quranm◉

ទំព័រ 580

Range
from 76:26 to 77:19
Surahs covered
ការបកប្រែ
25 ការបកប្រែ

◉

76:26

وَمِنَ ٱلَّيۡلِ فَٱسۡجُدۡ لَهُۥ وَسَبِّحۡهُ لَيۡلٗا طَوِيلًا ﴿26﴾

ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកស៊ូជោតចំពោះទ្រង់ និងប្រតិបត្តិសឡាតចំពោះទ្រង់ឲ្យបានយូរ។

76:27

إِنَّ هَـٰٓؤُلَآءِ يُحِبُّونَ ٱلۡعَاجِلَةَ وَيَذَرُونَ وَرَآءَهُمۡ يَوۡمٗا ثَقِيلٗا ﴿27﴾

ពិតប្រាកដណាស់ ពួក(មុស្ហរីគីន)ទាំងនោះ ពួកគេស្រលាញ់(ការរស់នៅក្នុង)លោកិយ ហើយពួកគេបោះបង់ថ្ងៃដ៏សែនធ្ងន់ធ្ងរបំផុត(ថ្ងៃបរលោក)ដាក់ពីក្រោយខ្នងពួកគេ។

76:28

نَّحۡنُ خَلَقۡنَٰهُمۡ وَشَدَدۡنَآ أَسۡرَهُمۡۖ وَإِذَا شِئۡنَا بَدَّلۡنَآ أَمۡثَٰلَهُمۡ تَبۡدِيلًا ﴿28﴾

យើងជាអ្នកដែលបានបង្កើតពួកគេ និងបានធ្វើឲ្យរាងកាយពួកគេមានភាពរឹងមាំ។ ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងផ្លាស់ប្ដូរក្រុមផេ្សងទៀតមកជំនួសពួកគេជាមិនខាន។

76:29

إِنَّ هَٰذِهِۦ تَذۡكِرَةٞۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلٗا ﴿29﴾

ពិតប្រាកដណាស់ នេះជាការដាស់រំឭកមួយ។ ហេតុនេះ ជនណាដែលមានបំណងទទួលយកការដាស់រំលឹក ចូរឲ្យគេជ្រើសយកមាគ៌ាទៅកាន់ព្រះជាម្ចាស់របស់គេចុះ។

76:30

وَمَا تَشَآءُونَ إِلَّآ أَن يَشَآءَ ٱللَّهُۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا ﴿30﴾

ហើយពួកអ្នកមិនអាចមានចេតនាអ្វីមួយនោះឡើយ លើកលែងតែអល់ឡោះទ្រង់មានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹង មហាគតិបណ្ឌិតបំផុត។

76:31

يُدۡخِلُ مَن يَشَآءُ فِي رَحۡمَتِهِۦۚ وَٱلظَّـٰلِمِينَ أَعَدَّ لَهُمۡ عَذَابًا أَلِيمَۢا ﴿31﴾

ទ្រង់បញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់។ ហើយចំពោះពួកដែលបំពាន ទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

77:1

وَٱلۡمُرۡسَلَٰتِ عُرۡفٗا ﴿1﴾

(អល់ឡោះ)ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទាប់។

77:2

فَٱلۡعَٰصِفَٰتِ عَصۡفٗا ﴿2﴾

ហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ាងខ្លាំងក្លា។

77:3

وَٱلنَّـٰشِرَٰتِ نَشۡرٗا ﴿3﴾

ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកពង្រាយទឹកភ្លៀង។

77:4

فَٱلۡفَٰرِقَٰتِ فَرۡقٗا ﴿4﴾

ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។

77:5

فَٱلۡمُلۡقِيَٰتِ ذِكۡرًا ﴿5﴾

ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលនាំវ៉ាហ៊ីចុះមក

77:6

عُذۡرًا أَوۡ نُذۡرًا ﴿6﴾

ដើម្បីកុំឲ្យមានការដោះសាណាមួយ ឬជាការដាស់តឿនព្រមាន។

77:7

إِنَّمَا تُوعَدُونَ لَوَٰقِعٞ ﴿7﴾

ពិតប្រាកដណាស់ អ្វីដែលគេសន្យាចំពោះពួកអ្នក ពិតជានឹងកើតឡើង។

77:8

فَإِذَا ٱلنُّجُومُ طُمِسَتۡ ﴿8﴾

នៅពេលដែលផ្កាយទាំងឡាយត្រូវបានគេបំបាត់ពន្លឺ(របស់វា)

77:9

وَإِذَا ٱلسَّمَآءُ فُرِجَتۡ ﴿9﴾

ហើយនៅពេលដែលមេឃត្រូវប្រេះបែក

77:10

وَإِذَا ٱلۡجِبَالُ نُسِفَتۡ ﴿10﴾

ហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេបំប៉ើង

77:11

وَإِذَا ٱلرُّسُلُ أُقِّتَتۡ ﴿11﴾

ហើយនៅពេលដែលបណ្ដាអ្នកនាំសារទាំងឡាយត្រូវបានគេកំណត់ពេល។

77:12

لِأَيِّ يَوۡمٍ أُجِّلَتۡ ﴿12﴾

តើពួកគាត់ត្រូវបានគេពន្យារពេលរហូតដល់ថ្ងៃណា?

77:13

لِيَوۡمِ ٱلۡفَصۡلِ ﴿13﴾

រហូតដល់ថ្ងៃកាត់សេចក្តី។

77:14

وَمَآ أَدۡرَىٰكَ مَا يَوۡمُ ٱلۡفَصۡلِ ﴿14﴾

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ?

77:15

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ﴿15﴾

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

77:16

أَلَمۡ نُهۡلِكِ ٱلۡأَوَّلِينَ ﴿16﴾

តើយើងមិនបានបំផ្លាញអ្នកជំនាន់មុនទេឬ?

77:17

ثُمَّ نُتۡبِعُهُمُ ٱلۡأٓخِرِينَ ﴿17﴾

បន្ទាប់មក យើងក៏បានបំផ្លាញអ្នកជំនាន់ក្រោយពួកគេទៀត។

77:18

كَذَٰلِكَ نَفۡعَلُ بِٱلۡمُجۡرِمِينَ ﴿18﴾

ក៏ដូចគ្នាដែរ យើងបានធ្វើ(ដូចនោះ)ចំពោះពួកឧក្រិដ្ឋជនទាំងឡាយ។

77:19

وَيۡلٞ يَوۡمَئِذٖ لِّلۡمُكَذِّبِينَ ﴿19﴾

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។