وَلِأَنۡعَٰمِكُمۡ ﴿33﴾

Transliteration: MataAAan lakum walianAAamikum

Translation: (ទាំងអស់នោះ) គឺដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈរបស់ពួកអ្នក។

79:34

فَإِذَا جَآءَتِ ٱلطَّآمَّةُ ٱلۡكُبۡرَىٰ ﴿34﴾

Transliteration: Faitha jaati alttammatu alkubra

Translation: នៅពេលដែលការផ្លុំត្រែលើកទីពីរត្រូវបានបន្លឺឡើង

79:35

يَوۡمَ يَتَذَكَّرُ ٱلۡإِنسَٰنُ مَا سَعَىٰ ﴿35﴾

Transliteration: Yawma yatathakkaru alinsanu ma saAAa

Translation: នៅថ្ងៃនោះ មនុស្សលោកនឹងនឹកឃើញ(ទាំងអស់)នូវអ្វីដែលខ្លួនបានសាង

79:36

وَبُرِّزَتِ ٱلۡجَحِيمُ لِمَن يَرَىٰ ﴿36﴾

Transliteration: Waburrizati aljaheemu liman yara

Translation: ហើយនរកជើហ៊ីមត្រូវបានគេនាំមកបង្ហាញឱ្យអ្នកដែលបានឃើញ បានឃើញច្បាស់។

79:37

فَأَمَّا مَن طَغَىٰ ﴿37﴾

Transliteration: Faamma man tagha

Translation: ដូច្នេះ ចំពោះអ្នកដែលបានបំពាន

79:38

وَءَاثَرَ ٱلۡحَيَوٰةَ ٱلدُّنۡيَا ﴿38﴾

Transliteration: Waathara alhayata alddunya

Translation: និងបានឲ្យតម្លៃឆាកជីវិតលោកិយ(ខ្លាំងជាងជីវិតបរលោក)

79:39

فَإِنَّ ٱلۡجَحِيمَ هِيَ ٱلۡمَأۡوَىٰ ﴿39﴾

Transliteration: Fainna aljaheema hiya almawa

Translation: ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាកន្លែងស្នាក់នៅរបស់គេ។

79:40

وَأَمَّا مَنۡ خَافَ مَقَامَ رَبِّهِۦ وَنَهَى ٱلنَّفۡسَ عَنِ ٱلۡهَوَىٰ ﴿40﴾

Transliteration: Waama man khafa maqama rabbihi wanaha alnnafsa AAani alhawa

Translation: រីឯជនណាដែលខ្លាចការឈរនៅចំពោះមុខព្រះជាម្ចាស់របស់គេ ហើយបានទប់ស្កាត់ខ្លួនពីកិលេសតណ្ហា

79:41

فَإِنَّ ٱلۡجَنَّةَ هِيَ ٱلۡمَأۡوَىٰ ﴿41﴾

Transliteration: Fainna aljannata hiya almawa

Translation: ពិតប្រាកដណាស់ ឋានសួគ៌គឺជាកន្លែងស្នាក់នៅរបស់គេ។

79:42

يَسۡـَٔلُونَكَ عَنِ ٱلسَّاعَةِ أَيَّانَ مُرۡسَىٰهَا ﴿42﴾

Transliteration: Yasaloonaka AAani alssaAAati ayyana mursaha

Translation: ពួកគេ(ពួកមុស្ហរីគីន)នឹងសួរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អំពីថ្ងៃបរលោក ថាតើវានឹងកើតឡើងនៅពេលណា?

79:43

فِيمَ أَنتَ مِن ذِكۡرَىٰهَآ ﴿43﴾

Transliteration: Feema anta min thikraha

Translation: រូបអ្នកមិនមែនជាអ្នកដែលដឹងពីពេលវេលារបស់វាឡើយ។

79:44

إِلَىٰ رَبِّكَ مُنتَهَىٰهَآ ﴿44﴾

Transliteration: Ila rabbika muntahaha

Translation: គឺមានតែព្រះជាម្ចាស់របស់អ្នក(តែមួយគត់)ដែលដឹង។

79:45

إِنَّمَآ أَنتَ مُنذِرُ مَن يَخۡشَىٰهَا ﴿45﴾

Transliteration: Innama anta munthiru man yakhshaha

Translation: តាមពិត អ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះជនដែលខ្លាចថ្ងៃនោះប៉ុណ្ណោះ។

79:46

كَأَنَّهُمۡ يَوۡمَ يَرَوۡنَهَا لَمۡ يَلۡبَثُوٓاْ إِلَّا عَشِيَّةً أَوۡ ضُحَىٰهَا ﴿46﴾

Transliteration: Kaannahum yawma yarawnaha lam yalbathoo illa AAashiyyatan aw duhaha

Translation: នៅថ្ងៃដែលពួកគេបានឃើញថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ហាក់បីដូចជាពួកគេមិនធ្លាប់បានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download