quranm◉

Surah Al-Ghashiyah transliteration

◉ សូរ៉ា · ∞

88:1

هَلۡ أَتَىٰكَ حَدِيثُ ٱلۡغَٰشِيَةِ ﴿1﴾

Transliteration: Hal ataka hadeethu alghashiyati

Translation: តើរឿងរ៉ាវនៃថ្ងៃបរលោក(ជាថ្ងៃដែលមនុស្សគ្របដណ្តប់ទៅដោយភាពភ័យរន្ធត់)បានមកដល់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ហើយឬនៅ?

88:2

وُجُوهٞ يَوۡمَئِذٍ خَٰشِعَةٌ ﴿2﴾

Transliteration: Wujoohun yawmaithin khashiAAatun

Translation: នៅក្នុងថ្ងៃនោះ ទឹកមុខ(ពួកគ្មានជំនឿ)មានភាពអាប់ឱន។

88:3

عَامِلَةٞ نَّاصِبَةٞ ﴿3﴾

Transliteration: AAamilatun nasibatun

Translation: ពួកគេទទួលនូវការងារដែលហត់នឿយបំផុត។

88:4

تَصۡلَىٰ نَارًا حَامِيَةٗ ﴿4﴾

Transliteration: Tasla naran hamiyatan

Translation: ពួកគេទទួលរងនូវកម្តៅភ្លើងនរកដ៏សែនក្ដៅបំផុត។

88:5

تُسۡقَىٰ مِنۡ عَيۡنٍ ءَانِيَةٖ ﴿5﴾

Transliteration: Tusqa min AAaynin aniyatin

Translation: គេបញ្រ្ចកទឹកដ៏សែនក្តៅបំផុតឱ្យពួកគេផឹក។

88:6

لَّيۡسَ لَهُمۡ طَعَامٌ إِلَّا مِن ضَرِيعٖ ﴿6﴾

Transliteration: Laysa lahum taAAamun illa min dareeAAin

Translation: គ្មានចំណីអាហារសម្រាប់ពួកគេឡើយ លើកលែងតែចំណីអាហារដ៏អាក្រក់បំផុតប៉ុណ្ណោះ។

88:7

لَّا يُسۡمِنُ وَلَا يُغۡنِي مِن جُوعٖ ﴿7﴾

Transliteration: La yusminu wala yughnee min jooAAin

Translation: វាមិនបានធ្វើឱ្យគេធំធាត់ ហើយក៏មិនធ្វើឱ្យគេបាត់ឃ្លាននោះដែរ។

88:8

وُجُوهٞ يَوۡمَئِذٖ نَّاعِمَةٞ ﴿8﴾

Transliteration: Wujoohun yawmaithin naAAimatun

Translation: នៅថ្ងៃនោះ ទឹកមុខ(អ្នកមានជំនឿ)ពោរពេញដោយភាពសប្បាយរីករាយ

88:9

لِّسَعۡيِهَا رَاضِيَةٞ ﴿9﴾

Transliteration: LisaAAyiha radiyatun

Translation: ដោយសារពួកគេពេញចិត្តចំពោះការខិតខំប្រឹងប្រែង(របស់ខ្លួន)។

88:10

فِي جَنَّةٍ عَالِيَةٖ ﴿10﴾

Transliteration: Fee jannatin AAaliyatin

Translation: (ពួកគេ)ស្ថិតក្នុងឋានសួគ៌ដ៏ខ្ពង់ខ្ពស់។

88:11

لَّا تَسۡمَعُ فِيهَا لَٰغِيَةٗ ﴿11﴾

Transliteration: La tasmaAAu feeha laghiyatan

Translation: នៅក្នុងឋានសួគ៌នោះ គេមិនឮនូវពាក្យសម្តីឥតបានការឡើយ។

88:12

فِيهَا عَيۡنٞ جَارِيَةٞ ﴿12﴾

Transliteration: Feeha AAaynun jariyatun

Translation: នៅទីនោះ គឺមានប្រភពទឹកហូរជាច្រើន។

88:13

فِيهَا سُرُرٞ مَّرۡفُوعَةٞ ﴿13﴾

Transliteration: Feeha sururun marfooAAatun

Translation: នៅទីនោះដែរ គឺមានគ្រែខ្ពស់ៗជាច្រើន

88:14

وَأَكۡوَابٞ مَّوۡضُوعَةٞ ﴿14﴾

Transliteration: Waakwabun mawdooAAatun

Translation: និងកែវដែលគេបានរៀបចំទុករួចជាសេ្រច

88:15

وَنَمَارِقُ مَصۡفُوفَةٞ ﴿15﴾

Transliteration: Wanamariqu masfoofatun

Translation: ព្រមទាំងខ្នើយកើយដែលគេរៀបជាជួរៗ

88:16

وَزَرَابِيُّ مَبۡثُوثَةٌ ﴿16﴾

Transliteration: Wazarabiyyu mabthoothatun

Translation: ហើយនិងកម្រាលព្រំជាច្រើនដែលគេបានក្រាលរួចជាសេ្រច។

88:17

أَفَلَا يَنظُرُونَ إِلَى ٱلۡإِبِلِ كَيۡفَ خُلِقَتۡ ﴿17﴾

Transliteration: Afala yanthuroona ila alibili kayfa khuliqat

Translation: ដូច្នេះ តើពួកគេមិនសង្កេតមើលទៅកាន់សត្វអូដ្ឋទេឬ ថាតើវាត្រូវបានគេបង្កើតយ៉ាងដូចម្តេច?

88:18

وَإِلَى ٱلسَّمَآءِ كَيۡفَ رُفِعَتۡ ﴿18﴾

Transliteration: Waila alssamai kayfa rufiAAat

Translation: និងសង្កេតមើលទៅកាន់មេឃ ថាតើវាត្រូវបានគេលើកឱ្យខ្ពស់ឡើងយ៉ាងដូចមេ្ដច?

88:19

وَإِلَى ٱلۡجِبَالِ كَيۡفَ نُصِبَتۡ ﴿19﴾

Transliteration: Waila aljibali kayfa nusibat

Translation: និងសង្កេតមើលទៅកាន់ភ្នំទាំងឡាយ ថាតើគេភ្ជាប់វាទៅនឹងដីយ៉ាងដូចមេ្ដច?

88:20

وَإِلَى ٱلۡأَرۡضِ كَيۡفَ سُطِحَتۡ ﴿20﴾

Transliteration: Waila alardi kayfa sutihat

Translation: និងសង្កេតមើលទៅកាន់ផែនដី ថាតើគេលាតសន្ធឹងវាយ៉ាងដូចមេ្ដច?

88:21

فَذَكِّرۡ إِنَّمَآ أَنتَ مُذَكِّرٞ ﴿21﴾

Transliteration: Fathakkir innama anta muthakkirun

Translation: ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់រំលឹកចុះ។ តាមពិត អ្នកគ្រាន់តែជាអ្នកដាស់រំលឹកប៉ុណ្ណោះ។

88:22

لَّسۡتَ عَلَيۡهِم بِمُصَيۡطِرٍ ﴿22﴾

Transliteration: Lasta AAalayhim bimusaytirin

Translation: អ្នកពុំមែនជាអ្នកបង្ខំពួកគេ(ឱ្យមានជំនឿ)នោះឡើយ។

88:23

إِلَّا مَن تَوَلَّىٰ وَكَفَرَ ﴿23﴾

Transliteration: Illa man tawalla wakafara

Translation: ក៏ប៉ុន្តែ ជនណាដែលបានងាកចេញ ហើយប្រឆាំង

88:24

فَيُعَذِّبُهُ ٱللَّهُ ٱلۡعَذَابَ ٱلۡأَكۡبَرَ ﴿24﴾

Transliteration: FayuAAaththibuhu Allahu alAAathaba alakbara

Translation: អល់ឡោះនឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។

88:25

إِنَّ إِلَيۡنَآ إِيَابَهُمۡ ﴿25﴾

Transliteration: Inna ilayna iyabahum

Translation: ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេ គឺឆ្ពោះមកកាន់យើង(តែមួយគត់)។

88:26

ثُمَّ إِنَّ عَلَيۡنَا حِسَابَهُم ﴿26﴾

Transliteration: Thumma inna AAalayna hisabahum

Translation: បន្ទាប់មក ការជំនុំជម្រះរបស់ពួកគេ គឺជាតួនាទីរបស់យើង(តែមួយគត់)។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download