quranm◉

Surah At-Takwir transliteration

◉ សូរ៉ា · ∞

81:1

إِذَا ٱلشَّمۡسُ كُوِّرَتۡ ﴿1﴾

Transliteration: Itha alshshamsu kuwwirat

Translation: នៅពេលដែលព្រះអាទិត្យត្រូវបានមូរ

81:2

وَإِذَا ٱلنُّجُومُ ٱنكَدَرَتۡ ﴿2﴾

Transliteration: Waitha alnnujoomu inkadarat

Translation: និងនៅពេលដែលផ្កាយទាំងឡាយធ្លាក់បែកខ្ចាត់ខ្ចាយ

81:3

وَإِذَا ٱلۡجِبَالُ سُيِّرَتۡ ﴿3﴾

Transliteration: Waitha aljibalu suyyirat

Translation: និងនៅពេលដែលភ្នំទាំងឡាយត្រូវបានគេបំប៉ើង

81:4

وَإِذَا ٱلۡعِشَارُ عُطِّلَتۡ ﴿4﴾

Transliteration: Waitha alAAisharu AAuttilat

Translation: និងនៅពេលដែលមេអូដ្ឋផើម ត្រូវបានគេបោះបង់ចោល

81:5

وَإِذَا ٱلۡوُحُوشُ حُشِرَتۡ ﴿5﴾

Transliteration: Waitha alwuhooshu hushirat

Translation: និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ

81:6

وَإِذَا ٱلۡبِحَارُ سُجِّرَتۡ ﴿6﴾

Transliteration: Waitha albiharu sujjirat

Translation: និងនៅពេលសមុទ្រទាំងឡាយត្រូវបានគេដុតឱ្យឆេះ

81:7

وَإِذَا ٱلنُّفُوسُ زُوِّجَتۡ ﴿7﴾

Transliteration: Waitha alnnufoosu zuwwijat

Translation: និងនៅពេលដែលជីវិតទាំងឡាយត្រូវបានផ្តុំ(ឱ្យនៅតាមក្រុមរៀងខ្លួន)

81:8

وَإِذَا ٱلۡمَوۡءُۥدَةُ سُئِلَتۡ ﴿8﴾

Transliteration: Waitha almawoodatu suilat

Translation: និងនៅពេលទារិកា(ដែលគេកប់ទាំងរស់)ត្រូវបានគេសួរថា៖

81:9

بِأَيِّ ذَنۢبٖ قُتِلَتۡ ﴿9﴾

Transliteration: Biayyi thanbin qutilat

Translation: តើដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់បែបនេះ?

81:10

وَإِذَا ٱلصُّحُفُ نُشِرَتۡ ﴿10﴾

Transliteration: Waitha alssuhufu nushirat

Translation: និងនៅពេលដែលបញ្ជីកំណត់ត្រា(ទង្វើរបស់មនុស្ស)ត្រូវបានគេចែកចាយ

81:11

وَإِذَا ٱلسَّمَآءُ كُشِطَتۡ ﴿11﴾

Transliteration: Waitha alssamao kushitat

Translation: និងនៅពេលដែលមេឃាត្រូវបានគេយកចេញ

81:12

وَإِذَا ٱلۡجَحِيمُ سُعِّرَتۡ ﴿12﴾

Transliteration: Waitha aljaheemu suAAAAirat

Translation: និងនៅពេលដែលភ្លើងនរកត្រូវបានដុតបញ្ឆេះឡើង

81:13

وَإِذَا ٱلۡجَنَّةُ أُزۡلِفَتۡ ﴿13﴾

Transliteration: Waitha aljannatu ozlifat

Translation: និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត(អ្នកដែលកោតខ្លាចអល់ឡោះ)

81:14

عَلِمَتۡ نَفۡسٞ مَّآ أَحۡضَرَتۡ ﴿14﴾

Transliteration: AAalimat nafsun ma ahdarat

Translation: (កាលណាហេតុការណ៍ទាំងនោះកើតឡើង) បុគ្គលគ្រប់រូបនឹងដឹងពីអ្វីដែលខ្លួនបានសាង។

81:15

فَلَآ أُقۡسِمُ بِٱلۡخُنَّسِ ﴿15﴾

Transliteration: Fala oqsimu bialkhunnasi

Translation: (អល់ឡោះ)ស្បថនឹងហ្វូងតារាដែលបាត់ពន្លឺ។

81:16

ٱلۡجَوَارِ ٱلۡكُنَّسِ ﴿16﴾

Transliteration: Aljawari alkunnasi

Translation: (ទ្រង់)ស្បថនឹងហ្វូងតារាដែលដើរតាមគន្លងរបស់វា រួចក៏លិចបាត់ទៅវិញ។

81:17

وَٱلَّيۡلِ إِذَا عَسۡعَسَ ﴿17﴾

Transliteration: Waallayli itha AAasAAasa

Translation: (ទ្រង់)ស្បថនឹងពេលយប់នៅពេលដែលវាចាប់ផ្តើមងងឹត

81:18

وَٱلصُّبۡحِ إِذَا تَنَفَّسَ ﴿18﴾

Transliteration: Waalssubhi itha tanaffasa

Translation: (ទ្រង់)ស្បថនឹងពេលព្រលឹម នៅពេលដែលចាប់ផ្តើមបពោ្ចញពន្លឺ។

81:19

إِنَّهُۥ لَقَوۡلُ رَسُولٖ كَرِيمٖ ﴿19﴾

Transliteration: Innahu laqawlu rasoolin kareemin

Translation: ពិតប្រាកដណាស់ វា(គម្ពីរគួរអាន) ពិតជាបន្ទូល(របស់អល់ឡោះ)ដែលត្រូវបាននាំមកដោយម៉ាឡាអ៊ីកាត់ដ៏ឧត្តុង្គឧត្តម(ជីព្រីល)

81:20

ذِي قُوَّةٍ عِندَ ذِي ٱلۡعَرۡشِ مَكِينٖ ﴿20﴾

Transliteration: Thee quwwatin AAinda thee alAAarshi makeenin

Translation: ជាអ្នកមានអានុភាពខ្លាំងក្លា និងមានឋានៈខ្ពង់ខ្ពស់ចំពោះ(អល់ឡោះ)ព្រះជាម្ចាស់នៃអារ៉ស្ហ។

81:21

مُّطَاعٖ ثَمَّ أَمِينٖ ﴿21﴾

Transliteration: MutaAAin thamma ameenin

Translation: ជាអ្នកដែលត្រូវបានអ្នកដែលនៅទីនោះ(លើមេឃ)គោរពតាម ជាអ្នកដែលស្មោះត្រង់បំផុត។

81:22

وَمَا صَاحِبُكُم بِمَجۡنُونٖ ﴿22﴾

Transliteration: Wama sahibukum bimajnoonin

Translation: ហើយមិត្ដភក្តិរបស់ពួកអ្នក(គឺព្យាការីមូហាំម៉ាត់) ពុំមែនជាមនុស្សវិកលចរិតឡើយ។

81:23

وَلَقَدۡ رَءَاهُ بِٱلۡأُفُقِ ٱلۡمُبِينِ ﴿23﴾

Transliteration: Walaqad raahu bialofuqi almubeeni

Translation: ហើយជាការពិតណាស់ គាត់បានឃើញគេ(ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។

81:24

وَمَا هُوَ عَلَى ٱلۡغَيۡبِ بِضَنِينٖ ﴿24﴾

Transliteration: Wama huwa AAala alghaybi bidaneenin

Translation: ហើយគាត់ក៏មិនមែនជាអ្នកកំណាញ់ក្នុងការផ្សព្វផ្សាយសាររបស់អល់ឡោះនោះដែរ។

81:25

وَمَا هُوَ بِقَوۡلِ شَيۡطَٰنٖ رَّجِيمٖ ﴿25﴾

Transliteration: Wama huwa biqawli shaytanin rajeemin

Translation: ហើយវា(គម្ពីរគួរអាន)មិនមែនជាពាក្យពេចន៍របស់ស្ហៃតនដែលត្រូវគេដាក់បណ្តាសានោះឡើយ។

81:26

فَأَيۡنَ تَذۡهَبُونَ ﴿26﴾

Transliteration: Faayna tathhaboona

Translation: ដូចនេះ តើសតិបញ្ញារបស់ពួកអ្នកបាត់បង់ទៅណាហើយ?

81:27

إِنۡ هُوَ إِلَّا ذِكۡرٞ لِّلۡعَٰلَمِينَ ﴿27﴾

Transliteration: In huwa illa thikrun lilAAalameena

Translation: វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការដាស់រំឭកដល់ពិភពទាំងឡាយនោះឡើយ

81:28

لِمَن شَآءَ مِنكُمۡ أَن يَسۡتَقِيمَ ﴿28﴾

Transliteration: Liman shaa minkum an yastaqeema

Translation: សម្រាប់ជនណាក្នុងចំណោមពួកអ្នកដែលមានបំណងចង់ស្ថិតនៅលើមាគ៌ាត្រឹមត្រូវ។

81:29

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ﴿29﴾

Transliteration: Wama tashaoona illa an yashaa Allahu rabbu alAAalameena

Translation: ហើយពួកអ្នកមិនអាចមានចេតនា(ស្ថិតនៅមាគ៌ាត្រឹមត្រូវ)នោះឡើយ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់នៃពិភពទាំងឡាយទ្រង់មានចេតនាប៉ុណ្ណោះ។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download