quranm◉

Surah Al-Balad transliteration

◉ សូរ៉ា · ∞

90:1

لَآ أُقۡسِمُ بِهَٰذَا ٱلۡبَلَدِ ﴿1﴾

Transliteration: La oqsimu bihatha albaladi

Translation: (អល់ឡោះ)ស្បថនឹងទឹកដីនេះ(ក្រុងម៉ាក្កះ)។

90:2

وَأَنتَ حِلُّۢ بِهَٰذَا ٱلۡبَلَدِ ﴿2﴾

Transliteration: Waanta hillun bihatha albaladi

Translation: ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ត្រូវបានគេអនុញ្ញាតនៅក្នុងទឹកដីនេះ។

90:3

وَوَالِدٖ وَمَا وَلَدَ ﴿3﴾

Transliteration: Wawalidin wama walada

Translation: (ទ្រង់)ស្បថនឹងបិតានៃមនុស្សជាតិ(ព្យាការីអាហ្ទាំ) ហើយនិងអ្វី(កូនចៅរបស់គាត់)ដែលកើតចេញអំពីគាត់។

90:4

لَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ فِي كَبَدٍ ﴿4﴾

Transliteration: Laqad khalaqna alinsana fee kabadin

Translation: ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតក្នុងការលំបាក។

90:5

أَيَحۡسَبُ أَن لَّن يَقۡدِرَ عَلَيۡهِ أَحَدٞ ﴿5﴾

Transliteration: Ayahsabu an lan yaqdira AAalayhi ahadun

Translation: តើមនុស្សលោកគិតស្មានថា គ្មាននរណាម្នាក់អាចមានសមត្ថភាពធ្វើអ្វីចំពោះរូបគេឬ?

90:6

يَقُولُ أَهۡلَكۡتُ مَالٗا لُّبَدًا ﴿6﴾

Transliteration: Yaqoolu ahlaktu malan lubadan

Translation: គេនិយាយថា៖ ខ្ញុំបានបរិច្ចាគនូវទ្រព្យសម្បត្ដិយ៉ាងច្រើន។

90:7

أَيَحۡسَبُ أَن لَّمۡ يَرَهُۥٓ أَحَدٌ ﴿7﴾

Transliteration: Ayahsabu an lam yarahu ahadun

Translation: តើគេគិតស្មានថា គ្មាននរណាម្នាក់ឃើញគេឬ?

90:8

أَلَمۡ نَجۡعَل لَّهُۥ عَيۡنَيۡنِ ﴿8﴾

Transliteration: Alam najAAal lahu AAaynayni

Translation: តើយើងមិនបានបង្កើតឱ្យគេមានភ្នែកពីរ

90:9

وَلِسَانٗا وَشَفَتَيۡنِ ﴿9﴾

Transliteration: Walisanan washafatayni

Translation: និងអណ្ដាតមួយ បបូរមាត់ពីរ

90:10

وَهَدَيۡنَٰهُ ٱلنَّجۡدَيۡنِ ﴿10﴾

Transliteration: Wahadaynahu alnnajdayni

Translation: ព្រមទាំងចង្អុលបង្ហាញផ្លូវពីរដល់គេ(ផ្លូវល្អ និងផ្លូវអាក្រក់)ទេឬ?

90:11

فَلَا ٱقۡتَحَمَ ٱلۡعَقَبَةَ ﴿11﴾

Transliteration: Fala iqtahama alAAaqabata

Translation: ហេតុអ្វីបានជាគេមិនឆ្លងកាត់ការលំបាក(នៃថ្ងៃបរលោក)?

90:12

وَمَآ أَدۡرَىٰكَ مَا ٱلۡعَقَبَةُ ﴿12﴾

Transliteration: Wama adraka ma alAAaqabatu

Translation: តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាការលំបាក(នៃថ្ងៃបរលោក)នោះ?

90:13

فَكُّ رَقَبَةٍ ﴿13﴾

Transliteration: Fakku raqabatin

Translation: នោះគឺការដោះលែងទាសករម្នាក់ឱ្យមានសេរីភាព

90:14

أَوۡ إِطۡعَٰمٞ فِي يَوۡمٖ ذِي مَسۡغَبَةٖ ﴿14﴾

Transliteration: Aw itAAamun fee yawmin thee masghabatin

Translation: ឬផ្តល់ចំណីអាហារ(ដល់មនុស្សលោក)នៅថ្ងៃដែលមានគ្រោះទុរភិក្ស

90:15

يَتِيمٗا ذَا مَقۡرَبَةٍ ﴿15﴾

Transliteration: Yateeman tha maqrabatin

Translation: ឬ(ផ្តល់ចំណីអាហារដល់)ក្មេងកំព្រាដែលជាញាតិសន្តាននឹងគ្នា

90:16

أَوۡ مِسۡكِينٗا ذَا مَتۡرَبَةٖ ﴿16﴾

Transliteration: Aw miskeenan tha matrabatin

Translation: ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។

90:17

ثُمَّ كَانَ مِنَ ٱلَّذِينَ ءَامَنُواْ وَتَوَاصَوۡاْ بِٱلصَّبۡرِ وَتَوَاصَوۡاْ بِٱلۡمَرۡحَمَةِ ﴿17﴾

Transliteration: Thumma kana mina allatheena amanoo watawasaw bialssabri watawasaw bialmarhamati

Translation: បន្ទាប់មក គេក៏បានស្ថិតក្នុងចំណោមអ្នកដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ព្រមទាំងផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។

90:18

أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلۡمَيۡمَنَةِ ﴿18﴾

Transliteration: Olaika ashabu almaymanati

Translation: អ្នកទាំងនោះហើយ គឺជាក្រុមខាងស្តាំ។

90:19

وَٱلَّذِينَ كَفَرُواْ بِـَٔايَٰتِنَا هُمۡ أَصۡحَٰبُ ٱلۡمَشۡـَٔمَةِ ﴿19﴾

Transliteration: Waallatheena kafaroo biayatina hum ashabu almashamati

Translation: រីឯពួកដែលគ្មានជំនឿនឹងវាក្យខណ្ឌទាំងឡាយរបស់យើង ពួកគេគឺជាក្រុមខាងឆេ្វង។

90:20

عَلَيۡهِمۡ نَارٞ مُّؤۡصَدَةُۢ ﴿20﴾

Transliteration: AAalayhim narun musadatun

Translation: ភ្លើងនរកនឹងគ្របដណ្ដប់លើពួកគេយ៉ាងជិត(នៅថ្ងៃបរលោក)។

Transliteration source: English Transliteration by Tanzil. Used under Tanzil's non-commercial terms; see the source and latest updates at Tanzil. Tanzil translation download